Skip to content
2 ខែមិថុនា 2012 / ស្នាមញញឹម

គំនិតអ្នកចេះដឹងរបស់ខ្ញុំ

និយាយពីរឿងជិះឡានគ្នាច្រើននេះ ខ្ញុំមានពិសោធន៍មិនតិចពេកទេ។ រឿងជិះគ្នាដប់បួននាក់មួយឡាន កាមរីហ្នឹង មានរឿងសើចពីរចែកគ្នាវិភាគពីគំនិតឡប់ៗរបស់ខ្ញុំ។

នឹកឃើញកាលហ្នឹងចង់តែអស់សំណើចម្នាក់ឯង៖ ជាធម្មតារបស់ខ្ញុំទៅហើយដែលមិនចេះតែងតួ និងសូម្បី តែតែងឡាន បើអ្នកផលិតគេមានដាក់អីមកប៉ុន្មានខ្ញុំ ក៏មានប៉ុណ្ណឹងតាមគេ មិនឱ្យលើស មិនឱ្យខ្វះទេ បើមាន យ៉ាងច្រើនណាស់យ័ន្តដែលម៉ែទៅសុំពីលោកមកប៉ុណ្ណោះ (ឡានរបស់គាត់ មិនហ៊ាន ប្រឆាំងទេ) ថ្ងៃនោះ ឯងគ្រួសារធំរបស់យើងដែលមានគ្នាប្រមាណជាង ហាសិបនាក់ បានជួបជុំគ្នាធ្វើបុណ្យនៅវត្តឆ្ងាយពីខេត្ត។ ដោយសារចាស់ៗកំពុងរវល់រៀបចង្ហាន់លោក អ្នកខ្លះធ្វើម្ហូប អ្នកខ្លះរៀបតុ រៀបនំ ឯក្មេងៗដែលសុទ្ធសឹងជា ប្អូនជីលួតមួយវាប្រឡែងគ្នា វាវ៉ៃគ្នា ទារនំ ទារលុយ នាំខ្ញុំឱ្យខូចមាត់អស់ ដោយសារតែម៉ែៗចេះតែថា ប្រយ័ត្ន បងឯង (ខ្ញុំ) វាស្រែកផ្អើលឥឡូវហើយ! ខ្ញុំពិបាកមើលពេក ស្រែកឱ្យវាឡើងឡាន អាធំៗវាថា៖ ដឹងចឹងរករឿង ឱ្យបងស្រែកពីយូរណាស់ ! ខ្ញុំរវល់ងាកទៅ ប្រាប់ចាស់ៗកុំឱ្យគាត់ភ័យព្រោះពួកវាឡើងឡានជាមួយខ្ញុំ ស្រាប់ តែងាកមកវិញឡានបានបិទទ្វារទាំងអស់រួចស្រេច មានន័យថាក្មេងៗបានរៀបគ្នាចូលឡានអស់ហើយ៖ តោះ បងចេញទៅៗ! ខ្ញុំឡើងបើកដោយមានប្អូនប្រុសជំទង់ម្នាក់នៅជាប់ក្បែរចង្កូត។ ដោយសារចង្អៀតពេក និង ខុសកន្លែងអង្គុយផង បើកបណ្តើរខ្ញុំតម្រង់ (សារ៉េ) កញ្ចក់មើលក្រោយម្តងទៀត ខ្ញុំដាក់វាត្រង់កន្លែងដែល អាចមើលឃើញឡានខាងក្រោយហើយ … តែ… មើលទៅខាងមុខបណ្តើរខ្ញុំឆ្ងល់បណ្តើរ …ឡានខ្ញុំអត់មាន កូនតុក្កតា (ដូចខ្ញុំធ្លាប់ឃើញឡានគេមានដាក់) រូបខ្លា រូបឆ្កែទេ រួចចុះស្អីដែលខ្ញុំឃើញមិញហ្នឹង ដូចជាបាំងៗ មើលទៅក្រោយមិនសូវស្រឡះភ្នែកដូចរាល់ដងសោះ ពេលបានធូរស្រាលពីប្រឹងមើលចរាចរលើផ្លូវ ខ្ញុំងាក ទៅម្តងទៀតមើលឱ្យច្បាស់ថា អ្នកណាយកស្អីមកដាក់តាំងក្នុងឡានហ្នឹង នាំពិបាកមើលក្រោយ!

ហ្អាក???  …   លោកអើយ អាប្អូនប្រុសតូចមួយអាយុប្រហែលពីរឆ្នាំ វាទៅលូនលើតាបឡូ លើអំព្លី បាសហ្នឹង ហើយយកក្បាលវាមកដាក់កើយលើក្បាលបង្អែកកៅអី! ព្រះជាម្ចាស់ ដូចកូនតុក្កតាខ្លាព័ណ៌លឿងចឹង ព្រោះ វាពាក់អាវឆ្នូតលឿងទុំលាយខ្មៅ។ ខ្ញុំនាំពួកវាទៅកន្លែងងូតទឹកដែលវាចូលចិត្ត ហើយនាំជិះទាធាក់។

ទាមានតែបួន អាធំៗបួននាក់ ឡើងទាមួយម្នាក់ហើយដាក់ប្អូនបីនាក់ជាមួយ តូចធំៗតាមប្រហែលទម្ងន់ដែល អាចជិះបានមិនមានបញ្ហា ហើយស្រែកសំឡុតអ្នកជួលទាទាំងនោះ (ព្រោះហេតុតែគ្នាចង់បានលុយចេះតែ និយាយថា បងជួលទាំងអស់ទៅ ចាំខ្ញុំមើលឱ្យអត់អីទេ) ឱ្យចែវទូកតាមទាដែលប្អូនៗខ្ញុំជិះ។ មើលប្អូនវាជិះ ដូចជាមិនសូវទំនងក៏តាំងបារម្ភភ្លាម ទោះជាប្អូនមានអាវពោងពាក់ម្នាក់មួយហើយ មានអ្នកជួលទាចែវទូក តាមពីក្រោយពីរទូកហើយក៏ដោយ (ព្រោះខ្ញុំបញ្ជាវាមិនបានលឿនដូចចិត្ត) ខ្ញុំដែលខកខ្លួនសព្វគ្រប់នោះ (ខកទីមួយមិនឡើងលើទាហ្នឹងជិះជាមួយពួកវា គ្រាន់នឹងស្រែកបញ្ជា ស្រែកប្រាប់វាយ៉ាងនេះយ៉ាងនោះ ខក ទីពីរគឺពេលអ្នកចែវទូកចេញទូកទាំងពីរទៅហើយខ្ញុំមិនឡើងទៅតាមពួកគេព្រោះខ្ញុំគិតថា ទូកហ្នឹងវាយឺត មិនទាន់ចិត្តខ្ញុំ) ងាកទៅលិចងាកទៅកើតឃើញចានជ័របោកខោអាវធំៗពីរក្បែរនោះក៏ស្រែកសុំខ្ចីគេ ឡើង លើចានជ័រត្រួតគ្នាភ្លាម ទឹកឡើងជិតពៀបមាត់ តែចិត្តដាច់ណាស់ ប្អូនៗសំខាន់ជាង ចាប់ស្បែកជើងផ្ទាត់ បានអុំគឹបៗ បំណាច់នឹងបារម្ភពីប្អូន កម្លាំងដៃមានស្មើកម្លាំងជើង ដកដង្ហើមពីរឃូស មកជិតដល់ទាដែល ប្អូនខ្ញុំកំពុងធាក់ មិនទៅមុខ ខ្ញុំស្រែកប្រាប់វាចេះ អីចុះ វាក៏សាកធាក់ទៀត។

ស្លាបចក្រវាដើរផ្លាប់ៗទៅមុខតិចៗហើយ មីអូនៗ ឈប់ៗកុំទាន់ធាក់ៗ… ហ្អើយ ប៊ិះនឹងស្លាប់ដោយសារ លិចចានជ័រ ព្រោះទឹកពៀបមាត់ហើយ។ មីអូន ចាំបងចែវចេញសិន! … រួចចុះបងឯងចែវមកធ្វើស្អី?  ណែក! ឯងបារម្ភវាទៅជាកំហុសទៅវិញ ប៉ិនតែគិតៗទៅ ចឹងមែន! នៅមិននៅធ្វើខ្លួនដូចអាឡេវ ខំបារម្ភពី គេស្រាប់តែនាំគេឱ្យភ័យព្រោះខ្លួនទៅវិញ (ប្អូនៗវាមានអាវពោង និងទា ដែលទោះជាគាំងក៏វាមិនលិចដែរ ឯខ្ញុំមានដែររបស់ដែលអាចអណ្តែតបានដែរ … ចានជ័រ… វាជាអ្នកអណ្តែត… ខ្ញុំ…លិចទេ  😀 ខំប្រវេប្រវាចែវ ចានចេញពីគេមកខ្លាចគេធាក់ទៅកំសួលទឹកជះមកនាំលិចខ្ញុំ   😦

នេះហើយគំនិតអ្នកចេះដឹងរបស់ខ្ញុំ!

