Skip to content
16 ខែកក្កដា 2011 / ស្នាមញញឹម

ចុះវេទនាម្ល៉េះពេលធ្វើផ្ទះថ្មីនេះ

ចុះវេទនាម្ល៉េះពេលធ្វើផ្ទះថ្មីនេះ?

Advertisements
  1. ខ្ញុំចែករំលែក / កក្កដា 17 2011 12:28 ល្ងាច

    ប្តូរ​ផ្ទះទៀតហើយ? បាត់អស់អាលីង!

    • លី កល្យាណ / កក្កដា 17 2011 1:50 ល្ងាច

      ដូរហើយ ព្រោះផ្ទះចាស់មើលអក្សរខ្មែរដាច់ក្បាលកន្ទុយ។ សុភ័ក្ត្រា បាត់អីជួយប្រាប់ផង? ចាំខ្ញុំដាក់ថែម។

  2. ឌីយ៉ា / កក្កដា 17 2011 12:38 ល្ងាច

    ផ្ទះថ្មីនេះស្អាតណាស់បង!

    • លី កល្យាណ / កក្កដា 17 2011 1:53 ល្ងាច

      បងថាដូចមិនសូវស្រួលទេផ្ទះថ្មីនេះ ព្រោះដូចសុភ័ក្រ្តាថាចឹង បាត់មឺនុយ​ខ្លះ។ អរគុណឌីយ៉ាដែលបានមកលេង ចាំមកពីកំពង់ធំវិញចាំរៀបចំផ្ទះ។

  3. កូនចោរតូច / កក្កដា 27 2011 8:41 ល្ងាច

    តាមពិត តាមការគិត របស់ក្មួយប្រុស

    ផ្ទះ របស់ សុភ័ក្រ្ដា បងប្រុស ហង្ស ..គំរូរផ្ទះ ទាំងពីរនេះ មានអក្សរខ្មែរ បង្ហាញបានស្អាត !
    ហើយ ក៏ជាគំរូរផ្ទះ ដែលងាយ បន្ដុប Menu នោះដែរ …

    ងាយស្រួលតុបតែង ទេលោកអ៊ុំស្រី … សូមលោកអ៊ុំស្រី សាកល្បង បន្ដិច តាមក្មួយជំរាបនោះ
    លោកអ៊ុំស្រី ច្បាស់ជាមានអារម្មណ៏ ស្រស់ស្រាយ ដូចពួកក្មួយ អញ្ចឹងនោះដែរ ..ហេហេហេ

    សូមអរគុណ

    ..

    • លី កល្យាណ / កក្កដា 31 2011 10:02 ព្រឹក

      អរគុណកូនចោរតូច (លោកពិសិដ្ឋ) ណាស់ ខ្ញុំកំពុងព្យាយាម​សិន ព្រោះ​ស្រឡាញ់​រូប​រាង​វា។ អរគុណលោកដែលបានឆៀងចូលមកលេង។ ផ្លូវឆ្ងាយយ៉ាងនេះមុខជាហត់ហើយ។ អញ្ជើញពិសាតែសិន នៅឯណោះត្រជាក់ទេ? ប៉ុន្មានថ្ងៃនេះមានព្យុះច្រើន សូមប្រុងប្រយ័ត្នផង ពីរថ្ងៃទៀត ព្យុះ មុយហ្វានឹងទៅក្បែរៗកូរេ ជប៉ុន។

  4. កូនចោរតូច / កក្កដា 31 2011 10:05 ព្រឹក

    បាទ អ្នកម្ដាយ …

    កូនប្រុស សុខសប្បាយទេ … កូននៅទីនេះ ជួបបញ្ហា រឿងអាកាសធាតុបន្ដិចមែន
    តែអ្វីៗ តំណើរការ ល្អ ប្រសើរ ទេណា អ្នកម្ដាយ .. សូមអ្នកម្ដាយ កុំព្រួយបារម្ភ អ្វី ..
    កូនប្រុស នៅទីនេះ នឹងមើលថែរក្សាសុខភាព របស់កូន ឲ្យបានល្អ ជាទីបំផុត ..

    កូនប្រុស សូមអរគុណ
    .។

    • somada / កក្កដា 31 2011 9:47 ល្ងាច

      អីយ៉ា មានកូនប្រុសពីអង្កាល់អញ្ចេះ អត់ប្រកាសប្រាប់គេឯងឲ្យដឹងសោះ ។ ប្រហែសតែបន្តិចទៀត​ពិតជាមាន​ចៅហើយកល្យាណ​ ។

  5. លី កល្យាណ / សីហា 1 2011 1:29 ព្រឹក

    រកតែពុទ្ធោទេខ្ញុំ! ម្សិលម្ង៉ៃមួយទើបតែរកឃើញសក់ស្កូវមួយសសៃរផង ម្សិលមិញនេះដើរជល់មនុស្សទាំងរស់នៅតាមផ្លូវដូចមនុស្សខ្វាក់ ចុះឡើងៗសម្រេចថាត្រូវពាក់វ៉ែនតាម្ញូបមែនទែនហើយបង។
    អត់ដឹងថា កូនចោរតូច គិតយ៉ាងម៉េចទេ ប្រហែលជាច្រឡំ ឬក៏ចង់លេងជាមួយខ្ញុំក៏មិនដឹង។

    • កូនចោរតូច / សីហា 1 2011 7:53 ល្ងាច

      កូនហៅថា អ្នកម្ដាយ ព្រោះកូនគោរព ដូចអ្នកម្ដាយ …

      ស្រ្ដីក្នុងលោកា កូនប្រុស ពុំស្អប់ខ្ពើម ស្រ្ដីមួយណា នោះឡើយតាំងតែពី កូននៅក្មេង …
      ទោះគាត់ជាអ្នកក្រីក្រ ក្ដី …ក៏កូនតែងគោរព ពួកគាត់ ជាចាស់ព្រឹទ្ធិចារ្យ ដែរ …កូន ត្រូវបាន
      បង្ហាត់បង្រៀន ប្រៀនប្រដៅ ដោយការសមគួរ ចំពោះរឿងនេះ ….

      ហេតុដូច្នោះ សូមអ្នកម្ដាយ កុំមានអារម្មណ៏ ទើសទាល់ ចំពោះពាក្យ ដែលកូនហៅនោះឡើយ
      កូន ពុំច្រលំ មេបា អ្វីទេ …តែជាសេចក្ដីគោរព កូន សូមហៅដូច្នេះផងចុះ ពីព្រោះ កូន មិនហ៊ាន
      ទទួលពាក្យថា ” លោកពិសិដ្ឋ ” ពីអ្នកម្ដាយ នោះទេ .. កូនប្រុស នៅក្មេង ..កូនគប្បីណាស់ នឹងគោរព
      លោកអ៊ុំស្រី ដូចជាមាតា របស់កូន

      គោលបំណង របស់កូន តែប៉ុណ្ណេះទេ … សង្ឃឹមអ្នកម្ដាយ នឹងមិនប្រកាន់ចំពោះការហៅ របស់កូន
      ឡើយ

      សូមអរគុណ

  6. somada / សីហា 3 2011 1:56 ល្ងាច

    អ៊ំកល្យាណអើយ ពិសិដ្ឋលេងមែនទែនហើយ ។

    • កូនចោរតូច / សីហា 3 2011 7:23 ល្ងាច

      ហេហេហេ…

      បងស្រី Somada ដូចជាភ័យ ជាងប្អូន ទៅទៀតនែក …

      ប្អូន ចង់ហៅដូច្នេះ ទើបពីរោះ និងស្និទ្ធស្នាលជាង .. អត់មានបំណង ចង់ធ្វើជាកូនប្រសារ

      របស់លោកអ៊ុំស្រី កល្យាណ ឡើយ !

    • លី កល្យាណ / សីហា 3 2011 9:36 ល្ងាច

      ហ៊ឺ! បងSomada គិតបែបនេះខ្ញុំយល់ថាគាត់យល់ចិត្តខ្ញុំណាស់។ ខ្ញុំមិនហ៊ាន​តបលោកពិសិដ្ឋថាយ៉ាងណាៗ ព្រោះខ្ញុំគិតថាខ្ញុំមិនសមនឹង​លោកប្រើពាក្យ​ទាំងនេះចំពោះខ្ញុំទេ។ ឯការដែលខ្ញុំយល់ថាលោកច្រឡំព្រោះអ៊ំស្រីមុនី និង​ខ្ញុំមានគ្នាពីរនាក់ធ្វើប្លក់នេះ តែក្រែងលោកប្រើពាក្យនេះចំពោះគាត់ យ៉ាងណាក៏គ្រាន់ជាងប្រើជាមួយខ្ញុំ។ សូមហៅឈ្មោះខ្ញុំទៅបានទេ? លោក​ក្មេងពិតមែនតែគំនិតលោកចាស់ជាងគំនិតខ្ញុំឆ្ងាយណាស់ លោកជា​មនុស្ស​យ៉ាងណាខ្ញុំគ្រាន់តែអានខំមិន និងប្រកាសរបស់លោក​ខ្ញុំអាចស្មានបានទៅហើយ សូមមេត្តាកុំហៅខ្ញុំថាយ៉ាងនេះអី សូមហៅ​កល្យាណៗទៅ ខ្ញុំចូលចិត្តជាង។ ប្រាប់តាមត្រង់ខ្ញុំមិនមានសមត្ថភាពទេ (រកតែប្តីមួយមិនបានផង មកមានកូនអីប៉ុណ្ណាណី រួចចំណេះដឹងឯណោះក៏ខ្ពស់ជាងខ្ញុំទៅទៀត)។

  7. កូនចោរតូច / សីហា 5 2011 8:45 ព្រឹក

    បុរាណសុភាសិតបានពោលថា ៖

    «« អ្នកផ្ទះម្ដាយទីទៃ នៅព្រៃម្ដាយតែមួយ »» ចំពោះរូបខ្ញុំបាទ គោលបំណង
    ឥតមានអ្វី ពិសេស ឬចំលែក ប្លែកនោះឡើយ … ការដែលខ្ញុំបាទ សំរេចចិត្ដ ហៅ
    ដូច្នោះ ក៏មកពីសេចក្ដីគោរព មានចំពោះ លោកអ៊ុំស្រី ទាំងពីរ ដែរ …

    ក្មួយប្រុស នៅទីនេះ ពុំបានគិតដល់ ឋានៈ យសសក្ដិ អាយុ វណ្ណៈ ក៏មិនមែន …
    ប្រសិនជាក្មួយ យល់ថា សមល្មម នឹងហៅ ឬគោរព ..ក្មួយ គោរព ឲ្យដូចជាម្ដាយ
    របស់ក្មួយ ឲ្យដូចជា សាច់ញាតិ របស់ក្មួយ អញ្ចឹង … ប៉ុន្ដែភាពជាមនុស្ស អាស្រ័យ
    នឹងចំណូលចិត្ដ ទើបបង្កើតបានជាភាពស្និទ្ធស្នាល រវាងគ្នា .. ដូច្នោះ ក្មួយ ក៏ពុំមែន
    ហៅមនុស្ស គ្រប់គ្នា ថា អ្នកម្ដាយ ទាំងអស់ដែរ … លុះត្រា តែគាត់ មានវ័យចំណាស់
    ប្រហាក់ប្រហែលម្ដាយ របស់ក្មួយ ប៉ុណ្ណោះ ពីព្រោះក្មួយ​រស់នៅស្រុកគេ ឥតមានម្ដាយ
    បីបាច់រក្សា ទៀតឡើយ … មានត្រឹមតែ លឺសំលេង ជារៀងរាល់សប្ដាហ៏ តែប៉ុណ្ណោះ …
    ពេលខ្លះ មានសេចក្ដីនឹករលឹក ចំពោះគាត់ ចង់តែទៅលេងស្រុកកំណើតទេ .តែដោយមាន
    កិច្ចការធុរះ ទើបអ្វីៗ ត្រឹមតែបានខ្ចប់ទុក ក្នុងក្រអៅបេះដូងតែម្យ៉ាង …

    ក្មួយ មានគំនិតតែប៉ុណ្ណឹងឡើយ … បើលោកអ៊ុំស្រី មិនអនុញ្ញាតិ ឲ្យក្មួយប្រុស ហៅថា
    ម្ដាយ ទេ … ក្មួយ ក៏អត់មានអ្វី ពិបាកចិត្ដដែរ …ពីព្រោះទឹកចិត្ដ គោរព ក្មួយនៅតែគោរព
    ប្ដូរតែពាក្យហៅ ធម្មតាៗ ទេតើ … កុសលចិត្ដ នៅតែជាកុសលចិត្ដ ជាដដែល ..

    ក្មួយប្រុស សូមអរគុណ

    • លី កល្យាណ / សីហា 5 2011 9:37 ល្ងាច

      ឱលោកពិសិដ្ឋដ៏មានសីលគុណ! ខ្ញុំត្រេកអរណាស់ស្ទើររកពាក្យមកតបលោកថាយ៉ាងណាៗមិនបាន​ឡើយ។ ក្នុងចិត្តខ្ញុំឯណេះវិញ ពិបាកណាស់ក្នុងការស្តាប់នូវនាមដែលលោកផ្តល់ដល់ខ្ញុំ ខ្ញុំឥត​បាន​ដឹង​ថា​ពេលលោកទៅនៅម្នាក់ឯងឯស្រុកគេមានអារម្មណ៍ដូចម្តេចទេ តែខ្ញុំសុំចិត្តលោក មេត្តាទុកខ្ញុំជាមិត្តម្នាក់​វិញទៅល្អជាងណា៎។ ឆ្នាំនេះខ្ញុំមានអាយុសាមសិបឆ្នាំហើយ តែខ្ញុំមិនធ្លាប់មានគ្រួសារកូនចៅជារបស់ផ្ទាល់​ខ្លួនទេ ហេតុនេះហើយបានជាខ្ញុំសុំចិត្តលោកម្តងហើយម្តងទៀត។ ខ្ញុំសូមជូនបុណ្យកុសល(ផ្ញើពាក្យ)​ដែលលោកហៅខ្ញុំ ជូន​ចំពោះអ្នកម្តាយរបស់លោកដ៏ជាទីគោរព សូមលោកទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងជាម្លប់នៃ​កូនចៅជាអង្វែងតទៅ។ គួរពុំគួរយ៉ាងណាៗ សូមលោកមេត្តាអភ័យឱ្យខ្ញុំផង។

    • កូនចោរតូច / សីហា 5 2011 9:44 ល្ងាច

      បាទ ក្មួយប្រុស សូមអរគុណ

      តែក្មួយសូមសំណូមពរម្យ៉ាង គឺ សុំកុំហៅក្មួយថា ” លោកពិសិដ្ឋ ” ដូច្នោះ

      ក្មួយ ជាក្មេងប្រុស តែប៉ុណ្ណោះ ..សូមលោកអ៊ុំស្រី ហៅក្មួយ ត្រឹមជា ” ក្មួយ”

      ប៉ុណ្ណោះបានហើយ !

      ក្មួយប្រុស សូមអរគុណ ជាថ្មី !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: