Skip to content
24 ខែ​មេសា 2012 / ស្នាមញញឹម

ជូនអ្នកនាងឡង់គ្រីសឺរ

ថ្ងៃនេះទាំងព្រលឹម គឺមានរឿងទាស់ចិត្តមហាសែនទាស់ចិត្តដែលបានកើតមានលើរូបខ្ញុំ។

ប្រមាណពីរបីថ្ងៃនេះ នៅកន្លែងធ្វើការគ្មានអ្នកបើកបរ។ មេខ្ញុំបានពឹងជូនមេធំទៅផ្ទះ និងទទួលគាត់មក ធ្វើការពេលព្រឹក។ ជួយគ្នាក្នុងគ្រាក្រមានទៅឆ្អី (រៀនថាតាមពូស្រុកស្រែ)។

ឡានដែលខ្ញុំធ្លាប់បើកស្ទាត់គឺលេខអូតូ ខ្ញុំធ្លាប់រៀននិងបើកលេខដៃដែរតាំងពីឆ្នាំ ១៩៩៨, ២០០២ និង ២០០៥។ ដល់ខានប្រើយូរហើយប៉ះឡានថ្មីដែលគេទើបនឹងអនុញ្ញាតឱ្យប្រើផង អ្នកជិះជាមួយប្រហែល ជាអាចសុំចុះចាក់បាញ់ឆែវក៏មិនដឹង។ រឿងហ្នឹងទុកឱ្យមេជាអ្នកវិនិច្ឆ័យដាក់ពិន្ទុការបើកបររបស់ខ្ញុំ ទៅចុះ។

តាមផ្លូវទៅទទួលមេ ខ្ញុំបានបើកទៅម្តុំផ្លូវស្តុបផ្សារដើមគរ បត់មករកផ្លូវបេនឡានខេអេសអូ ត្រង់ឆ្ពោះ ទៅកើត ឆ្លងផ្លូវទីមួយមិនអីទេ ដល់ពេលឆ្លងផ្លូវទីពីរដែលមានចរាចរកំពុងតែមមាញឹក ខ្ញុំបានឈប់ឡាន ដើម្បី ឱ្យចរាចរដែលនៅលើផ្លូវមានសិទ្ធិបានធូរស្រាលសិនចាំខ្ញុំឆ្លង ណាមួយខ្ញុំមិនសូវពូកែអប អំប្រ៊ីយ៉ា ផង ក្រែង រលត់កណ្តាលទី។ នៅពេលបានធូរស្រាលហើយខ្ញុំក៏បង្ហើបក្បាលឡាន ឆ្លងផ្លូវតែដោយឃើញ នៅម្ខាងផ្លូវ ទល់មុខខ្ញុំមានឡានត្រូវការបត់ឆ្វេងរបស់គេ ខ្ញុំក៏ទុកពេលឱ្យគេបត់មួយពីរសិន ៖

មេឯងចាំតិចសិនទៅ! ទៅយឺតបន្តិចក៏មិនដល់ថ្នាក់ស្តីឱ្យដែរ!

ឡានមានជាហូរហែរ តែគេក៏មានសតិទុកពេលឱ្យខ្ញុំឆ្លងផ្លូវព្រោះខ្ញុំបានឈប់ចាំទីនេះមុនឡានរបស់ គេមក ដល់ទៅទៀត។ ខ្ញុំឆ្លងបានពាក់កណ្តាលផ្លូវហើយ ស្រាប់តែរំបល់យក៍ណាទេ បើកឡានមកចំពីមុខ លើ ចំណែកផ្លូវរបស់ខ្ញុំ គឺបើកបញ្រ្ចាសទិស និងចេញពីជួរដែលត្រូវរង់ចាំនៅខាងស្តាំដៃរបស់ខ្លួន ក្នុង ពេលដែល អ្នកផ្សេងគេឈប់ក្នុងជួរចាំឆ្លងបួនប្រាំឡានតកន្ទុយគ្នា។ ដោយសារ តែជាសិទ្ធិរបស់ខ្ញុំត្រូវឆ្លង ផ្លូវ ខ្ញុំមួរម៉ៅដល់កម្រិត ខ្ញុំដកដៃពីចង្កូតក្តាប់ដៃដាក់ទន្ទឹមក្បាល៖

ហ៊ឺយ! ហ្វាក់ឃីង អាមេស៊ីង! (មាននរណាដែលជួបទេ គាត់បើកចូលមកក្នុង ផ្លូវរបស់ខ្ញុំហើយ គាត់ ប្រជ្រៀតទៅបញ្រ្ចាសនៅខាងស្តាំដៃខ្ញុំទៀត ហើយបើសិនគាត់គ្រាន់តែចេញពីជួររបស់គាត់ដោយ ជ្រុលដៃគួរណាស់តែគាត់បង្អង់ឱ្យខ្ញុំឆ្លងផ្លូវផុតសិន តែនេះគាត់រុលមកមុខរហូតទាល់តែខ្ញុំទុកផ្លូវអញ្ជើញ គាត់ឆ្លងផុតបានខ្ញុំអាចទៅមុខបាន)

ខ្ញុំសម្លឹងមើលទៅគឺជានារីម្នាក់បើកឡានឡង់គ្រីសឺរ ព័ណ៌ខ្មៅ សូមរក្សាសិទ្ធិមិនដាក់ផ្លាកលេខ ទេ។

នាងមិនហ៊ានមើលមុខខ្ញុំទេ ព្រោះថាបើមើលចំ ខ្ញុំប្រហែលជាស្រែកជំទាលដាក់មិនខាន។

ពេលដែលបើកឡានក្នុងក្រុងបានដឹងថា ខ្ញុំគ្មានភាពអត់ធ្មត់បន្តិចទេ។

អូម៉ាយហ្គត់! (មេខ្ញុំគាត់ស្រែកពេលមានឡានឬម៉ូតូបត់វ៉េវៗកាត់ទទឹង ឬមកពីឆ្វេងទៅស្តាំ) យូអាអលវ៉េស៍ហ្គីវអាប់។

ខ្ញុំហ្នឹងជាអ្នកហ្គីវអាប់!

ខ្ញុំគ្រាន់តែស្រឡាញ់ជីវិតខ្លួនឯង និងគោរពតម្លៃជីវិតរបស់អ្នកដទៃសូម្បីអ្នកសុំទាន។

ប្រញាប់ទៅណាលោកអើយ! មានការអីទៅ ជីវិតរបស់អ្នកឯងមានតម្លៃសម្រាប់គ្រួសារអ្នកឯងប៉ុណ្ណឹង អ្នកឯងស្មានតែខ្ញុំនឹងមិនសំខាន់សម្រាប់គ្រួសារខ្ញុំទេអី? សូម្បីអ្នកសុំទាន ក្មេងតាមចិញ្ចើមថ្នល់ក៏មាន ជីវិតមួយដូចយើងដែរ ម៉េចក៏គិតស្រួលអីតែឯង?

សុំទោសចុះ ខឹងពេកទ្រាំមិនបាន ប្រហែលជានឹងទាស់ចិត្តអ្នកខ្លះមិនខានឡើយ!

Advertisements
  1. តា ម៉ាប់ / មេសា 24 2012 11:44 ល្ងាច

    F***ing Amazing ចេះ​តាមបងកល្យាណ ហេហេហេ

  2. ភរិយានិងម្ដាយម្នាក់ / មេសា 25 2012 8:53 ព្រឹក

    ហ្វាក់ឃីង អាមេស៊ីង!!! អានអត់យល់ថាបងកល្យាណចង់និយាយ ថាម៉េចទេ ទើបតែឃើញតាម៉ាប់ ត្រសេរបានយល់!អាឡូវ សុំចេញវាចាសារសងតិច​សិន​៖ បើអ្នកបើកបរ​ទាំងអស់​សុទ្ធ​តែ​​«ហ្គីវអាប់»​ដូច​បង​ឯង​ នោះ​​ខ្ញុំជឿថា​ពិត​​ជា​​អាច​​បន្ថយ​បាន​នូវ​គ្រោះថ្នាក់ចរាចរណ៍ជាមិនខាន។ ប៉ាប៉ិនហ្នឹងឯង​វាចារ​ផស់​ម៉ាក់​អា​បីនាក់ ហេហេហេ សុំអស់យោបល់ សុំអរគុណអង្គប្រជុំដែលបានយកចិត្តទុកដាក់​ស្ដាប់ :mrgreen:

    • somada / មេសា 25 2012 10:54 ព្រឹក

      ឱ បងប្អូនអ្នកភូមិ អើយ ឥឡូវនេះគេនាំគ្នាប្រើសុទ្ធតែពាក្យបច្ចេកទេស ភាសាពារាំង រកតែឯងមើលមិន​យល់​សោះ ។ ម្ចាស់ផ្ទះជួយបកប្រែឲ្យផង !!
      មនុស្សកើតមកមានតម្លៃស្មើ ៗ គ្នា គ្រាន់តែថាតម្លៃទាំងនោះស្ថិតនៅលើសង្គមជាអ្នកឲ្យតម្លៃ ។ ការឲ្យតម្លៃទៅលើ​នរណាម្នាក់គឺស្ថិតនៅលើបរិយាកាសសង្គម សង្គមថ្លៃថ្នូរ​មានស៊ី​មានចាយគ្រប់គ្រាន់​នោះ​ជីវិត​មនុស្ស​ក៏មានតម្លៃ និង​កិតិ្តយសដែរ ។ តែបើរកតែអង្ករច្រកឆ្នាំងមិនបានផង​នោះ តើតម្លៃជីវិត​នៅត្រង់​​ណាទៅ ? សង្ស័យតែចាកប្រធានហើយខ្ញុំ តែឃើញឃ្លាមួយរបស់ម្ចាស់ផ្ទះ​និយាយពីអ្នកសុំទាន និង ក្មេងតាមចិញ្ចើមថ្នល់ក៏សរសេរបន្តិចទៅ ។ ថ្ងៃមុនទៅផ្ទះឃើញក្មេងហិតកាវនៅរបងស្តាតអូឡាំពិក ធ្វើឲ្យខ្ញុំ​រំជួលចិត្តខ្លាំងណាស់ នឹកគិតដល់ជីវិតរបស់ពួកគេនាពេល១០ឆ្នាំខាងមុខទៀត នឹងទៅជាយ៉ាងណាទៅ ?

    • លី កល្យាណ / មេសា 25 2012 12:03 ល្ងាច

      ហ្វាក់ឃីង អាមេស៊ីង! ហ្នឹងបើឱ្យខ្ញុំបក ខ្ញុំប្រែថាមហាអស្ចារ្យ (មិនសូវចេះប្រែទេ តែក៏មិនប្រែតាមន័យរបស់វា ដែរ)។ និយាយភាសាខ្មែរទៅវាដូចមិនសូវសមណាម្ចាស់បង។
      មិនចាកប្រធានទេ ព្រោះថាដប់ឆ្នាំទៀតពួកក្មេងហិតកាវនឹងក្លាយជាមនុស្សញៀនថ្នាំ ពេញទី ។
      ចប់!

  3. somada / មេសា 25 2012 2:18 ល្ងាច

    បើអញ្ចឹងមែនអត់ទាន់ចប់ទេ ព្រោះពេលនោះប្រសិនជាអញ្ចឹងមែនបងទេជាអ្នកដែលដេកមិនលក់ ព្រោះ​បារម្ភពីសុវត្ថិភាពកូន ៗ នោះអី ។ មិនបារម្ភពីខ្លួនឯងទេ ព្រោះដប់ឆ្នាំទៀតច្បាស់ជាចាស់ជ្រីវជ្រួញ​មិនខាន ។

    • លី កល្យាណ / មេសា 25 2012 3:01 ល្ងាច

      ពិតណាស់បង ។
      ខ្ញុំសប្បាយ អរនឹងមានអង្គការមួយចំនួនចូលរួមជួយ ជនអនាថា ញៀនថ្នាំទាំងនោះដើម្បីផ្តាច់ថ្នាំ។

      ខ្ញុំធ្លាប់ប្រដៅក្មេងញៀនថ្នាំនៅកែងថ្នល់ពេលដើរ មកពីផ្សារវិញ «អូនឯងកុំទៅចង់បឺតថ្នាំនឹងនោះ វាជាថ្នាំញៀនទេ!» មានអីវារករឿងឯងប្រុងដេញ វាយ ខ្ញុំដាក់មេប្រូចបាតជើងសព្រាត ពីម្សិលមិញឃើញ ទៀតដែរ តែមិនហ៊ានប្រដៅវាទៀតទេ ព្រោះគ្នាវា ច្រើន ខ្ញុំម្នាក់ឯងចឹង។
      កាលខ្ញុំនៅក្មេង នៅចិត្តឈាម រាវនោះខ្ញុំនិយាយ​ ច្រើនណាស់ ប្រដៅគេត្រង់ៗតែម្តង ដូចបងជ្រាប តាមប្រកាសខ្ញុំស្រាប់ បើខ្ញុំចង់និយាយអីខ្ញុំនិយាយ កាច់កុងកាច់ជ្រុងរង្វង់មូលទម្រាំដល់កន្លែង ញ៉ែតាប៉ែ ច្រើនណាស់ ក្មេងខ្លះវាចូលចិត្តទៅគ្រាន់ស្តាប់បាន តិច ក្មេងណាវាមិនចូលចិត្ត វាស្តីឱ្យវិញបោរមុខតែញឹក។

      តែចៃដន់អីកាលនៅក្មេង មុខក្រាស់គ្រាន់បើដែរ 😀

  4. somada / មេសា 26 2012 10:17 ព្រឹក

    មុខស្តើងអស់មកពីកាលពីក្មេង​ប្រើច្រើនពេក ឃើញទេឥឡូវ​ស្តើងអស់ បានស្បែកឯណាទៀត​មកស៊ូ​ជាមួយ​ក្មេងឥឡូវទៅ ? ថ្ងៃក្រោយប្រយ័ត្នរត់មិនរួចណា មុន​នឹងនិយាយមើលក្បែរ ៗ​ខាងផង ។

  5. ឧត្តម / មេសា 26 2012 10:10 ល្ងាច

    😀 ងៃនេះចេះពាក្យបច្ចែកទេសថ្មីមួយទៀត!

  6. Nataro / មេសា 27 2012 9:05 ព្រឹក

    បើខ្ញុំវិញជាន់កប់លេខបុករះយកហ្មង បើពួកអ្នកពូកែប្រជ្រៀតដូចស្ទាវអត់សាលាចឹងនោះ លេងជាមួយវាមានទៅឆ្អី! 🙂

  7. រចនា / មេសា 27 2012 9:53 ព្រឹក

    ឌីស​ផូស៍ អ៊ីស ហ្វាក់ឃីង អាមេស៊ីង! 😉

    • លី កល្យាណ / មេសា 27 2012 10:55 ព្រឹក

      ជើងខ្លាំងមកដល់ហើយតើនេះ! តើប្រែថាម៉េចទៅអាមួយ ខ្ញុំមិនសូវចេះទេ!

    • Nataro / មេសា 27 2012 11:03 ព្រឹក

      ប្រែតប្រោត ប៉្រាច់ៗ លើដាច់ក្នុងបន្ទប់ទឹក 😀

    • លី កល្យាណ / មេសា 27 2012 11:07 ព្រឹក

      អត់យល់អាដែលហ្នឹង!

    • រចនា / មេសា 27 2012 11:33 ព្រឹក

      hahaha “This post is f**king amazing” 😛

    • លី កល្យាណ / មេសា 27 2012 11:58 ព្រឹក

      ង៉ាស់ៗៗៗ 😀
      ជេរត្រង់ៗម៉ង! 😀

    • លី កល្យាណ / ឧសភា 3 2012 6:01 ល្ងាច

      អាមួយអើយសុំសួរមួយណា៎?
      រចនាមែនទេដែលអានអត្ថបទនៅក្នុងស្ពត់ផ្សាយពាណិជ្ជកម្មរបស់សាលា ICS?

    • រចនា / ឧសភា 4 2012 8:52 ព្រឹក

      អត់​ទេ​បង 😀

Trackbacks

  1. ជាតិសាសន៍ដែលប្រតិបត្តិដោយចរិយាធម៌ « ស្នាមញញឹម

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: