Skip to content
9 ខែមករា 2011 / ស្នាមញញឹម

ម៉ែ!

ម៉ែ!

មួយម៉ាត់នេះមានន័យពេញលេញ ច្បាស់លាស់សម្រាប់មនុស្ស សត្វដែលមាន​ជីវិត​នៅ​លើ​ផែនដី។

ចុះពាក្យថា ឳពុកវិញមិនមានន័យអ្វីទេឬ?

មិនពិតទេ ឳពុកជាអ្នកផ្តល់កំណើត ជាអ្នករកស៊ីចិញ្ចឹមកូនៗ ជាអ្នកទទួលខុស​ត្រូវរួម​ចំណែកពាក់​កណ្តាលជាមួយអ្នកម្តាយ។ តែទោះយ៉ាងណា​ក៏ភាពស្និទ្ធ​ស្នាល​មិនដូច​គ្នា​ទាំង​ស្រុងនឹងអ្នកម៉ែដែរ។ ពាក្យចាស់បានពោលថា ស៊ូ​ស្លាប់​បាកុំឲ្យស្លាប់មេ ស៊ូលិច​ទូកកណ្តាលទន្លេកុំឲ្យភ្លើងឆេះផ្ទះ គឺពិតជាត្រឹម​ត្រូវ មាន​ពិន្ទុពេញមួយ​រយភាគរយ​មែនណា សម្រាប់ខ្ញុំ ខ្ញុំបានផ្តល់តម្លៃជូន​អ្នកម្តាយធ្ងន់​ជាងលោកឳពុក។ ប៉ុន្តែសូម​កុំ​ច្រឡំ​ថាមកពីខ្ញុំជាស្រី។ ម៉ែបានធ្វើពលិកម្មគ្រប់​បែប​យ៉ាងសម្រាប់គ្រួសារ ទ្រាំទ្រ​ពរ​ពោះ​​អស់​រយៈពេល១០ខែ ទ្រាំអត់ងងុយ​ដើម្បីបំបៅកូន (ឈាម) ថែទាំពេលកូនមានជម្ងឺ អប់រំ​កូនឲ្យក្លាយជាមនុស្សល្អ ការពារកូនពីអំពើអបាយមុខគ្រប់យ៉ាង។ ពេលកូន​ធ្វើខុស​គឺ​ត្រូវបានគេដាក់​ទោសម៉ែមុនគេ។ គេមិនដែលជេរដៀលឳពុកធ្ងន់ៗដូចម្តាយទេ (ប្រមាថ​កេរ្តិ៍​ម្តាយ)។

ថ្វីត្បិតម៉ែមួយចំនួនតូចជិះជាន់កម្លាំងពលកម្មកូនៗរបស់ខ្លួន ម៉ែខ្លះដាច់ចិត្តលក់​កូន​ដែល​ជាទោសកំហុសធ្ងន់ម្តេចក្តីតែគឺជាចំណែកតូចបំផុតនៃអ្នកម៉ែទាំង​ឡាយ​ដែល​មាន​មេត្តា​ករុណា មានព្រហ្មវិហារធម៌ចំពោះកូនខ្លួន។

សូមជូនពរអ្នកម៉ែគ្រប់ៗរូបនៅលើពិភពលោកឲ្យមានកូនល្អ មានសុខភាពល្អ មាន​សង្ឃឹម​ជានិច្ចចំពោះអនាគតដ៏ត្រចះត្រចង់របស់កូនៗខ្លួន។

សូមឲ្យម៉ែមានស្នាមញញឹម មានមោទកភាពចំពោះកូនគ្រប់ពេលពេញមួយជីវិត​របស់​ម៉ែ។

ឡេង ច័ន្ទមុនី

Advertisements
  1. lykalyane / មករា 9 2011 7:58 ល្ងាច

    ឃើញសំណេររបស់គាត់ ខ្ញុំនឹកម៉ែខ្ញុំដែរ។

  2. lykalyane / មករា 21 2011 7:41 ល្ងាច

    សុំទោស សរសេរខុស។ តាមពិតសំណេរមិនមាននៅក្នុងវចនានុក្រម សម្តេចសង្ឃ ជួន ណាត នោះទេ។

  3. ឌីយ៉ា / ឧសភា 18 2011 5:16 ល្ងាច

    បើពាក្យសំណេរអត់មាន អញ្ចឹងគេប្រើពាក្យអីវិញបង? បើខ្ញុំប្រើតែពាក្យនេះរាល់ដងហ្នឹង!

    • lykalyane / ឧសភា 18 2011 5:21 ល្ងាច

      ខ្ញុំមានតែជម្រើសពាក្យ អត្ថបទ មកប្រើទេ។ ចាំមើលក្រែងបងប្អូនយើងដឹងអ្វីប្លែកគាត់ប្រាប់ទៀត ណាមួយវចនានុក្រមសម្តេចសង្ឃ ជួនណាតក៏ខ្ញុំមានមិន​ទាន់សម័យដែរ ព្រោះឮគេថាគេចេញ Version ថ្មី។

  4. ឌីយ៉ា / ឧសភា 18 2011 5:18 ល្ងាច

    គួរតែសរសេរឲ្យបានវែងបន្តិចមកបង ព្រោះអត្ថបទមានតម្លៃអញ្ចឹង ខ្លីពេកដាក់ន័យមិនអស់ទេ!

    • lykalyane / ឧសភា 18 2011 5:37 ល្ងាច

      អរគុណណាស់ដែលបានទទួលខំមិនឌីយ៉ា។ អត្ថបទអ៊ំមុនី ចាំខ្ញុំជម្រាបគាត់ជូន។

  5. សុផាត / មករា 12 2012 4:39 ល្ងាច

    អត្ថបទ​ដែល​ទាក់​ទង​នឹង”ម៉ែ” ពិតអានមិនចេះណាយ 🙂
    ពេល​ឃ្លាត​ឆ្ងាយពី​ពួកគាត់ទើបដឹងថា មាន​តែ​ម៉ាក់ ដែល​តែង​ផ្តល់​ភាព​កក់​ក្ដៅ​ដល់​ខ្ញុំ​ជានិច្ច ឯប៉ាជាគំ​រូ​ឲ្យ​ខ្ញុំ​ជាមនុស្ស​រឹង​ពឹង…. 🙂

    • លី កល្យាណ / មករា 23 2012 5:23 ល្ងាច

      កូនល្អ ចេះនឹកដល់អ្នកមានគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: