Skip to content
3 ខែ​កុម្ភៈ 2011 / ស្នាមញញឹម

ប្លក់អ្នកជាតិនិយម

ប្លក់អ្នកជាតិនិយម

ប៉ុន្មានថ្ងៃនេះស្ថានភាពទ័ពនៅព្រំដែនចេះតែមានពត៌មានថាអីចេះអីចុះគួរឱ្យខ្វល់ចិត្ត។

ស្តាប់ការបកស្រាយរបស់អ្នកនាំពាក្យក៏ដូចជាថ្នាក់ដឹកនាំប្រទេសទាំងពីរមើលទៅគឺពួក​គាត់ជាមនុស្ស​ខុសជាតិ ខុសសាសន៍គ្នាពិតមែន។ ស្តាប់គ្នាមិនបាន ត្រង់នេះមិនមែន​ថា​ខ្ញុំកាន់ជើងជាតិសាសន៍​ខ្ញុំពេកទេ តែជាតិថៃមិនដឹងជាគេយ៉ាងម៉េច លាប់គ្រុន​សន្ធំ​មកពី​ណាមិនដឹង អារឿងប្រាសាទព្រះវិហារជារបស់ខ្មែរគេកាត់ក្តីជិតកន្លះ​សត្សវត្សទៅហើយ ទើបងើបពីក្នុងដីមកបានជាមិនធ្វើដឹងអីសោះ។ អីភ្លើម៉្លេះ?

និយាយរឿងហ្នឹង នឹកភ្លាមដល់ពួកម៉ាកម្នាក់នៅផ្សារនិយាយរឿងឱ្យស្តាប់។

ប្តីស្លាប់ដោយសារផឹកស្រា។ មុនស្លាប់នោះ ប្តីបានរករឿងវ៉ៃប្រពន្ធ ដល់ប្រពន្ធគេចរួច​ពី​ស្លាប់​ ខ្លួនឯងក៏​ត្រូវ​ស្លាប់ដោយសារមារយាទរបស់ខ្លួន(កម្មវាសង)។ មុនស្លាប់ ប្តីបក់​ដៃ​ហៅប្រពន្ធមកខ្សឹប​ ប្រពន្ធក៏មកជិតព្រោះដឹងថាមនុស្សនេះជិតស្លាប់​ហើយ។ ប្តីខ្សឹបថា៖ ប្រាំពីរថ្ងៃ​ក្រោយ​នឹងកាយដីមកសងសឹកប្រពន្ធថែមទៀត។

ដល់ធ្វើបុណ្យប្តីរួចសព្វគ្រប់ អ្នកជិតខាងរពឹសមាត់ក៏សួរប្រពន្ធថា៖ កាលមុនប្តីស្លាប់​ផ្តែផ្តាំ​ថាម៉េចខ្លះ?

ប្រពន្ធក៏ប្រាប់តាមដំណើរដែលប្តីផ្តាំ។ អ្នកជិតខាងគ្នាជួយអាណិតក៏រឹតទ្រូងថា៖ ឱ​មីនាងហ្អើយ ជិតគ្រប់ប្រាំពីរថ្ងៃហើយ…

នាងប្រពន្ធញញឹម៖ បានអីមកធ្វើបាបខ្ញុំទៀត? អ្នកអើយ មិនបាច់ព្រួយទេ ខ្ញុំបានបញ្ចុះ​សពផ្កាប់មុខទៅហើយ។ ដល់តែភ្ញាក់ឡើងងងឹតស៊្លុបបែបនេះមុខ​ជាប្រឹងកាយ​ដល់​នរក៧ជាន់ផងមិនដឹង។

យ៉សពួកអាសៀមបាយគ្រីអស់នេះ បែបដូចប្តីនាងនោះហើយ។ ងើបពីក្រហែងដី​មក​ម្តេចកើតបើគំនិតចេះតែផ្តន្ទាគេរហូតបែបនេះ៕

លី កល្យាណ

Advertisements
  1. កូនចោរតូច / កុម្ភៈ 13 2011 7:09 ល្ងាច

    ជំរាបសួរ លោកអ៊ុំ

    រឿងជាតិនិយម ក្មួយមិនជាចាប់អារម្មណ៏អ្វីនោះទេ ព្រោះរឿងនេះ
    ជារឿងរបស់អ្នកនាំ គ្រប់រូប តំណាងឲ្យរាស្រ្ដ ត្រូវចេញមុខដោះស្រាយ ។
    ដោះបាន ឬ មិនបាន ជារឿងដែលប្រមុខរាជរដ្ឋាភិបាល ត្រូវរ៉ាប់រង ។
    ការដែលមានរឿងយ៉ាងនេះ ច្បាស់ជា មានរឿងក្ដីក្ដាំអ្វីមួយ លាក់បង្កប់ពីក្រោយ
    ជាក់ជាមិនខាន ។

    អូហ៏ ! សំរាប់ រឿងដែលលោក អ៊ុំ យកមកជំរាប នោះ ពិតជា អស្ចារ្យចំឡែក
    មែន ! ជិតដាច់ខ្យល់ហើយ នៅមិនទាន់ដឹងថា នរក នៅទីណាទៀត !
    នេះ ពិតច្បាស់ជា អ្នកគោរព សាសនាតថាគត មែន !!!

    ក្មួយសូមចូលរួម ត្រឹមនេះទេ !

    សូមអរគុណ !!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: