Skip to content
11 ខែតុលា 2011 / ស្នាមញញឹម

អំពីខ្ញុំ

ខ្ញុំជាជាតិសាសន៍ដែលសម្បូរណ៌ កើតមកពី៖ ជនជាតិកួយ(ជីដូនខាងឪពុក) ជនជាតិចិនចំណាកស្រុក (ជីតាខាងឪពុក) ជនជាតិចិនកាត់ខ្មែរកាត់លាវ (ជីដូនខាងម្តាយ) និងជនជាតិចាមកាត់ខ្មែរ (ជីតាខាង ម្តាយ)។

តែពេលនេះខ្ញុំជាជនជាតិខ្មែរដែលពោរពេញដោយភាពសម្បូរណ៌បែបខាងសតិបញ្ញា។

រឹងមាំដូចជាតិកួយជាអ្នកស្លដែក។ ឆ្លាតវៃ និងអត់ធ្មត់ដូចជាតិចិនចំណាកស្រុក។ ជាអ្នកប្រយុទ្ធដ៏ស្វិតស្វាញ ដូចជាតិខ្មែរ ញ៉ាំប្រហុកឆ្ងាញ់ដូចជាតិលាវ និងស្រឡាញ់ប្រពន្ធច្រើនដូចជាតិចាម។

ពិតមែនតែខ្ញុំរាងឡប់ៗបន្តិច តែមានមនុស្សជាច្រើនសរសើរថាខ្ញុំជាមនុស្សគួរឱ្យស្រឡាញ់។

អ្នកទាំងអស់គ្នាវិញមានដូចមួយចំណុចណាទេ?

(មិនមែន លី កល្យាណ និងអ៊ំមុនីទេ 😀 )

Advertisements
  1. តា ម៉ាប់ / តុលា 11 2011 11:52 ល្ងាច

    ចុះនរណាវិញ ?

    • លី កល្យាណ / តុលា 17 2011 10:17 ព្រឹក

      នេះគ្រាន់តែជាគំនិតឆ្កួតៗរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំឃើញឥឡូវគេនិយមពាក្យថាកូនកាត់ ជប៉ុន ចិន អាគាំង បារាំង។ល។ ដល់អញ្ចឹងទៅខ្ញុំចង់អួតគេថា កូនខ្មែរក៏សម្បូរកូនកាត់ដែរ
      កាត់តាមបែបរបស់ខ្មែរឡូយណាស់តើ!

  2. somada / តុលា 16 2011 5:31 ល្ងាច

    មានតួអង្គលាក់មុខមួយទៀតមែនទេ ? ផ្ទះគេសម្បូរគ្នាច្រើនណាស់ហ្ន៎ អញ្ចឹងទើបមិនសូវអផ្សុក​។

  3. លឿង ចន្ថា Loeurng Chantha / វិច្ឆិកា 10 2012 3:45 ល្ងាច

    វិលមុខ ចុះសរុបមកតើadmine មានប៉ុន្មាននាក់ទៅនៅទីនេះ?!

    • លី កល្យាណ / វិច្ឆិកា 10 2012 3:49 ល្ងាច

      ម្នាក់គត់ ឈ្មោះ លី កល្យាណ ជាចាមជ្វាផង កាត់ពូជចម្រុះ។ កុំទាន់វិលអូន ចាំបងទៅរកខ្សែពួរសិន
      😀

    • លឿង ចន្ថា Loeurng Chantha / វិច្ឆិកា 10 2012 3:56 ល្ងាច

      យ៊ូយ ខ្សែពួរដូចជានៅតូចពេកទេដឹងបង ហេហេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: