Skip to content
29 ខែ​មីនា 2012 / ស្នាមញញឹម

យ៉ាងណាដែរមួយឈុតនេះ?

បើសិនជារឿងស្នេហាកំសត់ៗមិនត្រូវបានគេគាំទ្រទេ រឿងស្នេហាមនុស្សចាស់ប្រហែលជាជម្រើសរបស់ខ្ញុំ ហើយសម្រាប់ថ្ងៃបុណ្យឈប់សម្រាកនេះ។

មួយល្បះពីរ ខាងក្រោមនេះគ្រាន់តែជាផ្នែកមួយនៃរឿងស្នេហាមនុស្សចាស់ដែលខ្ញុំចង់ប្រូម៉ូសិនបន្តិច។

«…អតីតគូស្នេហ៍មួយគូបានជួបគ្នាវិញដោយចៃដន់ និងព្យាយាមបង្កាត់ភ្លើងស្នេហាចាស់ដែលនៅសល់ រងើកខ្លះកំពុងឆេះនៅឡើយ…

– បងខ្លាច… (ការុណនិយាយខ្សឹបៗប្រាប់សវនីសង្សារចាស់របស់ខ្លួនដែលនៅអង្គុយលេងប្រឡែងនឹងទឹក អាងចិញ្ចឹមត្រីក្បែរខ្លួនគេ)…

– ខ្ញុំគ្មាននរណាហួងហែង គ្មានពុកគ្មានម៉ែឯណានៅចាំនៅយាមទៀតទេ តើបងនឹងខ្លាចអ្វី? (នារីមជ្ឈិមវ័យ ងាកមុខមកមើលអតីតសង្សារដែលសម្តែងការបារម្ភជាខ្លាំងចំពោះទំនាក់ទំនងជាថ្មីរបស់ពួកគេ)

– អូនមើលមកបងស្មានថាបងជាមនុស្សគិតងាយណាស់ទៅឬ? ដែលបងបារម្ភសព្វយ៉ាងនេះគឺបងបារម្ភ តែអំពីអូនមួយមុខគត់ …

– នរណាឱ្យបងមកទទួលខ្ញុំ? ខ្ញុំទៅផ្ទះខ្លួនឯងបានតើ! (សវនីចេញពីកន្លែងធ្វើការកំពុងឈររេរានៅមាត់ផ្លូវ)

– បងអផ្សុកក៏ជិះមកច្រាសដំណើរអូនទៅក្រែងបានតែមួយប៉ាន់ផឹកគ្រាន់ផ្សើមបំពង់ក។ (និយាយរួច ការុណគាត់ក៏សើចរលាក់តាមរបៀបកំប្លែងរបស់គាត់)

– ចឹងក៏បាន! ថ្លៃឈ្នួលមកចាំជូនទៅផ្ទះនេះ ខ្ញុំនឹងធ្វើម្ហូបជូនបងពិសាមួយល្ងាចឱ្យពេញចិត្តតែម្តង!

– អូខេ! បានប៉ុណ្ណឹងគ្រាន់ជាងកាលពីក្មេងហៅហូបត្របែកដែរ! ហាសហាសហា…

– ហ៊ិៗៗ…ឡូវចង់ពិសាអី ដឹកខ្ញុំទៅផ្សារទៅ! (ថារួចនាងក៏ជំទើតជើងឡើងម៉ូតូពីក្រោយសង្សារឱ្យកន្តឹមតឹម)

– បុកសាច់គោអាំងសណ្តែកកួរ និងសម្លម្ជូរគ្រឿងក្បាលត្រី! បានទេ?

– ចាស អញ្ជើញកំម៉ង់តាមសប្បាយលោកបង! តែទាល់តែជួយខ្ញុំធ្វើទើបឆាប់បានហូបទាំងអស់គ្នា!

– ដោយក្តីរីករាយអ្នកនាងម្ចាស់!

– កុំនិយាយលេង ទៅឆាប់ចេញម៉ូតូទៅ នៅទើសផ្លូវគេដល់ណាទៀត?

កំពុងតែរៀបចំបិទទ្វារផ្ទះដើម្បីចេញទៅក្រៅ ស្រាប់តែសវនីងាកមកឃើញជនចម្លែកបីនាក់ពាក់មួកឃ្លុប យកកាំភ្លើងភ្ជង់នាង ឈរជុំទិស។ សវនីស្រឡាំងកាំងស្របពេលដែលឃើញស្ថានភាពស្ត្រីចំណាស់នេះ កំពុងស្លុតភាំងស្មារតី បុរសម្នាក់ក្នុងចំណោមនោះបានឡើងជិះម៉ូតូរបស់សវនី ហើយបុរសដែលភ្ជង់នោះ បានស្រែកឱ្យនាងប្រគល់កាបូបដៃឱ្យគ្នាគេ។

សម្លេងគ្រាប់កាំភ្លើងបានផ្ទុះឡើងនៅពេលសវនីប្រុងប្រៀបរត់គេចខ្លួនដោយបានឃើញការុណកំពុងបរ ម៉ូតូនៅត្រើយផ្លូវម្ខាងប្រុងបត់ឆ្លងមករកនាង។

…»

ឯវំ

Advertisements
  1. somada / មីនា 30 2012 2:50 ល្ងាច

    សង្សាចាស់ ឬ មួយសង្សាជាមនុស្សចាស់ ? ផ្អែមល្ហែមណាស់តើហ្នែក !

    • លី កល្យាណ / មីនា 30 2012 4:51 ល្ងាច

      ជាសង្សារចាស់ហើយឈានចូលវ័យចំណាស់ទៀត។ ផ្អែមមិនដល់កាលនៅក្មេងទេ! 😀

  2. ស្រុកស្រែ / មីនា 31 2012 2:16 ល្ងាច

    មានតភាគទៀតអត់? បើមាន​សុំសួរ​សាច់រឿង​ត្រឡប់​ក្រោយ​បន្តិច… ហេតុអី​បាន​ជា​សង្សារ “យិនស៊ិន” ​មួយ​គូរ​នេះ​ មិន​បាន​ជួប​គ្នាកាល​ពី​ក្មេងៗ? តើ​មូល​ហេតុ​ មក​ពី​សវនី (តួឯកស្រី) មហាសាវ៉ា ទៅ​រៀបការ ឬបោះបង់​​ចោល ​ការុណ (តួឯកប្រុស) ទៅ​រក​គូរថ្មី ពិត​មែន​ទេ?… បើពិតមែន គឺ​​សាច់​រឿង​នេះ ​មហាកំសត់​ហើយ… 😀

    • លី កល្យាណ / មេសា 2 2012 4:09 ល្ងាច

      រឿងហ្នឹងចង់បញ្ចូលសំណូមពររបស់ញាតិខ្ញុំនៅវើតប្រេសដែលបានបង្ហាញ ដូចជាពូស្រុកស្រែចង់បានតួស្រីសាវ៉ា ពូខ្មែរលីងចង់បានតួក្លាហាន រួចតាម៉ាប់ចង់បានតួដើរលេង ស៊ីចាយសប្បាយហ៊ឺហា (ថាលេងទេលោកប្អូន!) សុជីវីចង់បានស្នេហាកំសត់តែចុងក្រោយត្រូវតែជួបគ្នា បងសុធា ដូចអត់បានកំម៉ង់អីសោះ!

      ខ្ញុំចង់ដឹងថា បើបញ្ចូលមតិញាតិរបស់ខ្ញុំទាំងអស់ទៅក្នុង រឿងតែមួយហ្នឹង ចាំមើលថាតើវាចាប់ឆាយប៉ាប៉ុនណា? រួចតើអាអ្នកត្រសេររឿងហ្នឹងសរសេរកើតអត់? ចាំមើលមើល៍!

      តែអរគុណពូណាស់ដែលបានផ្តល់ពាក្យគន្លឹះ «សង្សារយិនស៊ិន!» ខ្ញុំចូលចិត្ត 😀

    • ភរិយានិងម្ដាយម្នាក់ / មេសា 4 2012 3:40 ល្ងាច

      ចឹងម៉ារឿងនេះមានគ្រប់សំណូមពរមិត្តអ្នកអានតែម្រ៉ងហើយបង ឯខ្ញុំ very happy ព្រោះមុខតែ happy ending មិនខានឡើយ 😀

    • លី កល្យាណ / មេសា 4 2012 4:45 ល្ងាច

      តបសំណូមពរម៉ាក់អាបីនាក់ ព្រោះបានទទួលចម្លើយមុនគេ។ ចំណែកពូខ្មែរលីងក៏អីចឹងដែរ ។
      តាមពិតទៅ អ្នកត្រសេររឿងហ្នឹងអត់ដែលមានស្នេហា Happy ending ទេ! ចាំមើលចេញទៅជាម៉េចវិញ អ្នកមិនធ្លាប់មានស្នេហា សរសេររឿងស្នេហា? ហើយជាស្នេហាជោគជ័យទៀត! 😀

    • ភរិយានិងម្ដាយម្នាក់ / មេសា 5 2012 4:36 ល្ងាច

      ជូនពរអ្នកត្រសេររឿងហ្នឺងបានជួបទេវបុត្រជិះសេះសឆាប់ៗផងចឹង

    • លី កល្យាណ / មេសា 11 2012 7:14 ព្រឹក

      អរគុណម៉ាក់អាបីនាក់។ ផ្តាំទៅកូនផង ថាបើម៉ាក់ជូនពរចឹង បើអ៊ំបានជួបទេវបុត្រសេះសមែន អ៊ំនឹងចាប់ទេវបុត្រហ្នឹងទុក ហើយសេះសទុកឱ្យក្មួយអាធំជាងគេលេង។
      ហាសហាសហា ភរក្មេងទៅ! 😀

    • ភរិយានិងម្ដាយម្នាក់ / មេសា 11 2012 10:22 ល្ងាច

      ហ៊ូ មិនធម្មតាទេ ចង់ចាប់ទេវបុត្រទុក មិនតែចាប់គោចង!!?!!​ 😀

  3. ភរិយានិងម្ដាយម្នាក់ / មេសា 11 2012 10:23 ល្ងាច

    ហ៊ូ មិនធម្មតាទេ ចង់ចាប់ទេវបុត្រទុក មើលតែចាប់គោចង!!?!!​ 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: