សៀវភៅអង្រួនចិត្តគំនិតខ្ញុំ
កំណាព្យ៖
– បុប្ផាខ្មៅ (រួមទាំងអត្ថបទសម្រង់ ជីវិតនិស្សិត) ដោយ គយ សារុន
ប្រលោមលោក៖
– មាលាដួងចិត្ត ដោយ នូ ហាច
– ផ្កាស្រពោន ដោយ នូ ហាច
– កុលាបប៉ៃលិន ដោយ ញ៉ុក ថែម
– ជីវិតឥតន័យ ដោយ សុទ្ធ ប៉ូលីន
– កេសកូលភ្នំគូលែន ដោយ …
– Goodbye Columbus, by Philip Roth ប្រែខ្មែរ៖ មួយថ្ងៃសម្រាប់អូន ដោយ ហុង ថែម
– Texasville, by Larry McMurtry
– Bleak House, by Charles Dickens
– A Tale of Two Cities, by Charles Dickens
– The Funny thing is…, by Ellen DeGeneres
សៀវភៅអប់រំនានា៖
– ច្បាប់ក្រមង៉ុយ ដោយ ភិរម្យភាសា អ៊ូ ហៅ ង៉ុយ
– ច្បាប់ប្រដៅជនប្រុសស្រី ដោយ ភិរម្យភាសា អ៊ូ ហៅ ង៉ុយ
– ច្បាប់ស្រី ដោយ …
– ច្បាប់កេរកាលថ្មី ដោយ…
រឿងលោក សុទ្ធ ប៉ូលីន ខ្ញុំចូលចិត្តមើលទាំងអស់ ង៉ាស់ៗៗៗ 😀
សុទ្ធសឹងជារឿងអាសអាភាសមែនទេបង?
មិនមែនទេ ជារឿងប្រាកដនិយម
មួយថ្ងៃសម្រាប់អូន ដោយ ហុង ថែម
ស្ដាប់គួរចាប់អារម្មណ៍ សុំទិន្នន័យបន្ថែម 😀
រឿងហ្នឹងជាភាសាអង់គ្លេស ឈ្មោះ ហ្គូដបាយកូឡុំបឺស ដោយ ភីលីព រ៉ត់ ។ តាម៉ាប់អាចអានបានខ្លះនៅអាម៉ាហ្សូន។
ចង់អានសៀវភៅខ្មែរ
I like and I have read some of your books.
May I ask you what are your most favorite?
សៀវភៅដែលបងចូលចិត្ត មាន៖
កុលាបប៉ៃលិន ផ្កាស្រពោន កេសរកូលភ្នំគូលែន ច្បាប់ស្រី ច្បាប់ប្រុស ព្រះបាទធម្មិក អ្នកក្លាហានទល់ដែន មនុស្សលោក ទប់ស្មារតីកុំយកុំសើច សម្រស់ជីវិត ព្រះអង្គម្ចាស់ វេយ្យាករណ៍សុភមង្គល ព្រះអាទិត្យថ្មីរះលើដែនដីចាស់ គូលីកំណែន ភូមិតិរិច្ឆាន ព្រះអង្គម្ចាស់មិនចេះសើច លោកស្រីកូន រំខាន។ល។
នៅមានច្រើនទៀត… មិនមានសៀវភៅណា បងចូលចិត្តបំផុតនោះទេ.. បងចូលចិត្តអានសៀវភៅ ហើយបងអានគ្រប់សៀវភៅ មិនថាសៀវភៅខ្មែរ ឬភាសាបរទេស (ដែលបងចេះ) 🙂
អរុណសួស្តីដល់អ្នក
សប្បាយចិត្តធ្វើដំណើរដល់អ្នកនៅថ្ងៃនេះ
~meredith
Hello Meredith,
Thanks for your visiting. Hope you’re good.
Best regards,
Kalyane
Hello Kalyane,
I am well, thank you.
I am very pleased to hear from you.
My best,
Meredith
ខ្ញុំវិញ សៀវភៅបែបប្រវត្តិសាស្រ្តខ្ញុំអានបានច្រើន… គឺច្រើនមែនទែន…។ ឯសៀវភៅផ្សេងៗទៀត ក៏អានបានច្រើនគួរសមដែរ។
ចំណែកសៀវភៅប្រលោមលោកវិញ, រឿងប្រលោមលោកខ្មែរ ខ្ញុំអានដែរ, តែអានតិចជាងសៀវភៅប្រលោមលោករបស់បរទេស។ ក្នុងចំណោមនោះ មានរឿងរបស់ជប៉ុនមួយដែលខ្ញុំចូលចិត្តជាងគេ មានចំណងជើងថា Shōgun និពន្ធដោយលោក James Clavell ហើយដែលលោក ខៀវ កាញារិទ្ធិ បានយកមកបកប្រែ និងបោះពុម្ពផ្សាយជាភាសាខ្មែរ មានចំណងជើងថា «អគ្គមហាសេនា» ។ បន្ទាប់ពីអានរឿងអគ្គមហាសេនា ជាភាសាខ្មែររួច ខ្ញុំបានទាក់ទងទៅមិត្តភក្រ្ត័នៅអាមេរិក អោយរកទិញសៀវភៅនេះជាភាសាអង់គ្លេស យកមកអានឡើងវិញទៀត…។
😀 ជយោលោកពូ! ខ្ញីដែលចាស់ កាន់តែហិរ ពិតជាចឹងមែន។ ពូ ស្រូបព័ត៌មានបានច្រើនណាស់តាមរយៈសៀវភៅនោះ។
ខ្ញុំវិញ ខ្ជិលមើលរឿងបរទេសណាស់ ព្រោះស្នេហាវា ពិបាកអាន…យល់មិនអស់ន័យ 😀
ដោយសារខ្លាចថា «កាន់តែចាស់ កាន់តែខ្ញីផស់ក្មេងៗ» ហ្នុងហើយ ទើបបានខ្ញុំខំអានសៀវភៅអោយបានច្រើននោះ… 😀