Skip to content
1 ខែកក្កដា 2012 / ស្នាមញញឹម

លោក អាត់ស៊ូ វីរបុរសក្នុងដួងចិត្តខ្ញុំ

* * ក្នុងរវាងឆ្នាំ ១៩៩៣ ដល់ ១៩៩៨ ខេត្តកំពង់ធំដែលជាស្រុកកំណើតកើតជារបស់គ្រួសារខ្ញុំជាច្រើនសិប ដំណមកហើយនោះ គឺជាសមរភូមិក្តៅគគុកមួយរវាង ក្រុមទាហានរដ្ឋាភិបាល និងខ្មែរក្រហមដែលនៅសេស សល់។ឆ្នាំ ១៩៩៣អង្គការសហប្រជាជាតិបានមករៀបចំការបោះឆ្នោតនៅកម្ពុជា ដែលក្នុងពេលនោះខ្ញុំទើប មានអាយុ ១៣ ឆ្នាំ នៅមិនទាន់ដឹងក្តីច្បាស់លាស់ហើយក៏មិនបានចាប់អារម្មណ៍លើរឿងរ៉ាវជុំវិញខ្លួនក្រៅតែពី ទៅសាលារៀន មក ផ្ទះធ្វើការងារប្រចាំថ្ងៃ និងមួយយប់ៗរវល់ជាងគេគឺសរសេរសៀវភៅកម្រងអនុស្សាវរីយ៍ ជាមួយមិត្តភ័ក្តិ។

* * លោកអាត់ស៊ូ ណាកាតា ជាជនជាតិជប៉ុនដែលមកបំពេញការងាររបស់អង្គការសហប្រជាជាតិ ដែលយើង ហៅរត់មាត់ថាអ៊ុនតាក់ ក្នុងខេត្តកំពង់ធំ។ គាត់ជាបុរសមានមាឌទាបទ្រនាប់ ខុសពីបុគ្គលិកផ្សេងទៀតរបស់ អ៊ុនតាក់ដែលភាគច្រើនមានមាឌធំៗ មានទឹកមុខញញឹមស្រស់ស្រាយ រាក់ទាក់ និងចូលចិត្តទំនាក់ទំនង ជាមួយអ្នកគ្រូ ភាសាអង់គ្លេសរបស់យើង ហួត ថាវរី ពីស្ថានការណ៍នានា។ មុនពេលគាត់ចេញដំណើរទៅ (ប្រហែលជា ស្រុកសណ្តាន់តាមដែលម្តាយខ្ញុំប្រាប់ពីកាលនោះ) គាត់បានចូលមកសាលាបឋមសិក្សា អនុវិទ្យាល័យ កំពង់ធំ ក្រុងដើម្បីជួបជាមួយអ្នកគ្រូ។ ខ្ញុំអើតតាមបង្អួចឃើញគាត់និយាយជាមួយអ្នកគ្រូ ហើយឱនគោរពលាចេញទៅ…

* * ម្តាយខ្ញុំតែងនិយាយសរសើរ លោកអាត់ស៊ូ ថាជាមនុស្សដែលមានការលះបង់ខ្ពស់ ព្រោះក្នុងកំឡុងពេល នោះពួកយើងដែលទើបរួចពីរបបប៉ុលពត ម្នាក់ៗអាត្មានិយមណាស់។

*** «អាត់ស៊ូជាកូនប្រុសតែមួយគត់ តែបែរជាមកប្រឹងធ្វើការដែលប្រឈមជាមួយនឹងគ្រោះថ្នាក់បែបនេះ! ពិតជាឳពុកម្តាយបារម្ភឡាប់ហើយ…» សម្តីរបស់ម្តាយខ្ញុំ …

*** ខ្ញុំចេះតែគិតថា បើគាត់ដឹងថាការងារវាគ្រោះថ្នាក់ហើយម៉េចមិនឃាត់កូន? ឯលោកអាត់ស៊ូនោះម៉េចក៏ មិនខ្លាចស្លាប់អីសោះ ឬចង់ធ្វើជាកំពូលអ្នកគុននិយម? (សម័យរឿងកាប់ដាវរបស់ចិនកំពុងរត់រចល់នៅក្នុង ស្រុកខ្មែរ)

* * ប្រមាណជាមួយអាទិត្យក្រោយមកខ្ញុំឮម្តាយខ្ញុំ និងអ្នកគ្រូនិយាយគ្នាថា អាត់ស៊ូស្លាប់ដោយត្រូវគេបាញ់នៅ តាមផ្លូវមកពីប្រាសាទសំបូរហួសជាយសំពៅបន្តិច ប្រហែលជាពួកខ្មែរក្រហម ហើយគេប្លន់យករបស់របរជាប់ ខ្លួនគាត់ទៅទាំងអស់ នាឡិកា កាបូបប្រាក់ អាយកូម ។ ល។

* * ពេលណាឆ្លងកាត់ភូមិអាត់ស៊ូ ម្តាយខ្ញុំតែងរករបស់របរដាក់សែនផ្នូរអាត់ស៊ូតាមជំនឿរបស់គាត់ ដូចជាទិញនំ ទឹកសុទ្ធ ឬស្ករគ្រាប់ដាក់ឱ្យ ប្រហែលជាកាលលោកនោះនៅរស់គាត់ធ្លាប់ជូនអំណោយមកម្តាយខ្ញុំ។ 😦  តែមិន ភ្លេចទេប្រាប់កូនក្មេងឃ្វាលគោឱ្យទៅចាំយកហូបនៅពេលអស់ធូបដែលបានដុត។ ខ្ញុំគ្មានជំនឿអីទេ តែនឹកគាត់ ដូចគ្នា នឹកពេលគាត់លាអ្នកគ្រូខ្ញុំទៅដោយឱនគោរពស្ទើរដល់ចង្កេះ… ការលះបង់យុវវ័យដើម្បីសន្តិភាព…

* * វីរបុរសសន្តិភាពរបស់ខ្ញុំ សូមវិញ្ញាណខន្ធលោកបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ…

ដោយក្តីគោរពពីគ្រួសារខ្ញុំ

សហគមន៍ជនបទនៅកម្ពុជា

លោក អាត់ស៊ូអីតូ ណាកាតា (Atsuhito Nakata) ជាជនជាតិជប៉ុន កើតនៅ ថ្ងៃទី ១០ ខែ មករា ឆ្នាំ ១៩៦៨ ស្លាប់ ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ១៩៩៣។

ក្នុងការងារបំពេញបេសកកម្មជាអ្នកស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិ (UNTAC) ត្រួតពិនិត្យការបោះឆ្នោតនៅកម្ពុជា លោកត្រូវជនមួយក្រុមបាញ់សម្លាប់នៅពេល ត្រឡប់មកពីបំពេញការងារនៅក្នុង ស្រុកសណ្តាន់-ប្រាសាទសំបូរ តាមផ្លូវឆ្ពោះទៅ ទីរួមខេត្តកំពង់ធំ។ អ្នកបកប្រែរបស់លោក ឈ្មោះលោក ឡាយ សុភាព ក៏ត្រូវក្រុម នោះបាញ់ និងបានស្លាប់ក្រោយបញ្ជូនមកភ្នំពេញ ( យោងព័ត៌មានពី ដឹញូយកថែមស៍ )

ក្រោយការស្លាប់របស់កូនប្រុសទោល លោក តាកេអីតូ ណាកាតា បានចាត់ចែង សាងសង់ សាលារៀន និងផ្តល់ជំនួយជាច្រើនដល់អ្នកភូមិដែលរស់នៅក្បែរនោះ ដូចជាការធ្វើផ្ទះ ជីក អណ្តូងទឹក កម្មវិធីបណ្តុះបណ្តាលផ្នែកកសិកម្ម និងកម្មវិធីបណ្តុះបណ្តាលជាច្រើនទៀត។ សូមបញ្ជាក់ថា មុនពេលដែលមានការរៀបចំ ភូមិក្រោយពេល លោកអាត់ស៊ូស្លាប់ ទីនោះ មិន មានមនុស្សរស់នៅច្រើនទេ មានតែអ្នករស់ក្នុងព្រៃដែលដាច់ស្រយាលពីផ្លូវ។ ក្រោយ ពីរដ្ឋបានរៀបចំភូមិ ឳពុកម្តាយលោកអាត់ស៊ូ បានមកសាងសង់សាលារៀន ធ្វើផ្ទះ ស្នាក់ សម្រាប់អ្នកភូមិ ដើម្បីឱ្យពួកគេនាំគ្នារស់នៅប្រមូលផ្តុំ និងផ្តល់ឱកាស ដល់កូន ក្មេងក្រីក្រ ដែលគ្មានលទ្ធភាពទៅរៀននៅស្រុក ឬខេត្តបានចូលរៀនក្នុង សាលាបឋមសិក្សាអាត់ស៊ូ ដែលក្រោយមកបានបន្ថែមជាអនុវិទ្យាល័យ ដូចបានបង្ហាញក្នុងរូបខាងក្រោម។

រូបភាពសាលារៀនអាត់ស៊ូ ថ្ងៃទី ៧ មករា ២០១២

សពលោកអាត់ស៊ូត្រូវបានបញ្ជូនមកភ្នំពេញ តែនៅកន្លែងដែលលោកត្រូវគេបាញ់ សម្លាប់ គេបានធ្វើផ្នូរមួយជាតំណាង នៅក្នុងបរិវេណសាលារៀននោះ ។ ជារៀងរាល់ ឆ្នាំ ឳពុកម្តាយលោកតែងតែទៅកាន់ទីនោះដើម្បីរំលឹកថ្ងៃកើត ថ្ងៃស្លាប់របស់កូន តែប្រមាណមួយរយៈក្រោយនេះ លោកមិនសូវបានមកទេប្រហែលជាដោយសារ បញ្ហាសុខភាព។

នៅទល់មុខនឹងសាលារៀននោះ មានផ្ទះស្នាក់សម្រាប់អ្នកស្ម័គ្រចិត្តទៅធ្វើការងារ ស្នាក់នៅយ៉ាងសមរម្យដោយមានបំពាក់ឧបករណ៍គ្រប់គ្រាន់សម្រាប់សម្រួលដល់ ការងារគម្រោង ដូចជាម៉ាស៊ីនភ្លើង ឧបករណ៍សូឡា ។ល។

ស្វែងយល់បន្ថែម ពីលោក អាត់ស៊ូអីតូ ណាកាតា (Atsuhito Nakata) តាម៖

យូអិន     ហ្សូមអ៊ីនហ្វូ      ក្យូដូញីវស៍

 

View original post

Advertisements
  1. ភរិយានិងម្ដាយម្នាក់ / កក្កដា 1 2012 2:51 ល្ងាច

    គួរអោយសរសើរឪពុកម្ដាយលោកអាត់ស៊ូណាស់ដែលបានមកចាត់ចែងសង់សាលារៀននិងភូមិ ដើម្បីជាកិច្ចនឹកដល់កូនប្រុសតែមួយរបស់គាត់ កូនដែលស្លាប់ព្រោះបុព្វហេតុសន្តិភាព។

    • លី កល្យាណ / កក្កដា 1 2012 4:46 ល្ងាច

      មនុស្សពីរនាក់នោះគួរឱ្យគោរពណាស់។ គាត់គ្មានចិត្តចងពៀរ រួចយកការដែលគួរចងពៀរ ទៅសាងជាកុសល។ កូនអ្នកស្រុកអស់ហ្នឹងបានចេះបានចូលសាលាក៏ដោយសារគាត់ដែរ។
      រឿងភូមិតិរិច្ឆាននាំចិត្តយើងឱ្យគិតចងចាំពីភាពក្តៅ ក្រហាយដែលបារាំងបានធ្វើមកលើខ្មែរ តែផ្ទុយទាំងស្រុងចំពោះភូមិអាត់ស៊ូមួយនេះ ដែលបែរជាធ្វើឱ្យយើងនឹកដល់មនុស្សមួយក្តាប់តូច ក្នុងនាមជាជនរួមឈាមជាមួយយើងដែរ បែរជានាំទុក្ខដល់អ្នកដទៃមិនអាចភ្លេចបាន។

      ឪពុកម្តាយ ក្នុងពេលដែលព្រមឱ្យកូនមកធ្វើការងារនេះ ប្រហែលជាត្រូវស្រក់ទឹកភ្នែកម្តងរួចហើយ តែទីបញ្ចប់នៅត្រូវស្រក់ទឹកភ្នែកអស់មួយជីវិតចុងក្រោយ ដែលមិនបានជួបជុំកូនប្រុសតែមួយគត់។
      ក្នុងនាមអ្នកធ្វើការងារជាមួយប្រជាជនម្នាក់ដែរ ខ្ញុំមិនដឹងថាគម្រោងរបស់គាត់ជួបបញ្ហាយ៉ាងណា ទេព្រោះតែដឹងច្បាស់ថា ការអភិវឌ្ឍន៍មនុស្សដែលគេមិនចង់បានការអភិវឌ្ឍន៍ វេទនាដូចអូសឬស្សី បញ្រ្ចាសចុងបែបហ្នឹងឯង។
      ហ៊ឺ ម៉ាយខ្មែរអើយម៉ាយខ្មែរ….

  2. ភរិយានិងម្ដាយម្នាក់ / កក្កដា 1 2012 10:34 ល្ងាច

    ម៉ាយខ្មែរហ្នឹង ឆ្អីគេហូវបង?

    • លី កល្យាណ / កក្កដា 1 2012 10:37 ល្ងាច

      ចង់ថា ខ្មែរខ្ញុំហើយ តែនិយាយខ្មែរទៅវាអួលដើមកពេក ក៏ដាក់ខេមរយានកម្មតិចទៅ តែតាម៉ាប់ដឹង ផាខ្ញុំឡាប់ទៀតហើយ។

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 2 2012 12:31 ល្ងាច

      លើកក្រោយដាក់ថា my​ខ្មែរ បានអានដាច់(មិនមែនដាច់កុំព្យូទ័រទេ ប៉ាយ័ត្នចាឡំ) 😉

    • លី កល្យាណ / កក្កដា 2 2012 2:16 ល្ងាច

      😀 ទូលបង្គំជាខ្ញុំសមតែស្លាប់! សុំទោស…

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 2 2012 3:38 ល្ងាច

      មិនបាច់សុំទោសពៃរ៍អ្វីទេម្ចាស់បង

    • លី កល្យាណ / កក្កដា 2 2012 4:03 ល្ងាច

      :mrgreen:

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 2 2012 4:06 ល្ងាច

      :mrgreen: :mrgreen: :mrgreen:

    • លី កល្យាណ / កក្កដា 2 2012 4:14 ល្ងាច

      😀 😀 😀

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 2 2012 4:21 ល្ងាច

      😛 😛 😛

    • លី កល្យាណ / កក្កដា 2 2012 4:30 ល្ងាច

      យីស ម៉ាក់អាបីនាក់នេះ ចឹងតើបានជាកូនមួយៗក្បាលខូចណាស់!

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 2 2012 4:33 ល្ងាច

      nahhhhhh ខូចតែនូមួយទេ

    • លី កល្យាណ / កក្កដា 2 2012 4:39 ល្ងាច

      អាពេជ្រមួយទៀត

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 2 2012 4:42 ល្ងាច

      អាពេជ្រមិនទាន់បានបញ្ចេញរិទ្ធិទេ កុំទាន់មាត់ ចាំមើលសិន(ប៉ាគេអួតថា អាពេជ្រជាកូនកំពូលស្លូតផងណា)

    • លី កល្យាណ / កក្កដា 2 2012 5:04 ល្ងាច

      តើះ ចាំមើលទាំងអស់គ្នា កូនខ្លា មិនដែលចេញមកឆ្មាទេ!
      កំពូលស្លូតផង!!! សូមឱ្យដូចមាត់ម៉ាក់ទៅចុះ!
      😀

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 2 2012 5:07 ល្ងាច

      ផាទៀត!!!
      ចុះពីណាគេខ្លាទៅបង?

    • លី កល្យាណ / កក្កដា 2 2012 5:44 ល្ងាច

      ម៉ាក់វាហ្នឹងឯង!

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 2 2012 8:29 ល្ងាច

      អត់ហេហហហហហហ អូនស្លូតតតតតតត​ណាស់ បើមិនជឿសួរប៉ាអាបីនាក់ហូវដឹងហើយ

    • លី កល្យាណ / កក្កដា 2 2012 8:44 ល្ងាច

      ចាំមើលតែបានជួបសួរគាតឱ្យដឹងសខ្មៅម៉ង ចង់ដឹងណាស់ អានូ អាពេជ្រកាត់ទៅរកពីណា?
      តែទាយទុកមុនថា យ៉ាងច្រើនណាស់ប្អូនបង្កើត របស់ខ្លាតែប៉ុណ្ណឹង!

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 2 2012 8:51 ល្ងាច

      ស្លូតមែនតើ កាចម៉េចកើតទេ បើគេចង់ដើរលេង គេសុំច្បាប់ បើគេអត់បាយផ្ទះ ក៏គេប្រាប់កុំអោយយើងប្រឹង​ធ្វើម្ហូបចាំ បើគេចង់បន្តការ៉ាអូខេ គេក៏ខលប្រាប់ ដល់ចឹងទៅ​ដូចជារកកន្លែងកាចមិនចេញហេ៎។ តែបើមិនប្រាប់អោយចាំអត់អំពើ អាហ្នឹងរឿងផ្សេងហើយ ហេហេហេ​ចង់បានស្លូតម៉េចទៀតហូវ? រកមិនបានទៀតទេ ប៉ាពន្ធស្លូតបែបអូននោះចាស

    • លី កល្យាណ / កក្កដា 2 2012 8:56 ល្ងាច

      ថាហើយថា! ថាស្លូតៗមែន (សូមឱ្យស្លូតតាមមាត់ទៅចុះលោកអើយ ក្រែងបងប្រុសគាត់អរបានតិចដែរ)

      ម៉ាក់អាបីនាក់អើយ ម៉េចមិនសុំទៅបន្តការ៉ាអូខេអីដែរខ្លះទៅ? ទៅមើលស្ថានភាពដែលប្តីពិបាកយ៉ាងណា ចូលការ៉ាអូខេម្តងៗ។

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 2 2012 9:09 ល្ងាច

      ធ្លាប់ហើយចាស សប្បាយចង់ឡាប់ តែអាឡូវនេះ ហួសពេលហើយបង ចង់នាំអាពីរនាក់នោះទៅមើលកុនក៏ត្រូវរកអ្នកណាគេទំនេរ​មើលអាពេជ្រដែរ បានទៅបាន

  3. Heng-dee / កក្កដា 2 2012 5:11 ព្រឹក

    អត់ឃើញមានslideshow អីផងបងកល្យាណ?

    • លី កល្យាណ / កក្កដា 2 2012 7:43 ព្រឹក

      ឌី អើយ រីប្លក់ ទៅវាមិនមកតាមខ្ញុំសោះ។ ទាល់តែទៅមើលនៅប្លក់ដើមបានឃើញ!
      អរគុណដែលបានចូលមកលេង!

    • Heng-dee / កក្កដា 2 2012 8:51 ល្ងាច

      ចឹងបានញ៉ុមរុញចុះឡើងៗ អត់ឃើញសោះ ឃើញតែរូបផ្នូរគាត់មួយសន្លឹក

    • លី កល្យាណ / កក្កដា 2 2012 8:57 ល្ងាច

      ខ្ញុំអនក្ខរជន អត់ដឹងថាធ្វើម៉េចបានទេ ចេះតែចុចៗទៅ នាំគេពិបាកដោយសារហើយតើនេះ!

    • Heng-dee / កក្កដា 2 2012 9:05 ល្ងាច

      អូយពិបាកអីបង គ្រាន់តែឆ្ងល់ព្រោះអត់ឃើញ ស្មានតែកុំព្យូទ័រញ៉ុមមានបញ្ហាតើ ។

  4. តា ម៉ាប់ / កក្កដា 2 2012 3:04 ល្ងាច

    ភូមិ អាត់ស៊ូ ធ្លាប់ទៅម្ដង កាលពីទៅសម្បូរព្រៃគុហ៍

    • លី កល្យាណ / កក្កដា 6 2012 7:21 ព្រឹក

      តាម៉ាប់ហា៎ ខ្ញុំសុំមួយណា៎ សូមសរសេរសំបូរព្រៃគុក កុំសរសេរសម្បូរព្រៃគុហ៍អី ព្រោះវាខុសគោលចារឹកដែលគេមាននៅនោះ ។ កាលមុនខ្ញុំក៏ដូចតាម៉ាប់ដែរ គឺសរសេរសម្បូរព្រៃគុហ៍ តែពួកម៉ាកខ្ញុំដែលគេទៅស្រាវជ្រាវបុរាណវិទ្យាគេថា ព្រៃគុកបានត្រូវតាមអក្សរដែលចារនៅនោះ។

    • តា ម៉ាប់ / កក្កដា 6 2012 5:33 ល្ងាច

      thank you sister, the way i write just because i think: Khuk-h come from the word Khuk-hear = cave. but there seem to be no cave there hahaha… i wont make the same mistake again. thx u 😀

  5. តា ម៉ាប់ / កក្កដា 2 2012 3:09 ល្ងាច

    បងកល្យាណ សុំសួរ​ក្រៅរឿងមួយចុះ បងថា​អ្នក​គ្រូ​អង់គ្លេសបងឈ្មោះ ហួត ថាវរី ហើយ​អ្វី​ក៏​អ្នក​គ្រូ​បង ក្មេងជាងបងទៀត ? ហើយ​ជំនាន់នោះឮ​ថា​ពិបាក​រក​កន្លែង​រៀន​អង់គ្លេសណាស់ដែរ ចុះ​អ្នក​គ្រូ​បង​រឹត​តែ​ក្មេង​ហើយ ទៅ​រៀន​ម៉េច​ទៅ ?

    • លី កល្យាណ / កក្កដា 2 2012 3:16 ល្ងាច

      គាត់ដាក់អាយុកូនគាត់ទេ បែបចង់រកមួយទៀតដឹងអ្នកគ្រូខ្ញុំ។ ហាជាងហើយ 😀
      សម័យខ្ញុំហ្នឹងមិនសូវតឹងពេកទេ ណាមួយអ្នកគ្រូពួកម៉ាកបង្កើតរបស់ម្តាយខ្ញុំ ចឹងហើយក៏ចេះតតាក់តតុបតាមគេតាមឯងដែរទៅ។

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 3 2012 1:44 ល្ងាច

      ជំនាន់ដែលតាម៉ាប់ថាពិបាករកកន្លែងរៀនអង់គ្លេសនោះ មិនមែនជំនាន់បងកល្យាណរៀនទេ គឺមុនហ្នឹងទៀត ជំនាន់បងកល្យាណរៀន អ៊ុនតាក់ពេញស្រុកហើយ គេលែងបិទហាមឃាត់ហើយ

    • តា ម៉ាប់ / កក្កដា 3 2012 1:52 ល្ងាច

      តែអ្នកគ្រូដូចក្មេងពេក ត្រឹមអាយុ ១២ ឆ្នាំណឹង ហើយ​បាន​អាច​ធ្វើ​គ្រូ​បាន​ទាល់​តែ​រៀន​ពិ​ជំនាន់ ៨០ ជាង​មក ណឹងលួច​រៀន​នៅ​គុម្ព​ចេក​ណឹង ។

    • លី កល្យាណ / កក្កដា 3 2012 1:54 ល្ងាច

      តាម៉ាប់ចាប់បានត្រូវ ខ្ញុំដឹងថាគាត់ដាក់ឆ្នាំកំណើត កូនប្រុសច្បង របស់គាត់ក្នុង ហ្វេសប៊ុកហ្នឹង

    • តា ម៉ាប់ / កក្កដា 3 2012 2:49 ល្ងាច

      អូ អ៊ីចឹង​បាន​សម ។ 🙂 អរគុណបង

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 3 2012 1:54 ល្ងាច

      😕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: