Skip to content
18 ខែ​កុម្ភៈ 2011 / ស្នាមញញឹម

មើលខ្ញុំមែនទេ

មើលខ្ញុំមែនទេ?

គេនៅឈរយ៉ាងស្ងៀមស្ងាត់ក្បែរការិយាល័យខ្ញុំ។ គេ​ Cute ណាស់ហើយសម្លឹង​មិន​ដាក់​ភ្នែកមករកខ្ញុំ យូរៗ​ម្តង​គេ​ងាក​ក្បាល​ផ្អៀង​ផ្អង​​រកមើល​ក្នុង​ពេល​ដែល​ខ្ញុំ​ចូល​ទៅ​ក្នុង​ការិ​យា​ល័យ។ គេគិតក្នុងចិត្តពីអ្វីហ្ន៎? ខ្ញុំចង់ដឹងណាស់ ព្រោះ​ទើប​មាន​តែ​គេ​នេះ​​ហើយ​ដែលមើលមកខ្ញុំដោយគ្មាននឹកចង់ដកភ្នែកចេញសោះ។ ស្ថិតនៅក្នុងឈុត​ពណ៌​ខៀវ​ក្រមៅ​លាយ​សជាពណ៌ដែលខ្ញុំចូលចិត្តបំផុត។ ខ្ញុំឈរសម្លឹងគេពីក្នុងបន្ទប់​តាម​ទ្វារ​កញ្ចក់​ពណ៌ទឹក​តែ​ដែល​គេ​មិន​អាច​ឃើញ​ខ្ញុំ​ទេ​ ខ្ញុំតាមពិត​ទៅមិន​បានអៀន​ចំពោះ​ក្រសែ​ភ្នែក​គេទេ តែដែលលាក់ខ្លួនពីក្នុងបែបនេះព្រោះខ្ញុំមិន​ចង់​ឱ្យ​គេ​ភ្ញាក់​​ហើយ​គេច​ពី​ខ្ញុំ​ទៅ​បាត់។ ខ្ញុំនឹកឃើញថាថ្ងៃនេះខ្ញុំមក​ការិយាល័យមិនមែនតែម្នាក់ឯងទេ តែក៏មានគេ​នៅ​កំដរ​​ដែរ។ តែពេលចេញទៅរកមើល ស្រាប់តែបាត់គេទៅហើយ។ គេប្រហែលជាហើរ​ទៅ​រក​គូ​គេ​ឯមាត់​ទន្លេ​ឯណោះ។ ឱព្រាបដ៏គួរស្រឡាញ់អើយទៅណាហ្នឹង?…

Advertisements
  1. Khmerling / មីនា 15 2011 12:22 ល្ងាច

    ព្រាបហើរទៅបាត់ព្រោះវាខ្លាចព្រាន ។

    • lykalyane / មីនា 15 2011 10:06 ល្ងាច

      ញ៉ុមមិនមែនព្រានទេ… Haha…thanks for comment na.

  2. Chakrya / ឧសភា 9 2011 4:48 ល្ងាច

    ស្មានថានិយាយពីស្រីស្អាត

    • lykalyane / ឧសភា 9 2011 5:30 ល្ងាច

      ញ៉ុមនិយាយពីខ្លួនឯងហ្នឹង។ តែញ៉ុម…ស្អាតដែរតើ។

  3. ឌីយ៉ា / ឧសភា 18 2011 5:14 ល្ងាច

    អត្ថបទបោកប្រាស់! បោកអារម្មណ៍អ្នកអានអស់! ខ្ញុំស្មានតែប្រុសស្អាត សម្លឹងមើលស្រីស្អាត! បងពូកែបោកអារម្មណ៍គេណាស់នៀក!

  4. ឌីយ៉ា / ឧសភា 18 2011 9:58 ល្ងាច

    បងពូកែសរសេរមែន! 🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: