រំលង ទៅខ្លឹមសារ

ប្រាំមួយម៉ោងឃ្លាតឆ្ងាយពីកុំព្យូទ័រ និងទូរស័ព្ទ

ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៣

ខ្ញុំមិនសូវជាចាប់អារម្មណ៍រឿងមួយនេះប៉ុន្មានទេ តែរឿងនេះបានកើតឡើងទៅហើយត្រូវតែឆាប់សរសេរទុកទើប បាន។

ខ្ញុំជាមនុស្សសតិមិនសូវមាំមួន ពោលគឺឆាប់ធុញនឹងរឿងដដែលៗ ដែលខ្ញុំមិនចូលចិត្ត! ខ្ញុំមិនដែលចេះទ្រាំនឹងអ្វី មួយឡើយតាំងពីតូចមកកាលបើខ្ញុំមិនពេញចិត្តនឹងវាហើយនោះ។

កាលពីថ្ងៃសៅរ៍ ខ្ញុំបានក្រោកពីព្រឹកគ្រោងថានឹងហាត់ប្រាណឱយបានក្នុងរដូវរងាម្តងសម្រាប់ឆ្នាំចាស់នេះ។ ដោយសារតែការចុះទៅធ្វើការនៅខេត្តឆ្ងាយៗ ខ្ញុំលែងមានទម្លាប់ប្រក្រតីដែលមនុស្សម្នាដទៃគេមាន ដូចជា ការ ហាត់ប្រាណជាប្រចាំ ការបោកគក់ ការធ្វើកិច្ចការផ្ទះ ។ល។ មូលហេតុនេះបណ្តាលឱយខ្ញុំខ្វះខោអាវសម្រាប់ហាត់ ប្រាណ ខ្ញុំក៏រើសបានខោកញ្ចាស់ជើងខ្លីត្រឹមជង្គង់ដែលមិនបានបោកប្រហែលជាជិតមួយឆ្នាំហើយនៅក្នុងកន្រ្តក ខោអាវប្រឡាក់ និងអាវយឺតព័ណ៌ទឹកប៊ិចរបស់ខ្ញុំសល់ពីស្លៀកកាលពីមុនចូលឆ្នាំខ្មែរឆ្នាំនេះ មកពាក់ពីលើខោខ្លី និងអាវយឺតសម្រាប់ហែលទឹករបស់ខ្ញុំ។

ដោយសារតែស្បែកជើងកីឡាត្រូវបានចោរលួចបាត់កាលពីពីរបីឆ្នាំមុន ខ្ញុំមិនដែលបានទិញស្បែកជើងកីឡាថ្មី ឡើយ ម្ល៉ោះហើយខ្ញុំឃើញស្បែកជើងកីឡាកញ្ចាស់ដែលប្អូនស្រីៗរបស់ខ្ញុំបោះចោលមិនដឹងតាំងពីកាលណា ទាញមកពាក់។ ទើបតែរលាស់ហើយស៊កជើងខាងស្តាំចូល ស្រាប់តែ…    ប៉េវ   … អាកន្ទុយ ង វែងខ្ទើតមួយ មក យកកម្មខ្ញុំទាំងព្រលឹម។ ដោះស្បែកជើងចោល ខ្ញុំចូលទៅយកថ្នាំប៉ារ៉ាសេតាម៉ុល លេបការពារការឈឺចាប់ឱយ ហើយដោយប្រឹងផឹកទឹកយ៉ាងច្រើន ក្នុងពេលមិនទាន់បានហូបអីមួយគ្រាប់សោះ!

ទោះជាមានខ្មាំងមកទិចម្រាមជើងទាំងព្រលឹម ក៏មិនអាចរំលាយផែនការរបស់ខ្ញុំព្រឹកនេះបានឡើយ។ ខ្ញុំទាញ ស្បែកជើងផ្ទាត់ ដែលមានបាតសឹកចេញព័ណ៌ខៀវមកពាក់ហើយដើរ (រត់លែងកើតព្រោះទឹកពេញពោះ ដើរឮ សូរក្លឹកក្លក់ៗ) ចេញពីផ្ទះទៅមើលគេរត់នៅមុខក្តាន់ពីរ ។

ម៉ោងទើបតែជាងប្រាំព្រឹកទេ មនុស្សម្នាក៏មានមិនច្រើនប៉ុន្មានដែរ ហើយសម្បូរតែប្រុសៗ វ័យកណ្តាលនិងវ័យ ចំណាស់។ ខ្ញុំដើរទៅឈរនៅមុខអគារទីស្តីការគណៈរដ្ឋមន្ត្រីដែលមិត្តចិនបានធ្វើជូនរដ្ឋាភិបាលខ្មែរ អង្គុយលើ ខឿនសួនច្បារ សម្លឹងមើលតាមដំណើរឡាន ម៉ូតូ និងអ្នកហាត់ប្រាណទៅម៉ោ ៗ ដូចគេតាមដានអ្នកថិននីស រហូតដល់មានអារម្មណ៍ថាធុញថប់ ខ្ញុំក៏ដើរទៅខាងសួនក្តាន់ពីរវិញម្តង ដែលតាមការគ្រោងទុករបស់សាលា រាជធានីភ្នំពេញ កន្លែងនេះអាចនឹងត្រូវវិវឌ្ឍន៍ទៅជាស្ពានអាកាសនាពេលអនាគត។

ក្រុមមនុស្សចាស់ក្មេង លាយឡំគ្នាប្រុសស្រី ដែលយើងអាចមើលមួយភ្លែតទៅដឹងថាជាអ្នកសុំទាននៅតាមផ្លូវ តាមផ្សារ តាមហាងមួយចំនួនក្នុងក្រុងភ្នំពេញ បានបំបែកជួរគ្នាក្រោយពេលជួបជុំនៅទីនេះ។ រថយន្តកូរេ មួយតោនកន្លះ ចំនួនពីរដែលចតនៅក្បែរក្តាន់ពីរបានចាកចេញទៅ ក្រោយពេលម្ចាស់វាដើរចេញពីហ្វូងមនុស្ស មួយក្រុមនេះ។

ដំណើរប៉ាំងពៀចរបស់ខ្ញុំ ក៏ស្របគ្នានឹងស្រ្តីម្នាក់ដែលមានបីកូនតូចនៅក្នុងដៃនិងមានបណ្តើរក្មេងស្រីម្នាក់ទៀត ដើរសំដៅទៅឆ្លងផ្លូវសហព័ន្ធរុស្ស៊ី។ ខ្ញុំក៏ឆ្លង គាត់ក៏ឆ្លង យើងដើរមកជាមួយគ្នាមកឈប់នៅត្រង់មុខ ផ្លាក ផ្លូវ (ក្បាលទូ) រថភ្លើង (ខ្ញុំចាំមិនច្បាស់) ហើយខ្ញុំក៏ឆ្លងមកម្ខាងរកទិញអន្សមចេកអាំង ដែលកាលពេលដើរទៅ អ្នក លក់ទើបតែរៀបចំបង្កាត់ភ្លើង (ម៉ូយអន្សមខ្ញុំពេលព្រឹក) ។ អ្នកស្រីបីកូនតូចក៏ដើរតាមខ្ញុំដែរ ហើយទិញអន្សម ចំនួនបី។ គាត់ដើរមកទាន់ខ្ញុំនៅត្រង់កន្លែងស្តុបវត្តនាគវ័ន ក្នុងពេលចៃដន់ដើរទាន់គ្នានេះ ខ្ញុំបានលូកមាត់សួរ នាំគាត់ដោយនាំគ្នាឆ្លងត្រង់ភ្លើងស្តុបមកខាងដីទំនេរដែលគេព័ទ្ធរបងចាក់ខ្សាច់ (កាលពីមុនកន្លែងនេះជាបឹង)

+ បងអ្នកស្រុកណាដែរ? សម្លេងដូចជាប្រហែលៗដល់ហើយ! (ខ្ញុំសួរព្រោះឮគាត់និយាយជាមួយក្មេងស្រី)

ចំណាយពេលសួរនាំគ្នា និងបណ្តើរគ្នាមកធ្វើជំរឿននៅជិតស្តុបសាលាតិចណូ ទើបខ្ញុំដឹងពីគាត់មកថា គាត់នៅ ស្វាយរៀង មានគ្រួសារនិងកូនប្រាំនាក់ តែកូនធំៗអស់ហើយ កូនស្រីពៅដែលគាត់បណ្តើរនេះមានអាយុជាង ដប់ឆ្នាំហើយ នាងមិនបានចូលរៀនសូត្រអ្វីទេ ដោយសារពួកគេផ្លាស់ប្តូរទីកន្លែងរស់នៅប្រកបមុខរបរនេះ

 

 

 

  1. -DiaNote- / មករា 6 2017 10:00 ព្រឹក

    បងសរសេរដូចជាអត់ទាន់ចប់

    • ស្នាមញញឹម / មករា 11 2017 4:16 ល្ងាច

      ចាសអត់ទាន់ចប់មែនលោកឌីយ៉ា អោយតែទំនេរខ្ញុំសរសេរចោលក្បាលទីបចឹងឯង។ សូមអរគុណដែលបានចូលមកអាន។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: