Skip to content
10 ខែ​មេសា 2012 / ស្នាមញញឹម

ម៉ោងស្រុកខ្មែរ

បើនិយាយពីភាពសុខគ្នារវាងម៉ោងស្រុកយើង និងម៉ោងសកលគឺ យើងលើស ៧ម៉ោង មានន័យថាបើម៉ោង សកលដើរដល់ម៉ោងសូន្យ ស្រុកយើងឯណេះម៉ោងប្រាំពីរព្រឹកហើយ។

ខ្ញុំចេះតែឆ្ងល់ម៉េចក៏ស្រុកមួយៗមានម៉ោងខុសៗគ្នាចឹង? ដូចជានៅអាមេរិចម៉ោង ប្រាំពីរព្រឹក យើងឯណេះ ម៉ោងប្រាំល្ងាច យើងលឿនជាងគេដប់ម៉ោង។ ចុះបើយើងជិះយន្តហោះម្តងទៅអាមេរិចម្តងទៅស្រុកខ្មែរទៅ យើងប្រហែលជាមិនសូវឆាប់ចាស់ទេយ៉ាង? ដូច្នេះគំនិតស្រឡាញ់តួកុនហូលីវូតរបស់ខ្ញុំប្រហែលជាអាចធ្វើ ឱ្យខ្ញុំក្មេងទាំងបេះដូង ក្មេងទាំងអាយុ (ព្រោះរាប់ទៅរាប់មកខ្ញុំទៅនៅឯអាមេរិចយឺតជាងដប់ម៉ោងពីស្រុកខ្មែរ)

តាមពិតទៅមិនទៅចង់និយាយអីទេពីរឿងខុសគ្នារបស់ម៉ោងពេលព្រោះវាជាច្បាប់ធម្មជាតិទៅហើយ បើ ស្រុក នានាមានម៉ោងដូចតែគ្នាយើងបែបមិនសូវច្រណែនគេទេ មុខតែមានអីៗដូចគ្នាតែទាំងអស់ហើយ។ គំនិតខ្ញុំ ដែលសរសេរប្រកាសមួយនេះព្រោះវា…ហ៊ឺយ…តឹងទ្រូងពេក…

ធ្លាប់តែធ្វើការជាយូរមកហើយ ហើយក៏ទម្លាប់ជាមួយម៉ោងពេលរបស់អ្នកធ្វើការងារ សឹងតែនិយាយបានថា មិនសូវបានទៅលេងស្រុកស្រែ ស្រុកកំណើតទេ បែបនេះឯងបានជា…តឹងទ្រូង…

អារឿងតាប៉ែហ្នឹងគង់មានង៉ៃគេគប់ក្បាលនឹងស្បែកជើងទេខ្ញុំ!

ខ្ញុំបានត្រឡប់មកពីបាត់ដំបងរួចហួសទៅកំពង់ធំ ពេលទៅនោះទិញសំបុត្រឡានក្រុងទុកស្រេចហើយ ដូច្នេះ ដល់ម៉ោងគឺឡើងឡាន (ម៉ាកន្លែងនេះសុំនិយាយសរសើរតិចចុះ ក្រុមហ៊ុនសូរិយាដឹកអ្នកដំណើរគ្រាន់បើជាង គេរឿងម៉ោងពេល និងតម្លៃ)។ ដល់ស្រុកដល់ទេសហើយក៏បានជួបជុំគ្រួសារធ្វើបុណ្យធ្វើទានតាមប្រពៃណី និងមានកម្មវិធីពីសេស បីសេសអីផងដែរ។

ដល់ថ្ងៃអាទិត្យត្រូវត្រឡប់មកផ្ទះវិញ ប្អូនជូនដាក់ចំណតឡានក្រុងកាពីតូលដែលបានទិញសំបុត្រទុកតាំងពី ម៉ោងបី ឈរចាំចុះឡើងម៉ោងបួន អ្នកលក់ប្រាប់ថាឡានខកជើង ក៏ប្រាប់ឱ្យគេទុកកៅអីសម្រាប់ជើងណា ដែលមកបន្ទាប់។ ចាំទៅ ចាំមក ទៅផ្ទះផង ទៅកន្លែងចាំឡានផង និយាយពីផឹកទឹកមិនដឹងប៉ុន្មានដបទេ នៅ តែឡានមិនទាន់មកដល់ទៀត សួរទៅសួរមកអ្នកលក់សំបុត្រប្រាប់ថាឡានអត់មានទេ! ស៊ីក! (រៀនថា តាមសុជីវី) អ៊ឹស! ចុះយូរណាស់ម៉េចមិនប្រាប់ៗ? ចង់ឱ្យបងឈឺចុកចាប់ឬអី? សន្យាស្រុកខ្មែរឯចឹងឬ? 😦

ខ្ញុំរត់វឹងទៅរកតាក់ស៊ី។ ថាមិនចង់ជិះតាក់ស៊ីទេព្រោះមាឌខ្លាឃ្មុំរបៀបនេះទើសតែគេពិបាកណាស់។

តាក់ស៊ីចេញទៅបាត់ប្រហែលប្រាំនាទីប៉ុណ្ណោះ! អ្នកនៅបេនតាក់ស៊ីប្រាប់… គ្រាន់តែឮថាហួសចិត្តសឹងដល់ ប៉ែត។ លោកអ្ហើយលោក! អីក៏ផ្តែសៗ?

ដល់ពេលឡេសឡាសហើយតើនេះ? ម៉ោងប្រាំជាងហើយ បើមានឡានមិនតិចជាងម៉ោងដប់ទេបានដល់ ភ្នំពេញ។ រកមើលឡានទួរីស ឱ្យតែថាពេញហើយចេញភ្លាមសុខចិត្តទ្រាំជិះហើយ ព្រោះខ្លាចមិនអាចចូល ធ្វើការស្អែកបានទាន់ពេល មិនចង់យឺតទេ។ ដើររកមើលឡានទួរីសក៏មិនសូវមានមនុស្ស រត់មករកឡាន ក្រុងវិញក្រែងមានមួយកន្លែងជិះនឹងគេ។

ខ្ញុំឆ្លេឆ្លាពេញមួយទីរួមខេត្តកំពង់ធំ បើគិតជាថ្លៃសាំងវិញបែបរួចថ្លៃឡានទៅភ្នំពេញ។ ស្រាប់តែចាំដល់ម៉ោង ប្រាំមួយសាមសិបនាទីយប់មានឡានកាពីតូលដែលគេលក់សំបុត្រឱ្យ (បីម៉ឺនរៀល) មកដល់។ លោកអើយ អរណាស់ហក់ឡើងឡានភ្លែត ដើរទៅឃើញកៅអីខាងស្តាំដៃទំនេរមួយក៏សួរអ្នកអង្គុយជាប់បង្អួចថា៖

អត់ទោស កៅអីនេះទំនេរទេ?

គេងក់ក្បាលតបមកវិញរាងដូចមិនសូវស្រួល។ ណ្ហើយអង្គុយសិនទៅចាំគិតទៀត។ ងាកទៅក្រោយឃើញ មានកៅអីទំនេរខ្លះដែរ នឹកថាគ្រាន់បើអាចមានកន្លែងសាគួ។

ស្រាប់តែមនុស្សម្នាឡើងឡានព្រឹបៗពេញកៅអីអស់ កាលខ្ញុំឈរចាំមានតែខ្ញុំទេចុះគេទៅឈរចាំនៅឯណា?

ទ្រាំអង្គុយទៀតទៅ! ស្រាប់តែធុំក្លិនទឹកអប់មុតច្រមុះភ្លាម! ក្លិននេះខ្ញុំមិនចូលចិត្តសោះតែម្តង ចុះនារីម្នាក់នេះ គាត់យល់ថាក្រអូបណាស់ទៅឬ? អ្ហើយគិតទៅ មនុស្សខុសៗគ្នាពិតមែន បើស្អីៗដូចតែគ្នានោះ គ្មានសល់ទេ!

ខ្ញុំទ្រាំយូរទៅៗ រហូតដល់ទ្រាំលែងបានក៏យកក្រដាសជូតមាត់មកខ្ទប់ច្រមុះ ធ្វើម៉េចកុំឱ្យតែធុំក្លិនហ្នឹងគឺបាន ហើយ។ ដល់ពេលឡានចូលចតនៅចំណតរំលង ឡានឈប់សឹងមិនទាន់ខ្ញុំជ្រែកគេជ្រែកឯងចុះទៅរកកន្លែង សមគួររបស់ខ្ញុំ គឺថាបានចាក់បាញ់ឆែវម៉ាអំហ៊ឹងម៉ង។ ឡើងលើឡានមកវិញខ្ញុំដើរលើកដៃ៖ សុំទោស លោកអើយ ខ្ញុំប្រញាប់ពេកបុកពីណាខ្លះទេ សុំទោស!

ឡើងមកវិញលបៗទៅយកថង់អីវ៉ាន់នៅកន្លែងចាស់មករកកន្លែងថ្មីអង្គុយនៅខាងក្រោយ បានគុណបុណ្យ មានមនុស្សចុះឡើងៗទៅក៏មានទំនេរកៅអីខ្លះ មកដល់រហូតភ្នំពេញគ្មានកើតអីទេព្រោះគ្មានក្លិនចម្លែក 😀

ខ្ញុំនឹកថា កាលពីថ្ងៃសៅរ៍នោះមកពីបាត់ដំបងដល់ភ្នំពេញទៅហួសដល់កំពង់ធំទៀតក៏មិនកើតអី ចុះនេះ គ្រាន់តែពីកំពង់ធំដល់រំលងសោះហ្នឹង? នេះបានថា យីអ៊ុនវាដាក់ អារក្សវាធ្វើ។

ថាម៉ោងវាម៉ោងស្រុកខ្មែរទៅហើយ មកពុលឯឡាននេះទៅទៀត! ស្អែកឡើងចូលធ្វើការមេហៅលត់មួយ ក្រុម កៅឆាយទាំងព្រលឹម! 😀

នឹករឿងម៉ោងស្រុកខ្មែររបស់ខ្ញុំ កាលនៅធ្វើការកន្លែងចាស់ មានមីងម្នាក់គាត់មកពីអាមេរិច គាត់ចុះពីយន្ត ហោះជាមួយគ្រួសារគាត់ គេប្រគល់ទូរស័ព្ទឱ្យម្នាក់មួយៗគ្រាន់ស្រួលតេរកគ្នា រួចក៏ដឹកដាក់សណ្ឋាគារ ចូល បន្ទប់មុជទឹកអីរួចគេនាំទៅហូបបាយ តែគាត់ចង់ទៅលេងផ្ទះបងប្អូនគាត់គេក៏ដឹកគាត់ដាក់ផ្ទះបងគាត់។ គ្រាន់តែគ្រួសារគាត់ចូលដល់ក្នុងរបងភ្លាម ប្អូនជីដូនមួយម្នាក់ទៀតក៏អូសគាត់ឡើងឡាន ប្រាប់ថា មីងទៅ រកទិញអីមកហូប។

គាត់ក៏ស្រែកប្រាប់គ្រួសារគាត់ថា៖ ឯង! ខ្ញុំទៅរកទិញអីហូបជាមួយប្អូន!

ប្អូនគាត់ឆ្លៀត ស្រែកទៀត៖ តែដប់ប្រាំនាទីទេបង! (បងហ្នឹងជាបងថ្លៃ ស្រែកប្រាប់អីចឹងទៅគ្រាន់គាត់មិន សូវខ្លាច ព្រោះមកលេងផ្ទះបងប្អូនខាងប្រពន្ធ)

ដប់ប្រាំនាទី…កន្លះម៉ោង…មួយម៉ោងកន្លងផុតទៅ…គាត់បានទទួលសារប្រពន្ធគាត់ផ្ញើមក ៖

HELP… Cambodian Time…

មួយម៉ោងកន្លះក្រោយបានមនុស្សត្រឡប់មកវិញ!

ជយោ!

Cambodian Promise!

ឯវំ

Advertisements
  1. ភរិយានិងម្ដាយម្នាក់ / មេសា 10 2012 10:46 ល្ងាច

    ង៉ាស់ៗៗៗ អត់យោបល់!!! មើលអត់សូវយល់ ដឹងតែថា ម៉ាងស្រុកខ្មែរវាចឹងឯង សន្យាម៉ោងបូនមុខ តែម៉ោង៤កន្លះមិនខានហេ៎!

  2. Mak Mak Mei Mei / មេសា 11 2012 9:33 ព្រឹក

    It sounds like you are too busy but still have time to post the funny story…..
    Happy New year! All the best and becareful of your boss na..something may happen again…and again
    🙂

    • លី កល្យាណ / មេសា 11 2012 10:16 ព្រឹក

      Welcome to visit my home. And thanks for your care with my boss…:D

      I have typing commitment. If I want I would type a page just 20 minutes.

      Hey, if you have two girls just put the name of the two.

      Thanks and Happy New Year to you and your family too.

  3. តា ម៉ាប់ / មេសា 11 2012 2:59 ល្ងាច

    កាលណា​យើង​មាន​ទម្លាប់​គោរពពេល​វេលា​ដូចគេ?

    • លី កល្យាណ / មេសា 21 2012 7:18 ល្ងាច

      ដឹងកាលទេ តាម៉ាប់អើយ!

    • តា ម៉ាប់ / មេសា 21 2012 10:06 ល្ងាច

      ពេលណាពេលណុងចុះ ហេហេហេ

  4. vsthea / មេសា 22 2012 12:40 ល្ងាច

    ហាស ហា គេហៅម៉ោងកៅស៊ូសោះហ្នឹងណា៎! ចំពោះក្រុមហ៊ុនកាពីតូលក៏ល្អដែរព្រោះ​តម្លៃសំបុត្រ​មិនឡើង​ថ្លៃ​ដូចក្រុមហ៊ុនដទៃទៀត បងជិះឡាននេះ​ពីភ្នំពេញមកប៉យប៉ែត តម្លៃថោកជាងក្រុមហ៊ុន​ដទៃ ១០០០០រៀល​ក្នង​កៅអីមួយ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: