Skip to content
7 ខែតុលា 2011 / ស្នាមញញឹម

ប្រតិកម្មរបស់មិត្តខ្ញុំ និងអ្នកអាន

ក្រោយពេលសរសេររឿង «នេះឬពាក្យថាស្រឡាញ់របស់អូន» ចប់ មានរឿងរ៉ាវមួយចំនួនបានកើតឡើង។

ប្អូនៗខ្ញុំ៖ បងឯងដល់ម្ល៉ឹងផង? សរសេរសុទ្ធតែរឿងស្នេហា! រឿងហ្នឹងពិតមែនក៏អី? ខ្ញុំមិនដែលដឹងថាបង​ខ្ញុំ​ចេះ​សរសេរ​អត្ថបទចឹងទេ! 😀 (បងប្អូនគឺចឹង ចេះតែបង្អាប់មិនចេះលើកទឹកចិត្តអីគ្នាសោះ)

មិត្តដែលជួយវាយអត្ថបទ៖ (មុនពេលជួយ) កោតតែឯងមិនចេះខ្ជិល! ការងារផ្សេងៗមានម៉ាគគោកមិន​​គិត​​ធ្វើ​ទេ​គិត​តែ​សរសេរ​​រឿង​ រឿងអីមិនរឿងសរសេររឿងស្នេហា! ការងារឯងរួចហើយនៅ? ប្រញាប់ស្អី? បើ​មិន​បាន​ផ្សាយ​ង៉ៃហ្នឹងអាណាឡាប់? (អ្នកកំពង់ធំនិយាយតែចឹង!) អើគិតតែធ្វើការទៅចាំអញជួយ! (កុំ​ត្រាប់​តាម​ពួក​ខ្ញុំ​ដែលធ្លាប់​ដេកតាមសំយ៉ាបផ្ទះគេ និយាយរបៀបគ្មានចំណេះដឹងម៉ាតាក់ម៉ាតិចនៅក្នុងខ្លួន) តែ​កុំ​ភ្លេច​ពេល​ទៅ​មណ្ឌលគីរី​យក​អញទៅផង! (មានរបស់ដូរបានធ្វើការឱ្យ មិនមែនទទេៗទេ) ម៉េច​ទិញ​សំបុត្រ​ឡាន​ក្រុង​តែ​មួយ​ចឹង? ក្រែង​ថា​យកអញទៅដែរ? (ពេលជួយវាយអត្ថបទ) អញមិនដែលឮ អាណា​គេ​ឈរ​បែរ​ខ្នង​ដាក់​ព្រះ​អាទិត្យ​រួចមានចំណាំង​ផ្លាតមកលើមុខទេ?…វាមិនដែលលល៍ អាណា​គេ​ចេះ​អង្គុយ​មើល​ទូរទស្សន៍​ម៉ា​ង៉ៃ​វាល់​ល្ងាចទៅកើត! … អញមិន​ដែលឮ…។ល។ និង ។ល។ … (ខ្ញុំពាក់កាសនឹង​ត្រចៀក​ចាក់​ចម្រៀង​ស្តាប់​ម៉ា​អស់​សម្លេង ស្តាប់លោកស្រី សុង សេងហ៊ន ច្រៀងពីរោះជាងវារករឿងខ្ញុំ សំណាង​ណាស់​ដែល​វា​មិន​ដែល​ចេះ​ងាក​មើលខ្ញុំទេពេលវាវាយអត្ថបទ។ ទម្រាំចប់អត្ថបទរឿងដ៏វែងមួយនេះខ្ញុំត្រូវទ្រាំលេបក្រួសលេបថ្ម  😦  តែ​វា​ជា​មនុស្ស​មហាសែនល្អម្នាក់ក្នុងជីវិតខ្ញុំ) ឯងកុំធ្វើភ្លេចសន្យាឱ្យសោះ(ពេលវាយអត្ថបទរួច) ត្រូវ​តែ​ឱ្យ​អញ​ទៅ​មណ្ឌលគីរីជាមួយដែរ ហើយចេញ​ថ្លៃ​ធ្វើ​ដំណើរ ស្នាក់នៅ ហូបចុក​សព្វបែបយ៉ាងផង ង៉ៃ​ក្រោយ​មាន​អី​ឱ្យ​ជួយ​គ្រាន់​តែប្រាប់មកគឺបានហើយ! (នេះបាន​ពិត​ជា​មហាមិត្ត! ទោះ​ជា​គ្នា​ត្រូវ​លេប​ក្រួស​លេប​ថ្ម​ដែល​ឯង​ខ្ជាក់​រាល់​ថ្ងៃ​អាទិត្យក៏គ្នាមិនដែលភ្លេចអរគុណឯង​ដែរ) អរគុណបានស៊ីក៏អី?

ចរិយា មិត្តសម្លាញ់កាលនៅរៀនវិទ្យាល័យរបស់ខ្ញុំ (ឈ្មោះសែនពីរោះ៖ សុវណ្ណច័ន្ទបុរី បើ​គ្នា​សរសេរ​ឈ្មោះ​ខុស​​កុំខឹងណា៎ព្រោះពួកយើងបែកគ្នា១៥ឆ្នាំហើយ សូម្បីថ្ងៃកំណើតរបស់ពួកម៉ាកឯងក៏គ្នាភ្លេចដែរ) បងសុធា (Somada) សុទ្ធតែលើកទឹកចិត្ត និងផ្តល់គំនិតបន្ថែមដើម្បីកែលម្អ ទោះជាសំណួរដែលគ្មានចម្លើយក៏ដោយ 🙂 !

តែមួយចំណុចចុងក្រោយនេះធ្វើឱ្យខ្ញុំ ខឹង ខ្លាច និងមានគំនិតប្រុងប្រយ័ត្នជាងមុន។

ក្រោយប្រកាសបានបួនថ្ងៃ ខ្ញុំត្រឡប់មកពីព្រៃវិញស្រាប់តែឃើញមានសារមួយចូលក្នុងប្រអប់​សំបុត្រ​អ៊ី​មែល​ខ្ញុំ។ គឺជាសារដែលចង់សួរ និងប្រកាន់ពាក្យរបស់ខ្ញុំនៅក្នុងអត្ថបទនេះថា​ជារឿងរបស់គាត់​ដែលខ្ញុំធ្លាប់​បាន​ដឹង​ពី​មុន​មក។ ខ្ញុំធ្លាប់ធ្វើការទាក់ទងនឹងរឿងដែលខ្ញុំបានសរសេរនេះមែន! ដោយសារខ្ជិលសរសេរ​តបត​គ្នា ខ្ញុំក៏តេទៅ​គាត់ និងបញ្ជាក់ថាគ្មានចំណុចណាមួយដែលបានលាតត្រដាងឈ្មោះឬទីតាំងរឿងរ៉ាវនោះទេ។ ឈ្លោះគ្នាអស់​ប្រាក់តាមទូរស័ព្ទបី បួនដុល្លារទើបនិយាយគ្នាត្រូវ ហើយខ្ញុំក៏បន្ថែមទំព័រមួយទៀតក្នុងផ្ទះខ្ញុំ «អ្នកត្រូវតែដឹង» ដើម្បី​ការពារខ្លួន។ ឆ្លងកាត់រឿងមួយនេះខ្ញុំចេះខ្លាចជាងមុនទៅទៀត កាលធ្វើការជាមួយ​រឿងដីធ្លីខ្ញុំមិនដែលចេះខ្លាចទេរហូតទាល់តែមានមនុស្សម្នាក់សុំឱ្យឈប់រវីរវល់ទៀតបានខ្ញុំចេះខ្លាចខ្លះ។ តែ​យ៉ាងណាក៏ដោយខ្ញុំមិនដែលសង្ឃឹមថាគាត់នឹងបានអានរឿងនៅក្នុងប្លក់របស់ខ្ញុំទេ ព្រោះគាត់ចាស់ដែរ​ហើយ​ ដូច្នេះរឿងនេះក៏បញ្ជាក់បានថា មនុស្សនិងបច្ចេកវិទ្យាគឺដើរតួនាទីក្នុងសង្គមខ្មែរបច្ចុប្បន្នជាមួយគ្នា។ ចាស់ៗ ឥឡូវក៏ចេះលេង ហ្វេកប៊ុក ដែរ!

សំណាងណាស់ដែលខ្ញុំចេះសរសេរបញ្ចេញបញ្ចូលខ្លះៗ កុំអី…ដូចបេះបិទ។

ដូច្នេះក្រោយពីត្រូវមួយដំបង និងបីដងចបមក ខ្ញុំរាងងីងើបន្តិច សូមកុំប្រកាន់ខ្ញុំណា៎បើសិនជាខ្ញុំមិនបាន​ឆ្លើយ​តបយោបល់ សំណួរ ឬមតិរបស់លោកអ្នក។ មូលហេតុទីមួយ មកពីខ្ញុំខ្ជិល និងយឺតក្នុងការវាយអត្ថបទ ទីពីរ គឺខ្ញុំគិតច្រើនពេកមុននឹងឆ្លើយ…គិតពេក មិនដឹងសរសេរតបថាម៉េច…គិតច្រើនពេកកំហុសខ្លួនឯងមិនព្រម​ទទួលស្គាល់…ហាសហាសហា៎!

បងសុធា សូមកុំខឹងបើខ្ញុំមិនបានឆ្លើយតបមតិរបស់បងដែលសួរថា ម៉េចបានជារក្សាជាតួអង្គទន់ជ្រាយ?

«សូមសួរមួយទៀតណា រក្សាជាអ្នកចុះចោលវីរៈ តើមូលហេតុ​អ្វីបានជា​ឲ្យរក្សា​ជាតួអង្គ​ទន់ជ្រាយ​បែបនេះ ? ទូរស័ព្ទមករកវីរៈ កុំឆ្លើយថា​ដើម្បីកូនណា ព្រោះមុនក្នុងសាច់រឿងក៏មានបញ្ជាក់ដែរថា រក្សា​មិនចង់​ឲ្យ​វីរៈ​ពិបាកព្រោះខ្លួនមានជម្ងឺប្រចាំកាយ ។ បងជឿថា​មនុស្សស្រីដើម្បីកូនហ៊ានលះបង់​គ្រប់យ៉ាង តែមានចំណុច​មួយទៀត​គឺ មនុស្សស្រីយើងកាលណាមានកូន កូននោះហើយដែលជាតំណាងប្តី ដូច្នោះ​ក្តីនឹករលឹកចំពោះ​ប្តី ក៏រសាយបាន៥០%ទៅហើយ ។​»

ខ្ញុំគិតថារក្សាជ្រើសរើសផ្លូវជីវិតមួយដែល សង្គម​ និងគ្រួសារ មិនឱ្យតម្លៃ។

Advertisements
  1. ក្មេងស្រែ / តុលា 8 2011 8:54 ព្រឹក

    សូម្បី​តែ​វាចារណកថា ក៏​សរសេរ​បាន​វែង​អន្លាយ​ដែរ ពិត​ជា​ពូកែរ​មែន!

    • loverotha / តុលា 8 2011 10:12 ព្រឹក

      ពូកែ​អត់​មាន​”រ”​ទេ​! 😛

    • លី កល្យាណ / តុលា 17 2011 9:55 ព្រឹក

      loverotha, ប្រហែលក្មេងស្រែចង់និយាយថា ពូកែរមែន ទេដឹង?
      សូមស្វាគមន៍មកលេងទីនេះ loverotha

  2. Ysb / តុលា 9 2011 9:47 ល្ងាច

    ប៉ិន​មែន!

    • លី កល្យាណ / តុលា 17 2011 9:52 ព្រឹក

      អរគុណ! មុខដូចជាធ្លាប់ស្គាល់ 🙂

  3. somada / តុលា 16 2011 5:28 ល្ងាច

    អ្ហើយ បែកគ្នាយូរហើយ យ៉ាងម៉េចដែរ សុខសប្បាយជាទេ ? បងស្មានថាលែងចូលផ្ទះវិញ​ហើយតើនែក ស្វាគមន៍ការមកដល់ជាលើកទីពីរក្នុងភូមិword press ។ ថ្ងៃនេះបងសប្បាយចិត្តណាស់​ដែលចូល​មកដល់ផ្ទះ​កល្យាណហើយបានអាំនអត្ថបទថ្មីៗ របស់កល្យាណដូច្នេះ ។

    • លី កល្យាណ / តុលា 17 2011 9:51 ព្រឹក

      ជម្រាបសួរបង! ខ្ញុំសុខជានាទេ។
      មិនចោលផ្ទះទេ គ្រាន់តែមិនមានអីមកជូនមើល។
      បងៗ កូនៗសុខទុក្ខយ៉ាងណាដែរ? ខ្ញុំនឹកថាបងមុខជាទទឹកហើយព្រោះព័ត៌មានមកពីស្រុកថៃឃើញតែទឹកជំនន់។

  4. somada / តុលា 17 2011 2:54 ល្ងាច

    សួស្តី បង​ និង​ក្រុមគ្រួសារសុខសប្បាយជាធម្មតា អរគុណណា ។ បងមិនទទឹកងាយ ៗ នោះទេខ្លាចតែ​កល្យាណ​​តើ ដែលទទឹកមុនបង ព្រោះបងនៅឋានលើ(ជាន់ទី៧)ឯណោះ ដូច្នេះមិនខ្លាចទទឹកទេ ខ្លាច​តែ​អត់​អីញ៉ាំតែប៉ុណ្ណោះ ។

    • លី កល្យាណ / តុលា 18 2011 7:03 ល្ងាច

      ហាសហា​ ហាសហា ផ្ទះបងនៅឋានលើ ជាន់ទី៧ 😀 ។ ហេងវិញ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: