Skip to content
23 ខែ​មីនា 2012 / ស្នាមញញឹម

ជម្រាបរលឹកអ៊ំពូមីងបងប្អូនទាំងអស់គ្នា

ខ្ញុំបានត្រឡប់មកវិញហើយ ក្រោយពេលធ្វើដំណើរកំសាន្តជុំវិញបឹងទន្លេសាបអស់កាលមួយអាទិត្យមក។

មានតែតាម៉ាប់ទេដែលមាត់ទិព្វជាងគេដែលគួរតែលើកតម្កើងជាមនុស្សមានបុណ្យ។ គាត់ជូនពរខ្ញុំឱ្យ ប្រណាំងឡានបានលេខ១ ពិតជាដូចមាត់គាត់ថាមែន គឺថាជាធម្មតាមានអ្នកនាំផ្លូវយើងដែលគាត់បើកបរ លឿនសម្រាប់ខ្ញុំណាស់ តែលើកនេះគ្មាននរណាបើក ប្រធានធំរបស់ខ្ញុំជាអ្នកបើក។ ពេលគាត់កំពុងបើក ស្រាប់តែក្នុងឡានមានសម្លេងស្រែក ចេក … ចេក… ចេក… ខ្ញុំដែលកំពុងរកមើលផ្លូវបត់ និងសម្លឹងរកអ្នក នាំផ្លូវយើងទៅកាន់ភូមិ ក៏ប្រឹងកកូរកកាយរកមើលតើទូរស័ព្ទឬអី? ម៉េចក៏ទូរស័ព្ទនេះមានសម្លេងចម្លែកម្ល៉េះ ក្នុងឡាននេះមានមនុស្សតែបួននាក់ទេ រួចទូរស័ព្ទសុទ្ធតែដាក់សម្លេងតិចបំផុតទាំងអស់គ្នាហើយសុទ្ធតែខ្ញុំ ចំណាំសម្លេងបានទាំងអស់ ចុះអាណឹងស្អី? មកពីណា?

ចេក … ចេក… ចេក… ពុទ្ធោ ឡានស្រែកទេ! ព្រោះជាន់គ្នាហួសល្បឿនកំណត់! នេះបានពិតជាក្រុមបង្ហោះ ឡានពិតមែន។ ប្រធានគាត់ក៏ស្រែកប្រាប់ឡានវិញថា «គាត់ដឹងហើយ!» 😀

អរគុណតាម៉ាប់ ពិតជាបានពានលេខមួយមែន! ព្រោះថានាំមុខគេរហូត សំខាន់គឺពីបាត់ដំបងមកភ្នំពេញ យើងចំណាយពេលត្រឹមតែបីម៉ោង និងសែសិបប្រាំនាទីប៉ុណ្ណោះពិតជាចំណេញពេលវេលា និងបានទទួល រង្វាន់ជាទីគាប់ចិត្ត គឺថាមកដល់ការិយាល័យវិញ សហគមន៍មួយនៅពោធិ៍សាត់ដែលខ្ញុំស្រឡាញ់ជាងគេ បានផ្ញើនំជនជាតិចាមមួយកេសមកពួកយើង  😀 ។ គ្មាននរណាដូចខ្ញុំទេ គ្រាន់តែឮថាមាននំហូបហែក កេសភ្លាមមុនគេមុនឯងដោយមិនទាន់ទាំងដាក់សម្ពាយ នេះបើជាគ្រាប់បែកមួយកេសវិញ…ល្មមខ្ញុំ… 😀

មកវិញលើកនេះខ្ញុំមានរឿងសប្បាយចិត្តជាច្រើនដែលចង់ចែករម្លែក តែគិតថានឹងដាក់នៅក្នុងប្រកាស ក្រោយៗទៀតព្រោះថាទាក់ទងជាមួយនឹងមនុស្សដែលនៅជុំវិញខ្លួនដូច្នេះការសរសេរក៏ត្រូវតែប្រយ័ត្ន មិននាំឱ្យប៉ះពាល់ដល់នរណាឡើយ។

អរគុណបងសុធា សុជីវី តាម៉ាប់ ពូខ្មែរលីង ពូស្រុកស្រែ ដែលបានជូនពរ ។ ខ្ញុំមានចំណាប់អារម្មណ៍លើ ពាក្យពីរម៉ាត់របស់ពូខ្មែរលីង «ដាក់ដោកដាក់រង្វង់» នាំឱ្យនឹកដល់កាលនៅក្មេង ចាស់ៗរបស់ខ្ញុំចំណាំប្រើ ពាក្យទាំងនេះ ។ មាត់ពូស្រុកស្រែក៏ទិព្វដែរ ព្រោះថាត្រឡប់មកលើកនេះមានរឿងសប្បាយចិត្តចែកញាតិ ចែកមិត្តគ្រាន់នឹងកែកំសាន្ត ចាក់ក្រឡេកគ្នាសើច ឬផាឱ្យគ្នាទៅវិញទៅមកដូចបងសុធា និងសុជីវី … 😀

មនុស្សចម្លែក (កាលមុនឈ្មោះសម្លេងផ្គរ ដូរឈ្មោះញឹកពេក លី កល្យាណ វង្វេងអស់ហើយ) ចាំបាច់ ជម្រាបសួរអីធ្លាប់មកលេងហើយតើ ខ្ញុំទេដែលមិនទាន់បានទៅលេងផ្ទះអ្នកឯណោះ ព្រោះថាថ្ងៃមុនបាន ទៅរកដែរតែរកមិនឃើញ ព្រោះលីងច្រើនពេក ខ្ញុំចាស់ផងភ្លេចពាក់វ៉ែនតាទៅផងច្រឡំតែផ្លូវ។

ចាំតែពាក្យតាម៉ាប់ និងសុជីវីទេ «កុំទៅយូរពេក…នឹកស្លាប់ហើយ…» នេះខ្ញុំគ្រាន់តែជាមិត្តក្នុងឋានឥន្ទនេត្រ ទេប្រើពាក្យដាក់ខ្ញុំផ្អែមជាងទឹកឃ្មុំខែចេត្រ (ក្នុងរូប) ទៅទៀត ចុះទម្រាំប្តីទម្រាំសង្សារវិញនោះ …

អូម៉ាយហ្គត់!

អរគុណពូៗ បង ប្អូនៗៗៗ ដែលបានជួយមើលជួយអើតផ្ទះរបស់ខ្ញុំមិនសូវដាច់ ខ្ញុំគ្មានអ្វីសងពូៗបងៗប្អូនៗ វិញទេមានតែចាំជួយមើលផ្ទះឱ្យវិញប៉ុណ្ណោះ។

ខាងក្រោមនេះជារូបភាពខ្លះៗបានមកពីភូមិ…

មួយនេះបានមកពេលចុះបេះផ្កា

មួយនេះមិនមែនចង់បង្ហាញក្រយ៉ៅដៃទេ តែទ្រាំទុកដល់ពេលឈប់មិនបាន ក្រពះខ្ញុំវាស្រែក!

មួយនេះបានពិតជាឆ្ងាញ់

មួយនេះម្ចាស់រើផ្ទះទៅអស់ហើយ នរណាមិនដឹងស្មានថាស្អាត!

មួយនេះតូចពិតតែមានទឹកដមណាស់

ផ្ទះធំតែខ្លួន គ្មានម្ចាស់នៅ

ពួកខ្ញុំជិតរើផ្ទះហើយ យកខ្ញុំមកធ្វើអី?

មិនដឹងថាអ្នកលក់មានចេតនាចង់ទាក់ទាញឬយ៉ាងណាទេ តែខ្ញុំដឹងច្បាស់ថាឃ្មុំមិនធ្វើសម្បុកបែបនេះឡើយ!

 

មកនេះគ្មានបានទិញរបស់បញ្ញើឯណាឱ្យបានដល់ដៃញាតិមិត្តឡើយមានតែផ្ញើតាមរូបដែលបានភ្ជាប់ជូន នេះគ្រាន់ជាការបង្ហាញថាខ្ញុំមានចិត្តមានថ្លើមចង់ទិញមកជូនដែរតែទាស់ម្យ៉ាង!

Advertisements
  1. Somada Vsthea / មីនា 23 2012 9:43 ល្ងាច

    ចង់ញ៉ាំឃ្មុំអាំង ពិតជាគួរឲ្យខឹងណាស់​សូម្បីតែក្លិន​ក៏មិនបានហិតដែរ បានតែមើលៗៗៗ តែមិនអីទេ បានមើលក៏ល្អដែរ ព្រោះមិនចេះអស់ គិៗៗៗ ។ ស្វាគមន៍ កាវិលត្រឡប់របស់កល្យាណ !!!

    • លី កល្យាណ / មីនា 24 2012 11:11 ព្រឹក

      អរគុណម្ចាស់បង!
      គង់មានង៉ៃខ្ញុំទិញជូនញ៉ាំឱ្យឆ្ងាញ់មាត់ម្តងមិនខាន!

    • vsthea / មីនា 24 2012 1:08 ល្ងាច

      សំលៀងក្រពះទុកមុនសិនខ្ញុំ អរគុណហើយម្ចាស់អូន ។

    • លី កល្យាណ / មីនា 24 2012 1:12 ល្ងាច

      ស្តេចល្ខោនបាសាក់!

    • somada / មីនា 24 2012 3:57 ល្ងាច

      តែដេកអត់ដូចស្តេចល្ខោនទេណា !!

    • លី កល្យាណ / មីនា 24 2012 3:58 ល្ងាច

      ^—^

  2. តា ម៉ាប់ / មីនា 23 2012 9:58 ល្ងាច

    ប៉ះពាល់នរណា​ទៅបង ? ទាស់អីទៅបងកល្យាណ កាត់ចោលទៅ ? អីយ៉ា ឃើញ​សម្បុកឃ្មុំ ចង់​ថត​រូប​ដល់ហើយ !!!

    • លី កល្យាណ / មីនា 24 2012 11:20 ព្រឹក

      ចាសតាម៉ាប់ ខ្ញុំកំពុងតែកាត់ចោលព្រោះមានទាក់ទងនឹងអ្នកធ្វើការជាមួយ។
      ខ្ញុំមិនដឹងនាំលោកប្អូនទៅយ៉ាងម៉េចបានទេ បើខ្ញុំដើរយូរៗយ៉ាងនេះនោះ!
      ចង់ឱ្យតាម៉ាប់បានទៅថតរូបនៅតាមអូរតាមស្ទឹងដែរហ្នឹង មានក្តាមមានខ្យង មានព្រលិតលំចង់… លោកមានម៉ាស៊ីនល្អពិតជាថតមកស្អាតណាស់!

    • តា ម៉ាប់ / មីនា 24 2012 12:08 ល្ងាច

      ដើរពេលវ៉ាកងណឹងណាបង ហេហេហេ ចាំខ្ញុំធ្វើ​លិខិត​ឆ្លង​ដែនសិនអ៊ីចឹង ! ម៉ាស៊ីនថត​ល្អ​មិន​ប្រាកដ​ថា​ថត​រូប​បាន​ស្អាត​ទេបង !

  3. krousarrikreay / មីនា 24 2012 9:02 ព្រឹក

    មកដល់ផ្ទះវិញហើយអីបងៗ??
    ខ្ញុំទើបតែមកសង់ផ្ទះនៅភូមិវឺតប្រេសនេះ(ប្រហែលចំពេលបងៗមិននៅផ្ទះទើបមិនបានគួរសមបងៗ)។
    សូមជួយណែនាំផងបងៗ!!!

    • លី កល្យាណ / មីនា 24 2012 10:40 ព្រឹក

      ជម្រាបសួរ ខ្ញុំមានកិត្តិយសណាស់ដែលបាន krousarrikreay មកលេង។ សុំរាប់អានជាញាតិជិតខាងផង។
      អរគុណ បន្តិចទៀតខ្ញុំទៅលេងផ្ទះអ្នកខាងណោះដែរហើយ។

    • krousarrikreay / មីនា 24 2012 11:31 ព្រឹក

      អរគុណចំពោះការស្វាគមន៍ណាបង។
      ដើរកាត់ផ្ទះខ្ញុំកុំភ្លេចចូលេងផងបង!!!
      ខ្ញុំរៀបដាំផ្កាម្លិះពីរបីដើមមុខផ្ទះទុកគ្រាន់អោយក្រអូបភូមិយើង…!

  4. krousarrikreay / មីនា 24 2012 9:05 ព្រឹក

    បញ្ញើចុងក្រោយគេទាក់ចិត្តដល់ហើយបង! ប្រហែលឃ្មុំសម័យនេះមានគំនិតច្នៃប្រឌិតហើយមើលទៅ…សូមខ្លិកចូលចិត្តមួយ!!

    • លី កល្យាណ / មីនា 26 2012 9:40 ល្ងាច

      បងជូនទាំងរូបយកទៅចុះ ទុកទាក់ចិត្តនរណាដែលប្អូនគិតថាដូចក្នុងរូបហ្នឹង! អត់ចេះនិយាយសោះខ្ញុំ! ចង់និយាយថាទុកជូនសង្សារទៅ តែមិនចង់បញ្ចេញពាក្យហ្នឹងពេកទេ! ហ៊ឹស និយាយអត់ប្រូតូកូលសោះខ្ញុំ!
      😀

    • krousarrikreay / មីនា 27 2012 7:38 ព្រឹក

      ហាសហា…
      គូអនាគតខ្ញុំសង្ស័យថាមិនទាន់កើតផងទេដឹង ព្រោះមិនដែលដើរប្រទះភ្នែកសោះ!!!
      ទុកអោយម៉ាក់បានទេបង?

    • លី កល្យាណ / មីនា 27 2012 7:57 ព្រឹក

      ចាសអញ្ជើញដោយរីករាយ។ គោរពជូនពរអ្នកមីងសូមមានសុខភាពល្អ និងមាំមួន។

    • krousarrikreay / មីនា 27 2012 8:42 ព្រឹក

      អរគុណបង!!!
      ចាំខ្ញុំប្រាប់ម៉ាក់អោយថាបងផ្ញើជូនគាត់!!
      ហិហិ…

  5. ភរិយានិងម្ដាយម្នាក់ / មីនា 24 2012 2:49 ល្ងាច

    អ៊ូមវាក់អ៊ើ!!!

    • លី កល្យាណ / មីនា 24 2012 2:51 ល្ងាច

      មិនបាច់មក«អ៊ូមវាក់អ៊ើ»អីទេ អ៊ំគ្មានបានស្អីផ្ញើក្មួយៗម៉ាតាក់ម៉ាតិចឡើយ!

    • ភរិយានិងម្ដាយម្នាក់ / មីនា 24 2012 3:03 ល្ងាច

      ផ្ញើតែរូបហ្នឹងពេញចិត្តម៉ាបាវថែម២ចិបហើយ!

  6. khmerling ភាសាខ្មែរ / មីនា 24 2012 7:54 ល្ងាច

    ឃើញបញ្ញើតាំងពីប៉ុន្មាននាទីក្រោយការផ្ញើមកម្ល៉េះតែអ៊ិនធើណេតណត់អ៊ីស៊ីបឌី ទើបមិនបានក្លាយ​ជាខំមិនដំបូងនឹងគេ ។ អរគុណច្រើនដែលបានយកឃ្មុំមកចែក ។ ឃ្មុំនេះទុកហូបបានយូររាប់រយឆ្នាំឯណោះ ។ ឈ្មោះឃ្មុំអីដែរទាន ? និយាយត្រង់ទៅឃ្ញុំនិងខ្ញុំមិនសូវត្រូវគ្នាប៉ុន្មានទេ ព្រោះឲ្យតែវាទិចម្ដង ៗ ឈឺចុកចាប់​ណាស់ ។

    • លី កល្យាណ / មីនា 24 2012 11:10 ល្ងាច

      ជម្រាបប្រសាសន៍លោកពូ នេះគឺជាឃ្មុំផ្លិត! គេមិនសូវយកឃ្មុំចង្អេរទេ បើនឹងយកទាល់តែមានគ្នាច្រើនទៅជាមួយ។
      ក្មួយនឹកអរណាស់គ្រាន់តែពូឆៀងមកលេងនិយាយពីរបីម៉ាត់ក៏អស់ចិត្តដែរ ក្រែងក្មួយក្មេងៗមានការអីខុសទាស់ពូជួយប្រាប់ប្រដៅផង មានចាស់ៗនៅជិតគ្រាន់បានកក់ក្តៅ។
      ខ្ញុំឃ្មុំទិចអត់កើតអីទេ តែអាណិតឃ្មុំព្រោះវាទិចខ្ញុំហើយវាត្រូវតែងាប់មិនខាន។
      ចំណែកពូវិញគួរឱ្យអាណិតជាងឃ្មុំទៅទៀត!

    • khmerling / មីនា 26 2012 12:02 ព្រឹក

      សូមចូលជិតឃ្ញុំបន្ដិច ។ អនិច្ចាមេឃ្ញុំខ្លះ ប្រហែលជាវានៅអាល័យសំបុកវាហើយ បានជាវាមិនព្រមទៅ​ណាសោះ ។ កល្យាណនៅក្បែរហ្នុងស្រាប់ប្រាប់វាទៅថា សំបុកវាហ្នឹងគេកាច់ឃ្លាតពីមែកមកហើយ ចឹងឲ្យវាទៅរក​ទីថ្មីទៅ ។

    • លី កល្យាណ / មីនា 26 2012 5:59 ល្ងាច

      វាជាសត្វស្មោះត្រង់ ស្រឡាញ់កូនចៅផ្ទះសម្បែងណាស់ពូ វាមិនព្រមទៅណាទេ នៅទំនឹងសម្បុករហូតទាល់តែងាប់ទាំងអស់ហ្នឹង ទោះជាដេញវាចេញសម្បុកហ្នឹងទៅក៏វាមិនរស់ដែរ ម៉្លោះហើយឱ្យវាងាប់នឹងសម្បុកសម្បែងវាហ្នឹងចុះ។

      តែញ៉ុមអត់ចេះភាសាវាផងពូ 🙂

  7. សម្ផស្ស / មីនា 25 2012 10:11 ព្រឹក

    ចង់​ហូប​ទឹក​ឃ្មុំ​ខ្លាំង​ណាស!

    • លី កល្យាណ / មីនា 26 2012 9:41 ល្ងាច

      ដឹងធ្វើម៉េចបានផ្ញើគ្នាហូបកើតទេ!
      😀

  8. វឌ្ឍនៈខ្មែរ / មីនា 25 2012 1:52 ល្ងាច

    ហេតុ​តែ​គាត់​បាន​ញុំា​ នៅ​ថត​រូប​មក​អោយ​ខ្ញុំ​ស្រក់​ទឹក​មាត់​តាម​ទៀត! 😀

    • លី កល្យាណ / មីនា 26 2012 9:23 ល្ងាច

      បានតែឃើញដូចតែគ្នាសោះហ្នឹង!

    • លី កល្យាណ / មីនា 27 2012 8:12 ព្រឹក

      រួចចុះផ្ទះនៅឯណា វឌ្ឍនៈខ្មែរ បានជាចុចទៅមិនលីងទៅសោះចឹង?

  9. វឌ្ឍនៈខ្មែរ / មីនា 27 2012 9:38 ព្រឹក

    បាទនៅ​ទី​នេះ​ណា​បង! 😀 ខាន​ប្រើ​ប្រាស់​យូរ​ដូច​ជា​ខុស​បច្ចេក​ទេស!​ហហិហិហិ
    https://vathanakkhmer.wordpress.com/

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: