Skip to content
30 ខែ​ឧសភា 2011 / ស្នាមញញឹម

ផ្កាព្រៃលើទំនប់អាងត្រពាំងថ្ម

ផ្កាព្រៃលើទំនប់អាងត្រពាំងថ្ម

​​    

    

     

Advertisements
  1. ខេមរបក្សីសាស្ត្រិន / ឧសភា 30 2011 5:20 ល្ងាច

    ថត​ម្ដុំ​ណា? ខាង​ណា​ទំបន់?

    • លី កល្យាណ / ឧសភា 30 2011 7:03 ល្ងាច

      ខាងត្បូងអាង ជិតភូមិពន្លៃ។ ខ្ញុំងើបទៅពីម៉ោងបួនកន្លះពីស្វាយស៊ីសុផុន ទៅដល់នោះម៉ោងប្រាំមួយណ៎ ! ឡានបើកដូចហោះហើយនៅឆ្លៀត​​រអិលឡានចូលស្រែមួយល្ងាចធំទៀត។ វេទនាម្ល៉េះទេឱ្យតែដល់ខែភ្លៀង

  2. Somada / ឧសភា 31 2011 6:50 ព្រឹក

    ជិះឡានម៉ាកអីគេបានជាហោះចូលស្រែបានអញ្ចឹង ! ជួយប្រាប់ផងបានទេ ? និយាយលេងទេណា សំណាងហើយដែលមនុស្សមិនត្រូវរបួសនោះ ។​ ថ្ងៃក្រោយ​ប្រាប់​​អ្នកបើកកុំប្រញាប់ពេក ជីវិតមនុស្សរកមិនអាចទិញដូរបានទេណា ។

    • លី កល្យាណ / ឧសភា 31 2011 3:56 ល្ងាច

      Ford 4X4​ 2005 ដែរ តែវាធន់មិនរួចនឹងដីដែលគេកាយធ្វើសំណង់លើ​ប្រឡាយ​អាងត្រពាំងថ្ម​ ឬប្រហែលមកពីខ្ញុំទៅឈរស៊ីញ៉ូឡាន ដល់ឡាន​ចុះទៅក៏ប្រឹងបួងចង្កូតគេចខ្ញុំដែលកំពុងកប់ភក់កណ្តាលផ្លូវ ចឹងហើយ​បានជាធ្លាក់​ផ្លូវ ណាបង។ ពូទូចមិនហ៊ានបន្ទោសខ្ញុំមួយមាត់ទេ ពេល​ខ្ញុំ​ទៅទទឹងផ្លូវឡានគាត់បែបនេះ ណាមួយគាត់លោះព្រលឹងផងមើលទៅ!
      បាទទាន! ទទួលបញ្ជា! លើកក្រោយ ខ្ញុំនឹងប្រយ័ត្នជាងនេះ 🙂

  3. Khmerling / មិថុនា 21 2011 2:50 ល្ងាច

    អរគុណដែលបានពុះពារទាំងភ្លៀងប៉ប៉ាច់ឡានធ្លាក់ផ្លូវទម្រាំបានផ្កាទាំងនេះមកចែករំលែក ។ ពីមុនខ្ញុំធ្លាប់តែឮឈ្មោះធ្នង់ គឺមានភូមិមួយនៅខេត្តស្វាយរៀង គឺភូមិធ្នង់ ។ ផ្កាធ្នង់មើល​ទៅដូចផ្កា​សង្កែអញ្ចឹងមែនទេ?

    • លី កល្យាណ / មិថុនា 21 2011 6:07 ល្ងាច

      តាមពិតទៅ ប្រឹងកាត់ភ្លៀងទៅធ្វើការទេ តែក៏បានឆ្លៀតឈប់ថតរូបបានខ្លះ។ អរគុណណាស់បងដែលបានខំមិន។

    • លី កល្យាណ / មិថុនា 21 2011 6:08 ល្ងាច

      ខ្ញុំអត់ទាន់បានឃើញផ្កាសង្កែទេ បើបងមានចែកគ្នាផង។

  4. somada / មិថុនា 28 2011 11:18 ព្រឹក

    អីយ៉ា ម៉េចបានជាអត់ស្គាល់ផ្កាសង្កែអញ្ចឹង ។ បើទំនេរមកលេងផ្ទះបងក៏បានដែរ (នៅភ្នំពេញ ផ្ទះពិតប្រាកដ) ព្រោះនៅខាងក្រោយផ្ទះបងមានដើមសង្កែ ។

    • លី កល្យាណ / មិថុនា 28 2011 11:24 ព្រឹក

      អរគុណបងណាស់។ ខ្ញុំមិនដែលបានប្រទះភ្នែកនឹងដើមដែលកំពុងមាន​ផ្កា​សោះ បានបងមានដើមក្រោយផ្ទះបែបនេះមុខជាមានរូបចែកឱ្យខ្ញុំស្គាល់​ផងមិនខាន។
      អញ្ជើញពិសាបាយផ្ទះខ្ញុំសិនបង! ចាំខ្ញុំទៅបុកអង្ករ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: