Skip to content
2 ខែកក្កដា 2012 / ស្នាមញញឹម

នឹកកន្លែងធ្លាប់រងទឹកភ្នែក

នរណាមិនដឹង! ថាខ្ញុំហ្នឹងមិនដែលស្គាល់រសជាតិស្នេហាអីនឹងគេនោះ! ប្រកាសមួយៗអួតតែរឿងហ្នឹង។

តាមពិតទៅមនុស្សដូចខ្ញុំនេះ កើតជម្ងឺម្យ៉ាងដែលមិត្តភ័ក្តិខ្ញុំនាំគ្នាហៅថាវិកលចរឹត (ឆ្កួត) ។ ពេលណាខ្ញុំទំនេរ ខ្ញុំ ទាញម៉ូតូជិះទៅលេងតាមស្រុកចម្ការ តាមព្រៃភ្នំក្រំថ្ម តាមអូរតាមស្ទឹង ស្រេចតែក្បាលវ៉ាល់របស់ខ្ញុំ ហើយ ជួនកាលត្រឹមតែមួយវិនាទីទេដែលខ្ញុំអាចប្តូរទិសដៅបានភ្លាម។

ថ្ងៃទី ៧ មករា ២០១២ ដោយសារអត់ការងារធ្វើជិតមួយឆ្នាំហើយផង ទំនេរពេកទៅលេងផ្ទះហួសទៅស្រុក សណ្តាន់-ទំរីងកម្សាន្តអារម្មណ៍ផន់ខ្ញុំចឹងទៅ។ បើសរុបជាចម្ងាយផ្លូវគឺប្រហែលជាងប្រាំមួយរយគីឡូម៉ែត្រ ក្នុងរយៈពេលពីរថ្ងៃ។

ម្តាយខ្ញុំកាលមុនចូលចិត្តទៅតាមខ្ញុំណាស់ (បែបខ្លាចឯងទៅខូចកាចឯណាបានជាចេះតែតាមមើលតែអង្គរក្ស) តែឥឡូវនេះលែងតាមហើយ ព្រោះការជិះម៉ូតូយូរនាំឱ្យគាត់ឈឺ បើបានឡានទៅបានគាត់ទៅតាម។ រឿងអីជិះ ឡាននោះ សាំងថ្លៃមើលតែមាសទៅហើយ។

កាលថ្ងៃទៅលេងសណ្តាន់នោះ គោលបំណងគឺចង់ទៅទំរីង នាំគាត់ទៅមើលក្រុមគ្រួសារដែលគាត់ផ្ញើអាវជជុះ និងពូថៅឱ្យ តើជីវភាពប្រែប្រួលទៅជាបែបណាហើយ? ទៅរកមើលកន្លែងពួនលាក់ខ្លួនគេចពីការតាមដានរបស់ គេ(កាលហ្នឹងធ្វើការងារការពារបរិស្ថាន ភ្នែកនៅកញ្ចឹងកម្តងៗរាប់ខែឯណោះ) ហូបតែមីរហូតដល់ថ្នាក់រមួលពោះ ម៉ែបញ្ជូនទៅពេទ្យព្យួរសេរ៉ូម។ មានអីអស្ចារ្យ បើមនុស្សខ្លួនមួយចឹង គ្មានគិតអីច្រើនទេ ពាក្យថាខ្លាច ដូចជាគ្មាន បានចារឹកទុកក្នុងវចនានុក្រមរបស់ខ្ញុំឡើយ។

តែទៅមិនដល់ទេ ដោយសារត្រូវឆ្លងព្រៃហើយត្រូវស្នាក់នៅមួយយប់ទៀតឯស្រុកនោះ ក៏បកក្រោយត្រឡប់មក ភ្នំអំពេញទាំងកណ្តាលអាធ្រាត្រ រួចឆ្លៀតមានអ្នកហៅទៅលេងជាមួយគេម៉ោងមួយភ្លឺតទៀត នេះបានពិតជា ស្មៅចាក់ជើងមែន។

នេះជារូបភាពខ្លះៗពីការដើរកម្សាន្តព្រៃរបៀបមនុស្សមិនគ្រប់ទឹកដូចជាខ្ញុំ៖

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

កាលចេញដំណើរទៅ មិនបាននឹកថាចង់ថតរូបទេ ដល់តែទៅឈប់នៅសាលាស្រុកសណ្តាន់ក៏នឹកចង់ថតរូប រួចហើយចង់ដាក់រូបស្រីចាស់គួរឱ្យខ្នាញ់ម្នាក់នេះដែរដើម្បីរម្លឹកថា គាត់ធ្លាប់បានទៅជាមួយខ្ញុំកាលនៅមាន កម្លាំងខ្លះៗ ឥឡូវចាស់ហើយ បបួលទៅណាក៏មិនទៅដែរ សូម្បីតែទៅមើលស្រែខ្លួនឯង 😦

រូបទី១ និង រូបទី២ ៖ សាលាស្រុកសណ្តាន់

រូបទី៣៖ មធ្យោបាយធ្វើដំណើរ និងអ្នករួមដំណើរ (ត្រូវជាម្តាយខ្ញុំ)

រូបទី៤៖ ការិយាល័យអាវុធហត្ថស្រុកសណ្តាន់

រូបទី៥៖ ដល់ម៉ោងដាក់រទេះ រកបាយរកទឹក

រូបទី៦៖ កំពូលម្ហូបសម្រាប់អ្នកដំណើរផ្លូវឆ្ងាយ (បាយស្រូវរំដួលដែលប្រុងចែកឱ្យបងសុធាកាលពីដើមឆ្នាំខ្ចប់ ស្លឹកចេក និង ត្រីច្រកែងឬត្រីក្រហែប្រឡាក់អាំង)

រូបទី៧៖ រូបមួយនេះចង់បង្ហាញថា តែដល់ម៉ោងបាយហើយ ស្បែកជើងទៅមួយចំហៀង លាងតែដៃ ពួយយក៍

រូបទី៨៖ បាយបណ្តើរគិតបណ្តើរ រើសអុសមកផ្ទះវិញកុំឱ្យខាត! ហ្នឹងម៉ែខ្ញុំ!

រូបទី៩៖ ដបទឹកខ្ញុំធំជាងរបស់គាត់៦ដង ចំណែកគំនិតសន្សំរបស់គាត់ធំជាងខ្ញុំមួយពាន់ដង (ខ្ញុំរើសបានស្នឹង គោមួយប៉ុនកដៃ គាត់យកឈើដែលគាត់ទ្រាប់អង្គុយមកផ្ទះ) ឈឺៗៗៗ! ឈឺចិត្ត!

រូបទី១០៖ ស្ពានអនុស្សាវរីយ៍កន្លែងជ្រូកព្រៃដេញជិតស្លាប់ជិតរស់ …  😦

រូបទី១១៖ អរគុណអ្នកបើកឡានដឹកដំឡូងជាអនេក!

រូបទី១២៖ រូបសំណាកព្រះនារាយណ៍ សញ្ញាសម្គាល់ទីរួមស្រុកសណ្តាន់

រូបទី១៣៖ មើលពីសាលាស្រុកទៅស្ពានសណ្តាន់ ឆ្លងស្ទឹងសែនស្រុកខ្មែរ

រូបទី១៤៖ ស្ពានឆ្លងស្ទឹងសែនត្រង់ទីរួមស្រុកសណ្តាន់

រូបទី១៥៖ ម្តាយខ្ញុំស្រឡាញ់រូបភាពលើស្ពានឆ្លងស្ទឹងសែនណាស់ គាត់ថាថតឱ្យគាត់មួយ! ចឹង…ឈរឱ្យនឹង កុំធ្វើខឹងភ្នែកសម្លឹងទៅឆ្ងាយ…(ខ្ជិលដាក់ឃ្លាចុងក្រោយ នាំគេមើលងាយថាឯងរមិលគុណ)

រូបទី១៦៖ ស្ទឹងសែនប៉ែកខាងលើទីរួមស្រុក

រូបទី១៧៖ សកម្មភាពសម្រាប់ជីវភាពរបស់ប្រជាជននៅស្រុកនេះគឺរាវគ្រួសអាចម៍ផ្កាយ ដែលលក់បានថ្លៃ!

រូបទី១៨៖ ស្ទឹងសែនប៉ែកខាងក្រោមទីរួមស្រុក

រូបទី១៩៖ ដីដុះកណ្តាលស្ទឹងដែលនាំស្ទះដល់លំហូរទឹកស្ទឹងនារដូវវស្សា

រូបទី២០៖ អូរមានប៉ែកខាងលើ (តិចទៀតបានទៅធ្វើហើយ)

រូបទី២១៖ អូរមានប៉ែកខាងក្រោម

រូបទី២២៖ អូរមានក្រោយពេលបាក់សំណង់បង្ហៀរកាលពីឆ្នាំ ២០០៦

រូបទី២៣៖ ផ្ទះអ្នកភូមិ របៀបដែលខ្ញុំស្រឡាញ់ព្រោះមានហេតុផលជាច្រើន…

រូបទី២៤៖ ចង់បានបែបផ្ទះនេះណាស់ … ដូចកាលជីតាទួតធ្លាប់ធ្វើទុកឱ្យជីដូនខ្ញុំ…

រូបទី២៥៖ គុម្ពស្រូវដែល លី កល្យាណ យល់ថាស្អាតណាស់

រូបទី២៦៖ វាលខ្សាច់សាហារានៅតាមផ្លូវពីអូរមានមកប្រាសាទសំបូរ

រូបទី២៧៖ អនុស្សាវរីយ៍ដែលសោម មិត្តខ្ញុំធ្លាប់ស្រក់ទឹកភ្នែកព្រោះសង្ហាដោយសារអេសអិល

រូបទី២៨៖ ការិយាល័យព័ត៌មានទេសចរណ៍សំបូរព្រៃគុក

រូបទី២៩, ៣០, និង៣១៖ រូបភាពថ្ងៃលិចនៅភូមិឥន្ទកុមារ (ភូមិកំណើតឪពុក)

😀 😀 😀

Advertisements
  1. ភរិយានិងម្ដាយម្នាក់ / កក្កដា 2 2012 8:41 ល្ងាច

    ហ៊ើយៗៗៗ

    • លី កល្យាណ / កក្កដា 2 2012 8:45 ល្ងាច

      រួចអាម៉េចណឹង? 😀

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 2 2012 8:52 ល្ងាច

      ស្ដាយវ័យក្រមុំហ្នឹងណា

    • លី កល្យាណ / កក្កដា 2 2012 8:58 ល្ងាច

      យីៗៗ!!! … ឌឺឱ្យពីណាហ្នឹង? 😀

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 2 2012 9:11 ល្ងាច

      ទៅចឹងវិញបង ឌឺអីណា ស្ដាយវ័យក្រមុំខ្លួនខ្ញុំហ្នឹងណា ឃើញបងដើរតាមព្រៃហាត់ព្រៃហោងចឹង ចង់ដើរដែរ តែហួសពេលហើយព្រះរៀមបងអើយ

    • លី កល្យាណ / កក្កដា 3 2012 7:10 ព្រឹក

      សុំទោសម៉ាក់អាបីនាក់ យប់មិញដេកលក់ចោល។
      ឱខ្ញុំស្មានខុសទៀតហើយ។
      នៅមិនទាន់ហួសពេលទេ បើសិនជាកូនធំជាងនេះបន្តិចទៀត! 😀

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 3 2012 1:30 ល្ងាច

      ចាំកូនធំ មុខតែដូចបងសុធាថមិនខានហេ អត់ហ៊ានដើរ ខ្លាចតារកមេផ្ទះថ្មីទៀត ហួសហើយជាតិនេះ…

    • Somada / កក្កដា 3 2012 12:33 ល្ងាច

      ហើយចុះវាម៉េចមានកូនហ្នឹងដើរអត់បានហី ? ស្តាយណាស់អត់បានទៅជាមួយ កាលពីអាទិត្យនេះកូន ៗ បបួលទៅលេង​ព្រៃដែរ តែមិនបានទៅព្រោះគេងជ្រុល ។ បើឲ្យក្មួយ​ៗ ទៅនៅជាមួយមីងគេនេះ ពិតជាត្រូវ​គ្នាមិនខាន ។

    • លី កល្យាណ / កក្កដា 3 2012 1:30 ល្ងាច

      ត្រូវគ្នាហ្នឹង ម៉ាក់ និងប៉ាអាចលស់ព្រលឹង ព្រោះថា មីងនិងក្មួយដើរបាត់ៗរហូតមិនខាន បើសិនជាត្រូវ គ្នាមែនទែនគឺ ដើរលេង ទុកម៉ាក់ និងប៉ាឱ្យក្លាយជា ក្រមុំកម្លោះម្តងទៀត ក្រែងអាចរកបានប្រុសមួយនឹង គេ។
      😀

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 3 2012 1:33 ល្ងាច

      គេងឆ្ងាញ់ជាងដើរហើយបង

    • តា ម៉ាប់ / កក្កដា 3 2012 5:46 ល្ងាច

      អី យ៉ូយៗៗៗ សុទ្ធ​តែ​ស្ដាយ​អីណា និយាយ​បាត់​មាស​ម៉ា​កញ្ឆេរអ៊ីចឹង បងវី ! ខ្ញុំនៅ​កម្លោះតែបែបចង់ការ 😀 តែបើ​ការ​ហើយ បែប​ចង់​ខ្លួន​មួយ​វិញ​ហើយ​ក៏មិន​ដឹង :D:D:D

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 3 2012 9:08 ល្ងាច

      គង់មានថ្ងៃប្រុសដឹងខ្លួនមិនខាន ពេលដែលបានជួបនឹងវិបត្តិ…

    • តា ម៉ាប់ / កក្កដា 3 2012 9:17 ល្ងាច

      ទាល់យូរតិច​មើលទៅ 😛

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 3 2012 9:22 ល្ងាច

      គង់មានថ្ងៃមួយ ថ្ងៃដែលសោកា…

    • លី កល្យាណ / កក្កដា 3 2012 9:24 ល្ងាច

      ថ្ងៃដែលខ្លោចផ្សារ…

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 3 2012 9:27 ល្ងាច

      ចិន្ដាមួរហ្មង…

    • តា ម៉ាប់ / កក្កដា 3 2012 9:24 ល្ងាច

      ចាំ​តែមើលទៅដឹងហើយ ហ្គាៗៗៗ

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 3 2012 9:26 ល្ងាច

      ង៉ាស់ៗៗៗៗ

    • លី កល្យាណ / កក្កដា 3 2012 5:58 ល្ងាច

      មហាសាវ៉ាៗ តែយាយម៉ាប់ដឹង មុខជាត្រូវមិនខានរ៉េ។ ធ្វើចិត្តឱ្យស្មោះតិចមើល៍ 😉

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 3 2012 9:08 ល្ងាច

      ត្រឹមត្រូវបងកល្យាណ!

  2. សម្ផស្ស / កក្កដា 2 2012 10:25 ល្ងាច

    មាន​ចឹង​ដែរ​ណ៎! ខ្ញុំ​បន់​អោយ​តា​គេ​ព្រម​អាង​នឹង​ការ​ គ្មាន​គិត​ស្តាយ​អី​ម៉ា​តិច​សោះ ស្តាយ​តា​មួយ​ដែរ​ខ្លាច​ចាញ់​បោក​ពេល​វេលា (សុំចេះ​តា​និយាយ​ទៅ​ទេ) ។

    • លី កល្យាណ / កក្កដា 3 2012 7:12 ព្រឹក

      អត់ស្តាយវ័យកម្លោះអីតាក់ទិចទេ? 😀

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 3 2012 1:40 ល្ងាច

      ហ៊ូ!!!! សម្ផស្សអើយ បន់អោយគេព្រមការ ប៉ាយ័ត្នតែការហើយ តាំងត្អូញថាស្ដាយសេរីភាពអីណាអីណីឡូវហើយ :mrgreen:

    • តា ម៉ាប់ / កក្កដា 3 2012 5:44 ល្ងាច

      ដូចចង់ដៀមដាប 😀

    • លី កល្យាណ / កក្កដា 3 2012 5:59 ល្ងាច

      ដូចត្រូវ! 😀

    • សម្ផស្ស / កក្កដា 5 2012 8:51 ល្ងាច

      @ តា​ម៉ាប់​អត់​ឌៀម​ដាម​ទេ

    • សម្ផស្ស / កក្កដា 5 2012 8:52 ល្ងាច

      សុខ​ចិត្ត​លះ​បង់​សេរី​ភាព​ចោល​ហើយ​បង​អើយ! អោយ​តា​បាន​ប្រពន្ធ 😀

  3. Somada / កក្កដា 5 2012 6:14 ល្ងាច

    អីយ៉ា ថ្ងៃមុនអានអត់ចប់ ទើបតែមិញនេះឃើញ​មានបាយស្រូវរំដួលផ្ញើបងទៀត អរគុណកល្យាណ ចាំបងរកជួលឡានមួយទៅយកឲ្យអស់ពីជង្រុកម្តង ។

    • លី កល្យាណ / កក្កដា 6 2012 6:56 ព្រឹក

      ង៉ាស់ៗៗៗ ឆ្នាំនេះបែបគ្រាន់បើទៀតហើយបង! ដីស្រែទួលបានផលឆ្នាំណាទឹកធំ តែបើស្រែវាលរបស់ខ្ញុំ មុខជាហូបប្រហុកធំជាងហើយ 😦

  4. vsthea / កក្កដា 7 2012 8:05 ល្ងាច

    បានប្រហុកហូបរឹតតែពិសេសទៀតទៅហើយ ! អ្ហើយពិតជានឹកប្រហុកអាំងស្លឹករមៀតណាស់ខ្ញុំ កម្សត់នោះគ្មាននរណាកម្សត់ដូចរកតែប្រហុកញ៉ាំក៏មិនបានផង!

    • លី កល្យាណ / កក្កដា 7 2012 11:25 ល្ងាច

      ឱ ចុះបងខ្ញុំក៏កំសត់ម៉្លេះលោក!
      នៅស្រុកនោះមានប្រហុកដែរទេបង?

  5. vsthea / កក្កដា 8 2012 6:30 ព្រឹក

    ប្រហុកស្រុកគេនេះ បើនៅផ្ទះយើងវិញគ្មាននរណាញ៉ាំទេមើលទៅ បើគេបុកល្ហុងវិញគេដាក
    ​ទឹកប្រហុក ។ ចាំបងទៅលួចថតយកមកឲ្យមើល

    • លី កល្យាណ / កក្កដា 8 2012 6:58 ព្រឹក

      អរគុណបង។
      ខ្ញុំប្រុងថាទៅលេង ដល់ស្រាប់តែគ្មានម្ហូបដែលខ្ញុំ ចូលចិត្តផង ខកចិត្តប៉ាដោយ។
      😀

  6. Heng-dee / កក្កដា 10 2012 7:37 ល្ងាច

    សុំឆ្ងល់មួយបង រូបទី១១​ ឃើញមានតែកំណត់ឈើកល់ធ្វើស្ពានម៉េចដាក់អរគុណឡានដឹកដំលូងវិញបង?

    • លី កល្យាណ / កក្កដា 10 2012 7:53 ល្ងាច

      ហាសហា កម្លោះនេះតាមដានរឿងល្អិតណាស់ ដូចតាម៉ាប់ចឹង។
      ចាំខ្ញុំនិទានរឿងជ្រូកព្រៃដេញខ្ញុំប៊ិះនឹងស្លាប់ហ្នឹង ចែកគ្នាស្តាប់ង៉ៃណាទំនេរណា៎!

    • Heng-dee / កក្កដា 11 2012 10:43 ព្រឹក

      ចឹងទេអីបង នៅមានរឿងពាក់ព័ន្ឋទៀត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: