Skip to content
2 ខែ​ឧសភា 2012 / ស្នាមញញឹម

ជាតិសាសន៍ដែលប្រតិបត្តិដោយចរិយាធម៌

ខ្ញុំសរសេររឿងនេះទុកមិនមែនព្រោះមានអំណួតចំពោះជាតិសាសន៍របស់ខ្លួននោះទេ ខ្ញុំចង់ត្រឹមតែទុកជាការ ប្រៀបធៀបពីមួយជំនាន់ខ្មែរទៅមួយជំនាន់ទៀត (អាចមិនមែនខ្មែរដែរទេ?) ដើម្បីឱ្យអ្នកស្វែងយល់បានជ្រាប ថាតើសង្គមមនុស្ស និងឥរិយាបថទំនាក់ទំនងប្រែប្រួលបែបណាខ្លះ?

រឿងទីមួយដែលខ្ញុំកត់សម្គាល់៖

ការចូលក្នុងជួររង់ចាំ៖ រឿងនេះនរណាក៏ធ្លាប់ជួបប្រទះដែរនាពេលបច្ចុប្បន្ន ដូចជាក្នុងការបើកបរ ក្នុងការចូល ជួរទិញអាហារ ។ល។

ខ្ញុំសុំលើកឧទាហរណ៍មួយនៅហាងអាហារឡាក់ឃី ។ ការឈររង់ចាំជារឿងដែលមិនអាចរម្លងបានកាលបើ មានមនុស្សកកកុញនៅទីនោះ។ នរណាៗក៏ត្រូវការប្រញាប់ តែអ្នកខ្លះបានមើលរម្លងភាពចាំបាច់របស់អ្នក ដទៃដោយរួសរាន់ប្រជ្រៀតគេទៅឈរនៅខាងមុខជួរក្នុងពេលដែលមានមនុស្សប្រហែលដប់នាក់កំពុងឈរ តម្រៀបគ្នារង់ចាំវេនរបស់ខ្លួន។ ចំណែកខ្ញុំ (ជាអ្នកគោរពសិទ្ធិស្រ្តី កុមារ និងមនុស្សចាស់) ខ្ញុំសុខចិត្តឱ្យនារី ម្នាក់មានផ្ទៃពោះកំពុងដឹកដៃកូនស្រីតូចគួរឱ្យស្រឡាញ់មួយនោះចូលទៅកម្ម៉ង់មុន ព្រោះគិតថាគាត់ពិបាក ឈរយូរ។ អូខេ! ស្រាប់តែកំពុងឈរបេះបួយកូនស្រីរបស់គេ មានកម្លោះសង្ហារម្នាក់ ប្រជ្រៀតចូលទៅកម្ម៉ង់ មុនខ្ញុំ… បន្ទាប់មកភ្លេចខ្លួនតែបន្តិច មានយុវនារីគួរជាទីមេត្រីម្នាក់មកដណ្តើមកម្ម៉ង់អាហារបានមុនទៀត… នៅថ្ងៃនោះខ្ញុំត្រូវឈររង់ចាំអស់ចំនួនប្រាំមួយនាក់ កុំតែបានអ្នកទទួលកម្ម៉ង់នៅទីនោះគាត់និយាយសុំទោស ភ្ញៀវដ៍អត់សណ្តាប់ទាំងនោះថា សូមឱ្យគាត់ម្នាក់នោះមុនទៅព្រោះគាត់ឈរចាំយូរហើយ! កុំអីនោះ… បែបឈរចាំដល់អស់មនុស្សទើបបានអាហារញ៉ាំមើលទៅ!

ខ្ញុំឥតមានជំនាញប្រជ្រៀតគេទេ ព្រោះទីមួយខ្ញុំស្អប់ក្លិន ទីពីរខ្ញុំហ្នឹងជាយុវជនកាកបាទក្រហមរបស់ម៉ែខ្ញុំ ហើយទីបីខ្ញុំខ្លាចគេថាខ្ញុំហ្នឹងទើបងើបមកពីរបប ប៉ុល ពត បានជាប្រឹងប្រជ្រៀតម្ល៉ឹងៗនោះ។