Advertisements
  1. Heng-dee / មិថុនា 3 2012 5:53 ល្ងាច

    បងកល្យាណមានបទពិសោធន៍ក្នុងជីវិតច្រើនដល់ហើយ ពូកែចងចាំទៀត

    • លី កល្យាណ / មិថុនា 4 2012 12:50 ល្ងាច

      ឌីអើយ ជីវិតដែលមិនសូវរលូន បទពិសោធន៍ក៏ច្រើន។ ខ្ញុំរៀនពីបទពិសោធន៍ទាំងនោះទើបរស់បានសមរម្យ ដូចសព្វថ្ងៃ ព្រោះចេញពីជីវិតកូនអ្នកស្រែដែលជាស្ត្រីមេម៉ាយរកម្នាក់ឯងចិញ្ចឹមកូនច្រើន ពិបាកណាស់។

    • Heng-dee / មិថុនា 10 2012 3:27 ល្ងាច

      ចឹងអាចចាត់ទុកបងកល្យាណឯងជាមនុស្សម្នាក់ដែលជោគជ័យក្នុងជីវិតហើយ ។ សុំឆ្ងល់មួយថា
      បងកល្យាណរូបពិត ពូកែនិយាយដូចក្នុងអត្ថបទឬអត់?

    • លី កល្យាណ / មិថុនា 10 2012 3:59 ល្ងាច

      រូបពិត មិនមែននិយាយច្រើនទេ អៀន និងខ្លាចចិត្តគេ។ ខ្ញុំចូលចិត្តគិតច្រើន អត់ចេះនិយាយទេ។ ក្មេងមានបញ្ហាតែប៉ុណ្ណឹងឯង។

    • Heng-dee / មិថុនា 10 2012 4:04 ល្ងាច

      តាមមើលទៅបងកល្យាណដូចជាមិនមែនមនុស្សពូកែអៀន
      ទេ ។ និយាយអារឿងអៀនហ្នឹងគ្មានអ្នកណាដល់ខ្ញុំទេមើលទៅ
      ហាសហា (និយាយលេងទេបង)

    • លី កល្យាណ / មិថុនា 10 2012 4:08 ល្ងាច

      មើលទៅបែបមិនអៀនទេ កម្លោះមួយនេះនោះ!
      ខ្ញុំយល់ថា បើនិយាយច្រើនទៅ បែរជាចាក់ដោតចិត្តអ្នក ដទៃនោះ ស៊ូស្ងៀមវិញ។ យ៉ាងច្រើនញញឹមមួយ 😀

    • Heng-dee / មិថុនា 10 2012 4:15 ល្ងាច

      ចិត្តមនុស្សខុសគ្នាណាបង អ្នកខ្លះគេចូលចិត្តមនុស្សនិយាយលេងច្រើន តែអ្នកខ្លះចូលចិត្តស្ងៀមស្ងាត់ ចឹងបានគេថាពិបាកតំរូវចិត្តមនុស្សណាស់ ។
      វិធីតែមួយគឺសំរបខ្លួនតាមស្ថានភាពផ្ទាល់ ។

    • លី កល្យាណ / មិថុនា 10 2012 4:19 ល្ងាច

      ឆ្លាតណាស់ឌី។ កូនគេញ៉ាំអីបានឆ្លាតម៉្លេះ? 😀
      ចាស ត្រូវណាស់ គេថាមនុស្សឆ្លាត ជាមនុស្សដែលចូលចុះគ្រប់សង្គម គ្រប់វណ្ណៈ។

    • Heng-dee / មិថុនា 10 2012 4:22 ល្ងាច

      ឆ្លាតអីបង នេះគ្រាន់តែជាការគិតផ្ទាល់ខ្លួនប៉ុណ្ណោះ
      ណាមួយនិយាយចេះតែបានហើយ តែពេលធ្វើទើបដឹង
      ថាខ្លួនឯងគ្មានសមត្ថភាព ។

    • លី កល្យាណ / មិថុនា 10 2012 4:26 ល្ងាច

      ខ្ញុំនៅតែសរសើរ។ ក្មេងៗសោះចេះគិតប៉ុណ្ណឹងហើយ។

    • Heng-dee / មិថុនា 10 2012 4:29 ល្ងាច

      ខ្ញុំក៏សរសើរបងឯងដូចតែគ្នាដែរ ខំតស៊ូរហូតបានជោគជ័យ
      តែសំរាប់ខ្ញុំវិញមិនទាន់ទទួលបានអ្វីជាដុំកុះភួននៅឡើយទេមានតែទ្រឹស្តី

  2. ភរិយានិងម្ដាយម្នាក់ / មិថុនា 3 2012 10:37 ល្ងាច

    វិលមុខណាស់!!!ពូកែរៀបរាប់មែន អានហើយស្រម៉ៃឃើញទិដ្ឋភាពអោយរញ៉ៃហ្មងហើយបង។ សរុបទៅម៉ាននាក់ឡើងជិះទាហ្នឹងបង?

    • somada / មិថុនា 4 2012 10:42 ព្រឹក

      ចានជ័រនោះពិតជាមិនធម្មតាមែន អាចទ្រួយក្សមួយបាន គិៗៗៗៗ

    • លី កល្យាណ / មិថុនា 4 2012 12:39 ល្ងាច

      យ៉ស៍ ថាខ្ញុំយក្សផង!
      ចាំមើល៍ហូវ ង៉ៃណាញ៉ុមសម្រកទម្ងន់បាន ឡើងដូងរួច ចាំមើល៍ 😀 តែ… កាលហ្នឹងខ្ញុំមិនទាន់ដល់ថ្នាក់ឥឡូវនេះទេបង ខ្ញុំស្គមមានតែស្បែកនិងឆ្អឹងទេ សព្វថ្ងៃគ្មានពួកម៉ាកណាចំណាំបានឡើយ។

    • លី កល្យាណ / មិថុនា 4 2012 12:36 ល្ងាច

      ទាបួនហ្នឹង គេជិះគ្នាដប់បីនាក់ អាជំទង់ៗបួន មើលអាតូចៗ ៩ ទៀត។ អ្នកទីដប់បួនជិះចានជ័រ 😀

    • ភរិយានិងម្ដាយម្នាក់ / មិថុនា 4 2012 2:13 ល្ងាច

      ឡាប់មិនខានហេ មើលឈ្នះដែរអី!!!! យ៉ាប់ត្រង់អ្នកមាឌធំជិះចានជ័រ សំណាងហើយរួចជីវិតមកសរសេរ​រឿង​អោយអានបាន 😀

    • លី កល្យាណ / មិថុនា 4 2012 4:04 ល្ងាច

      ប្រើច្បាប់ទាហានជាមួយពួកវា។ តែបានតែមួយថ្ងៃពីរទេ តែយូរថ្ងៃទៅ កូនទាហានវាដឹងចិត្តយ៉ាប់ហើយ។

      កាលហ្នឹងខ្ញុំបែបតែសែសិបពីរគីឡូទេ ឥឡូវ ៦២ 😀 😀

    • លី កល្យាណ / មិថុនា 4 2012 4:15 ល្ងាច

      យីស ម៉ាក់អាបីនាក់ អាឡូវនិយាយតាមអ្នកកំពង់ធំអីណាដែរហើយ ឯងឯណេះឡើងអៀន! 😀

    • ភរិយានិងម្ដាយម្នាក់ / មិថុនា 4 2012 4:54 ល្ងាច

      😳 ​«ឡាប់» ហ្នឹងភាសាខាងកំពង់ធំហេបង? ធ្លាប់តែដឹងថាគេនិយាយ ឡឡុក ឡាលូ… ដល់«ឡាប់» ភាសាញ៉ុំនិយាយលេងចឹងដែរហ្នឹង។

    • លី កល្យាណ / មិថុនា 4 2012 4:59 ល្ងាច

      ចាស ឡាប់(ស្លាប់ ច្រើនប្រើចំពោះតែពាក្យ សម្រាប់លាន់មាត់) ឡឡុក(ស្លស្លុក) ឡាម្លូ (ស្លាម្លូ) បងសុធាថា ខាងកំពង់ចាមក៏ប្រើដូចខាងកំពង់ធំដែរ។
      ខ្ញុំអត់ដែលដឹងសោះថា អ្នកភ្នំពេញប្រើដែរ 😀

    • តា ម៉ាប់ / មិថុនា 5 2012 10:36 ល្ងាច

      ខ្ញុំអ្នក កាពុងចាម ដែរណឹង ខ្ញុំអានអ៊ីចឹង​ម្តង​ម្កាលដែរ តែអ្វីដែលជាប់មាត់គឺ ទាញ ខ្ញុំអាន តេញ ។

    • ភរិយានិងម្ដាយម្នាក់ / មិថុនា 6 2012 1:53 ល្ងាច

      ជ្រក់មមាញ អាន«ជ្រក់មមែញ» ទង់ អានថា«ទួង» អន្ទង់«អន្ទួង» 😀

    • លី កល្យាណ / មិថុនា 6 2012 6:29 ល្ងាច

      ង៉ាស់ៗៗៗ

  3. somada / មិថុនា 4 2012 3:20 ល្ងាច

    ដូចខាងខ្ញុំណាស់ នេះរកគ្នាឃើញហើយខ្ញុំ បងប្អូនក៏ច្រើន ទៅដល់កន្លែងណាត្រូវតែផ្អើលកន្លែងហ្នឹង ! ឆ្នាំមុនទៅលេងផ្ទះមីង​នៅកំពង់ស្ពឺ​ ថ្ងៃឡើងនាំគ្នាទៅងូតទឹកអូ មានខ្ចប់បាយកក ប្រហុក​ចិញ្រ្ចាំយកទៅ​ញ៉ាំផង លេងទឹកហត់ងើបមកញ៉ាំ ចៃដន្យអីអ្នកភូមិ​ដើរមកឃើញ គាត់ចូលមកបបួលឲ្យទៅ​ញ៉ាំនៅផ្ទះគាត់ ព្រោះឃើញពួកខ្ញុំដូចជាអត់ឃ្លានពេកហើយមើលទៅ​ដណ្តើមបាយ​កកគ្នាញ៉ាំ ហើយ​អង្គុយ​កណ្តលស្រែក្តៅ​ចែសអញ្ចឹង តែគាត់មិនដឹងនេះហើយជាអ្វីដែលពួកខ្ញុំបា្រថ្នា ។ គាត់ដើរទៅដល់ផ្ទះ​មីងខ្ញុំ(គាត់មិនស្គាល់​ពួក​ខ្ញុំទេ) ហើយដំណាលប្រាប់គ្នាគាត់ ស្រាប់តែផ្ទុះសំណើចឡើង​ចុកពោះម្នាក់ ៗ ព្រោះសុទ្ធតែ សាច់ញាតិ​ឯង យូរ ៗទៅម្តង ដូច្នេះហើយគេអត់ស្គាល់ ។

    • លី កល្យាណ / មិថុនា 4 2012 4:09 ល្ងាច

      យ៉ាទំនងណាស់បង ដូចជាមានក្តីសុខណាស់ហ្ន៎!
      បែបនេះមានអនុស្សាវរីយមិនណយដែរទេ តែគ្រាន់តែមិនសរសេរចែកគ្នាបានសើច 😀

  4. តា ម៉ាប់ / មិថុនា 4 2012 9:39 ល្ងាច

    ញាក់សាច់ កាធុនពីរត្រួត ហេហេហេ

    • លី កល្យាណ / មិថុនា 5 2012 8:57 ល្ងាច

      😀 ខ្ញុំនៅតែឆ្ងល់មិនទាន់បាត់ផង អារឿងគំនិតមហាអស្ចារ្យរបស់ខ្ញុំ កាលហ្នឹងមិនដឹងជានឹកឃើញយ៉ាងម៉េចបានជាត្រួតគ្នា ដែលតាមការគិតទៅ វានាំឱ្យកាន់តែធ្ងន់ឡើងទៅវិញទេ។

      គំនិតឆ្កួតៗបែបនេះគ្មាននរណាមានដូចទេ ហើយខ្ញុំសូមបន់ស្រន់កុំឱ្យអ្នក ផ្សេងគិតដល់វាឱ្យសោះ។ ជីវិតរបស់ខ្ញុំវាមិនសូវសំខាន់បានជាខ្ញុំប្រថុយ បែបនេះ។

    • តា ម៉ាប់ / មិថុនា 5 2012 10:35 ល្ងាច

      ឥឡូវសំខាន់ខ្លាំងណាស់ សម្រាប់ខ្លួន​បង ក៏ដូច​ជា​មនុស្ស​ម្នាក់ទៀត ហេហេហេ

    • លី កល្យាណ / មិថុនា 6 2012 6:31 ល្ងាច

      ដឹងយ៉ាងម៉េចយ៉ាងម៉ាទេ តាម៉ាប់អើយ! អ្វីៗសុទ្ធតែមើលមិនឃើញ តែក៏រីករាយនឹងរបស់ដែលខ្លួនកំពុងមានយ៉ាងអស់ពីចិត្តពីថ្លើម។ I am enjoy the fullest life!

    • តា ម៉ាប់ / មិថុនា 6 2012 11:54 ល្ងាច

      Yep, everything is unpredictable. Live ur life as it is the last day, enjoy to the fullest extend!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: