Skip to content
10 ខែកក្កដា 2012 / ស្នាមញញឹម

ថ្ងៃពិសេសដែលខ្ញុំរង់ចាំ

ខ្ញុំមិនដែលស្រឡាញ់នរណាដែលខ្ញុំមិនដែលស្គាល់ទេ។ នេះជាលើកដំបូងហើយដែលអារម្មណ៍របស់ខ្ញុំហោះទៅ បាត់ពីស្រុកកំណើតទៅតាមរកមនុស្សដែលខ្ញុំស្រឡាញ់។ ខ្ញុំសារភាពថា ខ្ញុំងាយនឹងប្រើពាក្យថាស្រឡាញ់ចំពោះ អ្វីៗដែលនៅជុំវិញខ្លួនខ្ញុំណាស់ ជាពិសេសគ្រាន់តែពេញចិត្តនឹងនរណាម្នាក់ដែលគេញញឹមសល់ពីណា រសាត់ មកចំភ្នែកខ្ញុំ គឺខ្ញុំនឹងនិយាយថា ខ្ញុំស្រឡាញ់ម្នាក់នោះដល់ហើយ ឬ គេគួរឱ្យស្រឡាញ់ណាស់… មិនចំពោះតែ មនុស្សទេដែលខ្ញុំនឹងនិយាយពាក្យនេះកាលបើខ្ញុំពេញចិត្តគេ សូម្បីសត្វ វត្ថុនានា មានជីវិតក្តី ឥតជីវិតក្តីក៏ខ្ញុំប្រើ ពាក្យតែមួយនេះចំពោះរបស់ទាំងនោះដែរ 😀 ចំពោះអ្នកផ្សេង តើគេនឹងប្រើពាក្យថាស្រឡាញ់ងាយដូចខ្ញុំដែរទេ?

អ្នកនាង អាឡិចសាន់ដ្រា ហេឌីសាន់ Alexandra Hedison ជាតួកុនដំបូងដែលខ្ញុំស្រឡាញ់ដោយមនោគតិ រួមជា មួយនឹងការកោតសរសើរអំពីការងារថតរូបដែលរួមមាន៖ អត្ថន័យនៃរូបថត ចំណុចផ្តោត លក្ខណៈពិសេស និង មួយទៀតគឺការច្នៃប្រឌិត។ នៅមានលក្ខណៈពិសេសខ្លះទៀតដែលខ្ញុំពេញចិត្តចំពោះការងាររបស់គាត់ ដោយសុំ លាក់ទុក…

ខ្ញុំមិនមានជំនាញខាងរូបថត ឬថតរូបទេ ព្រោះតែខ្លួនឯងមិនដែលបានថតបានរូបណាគួរជាទីចូលភ្នែកមួយ។ តែខ្ញុំចូលចិត្តមើលរូបថតគេ ហើយរាវរកន័យរបស់វាតាមគំនិតរបស់ខ្ញុំ ចង់ម្ចាស់រូបថតមានគំនិតយ៉ាងម៉េចក៏ខ្ញុំ មិនដែលខ្វល់ទេ។

ត្រង់នេះសូមនិយាយពីគាត់តាមការយល់ដឹងរបស់ខ្ញុំត្រួសៗជម្រាបជូនមិត្តនៅលើវើតប្រេស៖

អ្នកនាង អាឡិចសាន់ដ្រា ហេឌីសាន់ Alexandra Hedison កើតថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ១៩៦៩ នៅឡូសអាន់ ចឺលើស រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិច ក្នុងគ្រួសារសិល្បៈមួយ ដែលមានឪពុកជាតួកុន ដេវីដ ហេឌីសាន់ និងម្តាយជាផលិតករ ប្រ៊ីជីត ហេឌីសាន់ និងមានប្អូនស្រីម្នាក់ឈ្មោះ សេរេណា ហេឌីសាន់។

អាឡិចសាន់ដ្រា ហេឌីសាន់ ជាអ្នកថតរូបទេសភាពប្រកបដោយសិល្បៈនៃការច្នៃប្រឌិតខ្ពស់ និងមានគំនិតជ្រៅ ក្នុងការបង្កប់អត្ថន័យរូបភាពដែលគាត់បានដាក់តាំងបង្ហាញ។ ការតាំងបង្ហាញរូបភាពដែលជាលទ្ធផលការងារ របស់អាឡិចសាន់ដ្រា ហេឌីសាន់ មានចំនួនបីធំៗ គឺ៖

– “Ithaka” បានដាក់បង្ហាញនៅ Concrete + Glass (the art event which brought together over 25 artists to the galleries and art spaces in London’s Est End)  នៅ ខែកក្កដា ឆ្នាំ ២០០៨ និងបានដាក់បង្ហាញបីដងទៀត នៅ បីកន្លែងផ្សេងគ្នា (សូមស្វែងរកបន្ថែមនៅទីនេះ) និងបានទទួលលិខិតឆ្លងដែនសម្រាប់តាំងពិព័ណ៌នៅបរទេស ទៀតផង។

– “(Re)Building” បានដាក់បង្ហាញនៅ White Room Gallery in West Hollywood នៅឆ្នាំ ២០០៥

– “Element” បានដាក់បង្ហាញនៅ White Room Gallery in West Hollywood នៅឆ្នាំ ២០០៤

លក្ខណៈពិសេសនៅក្នុងការដាក់តាំងពិព័ណ៌ Ithaka គឺខ្ញុំបានសង្កេតឃើញ (ពិតមែនតែខ្ញុំមិនបានទៅឃើញ ដោយផ្ទាល់) ថាការរៀបចំស៊េរីផ្ទាំងទំហំប្រហែលមួយម៉ែត្រកន្លះគុណនឹងពីរម៉ែត្រ នៃរូបទេសភាពក្នុងព្រៃនៅ អាមេរិចនោះពិតជាស្អាតតាមធម្មជាតិបំផុត ហើយកាលបើអ្នកទៅទស្សនាបានដើរកាត់ផ្ទាំងរូបភាពនោះ រូប គេនឹងចាំងស្រមោលទៅក្នុងកញ្ចក់ហាក់បីដូចយើងមើលឃើញមនុស្សដើរនៅក្នុងរូបថតពិតៗ ឬអាចធ្វើឱ្យ មានអារម្មណ៍ថាអ្នកដើរមើលក្នុងពិព័ណ៌គឺដូចបានចូលទៅ ក្នុងព្រៃជ្រៅនោះជាមួយអ្នកថតរូបជំនាញម្នាក់ នេះដែរ។

មានរឿងច្រើនទៀតដែលខ្ញុំបានសង្កេតឃើញក្នុងរូបភាពស្នាដៃរបស់គាត់ តែខ្ញុំមិនហ៊ានដាក់ក្នុងនេះទេ ព្រោះ តែខ្ញុំមិនបានទទួលការអនុញ្ញាតឱ្យប្រើប្រាស់រូបនោះ។ សូមចូលទៅតំណភ្ជាប់ខាងលើរួចស្វែងរករូបទាំងនោះ នៅយូធូប និង វេបសាយដែលគាំទ្រគាត់

តាំងពីថ្ងៃដែលខ្ញុំបានឃើញរូបភាពរបស់គាត់មក ខ្ញុំបានចំណាយប្រាក់ប្រហែលពីររយដុល្លារក្នុងការប្រើឥន្ទនេត្រ ដើម្បីស្វែងរកព័ត៌មានផ្ទាល់ខ្លួនរបស់គាត់ ជាពិសេសអាសយដ្ឋាន ដោយក្នុងបំណងចង់ផ្ញើកន្សែងរុំកធ្វើពីសូត្រ ដ៏ស្រស់ស្អាតព័ណ៌ទឹកប្រាក់លាយខ្មៅជាក្រឡាចត្រង្គ។ បានឱ្យគេធ្វើដោយកក់ប្រាក់គេរួចរាល់ហើយ តែក្រោយ ពេលទាក់ទងទៅគាត់តាមរយៈមិត្តភ័ក្តិ គាត់ប្រាប់មកវិញថាគាត់អរគុណនូវសំណើដ៏ល្អនេះ តែគាត់មិនអាចឱ្យ នរណាស្គាល់អាសយដ្ឋានរបស់គាត់ទេ (គាត់អត់ដឹងថាខ្ញុំស្គាល់ទាំងក្លោងទ្វារផ្ទះគាត់ និងម៉ាករថយន្តដែលចត នៅមុខផ្ទះទៅទៀតទេ)។ ក្រោយពេលមិនទទួលការអនុញ្ញាតខ្ញុំក៏មិនខ្ចីទៅយកកន្សែងសូត្រដែលកំម៉្មង់គេរួច ហើយនោះ ហើយថ្ងៃនេះជាថ្ងៃដែលខ្ញុំបានដាក់កាលវិភាគតាំងពីពីរខែមុនម៉្លេះដើម្បីជូនពរថ្ងៃខួបកំណើតមនុស្ស ដែលខ្ញុំស្រឡាញ់…ពិតមែនតែខ្ញុំនៅឆ្ងាយ…តែអ្វីដែលខ្ញុំដឹងអំពីគាត់គឺជាមនុស្សម្នាក់ដែលរឹងមាំ និងម៉ត់ចត់ បំផុត។

ខាងក្រោមនេះជារូបមួយចំនួនដែលខ្ញុំស្រឡាញ់ ខ្ញុំចង់ជូនពរមនុស្សដែលខ្ញុំស្រឡាញ់តាមរយៈរូបភាពនេះ។

សូមសេចក្តីសុខ សុភមង្គល និងភាពរីករាយស្ថិតនៅនឹងអ្នកជានិច្ច! Happy Birthday to Alexandra Hedison!

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

Advertisements
  1. ភរិយានិងម្ដាយម្នាក់ / កក្កដា 12 2012 2:42 ល្ងាច

    ម៉ានង៉ៃនេះមិនដឹងជាភូមិនេះកើតអី ឬក៏មកឥន្ធណេត្រខ្ញុំមានបញ្ហា អត់មានការអោយដំណឹងពីអត្ថបទចុះផ្សាយថ្មីសោះ។ ទើបតែចូលប្រកាសបងបានថ្ងៃនេះឯង។
    និយាយពីសាច់រឿងបង ខ្ញុំក៏ធ្លាប់ស្រឡាញ់តួកុនដូចបងដែរតែកាលពីនៅវ័យជំទង់ ដល់ចេះមានស្នេហាពិត លែងនឹកលែងនាអស់ហើយ(បែបមកពីរវល់នឹងប្ដីសីកូនចៅពេកក៏មិនដឹង)

    • លី កល្យាណ / កក្កដា 12 2012 7:41 ល្ងាច

      😀 មានមនុស្សដែលខ្លួនស្រឡាញ់គ្រប់គ្រាន់ហើយ ចាំបាច់គិតពីអ្នកនៅជើងមេឃអី ។ មូលហេតុមកពីខ្ញុំ អត់ទាន់មានអ្នកណាក្នុងបេះដូងនឹងគេបានជាខ្ញុំចេះ តែស្រឡាញ់របស់នេះ របស់នោះ អ្នកនេះអ្នកនោះ គ្មានស្វាង ឡើងអ្នកភូមិធុញនឹងប្រកាសខ្ញុំដល់ក 😀

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 12 2012 9:53 ល្ងាច

      😀 😀 😀 😀 មិនធុញទេ​ ដាក់ប្រកាសអោយច្រើនមក ចែកអ្នកភូមិអានបានសប្បាយខ្លះ ញញឹមខ្លះ ហួសចិត្តខ្លះអីចឹងៗទៅ

    • លី កល្យាណ / កក្កដា 15 2012 8:34 ព្រឹក

      មានតែម៉ាក់អាបីនាក់ទេដែលចង់សើចដោយសារប្រកាសរបស់ខ្ញុំ មានអ្នកចូលមកមើលហើយគេដាក់ថា Shit ដែរណា៎!

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 15 2012 2:11 ល្ងាច

      ចុះពីណាគេក៏ឈ្លើយម្ល៉េះ បើមិនពេញចិត្តមកមើលធ្វើអី? ដេញចេញទៅ ទុកធ្វើអី? នេះជាប្លុកផ្ទាល់ខ្លួនគេតើ មិនមែនជាវែបសាយសំរាប់សាធារណជនទេ។

    • លី កល្យាណ / កក្កដា 15 2012 4:40 ល្ងាច

      ជីវីកុំចិត្តក្តៅ ជួនកាលខ្ញុំពិតជា ដូចគេថាមែនណា៎! និយាយអ្វីគ្មានខ្លឹមសារគ្មានតម្លៃរមែងនាំគេវាយតម្លៃ បែបនេះឯង។
      អ្វីដែលខ្ញុំចង់បាន គឺគ្រាន់តែឱ្យអ្នកអានបានសើចសប្បាយ នឹងរឿងរបស់ខ្ញុំហើយក៏ស្រង់ពិសោធន៍នោះទៅទុកទេ។
      តែក្រោយពេលចូលមកក្នុងភូមិនេះខ្ញុំបែរជាទទួលបាន ពិសោធន៍ជាច្រើនដែលខ្ញុំមិនបានដឹង ធ្វើឱ្យខ្ញុំចង់នៅ លេងជាមួយគ្នាយើងក្នុងភូមិនេះដោយសប្បាយចិត្ត
      I am happy to be your friend on wordpress … 😀

  2. somada / កក្កដា 13 2012 10:13 ព្រឹក

    បេះដូងទំនេរ ឬ មួយមិនព្រមបើកបេះដូងឲ្យគេចូល ?
    ថ្ងៃពិសេសអីទៅម្ចាស់ផ្ទះ ?

    • លី កល្យាណ / កក្កដា 15 2012 8:30 ព្រឹក

      អ៊ីហ៍! ខ្ញុំមិនមែនចិត្តងាយទេណាម្ចាស់បង ទៅបើកបេះដូងចំហរយ៉ាងម៉េចបាន? តែគេនាំគ្នាចូលមកពេញបេះដូងហ្នឹងតាំងពិបាកដេញចេញវិញឡូវហើយ!
      ថ្ងៃពិសេសហ្នឹងគឺថ្ងៃកំណើតរបស់គាត់ដែលខ្ញុំចង់ផ្ញើកន្សែងរុំកទៅជូនតាំងពីពីរខែ មុនម៉្លេះ អាឡុវផែនការក្លាយជាផែនស្ករ!

  3. សម្ផស្ស / កក្កដា 14 2012 12:33 ព្រឹក

    ច្រៀង​បទ​គោះ​ទ្វារ​បេះ​ដូង​ម៉ង​ទៅ​ 😀

    • លី កល្យាណ / កក្កដា 15 2012 8:32 ព្រឹក

      ទ្វារបេះដូងខ្ញុំកំពុងតែពុក កុំគោះអីខ្លាចបាក់មកទាំងផ្ទាំង 😀

    • សម្ផស្ស / កក្កដា 15 2012 12:19 ល្ងាច

      🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: