Skip to content
15 ខែកក្កដា 2012 / ស្នាមញញឹម

កំប្លែង៖ រឿងអត់ស្តេចដូចម៉ាក់អាបីនាក់សរសេរដែរ

ដោយសារខ្ញុំស្អាតសង្ហារគ្រាន់បើដែរ ខ្ញុំមានសង្សារគ្រប់ខេត្តក្រុងដែលខ្ញុំបានទៅដល់ មិនថាជើងមេឃជើងមុង ណាទេនារីជាច្រើននាក់សុទ្ធតែស្ម័គ្រជាសង្សារខ្ញុំទាំងដឹងហើយថាមនុស្សខ្ញុំនេះសំបូរស្នេហ៍។

ប្រមាណបួនប្រាំខែនេះខ្ញុំមិនសូវបានទាក់ទងនាងណាមួយឱ្យជាប់លាប់ទេ ព្រោះតែអត់ការងារ គ្មានបៀរវត្ស៍ ទុកជាមធ្យោបាយទៅរកនាង ស្រាប់តែមានម្នាក់ក្នុងចំណោមនោះបានផ្ញើប្រាក់មួយរយដុល្លាមកឱ្យគ្រាន់នឹង ទៅជួបគេបានមួយភ្លែតក៏នាងសុខចិត្តដែរ។

ដោយទាក់ទងតាមទូរស័ព្ទរួចរាល់ខ្ញុំក៏ណាត់គេឱ្យមកភ្នំពេញមកទទួលប្រាក់របស់គេទៅវិញទៅ ព្រោះខ្ញុំខ្ជិល ចាយណាស់ប្រាក់ហ្នឹងតិចពេក ចាំចាយអាមួយរៀលៗញើសរបស់ខ្ញុំវិញឆ្ងាញ់ស្រួលជាង។

ក្រោយពេលដឹងថាខ្ញុំគ្មានការធ្វើ នារីទាំងអស់នោះហាក់ជ្រួលច្រាលចង់ជួបខ្ញុំលើសកាលមានការងារមានប្រាក់ ទៅទៀត។ ខ្ញុំបិទទូរស័ព្ទមួយរយៈខ្លី និងក្រោយមកបើកទូរស័ព្ទតែមិនទទួលវិញ។

ឥឡូវជីវភាពវិលទៅរកភាពធម្មតាបណ្តើរៗហើយ ក៏ស្រាប់តែនឹកអរគុណនាងៗ ខ្ញុំបានតេទៅរកពួកគេគ្រប់គ្នា រហូតដល់នាងចុងក្រោយដែលខ្ញុំតេទៅ៖

អាឡូអូន!

ចាស ជម្រាបសួរបង! បងនៅឯណាឥឡូវ? បាត់មុខយូរហើយនៀក!

បងនៅភ្នំពេញ! សុខសប្បាយដូចតែរាល់ដងហ្នឹងមានទៅដល់ណា! (តាមពិតទៅខ្ញុំច្រឡំឈ្មោះនាង) អាស្រីសុខ សប្បាយជាទេអូន? (នាងឈ្មោះដានី តែដោយសារថ្ងៃនោះនាងកើតផ្តាសាយ សម្លេងនាងដូចអាស្រីចឹង)

បងឯងម៉េចបានជាហៅឈ្មោះខ្ញុំអាស្រី? បងឯងមានស្រីណាផ្សេងមែនទេ?

អ៊ីហ៍…ទៅជា…ចឹងទៅ…បងហៅអូនឯងចឹងព្រោះបងស្រឡាញ់តើ? ក្រែងអូនឯងស្រីហី ឱ្យបងហៅអូនអាប្រុស ម៉េចកើត?

ទេហ៍! បងឯងប្រាកដជាមានស្រីឯណាលាក់នឹងខ្ញុំហើយ! ស្អែកខ្ញុំឡើងទៅភ្នំពេញ! បងឯងតែមិនមកទទួលខ្ញុំ រឿងហើយ!

 

ដល់កខ្ញុំហើយ! ខ្ញុំប្រញាប់ដោះសារដើម្បីយករួចខ្លួនព្រោះតែខ្ញុំដឹងពីចំណុចខ្សោយរបស់នាង។

ក្រោយកើតរឿងរ៉ាវច្រឡំឈ្មោះពីរខែ ខ្ញុំបានភ្លេចរឿងចាស់ទាំងស្រុង ក៏ត្រូវនាងម្នាក់ទៀតតេរកណាត់គ្នាញ៉ាំ បាយថ្ងៃអាទិត្យនេះព្រោះខានជួបគ្នាជិតកន្លះឆ្នាំហើយប្រកែកមិនបានសោះ។ ដោយសារណាត់នាងតាំងពី ពីរអាទិត្យមុនខ្ញុំបានភ្លេចឈ្មោះនាង ដោយប្រហែសមិនកត់ទុកក្នុងកំណត់ហេតុ។

ព្រឹកថ្ងៃអាទិត្យនេះ ខ្ញុំដឹងថាខ្ញុំត្រូវស្រូតត្រឡប់មកពីខេត្តដើម្បីមកជួបគ្នាញ៉ាំបាយថ្ងៃត្រង់ ស្រាប់តែរកនឹកភ្លាម មិនឃើញសោះ នៅអង្គុយឯតៀមកាហ្វេអស់ចិត្តអស់ចង់ ដោយនឹកមិនឃើញខ្ញុំក៏តេរកគ្រប់គ្នា… តែក៏ស្ទង់ សភាពការណ៍ដែរ ថាតើនាងណាមួយដែលខ្ញុំជាប់ណាត់?

អាឡូ អូន!

ចាសបង! ម៉េចបាត់យូរម៉េះ?

បងរវល់ អូនឯងសុខសប្បាយទេហី? ការងារយ៉ាងម៉េចហើយ?

ដូចតែរាល់ថ្ងៃហ្នឹងមានយ៉ាងម៉េច! រួចនឹកឃើញម៉េចបានតេរកអូនហ្នឹង?

បងនឹកអូនឯងហ្នឹងណា! ដេកយប់មិញយល់សប្តឃើញអូនមករក… (ដឹងថាមិនមែនមួយហ្នឹងហើយ រកពាក្យ ដោះសារដើម្បីតេទៅមួយទៀត) …ចាំបងទៅ បងតេរកណា៎! អូខេ?… បាយ!

រាវរកលេខតេទៅមួយទៀត៖

អាឡូអូនសម្លាញ់! នៅណាហ្នឹង? (បង្អូសឃ្លាបន្តិចធ្វើដូចជានឹកគេណាស់ចឹង)

អូននៅផ្ទះ! បងនៅឯណាហ្នឹង?

(មួយនេះក៏មិនមែនដែរ ចឹងញ៉ែតែបន្តិចបានហើយនឹងអាលតេរកទៀត) … ជីប ជីប ជីប…នឹកណាស់ម្ចាស់ចិត្ត!

រកឃើញមួយទៀតហើយ៖

អូន! ចាំបងបានអត់?

ថីមិនចាំបើលេខដដែលហ្នឹង! តែលេខបងឯងអូនតេមិនដែលចូលសោះ ពេលខ្លះតេទៅមិនលើកទូរស័ព្ទអូន ទៀតម៉េចលែងចង់ជួបអូនហើយហ្អេះ?

នរណាថា? បងនឹកអូនឯងទ្រាំមិនបានហ្នឹងបានជាវាយឯកសារបណ្តើរ តេរកអូនឯងបណ្តើរឡើងវៀចក ក្រង៉េវ!

ចេះតែថាហើយ តាមពិតគ្មាននឹកអូនទេ! មិនឃើញតេរកសោះជិតប្រាំខែហើយ! (មួយនេះក៏មិនមែនដែរ តើមួយ ណាទៅហ្ន៎? ទម្រាំតែដឹងថាជាម្នាក់ណាតិចអស់លុយទូរស័ព្ទទៅ? ដោះសាររួចរាវរកលេខផ្សេងទៀត តេទៅរក)

អាឡូ!

អាឡូបង! បងឯងនៅណាម៉េចមិនតេរកអូនសោះចឹង! អូនមកដល់តាំងពីយប់ម៉្លេះ?

ចុះអាឡូវអូនឯងនៅណា? (មិនទាន់ច្បាស់ក្នុងចិត្តទេថាមួយហ្នឹង)

អូននៅចាំបងមុខគីរីរម្យ បងឯងថាមករកអូននាំទៅញ៉ាំអីនោះ អូនចាំតាំងពីយប់មិនឃើញមីសខលអីមួយ អូន មិនតេទៅទេព្រោះដឹងតែថាមិនលើកទូរស័ព្ទអូនហើយដោះសាររហូត…

បងដឹង! បងចាំបានតើ! តែយប់មិញបងរវល់ពេកបានជារកពេលតេទៅមិនបាន! ឃើញហេ៎ រួចរវល់ភ្លាមបងរក អូនភ្លាម អូនឯងស្មានថាបងមិននឹកឬ? បន់ឱ្យតែដល់ង៉ៃទេណា៎!

ចឹង? មែនហ្អេះ? មកយកអូនម៉ោ អូននៅចាំ!

អូយព្រះជាម្ចាស់ ទម្រាំបានដឹងថាមួយហ្នឹងមែនខ្ញុំបែកញើសប៉ុនគ្រាប់ពោត ព្រោះខ្លាចគេជាន់កែងជាប់រត់ទៅ ណាមិនរួច មុខជាខ្មាសនាងស្លាប់ហើយ!

ខ្មាសថា សង្សារច្រើនពេកជួនហៅឈ្មោះខុស ជួនទៅច្រឡំលេខ ហើយមានពេលខ្លះទៅរកខុសមនុស្សទៀត។

***

មួយរឿងទៀត៖ ណាត់សង្សារម្តងពីរនៅសៀមរាប មួយនៅក្រឡាញ់ មួយនៅខេត្ត ទម្រាំចេញពីក្រឡាញ់រួច អ្នក នៅឯខេត្តចេះតែតេរកមកដល់ណាហើយៗ? ម៉េចក្រដល់ម៉្លេះ?

ចេញរួចពីក្រឡាញ់បើកឡានដូចហោះមកសៀមរាប។ មកដល់រង្វង់មូលចូលខេត្តដែលក្បួនឡានប្រតិភូទើប តែចេញពីព្រលានយន្តហោះមកក៏បើកតាមក្រោយគេ មិនដឹងជាក្បួននរណា ហើយក៏មិនហ៊ានវ៉ាគេ សុខចិត្ត តែបើកតិចៗតាមក្រោយ រួចក៏បើកវិទ្យុស្តាប់ព្រោះចូលដល់ក្នុងខេត្តវិទ្យុចាប់រលកធាតុអាកាសបានច្បាស់ ក៏ឮ គេនិយាយព័ត៌មានពីលោកស្រី ហ៊ីលឡារី រ៉ដហាំ គ្លីនតុនមកទស្សនកិច្ចស្រុកយើង។

ពេលចេញផុតក្បួន ប្រឹងបញ្ជាឡានឱ្យទាន់ចិត្តទៅជួបនាង ក៏ស្រាប់តែត្រូវនាងបន្ទោស៖

បងឯងអាឡៃទៅណាបានជាយូរជាងមួយម៉ោងទៅហើយ នៅមកពីក្រឡាញ់មិនទាន់ដល់ទៀត? ខ្ញុំដឹងណា៎ ថាឡានហ្នឹងបើកដូចហោះចឹង រឿងអីបានជាយូរ? បងឯងប្រាកដជាមានស្រីណានៅសៀមរាបនេះមិនខាន!

មានណា? បងបើកមកដល់ផ្លូវចេញពីព្រលានយន្តហោះ ជួបហីលឡារីគ្លីនតុន បងក៏នាំគាត់ទៅដាក់ផ្ទះ សំណាក់ទៅ! អូនឯងអត់ចិត្តទេអី គេមកពីស្រុកណាស្រុកណីម៉ោដល់ស្រុកយើង យើងត្រូវទទួលគេឱ្យបាន សមរម្យហើយ មិនមែនជូនទម្លាក់រួចចេញបានភ្លាមឯណា? ត្រូវនៅជួយមើលរកបន្ទប់រកអីឱ្យគាត់ដែរណា៎!

បងឯងកុហកទៀតហើយ! ហ៊ីអីឯណា?

អូនឯងនេះ បងឱ្យរៀនស្តាប់ព័ត៌មានអត់ចេះស្តាប់សោះ! គេដឹងម៉ាពិភពលោករួចមានតែអូនឯងមួយអត់ដឹង!

ហ៊ឺស! (នាងសម្លក់ខ្ញុំទាំងគ្នាន់ក្នាញ់ក្នុងចិត្តព្រោះតែខ្ញុំតមាត់ឱ្យប៉ប៉ែសជាមួយនាង)

ខ្ញុំក៏បើកព័ត៌មានឱ្យនាងស្តាប់ ជាចៃដន់អីព័ត៌មាននោះនៅមិនទាន់អស់ នៅនិយាយពីដំណើរទស្សនកិច្ចរបស់ លោកស្រី។ សុំទោសផងលោកអើយ ចេះតែនិយាយទៅទេ គ្មានបំណងប្រមាទគាត់ឡើយ! 😦

Advertisements
  1. ភរិយានិងម្ដាយម្នាក់ / កក្កដា 16 2012 2:05 ល្ងាច

    តួប្រុសសាវ៉ាណាស់ គង់មានថ្ងៃស្រក់ទឹកភ្នែកដោយសារស្រីមិនខានទេ!

  2. vsthea / កក្កដា 16 2012 2:51 ល្ងាច

    តួប្រុសមិនចេះស្រក់ទឹកភ្នែកទេ ព្រោះសម្បូរស្រីច្រើនសម្រាប់ផ្គាប់ចិត្ត តែប្រយ័ត្នខ្លួនទៅ​ដូចចាស់លោកថា នៅ​មិននៅយកជ័រភ្នៅត្បៀតឃ្លៀក ។ សូមសួរមួយម្ចាស់ផ្ទះ ជីប​ៗ ហ្នឹងអីគេទៅ ?

    • លី កល្យាណ / កក្កដា 16 2012 3:29 ល្ងាច

      យ៉ា បង! ខ្ញុំថាតួម្នាក់ហ្នឹងតិចទៀតគង់មានង៉ៃនៅផ្ទះលែងបានទេ ព្រោះសំបូរស្នេហ៍ពេក…
      ជីបៗ ហ្នឹងគេថើបលាតាមរលកធាតុអាកាសណាបង 😀

  3. vsthea / កក្កដា 16 2012 4:22 ល្ងាច

    អ្ហើយហេតុតែឯងមិនទាន់សម័យហ្នឹងគេ ដល់ទៅគេប្រើពាក្យទំនើប ៗ អត់យល់អីម៉ាតិច នេះហេងហើយ​ដែល​​ដឹងមុន កុំអីជួបក្មេងស្ទាវ​ៗ វាធ្វើអញ្ចឹងដាក់ អត់ដឹងថាវាធ្វើអីទៀត ។
    តែបងថាតួហ្នឹងនៅផ្ទះលែងបានទើបត្រូវជាង ព្រោះពួកស្រី ៗ ទាំងនោះគេតាមដានស្គាល់ផ្ទះហើយ គេនាំគ្នា​មកអង្គុយចាំមុខផ្ទះ រួមមានទាំងដំបង ពូថៅ ទុកដេញមូសទៀតផង ។

    • លី កល្យាណ / កក្កដា 16 2012 4:30 ល្ងាច

      អូយ! ច្បាស់ម៉េះបង? មានដំបងមានពូថៅទៀត! គួរឱ្យអាណិតគ្នាណាស់ហ្ន៎!

    • vsthea / កក្កដា 17 2012 1:56 ល្ងាច

      មែនហើយគួរឲ្យអាណិតមូសនោះណាស់ គេស្រឡាញ់ដល់ថ្នាក់លែងយកដៃទះទៅហើយ ព្រោះខ្លាចឈឺ​ដៃ ដូច្នេះគេប្រើធម៌ត្រជាក់ដោយប្រើដំបង និង ពូថៅវិញ ។

    • លី កល្យាណ / កក្កដា 17 2012 2:16 ល្ងាច

      អាតួមួយហ្នឹងយ៉ាប់ហើយ ព្រោះត្រូវអ្នកភូមិវើតប្រេសដាក់មួយមាត់ម្នាក់ៗ ឡើងចង់ស្ពឹកមុខ 😦

  4. តា ម៉ាប់ / កក្កដា 17 2012 12:11 ព្រឹក

    តាម៉ាប់ ពីអតតីកាល ។

    • លី កល្យាណ / កក្កដា 17 2012 7:16 ព្រឹក

      ខំរើសដាក់ខ្លួនទៅ ប្រយ័ត្នយាយម៉ាប់មកឃើញ!
      😀

    • តា ម៉ាប់ / កក្កដា 17 2012 4:14 ល្ងាច

      ឃើញអីបង បើខ្ញុំប្រាប់អស់ហើយនឹង ។សម្រាប់ខ្ញុំមុននឹងចាប់ផ្ដើម ខ្ញុំហែកកេរ្ដិ៍ខ្លួនអែងប្រាប់គេសិន ទទួលបានមិនបាន តាមដំណើរ ។

    • លី កល្យាណ / កក្កដា 17 2012 4:17 ល្ងាច

      😀 ក្លាហានមែនសូមសរសើរៗ កូនគេជាមនុស្សឆ្លាតណាស់!

    • តា ម៉ាប់ / កក្កដា 17 2012 4:26 ល្ងាច

      I told her that is my past, are u going to live with past me or present me? ញ៉ែ៩

    • លី កល្យាណ / កក្កដា 17 2012 4:29 ល្ងាច

      ពូកែញ៉ែ!

    • តា ម៉ាប់ / កក្កដា 17 2012 4:33 ល្ងាច

      មិនមែនតែម៉ាមុខនឹងទេ ។

  5. achharia / កក្កដា 20 2012 1:05 ព្រឹក

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: