Skip to content
11 ខែ​ឧសភា 2012 / ស្នាមញញឹម

ផ្តាច់ហ្វេសប៊ុក ដើម្បី…អូន!

ធ្លាប់តែឮលោក កុយ អ្នកកំប្លែងចំណាំនិយាយថា៖ «…ធ្វើអ្វីៗ ដើម្បី អូន!»

ដល់ឥឡូវខ្ញុំមកជួបរឿងនេះដោយខ្លួនឯង។

ខ្ញុំ និងគូដណ្តឹងនៅបាំងតែមួយខែទៀតយើងនឹងរៀបការជាមួយគ្នាហើយ។

នាងជាអ្នកធ្វើការនៅការិយាល័យប្រធានធំរបស់ខ្ញុំ ចំណែកខ្ញុំនៅការិយាល័យសាខារបស់ក្រុមហ៊ុន។ យើង ស្គាល់គ្នាជាងពីរឆ្នាំមកហើយ ទម្រាំសម្រេចចិត្តរៀបការនៅពាក់កណ្តាលខែក្រោយ មុនពេលចូលវស្សា។

ខ្ញុំនឹងនាងមានស្រុកកំណើតផ្សេងគ្នា នាងជាអ្នកមកពីភូមិដាច់ស្រយាលនៃខេត្តបាត់ដំបង ជាប់ជើងភ្នំក្រវាញ ខ្ញុំមានស្រុកកំណើតនៅទីរួមខេត្តកំពង់ចាម ឳពុកម្តាយ បងប្អូនខ្ញុំនៅទីនោះ ដែលចូលឆ្នាំនេះខ្ញុំប្រុងប្រៀប ទៅលេងពួកគាត់នារដូវចូលឆ្នាំខ្មែរ។

ខ្ញុំធ្លាប់ទៅលេងស្រុកខាងសង្សារហើយ ឆ្ងាយដាច់ស្រយាលមែនទែន គឺរហូតដល់ថ្នាក់មិនមានសេវាទូរស័ព្ទ ទៅដល់ឡើយ។ ឳពុកម្តាយ បងប្អូន ពូមីងរបស់នាងរស់នៅជុំគ្នាក្នុងភូមិតែមួយ ចុះពីទីរួមស្រុកមោងឫស្សី ទៅប្រហែលកៅសិបគីឡូម៉ែត្រទៀត តាមផ្លូវក្ងិកក្ងក់កាត់អូរកាត់ព្រៃ។ ខ្ញុំចូលចិត្តទីនោះតែមានបាយហូបដ៏ ផ្អែមឆ្ងាញ់ ត្រីដែលរកបានពីបឹងក្បែរភូមិនោះស្រស់ៗដុតដីឥដ្ឋឈ្ងុយជ្រលក់ទឹកត្រីផ្អែមដែលសង្សារខ្ញុំគាត់ ធ្វើ និង មានផ្លែឈើព្រៃហូបតាមរដូវ។ លើកមុនខ្ញុំទៅចំពេលផ្លែមៀនព្រៃសំបូរ ខ្ញុំក៏សប្បាយ ហូបឡើងពង អណ្តាត រលាកបំពង់ក… តែម្យ៉ាងដែរ!

គ្រួសារសង្សារខ្ញុំ ពួកគេរស់នៅជាក្រុមគ្រួសារយ៉ាងមានសេចក្តីសុខក្នុងព្រៃជ្រៅនោះ ដោយមិនសូវខ្វល់ខ្វាយ រឿងមានបានអីធំដុំឡើយ។ មួយភូមិនោះមានទូរទស្សន៍បីផ្ទះ ដែលមានតែក្បាលឌីសសម្រាប់ចាក់មើល វីដេអូ និងចម្រៀងកាយវិការ។ យើងមិនអាចមើលព័ត៌មាន ឬការកម្សាន្តអ្វីផ្សេងទេក្រៅពីប៉ុស្តិ៍ថៃដែលមើល ឃើញដោយព្រាកៗ ហើយស្តាប់ភាសាគេមិនបានមួយម៉ាត់នោះ។

កិច្ចការងាររាល់ថ្ងៃរបស់ពួកគាត់គឺធ្វើស្រែ និងចំការដែលនៅជាប់នឹងភូមិ។ ក្រោយប្រមូលផលគាត់ដឹកមក លក់នៅផ្សារមោងឫស្សី បានប្រាក់គាត់ទិញគ្រឿងប្រដាប់ទៅប្រើប្រាស់វិញ។ ពួកគាត់មិនសូវឡើងមកទេ ព្រោះផ្លូវឆ្ងាយ ណាមួយការចំណាយក៏ច្រើន។

មុនពេលសុំច្បាប់ពួកយើងជជែកគ្នាពីគម្រោងការឈប់សម្រាកនេះ។

ខ្ញុំ៖ បងនឹងដាក់ច្បាប់ពីថ្ងៃទីពុធ ទី១១ ទៅ! … បងចង់ទៅសម្រាកនៅផ្ទះឱ្យបានយូរបន្តិច… អាចរហូតដល់ ថ្ងៃទី ១៧ បានត្រឡប់មកភ្នំពេញវិញ។ យើងនឹងចូលធ្វើការនៅថ្ងៃទី១៨។

នាង៖ ចុះខ្ញុំ?

ខ្ញុំ៖ អូនចង់ឈប់ពីថ្ងៃណា?

នាង៖ ខ្ញុំចង់ទៅលេងផ្ទះដែរ តែខ្ញុំក៏ចង់ទៅលេងផ្ទះបងឱ្យបានហោចណាស់ពីរថ្ងៃ … រួចចង់ទៅលេងក្រចេះ ផង… បានទេ? (នាងមានគម្រោងច្រើនជាងខ្ញុំតាមដែលស្តាប់ផែនការរបស់នាងទៅ!)

ខ្ញុំ៖ ចឹងអូនអាចឈប់ពីថ្ងៃទី១១ ដូចបងដែរ ហើយទៅផ្ទះបានបួនថ្ងៃរួចចាំទៅលេងផ្ទះបង។ បងនឹងនាំអូន ទៅក្រចេះមួយថ្ងៃ។

នាង៖ ខ្ញុំចង់នាំបងទៅលេងផ្ទះខ្ញុំដែរ … បងទៅជាមួយខ្ញុំទៅ! រួចចាំទៅកំពង់ចាមទាំងអស់គ្នា!

ខ្ញុំ៖ ណូវេ! បងអផ្សុកណាស់ទៅលេងផ្ទះអូនដល់ទៅបួនថ្ងៃនោះ! អូនគួរគិតអាណិតបងផង!

នាង៖ ម៉េច? មកពីផ្ទះអូនតូច មិនស្អាត មិនល្អហ្អេក៏អី?

ខ្ញុំ៖ ណូ! មិនមែនចឹងទេ! បងត្រូវការញ៉ាំកាហ្វេ និងអាហារពេលព្រឹក ពេលល្ងាចត្រូវការហាត់ប្រាណ ហែល ទឹក ពេលថ្ងៃត្រូវការមើលព័ត៌មានពេលហូបបាយ … ។ល។ (ខ្ញុំរកនឹកនិយាយពីអ្វីដែលខ្ញុំត្រូវការដើម្បីជា ភ័ស្តុតាងសម្រាប់គេចចេញពីការទៅលាក់ខ្លួននៅក្នុងព្រៃជាមួយនាង) … ការងារប្រចាំថ្ងៃបងមានច្រើន ណាស់…

នាង៖ … បងត្រូវការច្រើនម៉្លឹងៗ ដូចជាមិនឃើញការងារប្រចាំម៉ោងផង…

ខ្ញុំ៖ មែន! បងភ្លេច ការងារនៅកន្លែងរបស់បងនៅមិនទាន់រួចរាល់ទេ បងត្រូវការប្រើកុំព្យូទ័រដើម្បីធ្វើការផង ដែរ! អូនឃើញទេ?

នាង៖ … បងត្រូវធ្វើការ?

ខ្ញុំ៖ បាទ!

នាង៖ … បងត្រូវរៀបឯកសារ?

ខ្ញុំ៖ បាទ!

នាង៖ … បងត្រូវឆ្លើយអ៊ីមេល?

ខ្ញុំ៖ បាទ…

នាង៖ … បងត្រូវបើកស្កាយ?

ខ្ញុំ៖ បាទ..

នាង៖ … បងត្រូវបើក ហ្វេសប៊ុក…

ខ្ញុំ៖ បាទ.  ណូ! អាហ្នឹងអត់សូវចាំបាច់ទេ! និយាយជារួម នៅផ្ទះអូនអត់មានសេវាទូរស័ព្ទ អត់មានភ្លើងប្រើ! បងមិនអាចទៅនៅហ្នឹងបានយូរទេ!

នាង៖ បងគ្មានចិត្តចង់ទៅលេងស្រុកខ្ញុំទេ! (នាងរអ៊ូររួចក៏ដើរចេញទៅបាត់ ខ្ញុំឯណេះក៏ចាប់ផ្តើមមួរម៉ៅ)

ខ្ញុំត្រូវបានមិត្តភ័ក្តិហៅទៅរកហូបបាយនៅខាងក្រៅជាមួយគ្នា។ យើងក៏និយាយគ្នាពីផែនការរបស់យើង ក្នុងថ្ងៃឈប់សម្រាកចូលឆ្នាំថ្មីនេះ។ ក្រោយពីរៀបរាប់ផែនការរបស់ខ្ញុំ និងសង្សារ ពួកម៉ាកខ្ញុំក៏ឱ្យដំបូន្មាន៖

មិត្តខ្ញុំ៖ ឯងមិនត្រូវប្រកែករឿងហ្នឹងជាមួយនាងទេ។ កុំភ្លេចថាយើងមានតួនាទីត្រូវយកចិត្តនាង គោរពការ សម្រេច ចិត្តរបស់នាងជានិច្ច … និយាយរួមគឺនាងជាស្តេច នាងធ្វើអ្វីក៏ត្រូវដែរ!

ខ្ញុំ៖ អើ បើចឹងយើងចាំបាច់រៀបការធ្វើអី? យើងមិនជួលនាងមកឱ្យគ្រាន់តែធ្វើចៅហ្វាយយើងទៅបានហើយ! រៀបការត្រូវចំណាយប្រាក់ ថ្លៃរៀបការ ថ្លៃទទួលខុសត្រូវប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំរួមទាំងការហូបចុក ឈឺ ថ្កាត់ ចំណាយពេលវេលានៅជាមួយគ្រួសារ មើលថែទាំកូនចៅ ចំណាយកិត្តិយសដោយត្រូវនាំនាងទៅ ជាមួយគ្រប់ពេលត្រូវចេញមុខក្នុងសង្គម ណែនាំនាងឱ្យគេស្គាល់ ចំណាយក្រដាសស្នាមចុះអេតាស៊ីវិល ធ្វើ ផែនការប្រចាំឆ្នាំ និងផ្ទេរលេខគណនី ស្អីៗឱ្យនាងដឹងទាំងអស់ លុយកាក់នរណាជំពាក់ត្រូវរាយការជូននាង ហើយធ្វើលិខិត ប្រកាសឱ្យគេយកមកសងនាងជំនួសយើង ចំណាយការទទួលខុសត្រូវលើនាង និងកូនចៅ ទាំងពេលដើរលេង ក៏ដូចជាពេលត្រូវបំពេញបេសកកម្មតាមខេត្តដែលនាងចង់ទៅតាមដានយើងដែរ បើ នាងចង់ទៅលេងបរទេសយើងត្រូវជូននាងទៅ ដោយរ៉ាប់ទាំងការចំណាយទាំងអស់ក្នុងពេលនោះផង ចំណាយ។ល។ និង ។ល។ ៗៗៗ  … និយាយរួមគឺនាំអំពល់ពេញមួយជីវិតចាប់ពីថ្ងៃរៀបការទៅ!

និយាយដោយខឹងមួរម៉ៅបន្តិចៗផង ខ្ញុំចាប់សាច់គោអាំងមួយដុំធំដាក់ចូលមាត់ដើម្បីបំបាត់ស្រ្តេស ព្រោះគិត ថាបើនៅនិយាយទៀត មួយយប់ហ្នឹងក៏រៀបរាប់មិនអស់ដែរ។

មិត្តខ្ញុំ៖ ណូ! តែមុនពេលរៀបការទេដែលត្រូវគ្រោងចំណាយរបៀបនេះនោះ … ឯងដឹងទេ ក្រោយពេលរៀប ការទៅពួកយើងមិនចាំបាច់ខ្វល់ខ្វាយច្រើនដូចការគ្រោងទុកឡើយ…

ខ្ញុំមិនជឿសម្តីវានិយាយទេ ពិតមែនតែយើងជាមិត្តដែលស្រឡាញ់រាប់អានគ្នា ជឿទុកចិត្តគ្នាយូរឆ្នាំណាស់ មកហើយក៏ដោយ ព្រោះថាអ្វីៗដែលខ្ញុំរៀបរាប់ខាងលើហ្នឹងគឺជារឿងសត្យានុម័តដែលត្រូវតែធ្វើចៀសមិនរួច រឿងអីដែលថាអាចគេចរួចនោះ។ ស្តាប់វាបណ្តើរខ្ញុំបន្តបាយម្ហូបរបស់ខ្ញុំបណ្តើរ។

មិត្តខ្ញុំ៖ មិនជឿហ្អេះ? ចាំយើងប្រាប់ … ពេលរៀបការរួចអ្វីៗនឹងប្រែប្រួលក្រឡាប់ចាក់ដូចជិះក្នុងបាល់ចុះពី លើកំពូលភ្នំមកដីចឹង!

នាងនឹងក្លាយជាចៅហ្វាយនាយនៅក្នុងផ្ទះ នាងទទួលរ៉ាប់រងទាំងស្រុងការងារផ្ទះ ឯយើងមកពីធ្វើការចាំតែ ហូបបាយដែលនាងរៀបចំរួចមានពេលមើលទូរទស្សន៍ ពេលបន្ទាប់មកទៀតនាងនឹងរាយការប្រាប់យើង ពីការចំណាយនានាដែលនាងបានចាយ និងបន្តចាយ រួចនឹងកោសរូសយើងលើការទិញរបស់របរតែងខ្លួន

ការងារអ្វីដែលឯងនិយាយមកទាំងប៉ុន្មាននេះនាងនឹងធ្វើជួសយើងទាំងអស់ក្រោយថ្ងៃរៀបការទៅ!

នាងនឹងទទួលខុសត្រូវចំណាយប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំរួមទាំងការហូបចុក ឈឺ ថ្កាត់ក្នុងគ្រួសារទាំងមូល នាងនឹងចំណាយពេលវេលានៅជាមួយគ្រួសារ មើលថែទាំប្តី និងកូនចៅជាប្រចាំថ្ងៃ។ នាងនឹងចំណាយ កិត្តិយសដោយត្រូវនាំអំពល់យើងឱ្យទៅជាមួយគ្រប់ពេលត្រូវចេញមុខក្នុងសង្គម ណែនាំយើងឱ្យគេស្គាល់ ថាជាប្តីពេញច្បាប់របស់នាង។ បើយើងមិនចង់ទៅចុះអេតាស៊ីវិលនាងនឹងជម្រុញយើងឱ្យទៅជួបឃុំ នាង នឹងរត់ការចំណាយក្រដាសស្នាមចុះអេតាស៊ីវិល។ នាងនឹងធ្វើផែនការប្រចាំឆ្នាំរបស់គ្រួសារ និងចំណាយ ផ្ទាល់ខ្លួនរបស់នាងទាំងអស់។ នាងនឹងទាមទារបញ្ជីឈ្មោះ និងប្រភពចំណូលរបស់យើងដើម្បីកុំឱ្យយើង ខ្វល់ខ្វាយចំណាយពេលច្រើន គឺនាងនឹងធ្វើការងារមួយចំនួនជំនួសយើងដូចជា ទៅបើកប្រាក់ខែពីធនាគារ ជំនួស ដោយគ្រាន់តែយើងប្រាប់លេខសម្ងាត់ឱ្យនាងដឹង និងធ្វើលិខិតប្រកាសឱ្យគេយកមកសងនាង ជំនួស។ នាងនឹងចំណាយការទទួលខុសត្រូវលើយើង និងកូនចៅ ទាំងពេលដើរលេង ក៏ដូចជាពេលត្រូវ បំពេញបេសកកម្មតាមខេត្តដែលនាងចង់ទៅព្រោះនាងចំណេញដែលអាចតាមដានយើងដែរនាងនឹង ចំណាយទាំងអស់។ ទៅលេងបរទេសក៏ដូចគ្នា ហ៊ានតែយើងថា បងមិនចង់ទៅព្រោះគ្មានលុយ នាងនឹងតប មកវិញថា អូនចេញទាំងអស់!

វាមិនដែលមាន! មើលតែរាល់ថ្ងៃទៅ ទៅបាយទឹកជាមួយគ្នាយើងជាអ្នកចេញទាំងអស់ គ្មានថ្ងៃផែនដី ក្រឡាប់លឿនដូចឯងថានោះទេ!

អើ! … ម៉ោពីរាល់ថ្ងៃនេះនាងមិនទាន់បានគ្រប់គ្រងហិរញ្ញវត្ថុរបស់យើង នាងម៉េចហ៊ានចំណាយ?

រំបល់យក៍នេះ អាហ្នឹងលុយយើងត្រូវចំណាយដដែលហ្នឹង?

ហ្នឹងបានថា!

ឯវំ

នេះជាការបង្ហាញពីឆន្ទៈមួយរបស់យុវជនក្នុងសេចក្តីស្នេហា!

«ស្នេហាជាបទពិសោធន៍ មេរៀនជីវិតរបស់មនុស្សលោក មិនមែនជាការគូសវាសរបស់ទេវតាទេ!»

ឯវំ

Advertisements
  1. សម្ផស្ស / ឧសភា 11 2012 1:29 ល្ងាច

    បាន​ដើម​ពី​ណា​គេ​មក​និយាយ​ទៀត​ហើយ​បង! 😀 ។ ឬ​ក៏​បង​និពន្ធ​ខ្លួន​ឯង​ទេ!

    មិន​ចាំ​​បាច់​ព្រួយ​បារម្មណ៏​អ្វី​ទាំង​អស់​ពេល​ការ​ហើយ​ ប្រពន្ធ​ជា​អ្នក​រាប់​រង​ទាំង​អស់​សូម​បី​តែ​ប្រាក់​ខែ​ក៏័​គាត់​ជា​អ្នក​បើក​ឱ្យ​យើង​ដែរ 😛 ។

  2. តា ម៉ាប់ / ឧសភា 11 2012 2:28 ល្ងាច

    ង៉ាស់ៗៗៗ អស្ចារ្យ​ណាស់​បង​កល្យាណ សុំឱ្យ​មេដៃទាំង​សង​ខាង ។ អាន​ចុះ​អាន​ឡើង​វា​ត្រូវ​នឹង​រឿង​ខ្ញុំ​ហើយ ម្នាក់​នៅ​កំពត (មិន​ដាច់​ស្រយាល​ដូច​តួស្រី​ក្នុង​រឿង​ទេ) ម្នាក់នៅ​កំពង់ចាម (ដូច​តួ​ប្រុស​បេះ​បិទ) ង៉ាស់ៗៗៗ បែប​បង​កល្យាណ​សរសេរ​ដៀម​ដាម​ខ្ញុំ​ផង​ក៏​មិន​ដឹង ង៉ាស់ៗៗៗ

    • លី កល្យាណ / ឧសភា 11 2012 2:34 ល្ងាច

      នៃម្ចាស់អូន! កុំយកខ្លួនទៅដាក់ប្រយ័ត្នឈ្លោះគ្នាហុយដីណា៎!
      អត់បានដៀមដាមទេ គ្រាន់តែចង់ឱ្យពិចារណា ថារឿងខ្លះមិនមែនចេះតែឱ្យកំហុសគ្នាទេ ត្រូវចេះគិតឱ្យបានច្បាស់លាស់ផង ព្រោះអ្នកដែលត្រូវរស់នៅជាមួយគ្នា ប្រៀបដូចចានក្នុងរាវចឹង។
      តែបើសាកគិតថា គេធ្វើអ្វីមួយព្រោះដោយហេតុផលល្អ សម្រាប់យើងនោះ យើងមុខជារក្សាសុខបានជាមួយគ្នា!
      ឆ្លើយរាងវែងតិច តែយាយម៉ាប់ដឹង ខ្ញុំហើយខ្ញុំ!

    • តា ម៉ាប់ / ឧសភា 11 2012 2:36 ល្ងាច

      ចាំខ្ញុំហៅយាយម៉ាប់​ឱ្យ​មក​មើល គាត់​មាន​អាខោនដែល​ហើយ ។
      ពួកខ្ញុំ​ឈ្លោះគ្នា​ស្ងាត់ៗទេ 😀 អរគុណបង​ចំពោះ​មេរៀន​ជីវិត​ដ៏​មាន​ន័យ​មួយ​ទៀត ។

  3. krousarrikreay / ឧសភា 11 2012 2:58 ល្ងាច

    បង អោយមេដៃមួយ ហេដូចជាមិនកើតទេព្រោះខ្ញុំត្រូវការដៃប្រើការដែរ ហាសហា….!
    ចឹងសុំចុចតាប៊ូតុងចូលចិត្តបានហើយ!!!…:D

    • លី កល្យាណ / ឧសភា 11 2012 3:04 ល្ងាច

      យ៉ៃ ខ្ញុំមិនហ៊ានយកទេ ខ្លាចកូនគេខាតអស់បួនដប់តុ 😀

    • krousarrikreay / ឧសភា 11 2012 3:26 ល្ងាច

      ហាសហា….:D

  4. ភរិយានិងម្ដាយម្នាក់ / ឧសភា 11 2012 3:55 ល្ងាច

    អូយ!!!!! វិលមុខ 😯 !!!! ហីចុះក៏វែងឆ្ងាយម្ល៉េះបង!!!! តួប្រុសនិយាយដូចជាចង់ចាញ់ចង់​ឈ្នះគ្នានឹង​តួស្រីចឹង ស្ដាប់ទៅដូចមិនមែនមនុស្សស្រឡាញ់គ្នាទេ ឯតួស្រីក្រោយពេលរៀបការត្រូវគេម៉ៃថា ក្លាយជាខ្លាញីដោយ​ស្វ័យប្រវត្តិតែហ្មងហើយ អយុត្តិធ៌មណាស់ៗៗៗៗ 😕

    • លី កល្យាណ / ឧសភា 11 2012 5:15 ល្ងាច

      ស្រឡាញ់គ្នាយូរពេក គ្មានអីថ្មីៗសម្រាប់រីករាយជាមួយគ្នាគឺចឹងហើយ។
      សាកដូចជីវីមើល បួនឆ្នាំមួយៗ គឺរសជាតិជីវិតវាមានន័យរហូតតែម៉ង។

    • ភរិយានិងម្ដាយម្នាក់ / ឧសភា 11 2012 5:23 ល្ងាច

      យ៎សៗៗ ផាទៀតហើយបង ចាំមើលណា ពេលមានពេល ខ្ញុំនឹងសរសេររឿង from the wife’s point of view វិញម្ដង កុំអោយតួប្រុស របស់បងកល្យាណមាន​យោបល់​ត្រូវតែ​ឯង​ពេក​ ឯតួស្រីខុសរហូត

    • លី កល្យាណ / ឧសភា 11 2012 5:33 ល្ងាច

      នឹងរង់ចាំអាន រឿងនោះ ដោយក្តីគោរព!
      ង៉ាស់ៗៗ

    • ភរិយានិងម្ដាយម្នាក់ / ឧសភា 11 2012 9:58 ល្ងាច

      អួតហើយចង់ខកខ្លួនហើយខ្ញុំ 😥 ដែលចេះសរសេររឿងពីកាលណាទៅស្រីវីអើយ

    • លី កល្យាណ / ឧសភា 11 2012 10:11 ល្ងាច

      តាមការគួរ ព្រោះដឹងថារវល់មហាសែនរវល់ហើយ កុំទៅខ្វល់ និយាយគ្នាឱ្យតែបានសើចទៅទេ! 😀

    • ភរិយានិងម្ដាយម្នាក់ / ឧសភា 11 2012 10:21 ល្ងាច

      ង៉ាស់ៗៗៗៗ

    • លី កល្យាណ / ឧសភា 11 2012 10:22 ល្ងាច

      នៅសើចទៀតម៉ោងស្មើហ្នឹងហើយណា៎!

    • ភរិយានិងម្ដាយម្នាក់ / ឧសភា 11 2012 10:36 ល្ងាច

      អាតូចគេង ឯអាធំពីរនាក់នៅលេងនៅឡើយ ឯប៉ាអាបី​នាក់​មើល​ទូរទស្សន៍ ចឹងហើយ Computer ​ត្រូវខ្ញុំម៉ៅដាច់ហើយ ហេហេហេ

    • លី កល្យាណ / ឧសភា 11 2012 11:02 ល្ងាច

      ឆ្ងល់បងប្រុសដល់ហើយ មិនដឹងជាទៅមើលអីអាទូរទោះហ្នឹង? 😛

    • តា ម៉ាប់ / ឧសភា 12 2012 1:15 ព្រឹក

      4 ណាបង 2 សោះណឹង ឡុល !

    • លី កល្យាណ / ឧសភា 12 2012 8:42 ព្រឹក

      ពីរឆ្នាំមួយ ដូចជាញឹកតិចហើយ!

    • តា ម៉ាប់ / ឧសភា 12 2012 9:41 ព្រឹក

      ទាន់ខ្លួននៅក្មេង ។

    • ភរិយានិងម្ដាយម្នាក់ / ឧសភា 12 2012 4:00 ល្ងាច

      យ៎ស តាម៉ាប់ ចេញឆ្ងាយទៅ កុំមកស្ដាប់ចាស់ៗនិយាយគ្នា។

    • លី កល្យាណ / ឧសភា 12 2012 7:34 ល្ងាច

      ដេញតាម៉ាប់ចេញ មុខជាម៉ៃថាយើងនាំគ្នានិយាយរឿងឯណាឯណីហើយ។ សុខចិត្តឱ្យនៅក្បែរហ្នឹងហើយ គ្រាន់ដកស្រង់ពិសោធន៍! 😀

    • ភរិយានិងម្ដាយម្នាក់ / ឧសភា 12 2012 11:07 ល្ងាច

      ហេហេហេ

  5. តា ម៉ាប់ / ឧសភា 13 2012 12:18 ព្រឹក

    អូ ចាប់ផ្តើមរើសអើងហើយតាស ហិហិហិ ខ្ញុំឈប់​ស្តាប់​ក៏បាន ។

  6. ឧត្តម / ឧសភា 13 2012 8:24 ល្ងាច

    ង៉ាស់ង៉ាស់ង៉ាស់ង៉ាស់ង៉ាស់ង៉ាស់ង៉ាស់ង៉ាស់ង៉ាស់ង៉ាស់ង៉ាស់ង៉ាស់ង៉ាស់

    • លី កល្យាណ / ឧសភា 13 2012 9:34 ល្ងាច

      ស្តេចសំណើចបានគោរពអញ្ជើញមកដល់ហើយ។ សើចយ៉ាងនេះគឺចំអកម៉ង 😀

    • ឧត្តម / ឧសភា 13 2012 9:39 ល្ងាច

      ហិហិ មិនមែនចំអករ៉េ តែទប់សំណើចមិនបាននឹងរឿងបងសរសេរហ្នឹង! ពិតជាទ្រាំអត់សើចមិនបាន 😆

    • លី កល្យាណ / ឧសភា 13 2012 9:42 ល្ងាច

      ដល់តែពេលមានសង្សារ ចាំមើលទៅឧត្តម ចាំតែសើចចេញតើ! 😀

    • ឧត្តម / ឧសភា 13 2012 9:43 ល្ងាច

      ប្រឹងសើចទាល់តែចេញ ហិហិ

    • លី កល្យាណ / ឧសភា 13 2012 9:45 ល្ងាច

      ទាំងអួលដើមក ព្រោះស្រណោះខ្លួន (ពេលគេបើកប្រាក់ខែជួស រួចគេនិយាយថា កុំឱ្យបងរវល់ច្រើនពេក) 😛

    • ឧត្តម / ឧសភា 13 2012 9:47 ល្ងាច

      :mrgreen:

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: