Skip to content
18 ខែ​មីនា 2012 / ស្នាមញញឹម

សូមជម្រាបលាមួយគ្រាសិន

ដោយសារប៉ុន្មានខែនេះអត់ការងារធ្វើ បានជាទំនេរមកនៅផ្ទះដែលសង់ក្នុងភូមិវើតប្រេសបានញឹកជាងគេ ផ្ទះឯភូមិប្លក់ស្ព៉ត់ឯណោះចូលលែងកើតហើយព្រោះចាក់សោរមិនត្រូវ។ និយាយធ្វើមើលតែអ្នកមាន មាន ផ្ទះពីរបីសង់នៅគ្រប់ភូមិ!

ប៉ុន្មានថ្ងៃនេះ ម៉ែបានជិះអាមិច មកជេរដល់ភ្នំពេញឱ្យខំរកការងារធ្វើ មិនមែនឱ្យទំនេរលេងឥន្ទនេត្រទេ (គាត់មានគិញសម្ងាត់ចាំតាមដានតាមផ្ទះរបស់ខ្ញុំទាំងអស់ តាំងពីវើតប្រេស ប្លក់ស្ព៉ត់ ស្កាយ ហ្វេសប៊ុក ធ្វីតធ័រ។ល។ ច្រើនពេករាប់ចង់ជាប់អណ្តាត)។ ពីពីរខែមុនម៉ែបានបររទេះគោមកជេរដែរតែដោយសារគាត់ មិនចេះប្រាបគោត្រឹមត្រូវមកដល់ពាក់កណ្តាលផ្លូវគាត់ក៏ដាក់រទេះស្រាយគោ សម្រាកទៅភ្លេចឯរឿងជេរខ្ញុំ!

ឥឡូវចង់មិនចង់ក៏ត្រូវតែស្តាប់ម៉ែ! គឺត្រូវខំរឿងការងារ ហើយជម្រាបលាបងប្អូនមាមីងអ៊ំទៅប្រណាំងឡាន មួយជុំបឹងទន្លេសាបសិន ចាំត្រឡប់មកវិញអ៊ុតលទ្ធផល។ បែបនេះទុកផ្ទះចោលមួយគ្រាសិនហើយ។

ខ្ញុំកំពុងតែគិតថាដូចជាសរសេររឿងខ្លួនឯងច្រើនពេកតាំងពីត្រូវមួយដំបង និងបីដងចបមក ខ្ញុំកំពុងគិត សរសេររឿងស្នេហាមនុស្សចាស់ តែដូចជារកទំនុកមិនឃើញ។ ធ្វើអីដូចមិនចង់ធ្វើ បែរទៅខុសសន្យាជា មួយមិត្តម្នាក់ថានឹងតែងទំនុកដាក់មេឡូឌីរបស់គាត់ក៏តែងមិនចេញ ដាក់អារម្មណ៍មិនបាន។ រួចចំណាយ ប្រាក់នឹងឥន្ទនេត្រនេះមួយខែៗរាប់សិបជិតរយដុល្លាក៏គ្មានឃើញបានការអ្វី គិតដកខ្លួនមួយគ្រាសិន។

តែមុននឹងលា សូមនិយាយពាក្យគួរសមចាស់ទុំ និងញាតិជិតខាងតិចសិន ៖

បងសុធា ខ្ញុំសូមផ្ញើផ្ទះផង បងមើលដូងប៉ុន្មានដើមនៅខាងក្រោយផ្ទះ មានក្មេងណាមកប្រើវាឱ្យឡើងបេះ ទៅបង អាដើមមានផ្លែតូចនោះទឹកវាផ្អែមជាងគេ។ ជួយអើតៗឱ្យខ្ញុំផងបងអើយ! (ធ្វើមើលតែមានទ្រព្យ របស់អីធំដុំណាស់ចឹង)។

សុជីវីអើយ ខ្ញុំផ្ញើផ្ទះផង ខ្ញុំទៅប្រណាំងឡាន។ ដើមស្ពឺម៉ាដើមនៅមុខផ្ទះហ្នឹងផ្លែផ្អែមគ្រាន់បើដែរ មើលៗ ទៅ បើឃើញទុំទេបេះចែកកូនៗហូបផងគ្រាន់មិនសូវទ្រហឹង។

តាម៉ាប់អើយៗតាម៉ាប់ នាំយាយម៉ាប់និងពួកម៉ាកមកលេង និងជួយមើលផ្ទះខ្ញុំផង។ ហើយស្វាយឆ្កួតខ្ញុំមួយ ដើមក្បែរដើមស្ពឺផ្អែមហ្នឹងបេះចែកគ្នាហូបទៅ វាផ្លែមិនរើសរដូវទេ បើមានគ្នាយើងណាមកលេងនាំគ្នាឡើង ទៅខ្ញុំដើរចោលផ្ទះមួយគ្រាសិនហើយ។

អរគុណបងប្អូនអ៊ំពូមីងដែលតែងចូលមកលេងផ្ទះខ្ញុំ ហើយបាននាំនិយាយគ្នាសើចសប្បាយ ចិត្តរបស់ខ្ញុំ ចង់បានតែភាពរីករាយប៉ុណ្ណឹងឯងទេ មិនប្រាថ្នាបុណ្យឯណាដែលធំហួសសមត្ថភាពរបស់ខ្លួនឡើយ។

នឹកៗខ្ញុំផងណា៎! ចាំមកវិញខ្ញុំមានរបស់ផ្ញើ! 🙂

Advertisements
  1. លី កល្យាណ / មីនា 18 2012 9:44 ល្ងាច

    មិនដឹងយ៉ាងម៉េចទេផ្ទះខ្ញុំ ប្រកាសដាក់លីងមិនបានសោះ។ ដូចជារកនឹកទំនុកគន្លឹះឆ្កឹះសោរមួយហ្នឹងមិនឃើញ បើពូខ្មែរលីងចេះឆ្កឹះសោរជួយប្រាប់ល្បិចខ្ញុំផងពូ។

  2. តា ម៉ាប់ / មីនា 18 2012 10:56 ល្ងាច

    អរគុណបងកល្យាណដែល​នឹកឃើញខ្ញុំហេហេ ។ សុវត្ថិភាព​ពេល​ធ្វើដំណើរ​ប្រណាំង​ណាបង ហើយឲ្យ​បាន​ពាន​លេខ ១ មួយផង ។ ជួប​គ្នា​ពេល​ក្រោយ ! ខ្ញុំប្រាកដ​ជានឹក​បង​ស្លាប់​ហើយ !

  3. vsthea / មីនា 19 2012 8:07 ព្រឹក

    អានហើយចង់ស្រក់ទឹកមាត់ ព្រោះចង់ផឹកទឹកដូងខ្ចី ។ សំណាងល្អណាកល្យាណ សង្ឃឹមថាពេលមកវិញ​មាន​របសើផ្ញើរអ្នកភូមិយើង ។ ចាំកល្យាណមកវិញ​ បងសុំសម្រាកម្តង ព្រោះបើទៅទាំងអស់គ្នាអត់មានអ្នក​ណាចាំផ្ទះទេ ។ ឲ្យជីវីជួយមើលក៏មិនបានព្រោះគ្នារវល់រឿងកូនតូចដល់ទៅបីហើយផ្គាប់ចិត្តកូនធំទៀត ។​បើតាម៉ាប់វិញនោះនៅតែយាមសង្សារទេ ព្រោះខ្លាចគេឆក់បាត់ (សង្សារតាម៉ាប់ពិតជាស្អាតណាស់) ។

    • ភរិយានិងម្ដាយម្នាក់ / មីនា 22 2012 2:48 ល្ងាច

      យេ៎ បងសុធាផាគេទៀត!

    • លី កល្យាណ / មីនា 23 2012 5:00 ល្ងាច

      មិនត្រឹមតែសុជីវីទេ ដោយទាំងតាម៉ាប់ទៀត!
      នេះបានពិតជាអ្នកផាជាចង្កោមមែន!

  4. khmerling ភាសាខ្មែរ / មីនា 19 2012 11:09 ល្ងាច

    បើបានជាទៅហើយមិនបាច់ធ្វើសោរចាក់បើកថ្វីទេ ចាំត្រឡប់មកវិញ យីអ៊ុនឡើងសាងថ្មីទៅ ។
    ចូលរឿងលា!!! ទៅធ្វើការនៅមួយក្រវល់នេះសោះ ចាំបាច់អីផ្ដាំផ្ញើដាក់ដោកដាក់រង្វង់មើលតែ​ទៅឆ្ងាយមេឃដី ។ ណ្ហើយបំណាច់នឹងលាហើយ ក៏ទៅចុះ តែកុំលាធំពេក ក្រែងចេញមិនរួច ។ អានបណ្ដាំសព្វសារពើហើយ ហើយនឹកស្ដាយមិនបានយកន្សែងរឹតកកុំឲ្យទឹកភ្នែកទឹកមាត់ស្រក់ទាន់ ។ ពូស្រណោះណាស់កល្យាណ ទៅចុះណា ទៅឲ្យបានសុខណា ហើយកុំភ្លេចរបស់ផ្ញើពេលត្រឡប់វិញផង ។

  5. ស្រុកស្រែ / មីនា 21 2012 8:37 ល្ងាច

    បាត់ “ស្នាមញញឹម” សង្ស័យតែពេលត្រឡប់មកវិញ ចេញ “ស្នាមសើច” ទេ…

    ជូនពរសុខសប្បាយ… សូមផ្ញើជូននូវការញញឹមរាប់អាន ពីខ្ញុំស្រុកស្រែ…

  6. មនុស្សចម្លែក / មីនា 22 2012 1:36 ល្ងាច

    អូ! ស្តាយណាស់ដែលខ្ញុំស្គាល់បងស្រី យឺតពេលបាត់ទៅហើយ។ ខ្ញុំទើបតែមកសង់ផ្ទះនៅភូមិវើតប្រេសនេះ ថាគិតដើរជំរាបអោយស្គាល់គេឯង ស្រាប់តែមកដល់ផ្ទះបង បងស្រីដើរចាក់សោចោលផ្ទះបាត់។​ ចាំជួបគ្នាពេលបងត្រលប់មកផ្ទះវិញ។

  7. ភរិយានិងម្ដាយម្នាក់ / មីនា 22 2012 2:46 ល្ងាច

    អុញ!??? មិនដឹងហេតុអី ម៉ានង៉ៃនេះចូលផ្ទះបងកល្យាណអត់កើតសោះ? ស្រាប់តែចូលបាន ឃើញជំរាបលាគេឯងវិញចឹង។ បងអើយទៅប្រណាំងឡានកុំយូរពេក ខ្ញុំនឹកបងឯងស្លាប់ហើយ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: