ម៉ាស៊ីនថតរូបភាព វីដេអូ – ទស្សនៈផ្ទាល់ខ្លួន
ដោយសារសំណាងរបស់ខ្ញុំដែលកើតក្នុងត្រកូលមួយ ចូលចិត្តចំណាយប្រាក់ទៅលើបច្ចេកវិទ្យា ទើបខ្ញុំមាន ឱកាសបានប្រើកាមេរាច្រើនម៉ាកបែបនេះ។ តែ…
ខ្ញុំប្រហែលជាមិនទាន់រកឃើញម៉ាស៊ីនថតរូបភាព និងវីដេអូ (កាមេរា) ដែលសមធួនល្មមនឹង ចិត្តខ្ញុំនៅឡើយ ទេ។
ហើយក៏មិនដឹងជាកាលណាបានខ្ញុំឈប់ចំណាយប្រាក់បោះចោលគ្មានបានផលតបស្នងបែបនេះទៀតដែរ!!!
My father’s camera in 1987
My most favorite one from a Handsome Man of my world
These are the camera I used before. Some are not mine.
មិត្តសម្លាញ់ចិត្តម្នាក់របស់ខ្ញុំ និយមម៉ាកកាណុងណាស់ ខ្ញុំក៏បានប្រើច្រើនម៉ូតដែរ៖
ខាងក្រោមនេះជាម៉ាកដែលគ្រួសារខ្ញុំចូលចិត្តបំផុត តែខ្ញុំ អត់សូវចូលចិត្តខ្លាំងពេកទេ។
ចំពោះខ្ញុំ ម៉ាកម៉ូតណាក៏ប្រហាក់ប្រហែលតែគ្នា គ្រាន់តែត្រូវការស្វែងយល់ពីវាឱយបានច្រើន ។ ខ្ញុំចូលចិត្ត Olympus Film Camera ច្រើនជាងគេ ដោយសារតែខ្ញុំធ្លាប់កាន់វាយូរជាងគេដែរ។
កាមេរាទាំងអស់នេះ ខ្លះជារបស់ ជីដូន ជីតា ម៉ែ ឪ ម្តាយធំ ឪពុកធំ ម្តាយមីង ពូ បង ៗ របស់ខ្ញុំ ដែលជាអ្នក និយមប្រើរបស់ទាំងអស់នេះ ទុកសម្រាប់រម្លឹកការចងចាំកម្សោយរបស់ពួកយើង។
នាបច្ចុប្បន្ន ខ្ញុំកំពុងប្រើកាមេរាម៉ាក នីកុង ដេ ៣២០០ និងកាមេរាទូរស័ព្ទ ដែលផ្តល់ភាពងាយស្រួលក្នុងការ ប្រើប្រាស់និងទុកដាក់។
ដើម្បីកុំឱយគេហៅខ្ញុំថា ស្វាកាន់កាមេរាដើរបង្អួតព្រៃ ខ្ញុំបានរិះរកគោលបំណងនានាដើម្បីធ្វើការឱយមាន ប្រយោជន៍ ដូចជា៖ គ្រោងធ្វើទិន្នន័យស្តីពីថ្នាំបុរាណខ្មែរ និងស្រង់ឈ្មោះវត្ត អារាម សាសនា នានា ព្រមទាំង គោលបំណងម៉ាកំភ្លូសទៀតរូមមាន ការថតរូបសត្វស្លាបនៅស្រុកខ្មែរទុកជាឯកសារផងដែរ។
តែ…ម៉ាមុខណាក៏អត់ទាន់បានចេញជាគ្រោងឆ្អឹងនៅឡើយទេ កុំថាឡើយដល់ទៅសម្រេចគោលបំណងនោះ!!!
តាំងពីចេះថតមក តើប្រើម៉ាស៊ីនថត អស់ប៉ុន្មានគក្រឿងហើយ, កូនប្រសារ?
ចាស លោកឪពុកក្មេក បើនិយាយពីប្រើគឺបានច្រើនគ្រឿង ទាំងរបស់គេទាំងរបស់ខ្លួនឯង។ តែបើនិយាយពីខូច អាហ្នឹងរាប់ភ្លេច។
កាត់តាមឪក្មេកហើយចឹង…
😀 😀 😀
ពូថ្ងៃនេះ ម៉េចបានជាទំនេរ? ហូលីដេឬពូ?
នៅសំងំក្រាបពង ក្នុងអំពេញនេះឯង… ទើបមកដល់យប់មិញ… ព្រោះនៅខេត្តយូរពេក ស្រីៗគាត់លែងនិយាយរក… 😀
ង៉ាសៗៗៗៗៗៗៗៗៗៗៗៗៗ អស្ចារ្យ!!! 😀