ម្សិលមិញនេះខ្ញុំបានជួបរឿងបែបនេះនៅក្នុងកន្លែងទូបើកប្រាក់ (ATM) របស់ធនាគារ៖

អ្នកដែលគេអនុញ្ញាតឱ្យចូលទៅបើកប្រាក់ពីទូនោះមានតែពីរនាក់ទេ (ព្រោះមានតែពីរទូ) ខ្ញុំក៏ឈរនៅម្ខាង ផ្លូវចូល ប្រយោជន៍ថា នឹងទុកផ្លូវសម្រាប់អ្នកដើរចេញមកបានស្រួលដោយខ្ញុំក៏មិនលំបាកនឹងចៀសផ្លូវគេ ឯ គេក៏មិនលំបាកនឹងគេចខ្ញុំ។ ស្រាប់តែបុរសដ៏សង្ហារគួរជាទីស្រឡាញ់ម្នាក់ គាត់ដើរមកឈរចាំចំពីមុខផ្លូវចេញ ចូលនោះ នាំឱ្យខ្ញុំទើសភ្នែកយកតែមែនទែន ព្រោះថាអ្នកដែលត្រូវចេញមកគេត្រូវរង់ចាំគាត់ចូលសិនបាន អាចចេញមកបាន (សម្រាប់ខ្ញុំ ខ្ញុំគិតថាគាត់នោះប្រញាប់ដល់ថ្នាក់ហ្នឹងមុខជាមានការបន្ទាន់ណាស់ហើយ)!

ដូចក្នុងប្រកាសមុនរបស់ខ្ញុំដែរ ជូនអ្នកនាងឡង់គ្រីសឺរ ខ្ញុំសង្កេតឃើញថាអ្នកបើកបរមិនដែលប្រើពាក្យថា ឈប់ក្នុងជួរដើម្បីរង់ចាំវេន ឡើយ។ នរណាអាចប្រជ្រៀតទៅបានគឺប្រឹងប្រជ្រៀតដោយមិនបានគិតដល់ សុវត្ថិភាព និងសុជីវធម៌ បន្តិចសោះឡើយ ។ រហូតដល់ថ្នាក់ខ្ញុំឃើញផ្លូវមានសិទ្ធិអាទិភាពកំពុងមមាញឹក ឯខ្ញុំកំពុងឈប់រង់ចាំដើម្បីឱ្យគេឆ្លងផុតរយៈឱ្យរយាលសិន ស្រាប់តែមានលោក ធំ ម្នាក់បើកឡានមកទន្ទឹម នឹងខ្ញុំហើយបើកកញ្ចក់ស្រែកដាក់ខ្ញុំថា ផ្ទះនាងឯងនៅហ្នឹងក៏អី? ខ្ញុំជាមនុស្សមិនសូវនិយាយស្តីទេ ព្រោះ ខ្លាចអ្នកដទៃបាក់ទឹកចិត្ត ហើយក៏មិនមែនជាមនុស្សចាំតែជាន់កែងគេដែរ អ្វីដែលខ្ញុំនិយាយនេះព្រោះខ្ញុំបាន ទទួលយកបទពិសោធន៍ទាំងនោះមកធ្វើជាឧបករណ៍សម្រាប់អប់រំចិត្តខ្លួនឯងថា សន្តិភាពមិនស្ថិតនៅលើ ជ័យជម្នះតែមួយមុខនោះទេ ។ គ្រាន់តែសង្កេតឃើញថា អ្នកដែលប្រជ្រៀតទៅមុនខ្ញុំនោះ ដូចជាមិន លឿនជាងខ្ញុំប៉ុន្មានទេ…

ចាស់ៗរបស់ខ្ញុំធ្លាប់និយាយប្រាប់ខ្ញុំថា៖ កាលពីសម័យមុនក្នុងរបបសង្គមរាស្រ្តនិយម និងសាធារណរដ្ឋ ជាតិ ខ្មែរពោរពេញដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ។

លោក ស៊ិន ស៊ីសាមុត ដែលគេរាល់គ្នាប្រសិទ្ធនាមជូន (មិនមែនបានដោយប្រការណាផ្សេង) ថាជាអធិរាជ សម្លេងមាស និងដែលនរណាក៏គោរពគាត់ ដោយខ្ញុំបានឮចាស់ៗនិយាយថា បើលោក និងក្រុមរបស់លោក និពន្ធទំនុកច្រៀង និងបទភ្លេងបាន ហើយគាត់ទៅទាក់ទងផលិតកម្មកាសែតចម្រៀងមួយណា គឺហាងឬតូប ក្បែរនោះត្រូវបិទសម្លេងភ្លេងដើម្បីឱ្យការចរចារជំនួញមានភាពច្បាស់លាស់ ណាមួយទៀត បើលោកចូល ក្នុងហាងណាមួយហើយ មិនមែនហាងដទៃដែលចង់បានចេះតែមកដេញតម្លៃបាននោះទេ។ ដូច្នេះ ខ្ញុំហ៊ានសន្និដ្ឋាន (ពិតមែនតែខ្ញុំមិនបានស្ថិតក្នុងពេលវេលានោះ) ថា៖ ក្នុងមុខជំនួញនេះលោកជាមនុស្ស ដែលមានគោលការណ៍ និងផ្តល់តម្លៃយ៉ាងជាក់លាក់។

ដោយសារគ្រួសារគាត់ និងចាស់ៗទាំងនោះមានផ្ទះនៅក្បែរគ្នា គាត់និយាយថា៖ ពេលលោកបើកឡានមក ដល់មុខទ្វាររបង លោកស៊ីប្លេយ៉ាងតិចបំផុត ក្នុងករណីមានអ្នកក្នុងផ្ទះនៅក្បែរទ្វារនោះ ឬពេលមកដល់ផ្ទះ វេលាយប់គឺលោកមិនស៊ីប្លេទេ។ សុជីវធម៌ក្នុងការរស់នៅមួយនេះនៅដក់ជាប់ក្នុងចិត្តគ្រួសារខ្ញុំរហូតដល់ខ្ញុំ ដោយឡែកទម្លាប់របស់គាត់ គឺរាប់អានមិនថាចាស់ទុំ ញាតិមិត្តជិតខាងណាទេ លោកតែងញញឹម ឱនក្បាល គោរពបន្តិចជាការគួរសមពេលដែលលោកក្រឡេកឃើញតាមផ្លូវ។ ទាំងរូបលោក ប្រពន្ធ(ចុង)របស់លោក និងម្តាយក្មេកសុទ្ធតែត្រូវបានកត់សម្គាល់ដោយញាតិជិតខាងទាំងនោះ ។

ខ្ញុំតែងនិយាយប្រាប់ចាស់ៗរបស់ខ្ញុំវិញថា ឱ្យតែមនុស្សដែលស្លាប់ទៅហើយសុទ្ធតែល្អទាំងអស់ អ្នកនៅរស់ គ្មាននរណាស្មើទេឬ?

រហូតមកដល់ធំអស់ធំត្រឹមអាយុ ៣៣ ឆ្នាំ (រាប់តាមឆ្នាំខ្មែរ) ប៉ុណ្ណេះទើបខ្ញុំដឹងថា ចាស់ៗរបស់ខ្ញុំគាត់និយាយ សម្តៅលើចរិយា សុជីវធម៌របស់មនុស្សបច្ចុប្បន្នដែលកាន់តែធ្លាក់ចុះទាប ព្រោះតែ អញនិយម

រឿងទីពីរ … ខ្ញុំនឹងលើកយកមកកកាយនាពេលក្រោយទៀត…

ខ្ញុំប្រហែលជាត្រូវការកែសម្រួលអត្ថបទនេះជាបន្តទៅទៀតព្រោះថាការដែលនឹកឃើញភ្លាមសរសេរភ្លាមនៅ មិនទាន់គ្រប់ជ្រុងជ្រោយឡើយ។

សូមរង់ចាំទស្សនាវគ្គបន្ត…

Advertisements
  1. តា ម៉ាប់ / ឧសភា 2 2012 11:39 ល្ងាច

    ខ្ញុំមានទម្លាប់ចាំតាមជួរនេះនឹងគេដែរ តែដូចជាមិនសូវបាន​យូរព្រោះខំធ្វើមានសុជីវធម៌គ្មាននរណា​មាន​សុជីវធម៌​ដាក់វិញ ។ ថ្ងៃមុនទៅបង់​ភ្លើង គេ​នាំ​តំរង់ជួរ​មាន​គាត់មួយនោះមកភ្លែតឈ្លៀត​ចូល​តាម​ច្រក​គេ​ចេញ ខ្ញុំថា​ឲ្យប្រាវគ្មានទូក​មុខ​ឲ្យទេ ដឹង​អីចេះគិត​ដើរទៅ​ក្រោយគេ​វិញដែរ ។

    • លី កល្យាណ / ឧសភា 3 2012 6:56 ព្រឹក

      អីយ៉ូយតាម៉ាប់ ក្លាហានមែន!
      អបអរសាទរ នឹងជោគជ័យរបស់លោក!

    • តា ម៉ាប់ / ឧសភា 3 2012 9:42 ព្រឹក

      ក្លាហានអីប៉ុណ្ណឹងអ្នកបង !

    • ឧត្តម / ឧសភា 10 2012 11:35 ព្រឹក

      តែពេលស៊ីម្តងៗ តាម៉ាប់មិនដែលចាំវេនទេ! លូកហើយលូកទៀត អត់ដែលគិតខ្ញុំ!

    • លី កល្យាណ / ឧសភា 10 2012 11:57 ព្រឹក

      មានអ្នកមកហែកកេរ្តតាម៉ាប់ហើយ ង៉ាស់ៗ

    • តា ម៉ាប់ / ឧសភា 10 2012 1:11 ល្ងាច

      ចុមក្រែងពេល​ចូលស៊ីចូលទាំង​អស់​គ្នា​ហី ? អ៊ីចឹង​ចាំ​បាច់ចាំ​វេនដែល ?

    • ឧត្តម / ឧសភា 10 2012 1:14 ល្ងាច

      គេមានវេនច្បាស់លាស់ តែតាម៉ាប់ឯងរំលោភសិទ្ធ!

    • លី កល្យាណ / ឧសភា 10 2012 1:19 ល្ងាច

      តាម៉ាប់រំលោភសិទ្ធិ!

    • តា ម៉ាប់ / ឧសភា 10 2012 1:29 ល្ងាច

      ទៅប្ដឹងអង្គការ​សិទ្ធ​មនុស្ស​ទៅអ៊ីចឹង ហសៗៗៗ

    • លី កល្យាណ / ឧសភា 10 2012 1:38 ល្ងាច

      ខ្ញុំនឹងប្រាប់សិទ្ធិឱ្យប្តឹងតាម៉ាប់ ចាំមើល៍ទៅ!

    • តា ម៉ាប់ / ឧសភា 10 2012 1:42 ល្ងាច

      ង៉ាស់ៗៗៗ ខ្ញុំចាំមើល ៕

    • ភរិយានិងម្ដាយម្នាក់ / ឧសភា 10 2012 9:47 ល្ងាច

      ង៉ាស់ៗៗៗៗ ដូរប្រធានបទទៅជារឿងស៊ីចុកបុកទំពារវិញ

    • លី កល្យាណ / ឧសភា 11 2012 7:13 ព្រឹក

      ដូរឱ្យបានសើចណា៎ 😀

    • ឧត្តម / ឧសភា 11 2012 8:25 ព្រឹក

      ង៉ាស់ង៉ាស់ង៉ាស់ង៉ាស់ង៉ាស់ង៉ាស់ង៉ាស់ង៉ាស់ង៉ាស់

    • លី កល្យាណ / ឧសភា 11 2012 8:27 ព្រឹក

      ឧត្តម ប្រយ័ត្នធ្លាប់ សើចអីក៏សើចយ៉ាងនេះ!

    • តា ម៉ាប់ / ឧសភា 11 2012 2:36 ល្ងាច

      ធ្លាប់ស្រាប់ហើយអាគាត់ណឹងនោះ ។

  2. somada / ឧសភា 3 2012 7:28 ព្រឹក

    មកដល់ស្រុកខ្មែរ បើមិនចេះប្រជ្រៀតទេច្បាស់ជានៅហាលថ្ងៃក្រៀមផ្អេះ ដូចលៀសហាលអញ្ចឹង ជាពិសេស​នៅកន្លែងផ្ញើរម៉ូតូផ្សារអូឡាំពិក សុវណ្ណា… ។ និយាយពីរឿងនេះ​ខ្ញុំសរសើរជប៉ុនខ្លាំងណាស់ ព្រោះ​ប្រជាជនគេមាន​វិន័យ និង គោរពគ្នាទៅវិញទៅមក​ ។

    • តា ម៉ាប់ / ឧសភា 3 2012 9:41 ព្រឹក

      អារឿងប្រជ្រៀតម៉ូតូណឹងខ្ញុំលេខ១ហើយ ហាហាហា មិនដឹង​ធ្វើម៉េចទេ បើរ​វល់​តែ​អេនអនត្រេតត្រកច្បាស់ជា​ឥត​បាន​ចូល​តែ​ប៉ុណ្ណឹង ។

  3. ភរិយានិងម្ដាយម្នាក់ / ឧសភា 3 2012 3:38 ល្ងាច

    រឿងតំរង់ជួរនេះ គិតទៅគួរអោយសរសើរបុគ្គលិកផ្សារឡាក់គីដែរ ពួកគាត់ទទូលបានការ​បណ្ដុះ​បណ្ដាល​បានល្អមែន រាល់ពេលដែលមាននរណាចង់ប្រជ្រៀតចូលមុន ពួកគាត់តែងប្រាប់ដោយសុភាពរាបសារ​អោយអ្នកនោះចូលជួរតាមលេខរៀង។

    • តា ម៉ាប់ / ឧសភា 10 2012 1:10 ល្ងាច

      ហ៊ានឥតមើស បើមិនមេដេញចោល ហេហេហេហ វា​ស្រេចលើ​អ្នក​ចាត់​ចែកគេ​តើ​ថា​មាន​គំនិត​ប៉ុណ្ណា ។

    • ភរិយានិងម្ដាយម្នាក់ / ឧសភា 10 2012 2:40 ល្ងាច

      ហ្នឹងឯង ដែលបងថា​ពួកគាត់ទទួលបានការបង្ហាត់យ៉ាងល្អ (good training)

  4. achharia / ឧសភា 5 2012 3:03 ល្ងាច

    …សន្តិភាពមិនស្ថិតនៅលើ ជ័យជម្នះតែមួយមុខនោះទេ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: