Skip to content
6 ខែមិថុនា 2012 / ស្នាមញញឹម

ខ្ញុំចូលចិត្តសមភាព សមាទិដ្ឋិ

តែខ្ញុំមិនដឹងថាខ្លួនឯងប្រព្រឹត្តបានកម្រិតណាទេ!

ខ្ញុំស្រឡាញ់ភាពងប់ងល់របស់ខ្លួន ស្រឡាញ់ជីវិតអ្នកដទៃ ស្រឡាញ់ធម្មជាតិដែលនៅជុំវិញខ្លួនខ្ញុំ ស្រឡាញ់ គ្រួសារ ស្រឡាញ់ប្រទេសជាតិ ស្រឡាញ់ជនរួមជាតិ ស្រឡាញ់សាសនា ស្រឡាញ់ព្រះមហាក្សត្រ ស្រឡាញ់ទឹក ដីដែលបានផ្តល់កំណើត និងបទពិសោធន៍ជីវិតមួយនេះដល់ខ្ញុំ និងមិនភ្លេចទេ ស្រឡាញ់អ្នក នាង អាឡិចសាន់ដ្រា 😀

ខ្ញុំមានគោលការណ៍មួយជាមួយនឹងការវិនិច្ឆ័យរបស់ខ្ញុំ ដែលគោលការណ៍នោះឯងជាអ្នកពន្យារពេល និងក៏ បានធ្វើឱ្យខ្ញុំយឺតយ៉ាវក្នុងការធ្វើសេចក្តីសម្រេចចិត្ត។ មុននឹងសម្រេចថារឿងអ្វីមួយជារឿងខុសឬត្រូវ ពិតឬ មិនពិត ខ្ញុំត្រូវការ រកហេតុផល រកភស្តុតាង រកប្រភព និងប្រជាប្រិយភាព។

មានរឿងជាច្រើនដែលខ្ញុំយល់ថា សព្វថ្ងៃយើងប្រើប្រជាប្រិយភាពក្នុងការសម្រេចចិត្តច្រើនជាងអំណះ អំណាងដទៃទៀត។ តួយ៉ាងដូចជាការនិយមធ្វើអ្វីៗតាមគ្នា រាប់តាំងពីការលក់ដូរ … នៅព្រែកលាបដំបូង ឆ្នាំ ១៩៩៧មានតូបលក់ពោតស្ងោរប្រហែលជាមួយរយតូប ក្រោយបីឆ្នាំមក តូបលក់ពោតមានប្រហែល ជាបី រយតូប និងចុងឆ្នាំ ២០០៧តូបទាំងនោះត្រូវបានបន្ថយមកនៅត្រឹមប្រហែលពីររយតូបវិញ។ អូខេ នេះជារឿង របស់អ្នកលក់ពោតទេ មិនមែនរឿងខ្ញុំឡើយ។

មិនត្រឹមតែប៉ុណ្ណឹងទេ ខ្ញុំមើលឃើញដោយសង្វេគនូវព្រឹត្តិការណ៍យប់ថ្ងៃ ២២ វិច្ឆិកា ២០១០។ តើជាផល កម្មឬ?

ពេញមួយថ្ងៃនេះប្រភពព័ត៌មានបានផ្សាយពីគ្រួសារមួយនៅពោធិ៍សាត់ដែលបានបរិភោគមីម៉ាម៉ា ហើយពុល ក្អួតរហូតដល់មានដូនចាស់ម្នាក់ស្លាប់ និងសមាជិកគ្រួសារបួននាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ មណ្ឌលសុខភាពដើម្បីសង្រ្គោះការពុលនេះ។

នៅក្នុងប្រព័ន្ធបណ្តាញដ៏មានប្រជាប្រិយភាពរបស់យើងបច្ចុប្បន្ន Facebook ក៏បានបង្ហាញឱ្យឃើញនូវ ពត៌មានទាំងនេះរួមទាំងបម្រាម និងការបញ្ជោះបន្សោក បន្ថែមលើព័ត៌មានទៅទៀត។

ខ្ញុំដឹងថាអ្នកទាំងអស់គ្នាមានបំណងល្អសម្រាប់មិត្តភ័ក្តិ បងប្អូន តែសូមគិតផង … តែបន្តិចទេ!

