Skip to content
13 ខែ​កុម្ភៈ 2011 / ស្នាមញញឹម

ស្នាមញញឹម

ស្នាមញញឹម

ថ្ងៃនេះបានជួបស្នាមញញឹមមួយនៅពេលចេញពីផ្ទះមកកន្លែងធ្វើការ។ ជាស្នាមញញឹម​ដែលកុមារីម្នាក់បានបង្ហាញឱ្យឃើញ។ គេឈរនៅមាត់ផ្លូវកាច់ជ្រុងច្រកចូលផ្ទះខ្ញុំ តាម​ពិតទៅខ្ញុំដូចមិនដែលស្គាល់នាងតូចនេះទេ តែក៏មិនភ្លេចញញឹមទៅរកនាងតូចនោះវិញ ដោយនិយាយពាក្យ ហេឡូ ទៅរកនាងផង។ ទម្លាប់អាក្រក់ក្នុងការប្រើពាក្យបរទេសនេះ មានប្រយោជន៍ផង និងសាំផង។

បានជានិយាយដូច្នេះព្រោះងើបពីគេងបានបើកសៀវភៅរបស់សម្តេចសង្ឃ ជួន ណាត លោកប្រដៅឱ្យជួយលើកតម្កើងអក្សរសាស្រ្តជាតិ ទាំងរាស្រ្តទាំងសង្ឃ ខំផ្ចង់ប្រើ​អក្សរ​ជាតិយើងទើបរុងរឿងបាន។

លុះជិះផុតបន្តិចទៅទើបនឹកឃើញថា ចុះវាទាស់អី បើនិយាយពាក្យថា​ សួស្តី ទៅ​នាង​តូច​នោះ? មិនព្រមរៀននិយាយពាក្យងាយៗសោះខ្ញុំ។

Advertisements
  1. កូនចោរតូច / កុម្ភៈ 13 2011 7:00 ល្ងាច

    ក្មួយសូមជំរាបសួរ លោកអ៊ុំស្រី ជាទីគោរព ..

    ខានជួបនិយាយលេង ជាមួយ លោកអ៊ុំ យូរមកហើយ តើលោកអ៊ុំស្រី
    មានសុខទុក្ខ យ៉ាងដូចម្ខេចដែរ មួយរយះកន្លងមកនេះ ?
    សំរាប់ក្មួយ វិញ មានសុខទុក្ខ ធម្មតា នោះទេ ។

    ចំពោះអ្វីដែល លោកអ៊ុំស្រី បានចុះផ្សាយថ្ងៃនេះ វាពុំមានអ្វីចំឡែក
    ប្លែកខុសពីការពិត ឬ ធម្មជាតិ នោះទេ ។ ក្មួយ គិតថា នេះ ជារឿង យ៉ាងសាមញ្ញ
    ណាស់ ក្នុងជិវភាព របស់ មនុស្សទូទៅ ប៉ុន្ដែ រឿងដែលចំលែក គឺមនុស្សភាគច្រើន
    បែរជា យល់ថា នេះ ជារឿង មិនសមគួរ ទៅវិញ ។

    បុរាណសុភាសិតពោលថា »» ថោកអ្វីនឹងដៃ ថ្លៃអ្វីនឹងមាត់ »» ។ ពាក្យនេះ មិនមែន មានត្រឹមតែ នៅទីនេះ ឬ វេលានេះ នោះទេ ក្នុងប្រទេសកម្ពុជា យើង
    តែចាប់មានឡើង តាំងពីយូរលង់ណាស់មកហើយ មិនថាត្រូវបានផ្សព្វផ្សាយ
    ក្នុងប្រពន្ធ័អប់រំ សិក្សា នោះទេ សូម្បីតែ ក្នុងជិវភាព ប្រចាំថ្ងៃ ក៏លឺជាញឹកញាប់
    ណាស់ដែរ ។ ប៉ុន្ដែ មនុស្សជាច្រើន នៅតែមិនយកមកបដិបត្ដិ សោះ នៅក្នុង
    សង្គម ដែលពួកគេ កំពុងរស់នៅ ។

    ការនិយាយពាក្យសួស្ដី ឬ ការលើកដៃសំពះ ឬ លំឱនកាយ គោរព ក្មួយយល់ថា
    ជាកាយវិការសាមញ្ញ ។ វា ដូចជា មិនបានបង្ហាញអ្វីឲ្យយល់ឃើញថា
    ខុសឆ្គង នាំឲ្យអាប់ឱន ឋានះ យសសក្ដិ អ្វីបន្ដិចឡើយ ។ ដូចជា ឧទាហរណ៏ ខាងលើ របស់ លោកអ៊ុំ អញ្ចឹង ! ការនិយាយពាក្យរាក់ទាក់ ស្វាគមន៏ ទៅកាន់
    បុគ្គល មានវ័យទាបជាង គឺជារឿងល្អប្រសើរ ដែល បុគ្គលមានវ័យ ចំណាស់
    គួរធ្វើ ឲ្យបានញឹកញាប់ នៅក្នុងសង្គម ព្រោះដូចជា ការចែករំលែក ឬ ផ្ដល់ជាគំរូ
    ល្អ ដល់ក្មេងៗ ដើម្បីឲ្យពួកគេ កាន់តែ មានទឹកចិត្ដ សប្បាយរីករាយ ក្នុងការ
    ធ្វើសេចក្ដីល្អ ឬ សិលធម៌ ដែលចេញពី ឥរិយាបថ របស់ពួកគេ ។ នេះ ជាទង្វើ
    មួយ ដ៏ប្រពៃ ដែលជនជា បុគ្គលវ័យចំណាស់ គប្បីបង្ហាត់បង្ហាញ ។ វា មិនមែន
    អ្វីលំបាក ឬ នាំឲ្យបាត់បង់ សេចក្ដីគោរព ដល់ពួកគាត់ នោះទេ ។ ហេតុនេះ ហើយ
    មនុស្សវ័យចំណាស់ គួរតែ ធ្វើរឿងដូច្នោះ ឲ្យបានច្រើន ។

    នៅទីនេះ មនុស្សចាស់ ឬ អ្នកមានឋានះធំ ( ថៅកែ ឬ​អ្នកចាត់ការធំៗ )
    ពួកគេ ក៏ចេះគោរព ដល់ កម្មករ តូចតាច ច្រើននោះដែរ ពេលដែលត្រូវបានគោរព
    ឬ និយាយពាក្យសម្ដី ស្វាគមន៏ ទៅកាន់ ។ នេះ ធ្វើឲ្យទំនាក់ទំនង រវាង មនុស្ស
    ក្នុងសង្គមនេះ សំដែងបាន ឬ តំនើរការបានយ៉ាង ល្អប្រសើរ ។ ចំពោះស្រុកខ្មែរ
    ប្រហែលជា មកពីបុណ្យសក្ដិធំៗ ហើយ បានជា មើលអ្នកតូចតាច ដូចធូលី ។

    ក្មួយសូមចូលរួម ត្រឹមនេះនោះទេ ! ហើយប្រសិនជា មានចំណុចខ្វះខាត សូមលោកអ៊ុំស្រី ជួយណែនាំ បង្ហាត់បង្ហាញ ក្មួយប្រុស ម្នាក់នេះ ផង

    ដោយសេចក្ដីគោរព ពីក្មួយប្រុស ពិសិដ្ឋ
    សូមអរគុណ !

  2. somada / មីនា 17 2011 12:12 ល្ងាច

    ដឹងខ្លួនអញ្ចឹងល្អហើយ (និយាយលេងទេណ៎ា) ថ្ងៃក្រោយកុំភ្លេចថានិយាយ​សួស្តីជំនួសវិញ ។ កាលនៅស្រុកខ្មែរ ពេលដល់ម៉ោងធ្វើការក៏ចូលធ្វើការតែម្តង ដូចជាមិនសូវបានប្រើពាក្យស្វាគមន៍គ្នាសោះ សូម្បីតែជាមួយចៅហ្វាយនាយ​ខ្លួន​ឯងក៏អញ្ចឹងដែរ ។ តែពេលមកដល់ស្រុកគេ ឲ្យតែជួបគ្នា គេប្រើពាក្យគួរ​សម​ដាក់គ្នា​ទៅ​វិញ​ទីមក (សួស្តី ឬ ជម្រាបសួរ) ហើយពេលនិយាយ​ដៃក៏ត្រូវលើកសំពះគ្នា​ទៅ​វិញ​ ទៅមក ។ នេះជាឥរិយាបថមួយដ៏ល្អរបស់ខ្មែរ ដែលសៀមយកមកប្រើជា​ទម្លាប់​ របស់គេទៅហើយ ។​ ពេលទៅលេងផ្ទះម្តង ៗ ប្រើឥរិយាបថបែបនេះ ស្រាប់​តែ​អ្នកធ្វើការកន្លែងចាស់ជាមួយគ្នាថា ចម្លងវប្បធម៌ពីសៀមទៅវិញ តាមពិតជា​វប្បធម៌ប្រពៃណីដ៏ល្អរបស់ដូនតាយើង ​ ។ តែខ្មែរយើងមិនទម្លាប់ប្រើ ហើយទម្លាប់​បែបនេះហាក់ដូចជាមិនសូវមាន​ទេក្នុង​សង្គម​បច្ចុប្បន្ន ជាពិសេសអ្នកទីក្រុង ។​

  3. lykalyane / មីនា 17 2011 4:01 ល្ងាច

    កាលនៅតូចមានទម្លាប់ល្អដែរគឺចេញចូលផ្ទះជម្រាបសួរអ្នកផ្ទះរហូត ចាស់ទុំក៏ចេះគួរ​សមដាក់គាត់ដែរ។ តែមានម្តងនោះនៅតូចពេក ពេលគេចំអន់ថា ធ្វើឯងចេះគួរចេះ​សមអីណា៎ ក៏ស្រាប់តែប្រកាច់ឆ្កួតលែងចេះជម្រាបសួរ គួរសមចាស់ទុំតាំងពីហ្នឹងមក ម៉ែជេររាល់តែថ្ងៃហ្នឹងបងហ្អើយ។ តែនៅកន្លែងធ្វើការចេះគួរសមគ្រាន់បើបន្តិច។
    ខ្មែរយើងតាំងពីដើមមកគឺមានទម្លាប់ល្អបង្រៀនកូនចៅឱ្យដឹងខុសត្រូវចេះគួរសម​ចាស់ទុំ តែមកដល់ជំនាន់ខ្ញុំនេះមានតែចាស់ៗជម្រាបសួរក្មេងវិញទេ។
    បង និងកូនចោរតូច(ពិសិដ្ឋ)បានពន្យល់ច្បាស់លាស់ណាស់ ខ្ញុំសូមអរគុណលោក​ទាំងពីរនាក់។

    លោកពិសិដ្ឋ ខ្ញុំក្មេងទេ អ៊ំមុនីមិនមែនអ្នកសរសេរប្រកាសហ្នឹងទេ។ ដូច្នេះហើយបានគាត់សំណូមពរខ្ញុំឱ្យបើកប្លក់មួយសម្រាប់គាត់និងបង្រៀនគាត់ពី​របៀបដាក់ប្រកាសផង។ ប្លក់គាត់គឺក្តីសង្ឃឹម។

    សូមអភ័យទោសពីលោកពិសិដ្ឋដោយមិនបានជម្រាបតាមការគួរសម។ ញ៉ុមសុំទោស។

Trackbacks

  1. ប្រវត្តិលោកស្រីកែវ ច័ន្ទបូរណ៍ | ឡែមឌឿន ដាឡឹម

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: