លី កល្យាណ
ខ្ញុំឈ្មោះ៖ លី កល្យាណ
ភេទ៖ ស្រី (អ្នកនៅកន្លែងធ្វើការលួចខ្សឹបគ្នាក្នុងបន្ទប់មួយទៀតថាខ្ញុំសង្ស័យតែស៊ីមពីរ ពេលខ្ញុំចូលទៅទាន់ ខ្ញុំស្រែកតវ៉ាថា ខ្ញុំមិនមែនស៊ីមពីរទេ គឺស៊ីមប្រាំបី សូមពិចារណាទៅចុះ… នេះសំណាងណាស់ដែលនិយាយ ដើមខ្ញុំពេលខ្ញុំដឹងទាន់ខ្ញុំប្រាប់ពួកគាត់វិញ កុំអីយល់ច្រឡំប៉ាដោយ)
ស្រុកកំណើត៖ ទីរួមខេត្តកំពង់ធំ
ទម្ងន់៖ ៦២ គីឡូក្រាម
កម្ពស់៖ ១ម៉ែត្រ ហាសិបពីរសង់ទីម៉ែត្រ (ខ្លាឃ្មុំសុទ្ធតែម្តង)
ធ្លាប់ប្រកួតសាកកម្លាំង៖ ៥ដង
ចាញ់៖ ៤ដង (ក្នុងនោះសន្លប់ទាំង ៤ ដង)
ស្ថានភាពគ្រួសារ៖ នៅលីវ
បងប្អូនម្តាយបង្កើត៖ ៣នាក់ (ស្រី២ ប្រុស១ ខ្ញុំបងគេ)
អាសយដ្ឋានបច្ចុប្បន្ន៖ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ (ផ្ទះនៅដដែលទេ តែមនុស្សដើរគ្មាននៅផ្ទះសោះ)
ផ្ទះដែលនៅបានញឹកញាប់ជាងគេ៖ ភូមិហ្វេសប៊ុក និងវើតប្រេស
https://smilesealed.wordpress.com
http://www.facebook.com/kalyane.ly
http://facebook.com/LongHumFamily
http://www.smilesealed.blogspot.com
ចូលចិត្ត៖ ដើរកំសាន្តតាមព្រៃភ្នំ ដេកលេងមាត់ទឹក លេងហ្វេសប៊ុក និងវើតប្រេស។
អត់ចូលចិត្ត៖ កន្លែងមានមនុស្សច្រើន ហាត់ប្រាណ ដើរលេងមាត់ទន្លេ (មាត់ទន្លេនៅភ្នំពេញធុំក្លិនអត់ល្អ)។
ខ្ញុំអត់ចេះធ្វើម្ហូបទេ តែខ្ញុំចូលចិត្តញ៉ាំណាស់។ ស្អីក៏ញ៉ាំបាន គ្រប់មុខ គ្រប់ពេលវេលា ហៅទៅស្មើណាក៏បាន។
ម្ហូបដែលពេញចិត្ត៖ ខ្យងអាំង ក្តាមប្រៃ បុកក្រសាំងត្រីឆ្អើរ ហាំប៊ឺហ្គ័រ ភ្លៅមាន់បំពង សម្លរម្ជូរស្រែ ឆាផ្សិត ចំបើង បុកសាច់គោអាំងសណ្តែកកួរ ចំហុយផ្អក ប្រហុក (កុំលាយគ្រឿង)។
ម្ហូបដែលមិនញ៉ាំដាច់ខាត៖ ស្ងោរត្រីងៀតត្រឡាច ឆាត្រសក់ ឆាព្រលិត ឆាស្ពៃជូរ ប្រហុកខ្ទិះ សម្លការី សារាម៉ាន់ និងឆាខ្ញី។
យានជំនិះ៖ ម៉ូតូហុងដាគុបសម័យឆ្នាំប៉ែតជាងមួយ និងកង់មួយ។
កាមេរា៖ ខ្ញុំស្រឡាញ់កាមេរា អូឡាំភឺស របស់អ៊ំ ដែលគាត់ទិញឱ្យតាំងពីឆ្នាំ២០០០ វាជាកាមេរាប្រើហ្វីល និង មានកញ្ចក់កែវចាប់រូបភាពបានច្បាស់ល្អ។ ឥឡូវនេះ ខ្ញុំពេញចិត្តនឹងកញ្ចក់របស់ កាមេរាឡីកា និង ហាស៊ែល ប្លេដព្រោះតែភាពភ្លឺច្បាស់ និងល្បឿនថតលឿនគ្រាន់បើ។ តែបញ្ហាគឺនៅត្រង់ថា គ្មានសមត្ថភាពឈោងដល់ ទេ បើសិនជាអាច គឺបានត្រឹមតែ កាមេរានីកុងត្រឹមបួនរយដុល្លានោះ ក៏ល្អពេកណាស់ទៅហើយ។
ការងារបច្ចុប្បន្ន៖ ធ្វើការជាមួយសហគមន៍ជិតមួយទសវត្សរ៍កន្លះទៅហើយ ឥឡូវនៅតែធ្វើការជាមួយ សហគមន៍ (សហខឹង) ហ្នឹងដដែល។
ទីកន្លែងដែលចាប់ចិត្តជាងគេ៖ ឆ្នេរសមុទ្រកំពង់សោម
អ្នកចម្រៀងប្រចាំបេះដូង៖ លោក ស៊ិន ស៊ីសាមុត លោកស្រី រស់ សេរីសុទ្ធា (បើសិនពួកគាត់នៅរស់ម្ល៉េះសមត្រូវ ទទួលដំណែងជា ឯកឧត្តម និងលោកជំទាវ)
បទចម្រៀងប្រចាំចិត្ត៖ ជីវិតកម្មករត្បូង
សៀវភៅប្រលោមលោកសំណព្វចិត្ត៖ មាលាដួងចិត្ត របស់លោក នូ ហាច (សុំបើកវង់ក្រចកបន្តិច៖ មនុស្ស សម័យមុនគេធ្វើការងារបានប្រយោជន៍ធំធេងប៉ាប៉ុនណាណី តែអត់ដែលឮហៅឯកឧត្តមអីសោះ សូម្បីរដ្ឋ មន្រ្តីគេហៅថា លោករដ្ឋមន្រ្តី ដល់សម័យនេះកុំថាដល់ទៅដែលឮឈ្មោះ ក៏ស្រាប់តែបានបុណ្យទៅជា ឯកឧត្តមអស់ សូម្បីខ្ញុំក៏វិលមុខដែរ។)
កំណាព្យប្រចាំចិត្ត៖ មួយសៀវភៅបុប្ផាខ្មៅ របស់លោក គយ សារុន
រឿងខ្មែរប្រចាំចិត្ត៖ អនអើយស្រីអន
រឿងបរទេសដែលចូលចិត្ត៖
= រឿងអាមេរិចកាំង៖ Yours, mine and ours, The Break up, Imagine Me & You, The Wedding Date, Bay Watch, The World Unseen, I can’t think straight, Indiana Jones and its series, The Thomas Crown Affair, Lost and Delirious, Elizabeth Town, Little Children, Lost, The L Word, Don’t say a word, Just Married, When night is falling, Home Alone and its series, ម្តាយខ្ញុំ(ចូលចិត្តរឿងស៊ើបអង្កេត គាត់ជាអ្នក តាមដាន រឿងកាត់ក្តី ព្រោះគាត់ចង់ចាប់ល្បិចរបស់កូនៗថាអាមួយណាប្រុងលួចលុយម៉ែ) ជីដូនខ្ញុំ (ចូលចិត្ត រឿងធម៌ អាថ៌ រឿងព្រះ មិនបាច់បកស្រាយវែងទេ) ប្អូនៗខ្ញុំ ទាំងពីរ(អាប្រុសចូលចិត្តរឿងបាញ់គ្នា កាប់ចាក់ ព្រោះវាចង់ចេះ ល្បិចមួយ ចំនួន ចំណែកប្អូនស្រីចូលចិត្ត រឿងកំប្លែង តុក្កតា ព្រោះវាចង់រកវិធីល្បួងលោម ម្តាយតាមរបៀប កំប្លែង ឯខ្ញុំ ចូលចិត្តរឿងប្រលោមលោក តថៈព្រោះខ្ញុំចង់ប្រាប់ម្តាយថាខ្ញុំចង់បានជីវិតដូច របៀបក្នុងរឿងចឹង) ម្នាក់ៗសុទ្ធតែ មើលរឿងខុសៗគ្នា តែមាន រឿងភាគពីរដែលពួកយើងអាចអង្គុយមើល ជុំគ្នាបាន គឺរឿង ទេវតាធ្លាក់ពីលើមេឃ (The Gods Must Be Crazy I & II) និង ឆ្មារ និងកណ្តុរ (Tom and Jerry and its series), etc.
= រឿងកូរេ៖ Bad Love, Sea God, 49 Days, The Sword With no name, Three Dads One Mom, Three Brothers, White Night, Crazy First Love, My wife got married, etc.
= រឿងជប៉ុន៖ O’Shin, Waiting in The Dark, A Litter of Tears, Tokyo’s Rose, etc.
= រឿងថៃ៖ ឋានសួគ៌លម្អៀង, ស្វាមីប្រថាប់ត្រា, កុលាបមានបន្លា, បេះដូងប្រេះស្រាំ, ឈ្លើយស្នេហ៍, ប្រពន្ធដើម, គូកម្ម និងស្នេហ៍យើង…ជានិរន្តរ៍ ។ល។
ខ្ញុំជាអ្នកស្រឡាញ់សត្វចិញ្ចឹម ៖ ឆ្កែ គោ ត្រី អណ្តើក កន្ធាយ ទន្សាយ ក្របី លលក សេក អន្សង មាន់ ។ល។
ឆ្កែខ្ញុំឈ្មោះ៖ លី អសុរិន្ទ, លី អង្គារា, លី យស, លី ស័ក្តិ, លី មានី, លី បានី, និង Johnny Ly
កូនកន្ធាយខ្ញុំ៖ James ស Ly, John ខ្មៅ Ly
លលក៖ Gee Gee Ly
គោខ្ញុំ៖ អាត្នោត អាផ្កាយ អាពាល
អន្សង៖ បងគ្រុយ
ត្រី៖ ច្រើនពេកណាស់ខ្ជិលរៀបរាប់ គ្រាន់តែមានមួយដែលធំជាងគេ ព្រោះចិញ្ចឹមមកប្រាំឆ្នាំហើយ គឺអាក្រពើ ជាត្រីអណ្តែងដែលទិញទៅឱ្យអ៊ំគាត់ចិញ្ចឹមយកលក់ តែគាត់មិនលក់ទេ ទុកទាល់តែធំជាងកជើងទៀត ។
អំពីផ្ទាល់ខ្លួនរបស់ខ្ញុំ៖
ប្រតិកម្ម៖ ខ្ញុំមានប្រតិកម្មជាមួយស្រមោចក្រហមខាំ ជាមួយក្លិនក្រអូបឆួល ដូចជាសាប៊ូកក់សក់ក្លិនដិត សាប៊ូ ដុសខ្លួនក្លិនខ្លាំងៗ ទឹកអប់ក្លិនមុត ដូច្នេះបានជាខ្ញុំមិនចូលចិត្តសម្លមានគ្រឿង (ការី សារាម៉ាន់ ប្រហុកគ្រឿង) ។ មាននរណាដូចខ្ញុំអត់? ពេលណាកក់សក់ ខ្ញុំក្អួតរាល់ដង ពេលមាននរណាបាញ់ទឹកអប់ ក្លិនមុតខ្លាំងក៏ខ្ញុំអាច ក្អួតបានដែរ តែសូមធានាថាទៅដល់ក្រហែងជើងមេឃណា តាមឡានតាមកប៉ាល់ខ្ញុំ មិនក្អួតទេ។ រួចបើក្អែបខាំ ឬខ្ទួយទិច ខ្ញុំឥតមានចាញ់ទេ ឯសត្វអារ៉ងក្សត (អម្បូរក្អែបតែធំជាង ច្រើនមាន នៅតាមគុម្ពចេក) ស្រុកខ្ញុំហៅ អញ្ចឹង បើវាខាំ ឬខ្យាដំរីទិច ខ្ញុំគ្រាន់តែហើមត្រង់នោះពីរបីថ្ងៃ ឬគ្រុនមួយថ្ងៃ ពីរគឺអត់អីទេ តែមិនដែលបានសាក ជាមួយពស់ឡើយ។ ជាមួយស្រមោចបើវាខាំខ្ញុំ គឺដឹងតែត្រង់នោះនឹង ក្លាយជាដំបៅបាន។ ឃ្មុំទិច ឆ្កែខាំ ក៏មិនអី ដែរ តែមកចាញ់តែស្រមោច។
អ្នកដឹងទេថា សត្វតុកកែដែលនៅតោងខ្លួនឆ្កែ វាមិននៅលើខ្លួនមនុស្សទេ ហើយចៃដែលនៅលើក្បាល មនុស្ស ក៏មិនព្រមនៅលើខ្លួនឆ្កែដែរ។
ខ្ញុំកើតមកពីម្តាយខ្ញុំ ដូច្នេះហើយបានជាពេលណាមានលំបាក ខ្ញុំតែងរត់រកគាត់ជានិច្ច គាត់ជាព្រះរបស់ខ្ញុំ និងក៏ ជាមនុស្សដែលខ្ញុំអាចតោងស៊ីបានមួយជីវិត (ឡាហ៍)។
– ខ្ញុំជាអ្នកការពារបរិស្ថាន (រិះ លាមកក្តាប់ ថាតាមបង Somada) គិតជានិច្ចពីការតស៊ូក្នុងកិច្ចការពារ បរិស្ថាន ធម្មជាតិ របស់ណាដែលប្រើទៅប៉ះពាល់ដល់បរិស្ថានខ្ញុំបានកាត់បន្ថយតាមដែលអាចធ្វើទៅ បាន។ ខ្ញុំមិនដែល ញ៉ាំនំកញ្ចប់ឡើយ។
– សិល្បៈនៃការនិយាយ ៖ ចែករំលែកការសប្បាយនិងភាពរីករាយពីកន្លែង មួយទៅកន្លែងមួយទៀតតាមរយៈ រឿងកំប្លែង-បទពិសោធន៍ជាក់ស្ដែង។
– សិល្បៈនៃការតែងខ្លួនៈ សាមញ្ញកាន់តែច្រើនកាន់តែល្អ ព្រោះចូលជាមួយអ្នកដែលស្ថិតនៅក្រោមបន្ទាត់នៃ ភាពក្រីក្របានច្រើនដោយសារខ្លាចបដិវត្ដន៍កសិករកើតឡើងជាថ្មីម្ដងទៀត។ ខោ និងអាវយឺតគឺសមរម្យ ណាស់សំរាប់មនុស្សដែលត្រូវការភាពសាមញ្ញដូចខ្ញុំ។
– គំនិតៈ ដើម្បីអ្នកដទៃរស់នៅមានសេចក្ដីសុខទោះយើងពិបាកបន្ដិចក៏មិនអីដែរ។ ហ៊ានធ្វើ ហ៊ានទទួល ខុសត្រូវ ចាញ់ត្រូវតែកែប្រែ ឈ្នះដើរចេញ ដោយភាពស្ងប់ស្ងៀម។
– កាងារផ្ទះ៖ មើលអំពូលភ្លើង ម៉ាស៊ីនក្រឡុកគ្រឿង ទូរស័ព្ទ ទូរទស្សន៍ ម៉ាញ៉េ បាស កង្ហារ ពេលវាខូច បើជួសជុល កើតជួសជុលដោយខ្លួនឯង។ លាងឡាន ជួសជុលឡាន ម៉ូតូ កង់ ម៉ាស៊ីនបូមទឹក ស្រោចទឹកផ្កា និងបូមទឹក។
ចរិត ៖ ប្រុស អួតអាងបន្ដិចហើយ មិនខ្វល់ថានរណាគាំទ្រគំនិតខ្លួនឯងទេ ត្រូវតែធ្វើអោយគេមើល ឃើញ លទ្ធផលសិន។
ខ្ញុំគឺអញ្ចឹង! នេះបានពិតជាខ្ញុំ ខ្លាឃ្មុំកម្ជិល។
រីករាយដែលបានស្គាល់បង។ ក្បោះក្បាយមែន…
អរគុណសុភ័ក្ត្រា។ រីករាយណាស់ដែលបានស្គាល់គ្នានៅទីនេះ និងអរគុណផងដែលបានចូលមកលេងប្លក់ខ្ញុំ។ ផ្ទះលោកមានរឿងដែលខ្ញុំចូលចិត្តមើល គឺ Indiana Jones ។
ថ្ងៃក្រោយទំនេរប្រាកដជាទៅរកឯកសារនៅផ្ទះរបស់លោកឱ្យណាណីម្តង!
មិនបានតបយូរហើយ ហេហេហេ ខ្ញុំចូលចិត្តណាស់រឿងណុង ខានបានបកវាយូរហើយ។ សង្ឈឹមថាបានមើលភាគ ៥ ទៅចុះ ហេហេហេ
ញ៉ុមស្គាល់ដែរ….!!!ទើបតែបង្កើតwordpressអត់សូវចេះលេងទេ…
បាត់មុខបាត់មាត់ទៅណាក៏យូរម្ល៉េះ?
ជំរាបសួរ អានរបាយការណ៍បងខ្លាឃ្មុំឡើងថ្លស់ភ្នែកម្ខាង ពិតជាឆាហាវណាស់ណា 😀
😀 ម៉េចទៅជាចឹង? មិនដែលឮពីណាថាថ្លស់ភ្នែកទេ ទើបមានខ្មែរចំណានមួយទេ!
តាមយោបល់ខ្ញុំ គួរមានវ៉ែនតាមួយសម្រាប់អាន!
សុំសរសើរដោយស្មោះអ្នកក្លាហាន
😀 អត់ហ៊ានទទួលរ៉េ!
ជំរាបសួស្តិ៍បង ! ក្រោយពីអានប្រវត្តិរូបបងហើយ មានអារម្មណ៍ថាវិលមុខខ្ញាល់តាហ្មង !!
ជម្រាបសួរ Loymen ! ប្រវត្តិរូបខ្ញុំមិនមែនកន្រ្តកយោងដែលក្មេងជិះទេ 😀
សួស្តីបង សុំស៊ីមមួយប្រើផងបង 😆
រីករាយដែលបានស្គាល់!!!
សួស្តីលោកសុផាត! សុំទោស ខ្ញុំមិនបានតបទាន់ពេល។
កុំប្រើស៊ីមច្រើន ខ្លាចគេច្រឡំដូចខ្ញុំ! 😀
ទើបតែអានអត្ថបទនេះមិញឯង អីយ៉ា! មានឈ្មោះ somada ដែរណ៎ស់ អត់ដែលដឹងសោះថាខ្លួនឯងល្បី ដល់ថ្នាក់នេះ ! អត់ដឹងថាសរសេរបែបនេះតាំងពីអង្កាល់ទេកល្យាណអើយ ភ្លេចអស់ហើយ ។ ចាស់ហើយភ្លេចច្រើនអញ្ចឹង ជួយរំលឹកខ្លះ ៗផង ។
ស៊ីមប៉ុន្មានក៏មិនសំខាន់ដែរ សំខាន់ឲ្យតែយើងស្គាល់ខ្លួនឯងច្បាស់ទៅបានហើយ គិ ៗៗៗៗៗៗៗៗៗៗ
ខ្ញុំចេះតែដាក់លេងៗទេបង អាប់ដេតតាមតែនឹកឃើញ
ខ្ញុំស៊ីមប្រាំបីមែនណា៎បង ០១២ ០៧៧ ០១១ ០៩៧ ០៩០ ០១០ ០៩៨ ០១៥
ខ្ញុំនៅមិនទាន់ស្គាល់ខ្លួនឯងច្បាស់នៅឡើយទេបង ព្រោះមិញនេះពូៗអ្នកធ្វើការជាមួយទើបតែបបួលទៅការ៉ាអូខេ រួចខ្ញុំមិនដឹងសម្រេចចិត្តយកស្រីមកកំដរ ឬយកប្រុសមកកំដរ សម្រេចសម្រួចគឺមិនទៅវិញសុខចិត្តមកសំកុកម្នាក់ឯងលេងហ្វេសប៊ុក។
អត់មាន០១៦ ឬ ០៨១ សោះអាងតេទៅរំខានលេង ។
😀
អញ្ចឹងសុំអាស៊ីមអាក៏បានដែរ តែត្រូវអះអាងថាពិតជាមានសេវាណា ! កុំឲ្យយកទៅប្រើមិនកើតនោះ ពិតជាវីវរហើយ ។
អត់ស្គាល់ស៊ីមអាទេបងអើយ
អូ សុំទោសតាមពិតចង់សរសេរថា “អញ្ចឹងសុំអាស៊ីមណាក៏បានដែរ…” កល្យាណអានហើយពិតជាស្រងាកចិត្តមិនស្ទើរទេនែក ! សូម្បីតែបងខ្លួនឯងអានហើយចង់ភ័យ ខ្លាចកល្យាណច្រឡំថា “អា” ដែលចាស់ ៗ តែងនាំគ្នានិយាយនោះពិតជាវីវរ ខឹងបងដាច់ក្បាលដាច់កន្ទុយមិនខានទេ ។ សង្ស័យតែយប់មិញគេងអត់លក់ទេមើលទៅ ។
😀
គ្មានទេបង ខ្ញុំដឹងថាបងនិយាយគ្រាន់នឹងឱ្យសើចប៉ុណ្ណោះ ខ្ញុំគ្មានគិតអីវែងទេ គេងលក់មហាសែនលក់ស្រួល ព្រឹកឡើងមិនចង់ងើបទៀតផង ទៅប្រជុំស្ទើរមិនទាន់ពេលទៅហើយ។
តែ…ស៊ីមឥឡូវនៅសល់តែបួនទេ ព្រោះគ្មានទូរស័ព្ទដាក់។
ទូរស័ព្ទដាក់ស៊ីមវាមិនប៉ុន្មានទេ តែអស់ច្រើននោះគឺលុយក្នុងស៊ីមទៅវិញទេ អ្នកខ្លះទូរស័ព្ទថ្លៃ ៗ ម្នាក់ពីរបី តែចង់ទូរស័ព្ទទៅណាមកណា ប្រើសាធារណៈ ។ ចាំបងទិញអាតេស័ព្ទផ្លែប៉ោមជ័រអីគេនោះឲ្យបួនដប់ដាក់ស៊ីមឲ្យអស់ហ្មង តែកុំភ្លេចឲ្យយាយធ្វើស្មុគស្លឹកត្នោតមួយផងទុកគ្រាន់ដាក់ កុំឲ្យពិបាកកាន់នោះអី គិៗៗៗៗ
ឡាប់ខ្ញុំហើយបង គ្រាន់តែឮថាបងទិញតេអាស័ព្ទផ្លែប៉ោម ខ្ញុំអរស្ទើរលោតពីកៅអី ស្រាប់តែទាញវ៉ែនតាមកអានត បានច្បាស់ម៉ង «ជ័រ» ហាសហាសហា
បើបានមានទូរស័ព្ទច្រើនមែននោះខ្ញុំនឹងស្ពាយកាផាដាក់គ្រប់គ្រឿងហ្មង។
ខ្ញុំប្រើតាមតែសហគមន៍ខ្ញុំគាត់ប្រើ ដល់ពេលគាត់ដូរខ្ញុំក៏ដូរតាមដែរទៅដើម្បីស្រួលទាក់ទងគ្នាទេ។
គិតទៅអ្នកកំពង់ចាម កំពង់ធំនិយាយដូចគ្នាណាស់ហ្ន៎ ឡាប់ហើយ បានអីឡថ្ងៃនឹង… ។ បើកល្យាណប្រើកាផែមែននោះបង ប្អុនលោកចោរយើងពិតជាសប្បាយចិត្តមិនស្ទើរទេ។
សួស្តីខ្ញុំបាទសូមអធ្យាស្រ័យពីម្ចាស់ប្លក់ សូមក្លាយជាមិត្តភ័ក្តរបស់បងស្រីផងណា។
ក្ឌាំង!
សួស្តី! ម៉ោលេងធម្មតាបានហើយ ចាំបាច់យកសម្លេងមកផង! 😀
រីករាយជាមិត្តនៅទីនេះជានិច្ចលោក។
ទើបតែបានអានពីប្រវត្តិសូមសរសើរដោយស្មោះអាចតមអាហារមិនហូបសោះបាន ។ ខ្ញុំវិញហូមទាំងអស់តែក៏សុំតមសាច់ឆ្កែមួយ គឺអត់មានបញ្ហាអ្វីទេ គឺចង់តមមិនហូបតែម្ដង!
អ្នកខ្លះគេថាហូបសាច់ឆ្កែទៅរាសីដាក់ មិនសូវចាក់កន្ទុយលេខត្រូវ។ 😀
ខ្ញុំមិនដឹងទេថាខុសឬត្រូវទេ តែបើដល់កំណត់ដូចជាត្រូវគេបង្ខំស្លាប់រស់ បែបអាចប្តូរបានដឹង ពេលនេះសុំមិនហូបរបស់ដែលមិនចូលចិត្តសិន។
😀
ជីវិតយើងជារបស់យើងឱ្យតែយើងចង់ធ្វើអ្វីគឺធ្វើនឹងទៅគ្រាន់តែកុំឱ្យប៉ះពាល់ដល់អ្នកដ៏ទៃទៅគឺចប់ហើយ ។ :<
សួរស្តីបង ទើបតែស្គាល់ប្លកបងថ្ងៃនេះ គួរអោយចាប់អារម្មណ៍ដល់ហើយ អ្នកនៅកន្លែងធ្វើការបងឯងដូចជាអន់ចរិតដល់ហើយ ដឹងរឿងមិនច្បាស់ផងក៏ត្រដរនិយាយដើមគេដែរ ហាសហា ហើយស៊ីមប្រាំបីមានអីខ្លះទៅបង??? ជួយពន្យល់ខ្ញុំផង
ជម្រាបសួរ លោកប្អូន!
ទេ កុំនិយាយចឹងអី! ពួកគាត់ដឹងចិត្តគ្នាអស់ហើយ។
ខ្ញុំមានស៊ីមច្រើនប្រព័ន្ធណាស់ 😀
ខ្ញុំក៏និយាយដែរណាអ្នកបង! និយាយច្រើនប្រព័ន្ឋពេកពិបាកប្រើណាស់ ប្តូរមកស៊ីមមួយ ពីរវិញទៅបងអើយ
សួសាដី ប៉ង លី កល្យាណ!
សុកបាយតេ ?
អូ ប៉ាលេចសួ តើ ប៉ង សែង កល្យាណ នៅណាទៅប៉ង បេប៊ី សូមសួចុកទុកភីចំងាយ ផងណា ប៉ង ?
សួស្តី បេប៊ី សុខជានាទេអី?
ខ្ញុំសុខសប្បាយទេ កំពុងនៅផ្ទះ។
អរគុណបេប៊ីដែលបានចូលមកលេងទីនេះ!
សូមសុខ ចម្រើន និងឆាប់ធំផង 😀
អរគុណប៉ង! បេប៊ីហំហាំប៉ាយអោយហើន ហាប់ហ៊ុំ ណាប៉ង !
ហា ហា….
សើចហ្នឹង ចំអកម៉ង! 😀
ពិតជាអស្ចារ្យមែន !!!!!
ខ្ញុំករុណាសូមក្រាបថ្វាយបង្គំ តែខ្ញុំករុណាមិនហ៊ានទទួលពាក្យនេះទេ ត្រឹមតែថាដូចឆ្កួតចឹង អីបែបទំនងជាង តេជគុណ។
អីយ៊ូ ប្រវត្តិរូបញាក់សាច់ត្រឺតៗតាម៉ងហើយបងកល្យាណ ហាស់ហាស់ហាស់
ខាងណោះក៏មិនធម្មតាដែរ ព្រោះល្បីនៅប្លក់តាម៉ាប់ថាធម៌អាថ៌ដល់កំពូលហើយ។
សូមគោរព និងស្វាគមន៍ចន្ថា (តាម៉ាប់ហៅ សណ្តែកបណ្តុះ)
ខ្ញុំទៅលេងផ្ទះចន្ថាអត់ស្រួលសោះ ចេះតែ Restart Firefox
អីយ៊ូ មិនធម្មតាចឹងមានតែឆ្កួតឬបង?ហាស់ហាស់
សូមគោរពបងអ្នកខ្លាំងវិញដែរ (សណ្តែកបណ្តុះជាងាយដែលមិត្តដាក់ឲ្យខ្ញុំណាបង)
មកពីផ្ទះខ្ញុំ មិនមែនជាអ្នកជំនាញចឹងហើយបានជាចេញ-ចូល ពិបាកតិច (ចាំថ្ងៃណាមួយសូកតាម៉ាប់ឲ្យជួយកែសម្រួល) 😀
ប្រវត្តិរូបដល់ក @@ សូមសរសើរបងដោយស្មោះ 😀
មិនហ៊ានទទួលពាក្យសរសើររបស់អ្នកក្លាហានទេ។ អរគុណដែលបានឆ្លៀតមកអើត 😀
រីករាយដែលបានស្គាល់បងនៅទីនេះ។ ញាក់សាច់ពេលបានអានចប់ សូមរាប់អានជាញាតិជិតខាងផង ព្រោះខ្ញុំទើបមកដល់ថ្មី រឺ គេហៅថាមាន់ថ្មី៕ 🙂
សួស្តីញាតិថ្មី (អត់ហ៊ានហៅតាមរ៉េ)
ញាតិចាស់ញាតិថ្មីអីទេ រឿងរ៉ាវប្រហែលតែគ្នាសោះហ្នឹង។
ខ្ញុំសុំរាប់អានផងសីហា។
អគុណ បង។
សួស្ដីបង កល្យាន បានអានប្រវត្តិរូប បងហើយដូចជាចង់ លាងិតតាចៀក មិចមិនដឹងទេខំ្ញ
កូនគេខ្លាំងមែន មានត្រចៀកចេះអានអក្សរ។
ស្តាប់ៗទៅដូចជាធ្លាប់ស្គាល់ កូនសេះ។
Ahrikatuk bong Kalyan! ហាហាហា និយាយលេងទេ តិចដាក់ជប៉ុនមកវិញអីស្លាប់ហើយព្រោះខ្ញុំអត់ចេះទេ! បងអ្ហើយ ខ្ញុំប៉ងប៉ុន្មានដងហើយ ថាចូលលេងតែដើរហួសៗ ដល់ថ្ងៃនេះថាមកលេងផ្ទះតាម៉ាប់តែចូលមកឃើញគាត់វិចបង្វិចដូចផ្ទះសម្បែង ក៏ចូលមកលេងបងហ្នងទៅ។ ទទួលផងណាបង! រីករាយណាស់ដែលបានចូលមកផ្ទះបងថ្ងៃនេះ!
ស្វាគមន៍រ៉ាវី អត់ចេះអីម៉ាប៉ឹកទេ ខំអានឡើងវិលគ្រាប់ភ្នែក។ នឹកណាស់ ក៏អរណាស់ដែរដែលរ៉ាវីបានចូលមកលេង។ អត់ដឹងមានអីទទួលទេ ហូបបាយហ្នឹងហើយ ចាំខ្ញុំយកស្រូវទៅកិន 😀 😀 😀
កុំទាន់ទៅណាណា៎ ចាំខ្ញុំទៅឡើងដូងសិន។ 😀
ហាស់ ហាស់ ហា…..បងស្គាល់ខុំ្ញដែររឺ?សុខសាបាយអត់?
ដូចជាប្រហែលៗ ដូចជាមាននរណាធ្លាប់និយាយពាក្យទាំងនេះមករកខ្ញុំ។ នឹកអត់ទាន់ឃើញ។
ចាសសុខទុក្ខធម្មតាទេ ចុះកូនសេះវិញ? ប្រុងទៅណាឬអត់ពេលសម្រាកដំណាច់ឆ្នាំនេះ?
អ្នកពិសេសមែនទេ ធ្លាប់និយាយពាក្យនេះទៅ?បងអ្ហើយញំ សុខទុក្ខលើសពីធម្មតា បងដឹងអត់ថាមកពីមូលហេតុអី?ហាស ហាស ហា…..ញំមិនខ្ជីប្រាប់ទេណា ហាស ហាស ហា…….
មិនមានអ្នកពីរសេះ បីសេះអីទេ គ្រាន់តែប្រហែលៗឃ្លាទាំងនោះតើ ក្រែងតែមានមនុស្សដូចគ្នាទើបនឹកឃើញនិយាយបែបនេះដូចគ្នា។
ប្រាកដជាទើបតែរៀបការ ហើយបានជាមានក្តីសុខលើសពីធម្មតា យ៉ាងនេះ។
សួស្ដី ! បង សុខសប្យាយទេ?ឆ្នាំថ្មីនេះ មានគំរោង ធ្វើអីអត់?ចង់ទៅណាអត់?
សួស្តីកូនសេះតូច! ខ្ញុំសុខទុក្ខធម្មតាទេ ចុះសុភីវិញ? បានទៅណាខ្លះ?។ មានគម្រោងចង់ដើរដែរ តែគ្មានប្រាក់ផង និងរវល់ការងារផង។ ចំណែករឿងចង់វិញ គឺចង់បានកាមេរាអាល្អមួយ គ្រាន់នឹងថតរូបសត្វលោក។
ថ្ងៃនេះញុមបានសុំ linkមិត្ត ថាចង់អានរឿង គាត់អោយ like ស្នាមញញឹម តែញុមអានហើយ បើជាសើចទៅវិញ ហាហាហាហាហា បួនដប់ឆ្នាំអី ពេលញុមបានទៅលេងកំពង់ធំ ចង់អញ្ញើញបងផឹកតែក្តៅ អត់ដាក់ទឹកកក ហើយអញ្ញើញបងញាំ ស្ងោរត្រីងៀតត្រឡាច ឆាត្រសក់ ឆាព្រលិត ឆាស្ពៃជូរ ប្រហុកខ្ទិះ សម្លការី សារាម៉ាន់ និងឆាខ្ញី ហេសហេស ហាមប្រកែក ព្រោះញុមអ្នកស្រុកឆ្ងាយ 😉 ចាំពេលបងមកលេងស្រុកញុម ញុមប៉ាវបងថែម ហែលទឹកសមុទ្រ ផឹកទឹកសមុទ្រសេរី អត់គិតលុយទេ ហើយគេងមើលពន្លឺផ្កាយរយពាន់ នៅឆ្នេរ មើលព្រះអាទិត្យរះនិងលិចនៅឆ្នេរ រ៉ូមេទិនមេសទេ (ហាហាហា មិនហ៊ានខមមិនច្រើនទេ ខ្លាចប្លុកញុមលែងអោយខមមិនត)
អីយ៉ា បានស្គាល់អ្នកសមុទ្រម្នាក់ទៀតហើយខ្ញុំ។ ខ្ញុំមានបំណងទៅលេងកោះឬស្សី ដេកមើលមេឃមើលផ្កាយ តាមរបៀបអ្នកមានស្នេហាស្តុកស្តម្ភនឹងគេ ក្រែងមាន អារម្មណ៍ល្អធ្វើការងារបានប្រសើរជាងរាល់ថ្ងៃនេះបន្តិច។
ចុះមានឆ្អី! អញ្ជើញទៅលេងស្រុកខ្ញុំស្មើណា ប្រាប់តែបន្តិចមក៍ ខ្ញុំនាំទៅរកត្រីរកប្រហុក ឱ្យប្លែកពីអ្នកនៅសមុទ្រម្តងមើលម៉េចដែរ? ចំណែកអារឿងម្ហូបដែលមិនញ៉ាំ ចាំដល់ពេល ដើរព្រៃអត់មានអីសោះអាហ្នឹងបានអាចថ្លឹងថ្លែងបានពីការមិនចូលចិត្តរបស់ខ្ញុំ។
តែសុំខ្សឹបជាមុន ខ្ញុំចូលចិត្តតែក្តៅ កាហ្វេក្តៅលេខមួយហើយ។ ត្រូវការអញ្ជើញផឹកតែ ផឹកកាហ្វេស្មើណាគ្រាន់តែប្រាប់កន្លែងមកចុះ ខ្ញុំនឹងទៅចាំមុនមួយម៉ោង។
អាល័យតែអរគេហៅផឹក ភ្លេចសួរ សុំញ៉ែលេងមួយ តើស្គាល់តាមរយៈមិត្តម្នាក់ណាដែរ ព្រោះស្តាប់សម្តីទៅ ដូចជាខ្ញុំប្រហែលៗអ្នកស្រុកសមុទ្រឈ្មោះលីននេះណាស់ 😀
បងស្រីទៅលេងកោះរុងវិញស្អាតជាង រៀបវ៉ាលីទៅ ចាំទៅទាំងអស់គ្នា ព្រោះខ្ញុំមិនទាន់បានទៅដូចគ្នា 😀 បងចូលចិត្តកាហ្វេក្តៅ ញុមចូលចិត្តកាហ្វេទឹកកក ហាហាហា ចាំមកទៅផឹកកាហ្វេ ទិញស្វាយអំបិលម្ទេស ថែមកូកា រាកទាំងអស់គ្នា 😛
មិត្តរបស់ខ្ញុំតាមហ្វេសប៊ុគ គាត់ឈ្មោះទាវមិនមែនអ្នកដែនសមុទ្រដូចញុមទេ នៅអំពេញ។ បងស្រីប្រហែលអី អ្នកឈ្មោះលីន មានច្រើនណាស់ សូម្បីមិត្តញុមឈ្មោះលីនដល់ទៅប្រាំប្រាំមួយនាក់ទៅហើយ។
បងធុញថប់នឹងការងារបង ដូរអាជីបមកដាំព្រលិតឬឈូកស្រុកខ្ញុំទៅបង បឹងធំណាស់ តែស្រុកខ្ងុំគ្មានពីណាដឹងសោះហើយ ហាហាហាហាហា មកបើកអាជីវកម្មមុនគេទៅ ហាហាហាចាំខ្ញុំជួយគាំទ្រ 😉
ដូចជាមិនស្គាល់មែនហ្នឹង។ អ្នកស្រុកឈូកនៅកំពតឬ? 😀
សួស្ដីបង! ចង់ទៅណាមែនទេ?ចាំញុមអោយខ្ញីអារថក្រោះ អូតូ ធានាថាសុវត្ថិភាព ៕ព្រោះវាមានកង់10ហ្នឺងកញ្ចក់5មើលមុខក្រោយ ហើយ ចង្កូត 3ទៀតផង ឡូយអត់?
😀 😀 😀 ចិត្តបានណាស់កូនសេះអើយ ទាស់តែថា ខ្ញុំចង់ទៅលេងកោះនៅមាត់សមុទ្រ ធ្វើម៉េចបានប្រើរបសើកូនសេះឱ្យខ្ចីទៅ???
អូបង លី កល្យាណ! ញុម លឺល្បីបងយូហើយ ពិតជាអស្ចារ្យមែន៕ញុម សូមសសើរណា
😀 មិនហ៊ានទទួលពាក្យអ្នកក្លាហានរ៉េ។ សូមស្វាគមន៍ដែលបានមកដល់ផ្ទះខ្ញុំណាកូនឆ្មា (បែបមិនមែនតូចប៉ុន្មានទេឆ្មានេះ) 😀
ល្បីរឿងអីទៅ ជួយខ្សឹបប្រាប់ខ្ញុំតិចម៉ោកូនឆ្មាតូច តើល្បីរឿងល្អ ឬក៏ អាក្រក់?
បងអើយ បងកុំភ័យអី! រឿងនោះល្អទេ។បង ដឹង អត់ បងកូនសេះប្រាប់ញុមថា បងជាស្រ្តី ម្នាក់ដែលលូយណាស់ ហើយ លូយ បំផុតទៀត ។ហើយ ញុមក៏ចងស្គាល់បងដែរ ជូនពរឆ្នាំថ្មីនេះអោយបង មានលុយចាយច្រើន ច្រើន ណាបង។
មិនឱ្យភ័យយ៉ាងម៉េចកូនឆ្មាតូចអើយ បើគេប្រាប់សុទ្ធតែឡូយចឹងនោះ។
ឡូយ៖ ពាក្យសាមញ្ញទំនើបថ្មីប្រើកាត់ខ្លីមកពីពាក្យ ឡូយថូយ សំដៅសេចក្ដីថា “ផ្តាស, ផ្ដេសផ្ដាស” : មនុស្សឡូយ, គំនិតឡូយ; កុំឡូយពេក ! (ម. ព. ឡូយថូយ ផង) ។
នេះជាន័យរបស់ពាក្យឡូយតាមវចនានុក្រមខ្មែរ។
តែអាឡូវបានស្គាល់ បានឃើញមុខហើយ កូនឆ្មាតូចអើយ សុំរាប់អានខ្ញុំផង។ បើឃើញខ្ញុំនៅឯណា ហៅៗផងណា៎!
អរគុណ សូមឱ្យប្អូនក៏មានសំណាងល្អផងដែរ រកលុយឱ្យបានច្រើន និងមានសុខភាពល្អ 😀
អគុណបង! អគុណច្រើន ច្រើន….ណា។ អូ បងក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ បងធ្វើដំនើកំសាន្ដទៅណាអត់បង អោយ កូនឆ្មាតូច សូមទៅផង៕
បែបដូចជាគ្មានកម្មវិធីទេ កូនឆ្មាតូច អើយ អត់ដឹងគេចូលឆ្នាំថ្ងៃណាទេនេះខ្ញុំ!
រាងមិនសូវទំនេរសោះ តែភ្លេចបបួលកូនឆ្មាតូចមកលេងខេត្តជាមួយ ។ បើសិនមានកម្មវិធីទៅណា ប្រាប់ៗខ្ញុំផងក្រែងខ្ញុំបានតោងកន្ទុយវិញ! 😀
ហ្អាក !ញុមគិតថាសុំតោងកន្ទុយបង តែបងសុំតោងញុមវិញ ម៉េញចឹង ….អូបងចាំញុមសួរបងកូនសេះមើ គាត់ទៅណាអត់ បើគាត់ទៅណាចាំយើង សុំគាត់ទៅហ្ន បង ហ្ន !ប៉ុន្តែ ដូចជាស្ងាត់បងកូនសេះលូវ គាត់ទៅណាគេទៅហ្ន?សុខ សាប់បាយ ណាបងកូនឆ្មាតូចលាបងហើយ ស្អែកចាំសួរសុកទុក្ខបងទៀតណាបងសម្លាញ់ !បាយ បាយ
ខ្ញុំស្មានតែបានតោងកន្ទុយឆ្មាទៅដើរលេងហើយតើ អាឡូវអត់!!!
សួរស្ដីបង នឹកណាស់បែកបងយូរ សុខសាបាយអត់?បើបងតោងកន្ទុយឆ្មា អត់បាន ចឹងចាំតោងញុមវិញ ok?
សូមចូលទស្សនាផ្ទះផងណាលោកយាយ
គេហៅយាយហើយចប់តាម៉ង កំពុងមានបញ្ហាភ្នែកផង
ហាហាត្រូវម៉ាច់តែម្តងហើយចឹង ហៅយាយ យានម៉ង់ទៅចឹង
ខូចក្រេឌីតខ្ញុំអស់ហើយ ហៅដល់ថ្នាក់យាយនោះ។
ហាងឆេងល្អមិនខូចទេ
ស្លាប់ហើយខានជួបយូ ក្លាយជាយាយទៅហើយ
ភ្លេចសួរសុខសាបាយអត់ លោកយាយ
សុខធម្មតាទេចៅ ចុះចៅវិញ?
សរសេររៀបរាប់យ៉ាងនេះ មន្ត្រីជំរឿនក៏ខ្ជិលចង់សួរដែរបង។
ឱ អីចឹងទេតើ បានជាគ្មាននរណាគេចូលមកសោះ ក្រោយផ្សាយពាណិជ្ជកម្មរូច។
ជម្រាបសួរលោក រដ្ឋ! ខ្ញុំសុំហៅបងហើយ ប្រកាន់មិនប្រកាន់កុំថាម៉េចថាម៉ាណា៎
អាយុម៉ានហៅខ្ញុំបង?
អាយុសាមបួន តែដោយសារឃើញពុកមាត់ ក៏សុំហៅបងតែម្តងទៅ។ ទោះជាយ៉ាងណាក៏ អាចជាបងធំខ្ញុំដែរ 😀 😀 😀
ពុកមាត់មានឥទ្ធិពលចឹងផង? :D:D ខ្ញុំអាយុមិនទាន់សាមផង…
ឱ ស្មានតែបានបងធំមួយគ្រាន់នឹងការពារទៅហើយ ដឹងអីប្អូនសោះ។ ហិហិហិ
ពាក្យថា បងធំ គេមិនគិតអាយុទេ នរណាក៏អាចជាបងធំបានដែរ 😀
ហាសៗៗៗ អស់ទាស់ម៉ងបងធំ!
ម៉េចបានជាខ្ញុំចូលទៅលីងមិនបានអីចឹង?
សូមណែនាំឱយខ្ញុំស្គាល់ផ្ទះផងម៉ោ!
កុំចូលអីបង ផ្ទះគ្មានអ្នកនៅទេ ។ ខ្ញុំនឹងរើមកនៅឆាប់ៗ ហើយអញ្ជើញទាំងអស់គ្នា ជប់លៀង kekeke
រង់ចាំរឿងគេអញ្ជើញជប់លៀងហ្នឹងជានិច្ចចាស។
ម៉ោឆាប់ៗម៉ោ គ្រាន់នឹងបានជជែកគ្នា
សួស្តីបងម្ចាស់ប្លក់!
រីករាយបានស្គាលអ្នកកំពង់ធំដូចគ្នា។
http://www.lemdoeundaloem.blogspot.com
ចាស សួស្តី ។ ខ្ញុំនៅជិតវត្តកំពង់ តើឌឿននៅខាងណាវិញ?
សព្វថ្ងៃនៅសិក្សានៅចិន ខ្ញុំអ្នកស្រុកសន្ទុក!
សុខសប្បាយជាទេនៅឆ្ងាយពីស្រុកបែបនេះ?
សុខទុក្ខធម្មតា គ្រាន់នឹកស្រុកបន្តិច៕ តែជិតបានត្រលប់ទៅឃើញស្រុកកំណើតវិញហើយ
ជូនពរឆ្នាំថ្មី សូមសិរីសួស្តី កើតមានដល់ក្រុមគ្រួសារលោក និងរូបលោកជានិច្ច។
បាទអរគុណ!! ជូនពរអ្នកគ្រូ ជោគជ័យ សុភាពល្អ ព្រមទាំងក្រុមគ្រួសារ
ខ្ញុំមិនមែនគ្រូទេចាស
ហាសហា អ្នកមីង!
យ៉ាស់ បានក្មួយមកមួយនាក់ទៀតហើយខ្ញុំ 😀 😀 😀
😀 😀 😀 hahaha