យើងស្រឡាញ់ ពេញចិត្ត គាំទ្រផលិតផលរបស់ជាតិយើងគឺជារឿងដ៏ល្អបំផុត ម្នាក់ៗនាំគ្នាបំផុសគំនិតនេះ ដល់អ្នកនៅជុំវិញខ្លួននូវគំនិតលើកស្ទួយ គាំទ្រផលិតផលជាតិ ដើម្បីប្រាក់ចំណូលរបស់ជាតិយើង ប្រជាជន យើង។ យើងពេញចិត្តរបស់យើង យើងលើកមកនិយាយ យើងមិនពេញចិត្តរបស់យើងត្រង់ណា យើង ជួយកែលម្អគ្នាឱ្យប្រសើរ ឡើង… តែសូមកុំប្រើវិធី ដើម្បីអាត្មាអញបានល្អ អញត្រូវជាន់ពន្លិចអ្នកដទៃដែល នៅស្មើ ឬលើខ្លួនអញ ឱ្យទាបរាប នឹងដីទើបបាន។

ខ្ញុំនឹកដល់ ប្រសិនបើមានផលិតផលណាមួយពីស្រុកខ្មែរទៅដល់បរទេស ហើយត្រូវបានជាន់ពន្លិចតាម ប្រព័ន្ធផ្សព្វផ្សាយដោយគ្មានហេតុផល ភស្តុតាងច្បាស់លាស់ តើអាជីវករដែលនាំចេញ កម្មករផលិត និង ខ្សែសង្វាក់ផលិតកម្មរបស់ផលិតផលនោះនឹងក្លាយទៅជាយ៉ាងណា?

យើងនឹងចាំមើលលទ្ធផលនៃការពិសោធន៍ទាំងខាងអាជ្ញាធរខ្មែរ និងសាម៉ីក្រុមហ៊ុនផលិតផលដែលត្រូវ ទទួលខុសត្រូវលើគុណភាពផលិតផលរបស់ខ្លួន ឬបើសិនជាផលិតផលក្លែងក្លាយ ឬជាចេតនារបស់ នរណាម្នាក់… ខ្ញុំនឹងរង់ចាំមើលដោយអត់ធ្មត់បំផុត មុននឹងអារកាត់ថា មីម៉ាម៉ា ឬ/និង មានផលិតផល ឯទៀតនាំគ្រោះថ្នាក់ដល់សុខភាព ពិតតែថាខ្ញុំចូលចិត្តមីមូលព័ណ៌លឿងឆាពងទាសាច់ក្រកក៏ដោយ… 😀

ជួយគ្នាលើកតម្កើងផលិតផលជាតិ នាំប្រយោជន៍ដល់ខ្លួនយើង និងគ្រួសាររបស់យើង។

សូមកុំឱ្យផលិតផលខ្មែរមួយចំនួនដែលកំពុងពេញនិយម និងល្បីឈ្មោះនៅបរទេស ជួបបញ្ហារបៀបនេះ ឱ្យសោះ!

Advertisements
  1. តា ម៉ាប់ / មិថុនា 7 2012 1:10 ព្រឹក

    រូបទី ១ មិនអីទេ រូបទី ២ ឌឺហ្មង ! ភាគច្រើនគឺអ៊ីចឹង ។ សរសេរ​តាម​អារម្មណ៍ ។

  2. ភរិយានិងម្ដាយម្នាក់ / មិថុនា 7 2012 2:04 ល្ងាច

    លទ្ធផលវិភាគមិនទាន់ដឹងថា អ្នករងគ្រោះស្លាប់ដោយសារអ្វីអោយពិតប្រាកដផង គេនាំគ្នានិយាយថា​គាត់ស្លាប់ដោយសារហូបមី។ សម្ថកិច្ចជំនាញគួរមានវិជ្ជាជីវៈជាងនេះមុនពេលប្រកាស ការសង្ស័យណាមួយ។

    • តា ម៉ាប់ / មិថុនា 11 2012 12:07 ព្រឹក

      ចាំខ្ញុំទៅរៀន Master Public Health សិនបងវី ។

    • ភរិយានិងម្ដាយម្នាក់ / មិថុនា 11 2012 1:34 ល្ងាច

      រៀនទៅ 😆 ចេះអីខ្លះប្រាប់បងផង

    • តា ម៉ាប់ / មិថុនា 11 2012 11:27 ល្ងាច

      បងរៀនមុនទៅ ខ្ញុំរៀន​មិនទាន់ចប់ទេ នៅយូរណាស់

    • ភរិយានិងម្ដាយម្នាក់ / មិថុនា 12 2012 1:23 ល្ងាច

      ហ៊ើយ តាម៉ាប់អើយ បីនាក់ប៉ាប៉ុននេះហើយ​ គ្មានពេល គ្មានអារម្មណ៍ គ្មានការតាំងចិត្តឯណាទៅរៀនតអីទេ

    • តា ម៉ាប់ / មិថុនា 12 2012 9:37 ល្ងាច

      អ៊ីចឹង​ខ្ញុំបែប​នៅឱ្យយូរ​បន្តិចហើយព្រោះមាន​បំណង​ធ្វើរដ្ឋមន្ត្រី ។

    • ភរិយានិងម្ដាយម្នាក់ / មិថុនា 12 2012 9:51 ល្ងាច

      នៅដល់ណាក៏នៅទៅ អោយតែយាយម៉ាប់គាត់នៅចាំ 😀

    • តា ម៉ាប់ / មិថុនា 12 2012 9:53 ល្ងាច

      បើគាត់ព្រមចាំ​ក៏ខ្ញុំមិនចាំ​ដែលហាហាហា

    • ភរិយានិងម្ដាយម្នាក់ / មិថុនា 12 2012 9:57 ល្ងាច

      ស្មានតែគ្រាន់បើ! 😆

    • តា ម៉ាប់ / មិថុនា 12 2012 10:41 ល្ងាច

      ហស៎ ឆាប់បាន​កូន​ពរ​ឱ្យច្រើនៗកុំឱ្យ​ចាញ់បងវី !

    • លី កល្យាណ / មិថុនា 13 2012 2:25 ព្រឹក

      ទាល់តែតាម៉ាប់យកម្តងភ្លោះបីបានឈ្នះម៉ាក់អាបីនាក់ 😀
      គេចេញដេប៉ាមុនតាម៉ាប់ឡើងប្រាំពីរឆ្នាំហើយ ហាហា

    • តា ម៉ាប់ / មិថុនា 13 2012 12:42 ល្ងាច

      ដឹង​អីថា​ បើយក​ភ្លោះមក​ពិបាក​តែម្តងទេ តែពិបាក​ត្រង់រឿង​ចិញ្ចឹម គុណនឹង ៣ លៀន​អណ្តាត​ហើយ​ខ្ញុំ ហាហាហា

    • ភរិយានិងម្ដាយម្នាក់ / មិថុនា 13 2012 1:45 ល្ងាច

      😛

    • លី កល្យាណ / មិថុនា 11 2012 1:52 ព្រឹក

      រឿងនេះនឹងស្ងាត់ទៅនៅពេលបន្តិចទៀត ដូចរឿងស្រាសមិនខាន។ អរគុណលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងពីរ 😀

    • ភរិយានិងម្ដាយម្នាក់ / មិថុនា 11 2012 1:35 ល្ងាច

      😀 ក្រុមហ៊ុនមីនោះចេញមកបំភ្លឺហើយតើ!

  3. Sna Original / កក្កដា 24 2014 8:10 ព្រឹក

    ដឹងអីតិចមែនទែនទៅ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: