Skip to content
15 ខែកក្កដា 2012 / ស្នាមញញឹម

Just an imagination to the past…

*** A share of one story happen in this world, amazing world.***

 

១៤ កក្កដា ២០០៦ … ថ្ងៃនេះជាថ្ងៃដែលខ្ញុំនឹកដល់នីណា ថ្ងៃដែលយើងបែកគ្នាជារៀងរហូតហើយ។

ខ្ញុំនៅធ្វើការក្នុងពេលដែលរក្សា ខលមកប្រាប់ថា នីណា ចូលបន្ទប់ អាយស៊ីយូ។ ខ្ញុំលួងលោមនាងតាមទូរស័ព្ទក្នុង ពេលដែលខ្ញុំកំពុងវាយកំណត់ហេតុសម្រាប់ការប្រជុំកាលពីព្រឹក។ ប្រហែលជាជាងមួយម៉ោងដែលនាងទូរស័ព្ទ មករកខ្ញុំរហូតខ្ញុំមិនអាចផ្ចង់អារម្មណ៍ធ្វើរបាយការណ៍ប្រជុំកើត។ ខ្ញុំទ្រាំមិនបានដោយសារនិយាយទូរស័ព្ទយូរពេក ខ្ញុំបានផ្តាច់ទូរស័ព្ទចោលហើយប្រឹងបង្ហើយការងារមុនពេលបាយល្ងាច។ ខ្ញុំដឹងថាឳពុកម្តាយ និងបងប្រុសនាង នៅស្រុកចិនខ្ញុំមិនចង់និយាយច្រើននៅមុខគ្រួសារនាង ហើយត្រចៀករបស់ខ្ញុំដូចជាទទួលទូរស័ព្ទទាំងធុញទ្រាន់ ទោះជាដាក់កាសស្តាប់ក៏ដោយ។ ខ្ញុំដឹងថាខ្ញុំធ្វើខុសក្នុងពេលដែលនាងត្រូវការស្តាប់ពាក្យលួងលោមបំផុត ខ្ញុំបែរ ជាផ្តាច់ខ្លួនចេញពីការទទួលខុសត្រូវមួយនេះ។

ទម្រាំហើយរបាយការណ៍ ខ្ញុំក៏រៀបអីវ៉ាន់ឡើងទៅភ្នំពេញដើម្បីទៅមើលនាងនិងកូន។ មិត្តជិតដិតរបស់នាងជា អ្នកទិញសំបុត្រយន្តហោះឱ្យតាំងពីម្សិលមិញ ថ្លៃសំបុត្រមួយគុណនឹងពីរ! ម៉ោងដប់មួយកន្លះហើយខ្ញុំទើបមក ដល់ភ្នំពេញនាងក៏ទូរស័ព្ទមកប្រាប់ថា នីណាស្លាប់បាត់ហើយ…

ឡើងយន្តហោះចេញទៅទាំងកណ្តាលអាធ្រាត្របណ្តើរអារម្មណ៍ខ្ញុំស្រមៃឃើញតែក្មេងតូចមួយនេះ។ នាងជាកូន ចិញ្ចឹមរបស់ខ្ញុំដែរ តែខ្ញុំមិនដែលមានអារម្មណ៍ល្អចំពោះនាងឡើយ។ ខ្ញុំទទួលខុសត្រូវតែក្នុងពេលដែលនាងនៅ លើដៃខ្ញុំតែប៉ុណ្ណោះ ដែលអ្នកផ្សេងអាចស្មានបានថាការទទួលខុសត្រូវនោះគឺធ្វើឱ្យតែរួចពីដៃ…

យើងទាំងពីរនាក់នៅមិនទាន់បានរៀនសូត្រពីរបៀបចិញ្ចឹមក្មេងទេ មានជួនកាលប្រហែសបន្តិច នីណា ធ្លាក់ពីលើ គ្រែគេងដែលពួកយើងកំពុងប្រឡែងលេងជាមួយគេ ពកក្បាលឡើងខៀវជាំ… ជួនកាលដាក់គ្នានៅបាំងខាង ក្រោយក្នុងកៅអីសម្រាប់កូនក្មេង គេភ័យស្រែកយំពេលណាខ្ញុំបើកឡានលឿន យំជួនកាលរហូតគាំងទម្រាំឈប់ ឡានចូលទៅលួងឱ្យបៅឬពរចេញក្រៅឡាន… ឬកំពុងហែលទឹកអាងវារពឹសដកឆ្នុកពោងដែលរុំខ្លួនវាចេញខ្យល់ អស់លិចទៅក្នុងទឹក ទាល់តែឈ្លក់អីចឹងទៅ… ពេលខ្លះដោយខ្លាចគេធ្លាក់ពីលើពូកយើងដាក់គេឱ្យលេងលើ កម្រាលឥដ្ឋគេវារចូលក្រោមគ្រែ ទម្រាំអាចហៅចេញមកវិញបានជួនកាលត្រូវលើកទាំងគ្រែទៀត… មានថ្ងៃខ្លះ យើងត្រូវលោះព្រលឹងព្រោះគេលូកម្រាមដៃទៅក្នុងរន្ធភ្លើងដែលនៅទាបជាប់ជញ្ជាំង… ប៉ុន្តែរក្សាគ្មានចិត្តចង់ ផ្លាស់ប្តូររបៀបរបបក្នុងផ្ទះឡើយ គាត់ប្រើរបៀបចិញ្ចឹមកូនតាមអឺរ៉ុបដែលគាត់យល់ថាឱ្យកូនឯករាជ្យម្ចាស់ការ ឯខ្ញុំគ្មានបទពិសោធន៍សូម្បីបន្តិចក្នុងការថែទាំកូនង៉ែត… ប្អូនសាកស្រមៃទៅមើលមនុស្សពីរនាក់ដើរក្នុងព្រៃ ដោយគ្មានគោលដៅ គ្មានឧបករណ៍ជីភីអេស តើចុងក្រោយនឹងទៅជាយ៉ាងណា?

បងសូមផ្តាំថាបើប្អូនសម្រេចចិត្តសុំកូនគេមកចិញ្ចឹមហើយ សូមបំពេញនាទីឱ្យបានត្រឹមត្រូវ បានចប់ចុងចប់ ដើមអស់ពីចិត្តពីថ្លើម នោះទើបប្អូន មិនស្តាយក្រោយ…ដូចបង…

***

នេះជាអ្វីដែលខ្ញុំបានដឹងពីរបៀបចិញ្ចឹមកូនដែលមិនត្រឹមត្រូវ ចុះអ្វីទៅដែលហៅថាត្រឹមត្រូវនោះ? ត្រូវទៅរៀនពី គ្រូផងឬ? ខ្ញុំខ្ជិលបណ្តោយឮតែអីចឹង!

Advertisements
  1. Heng-dee / កក្កដា 15 2012 7:40 ល្ងាច

    មិនមែនរឿងរបស់បងឯងឯណា?

    • លី កល្យាណ / កក្កដា 15 2012 9:40 ល្ងាច

      ខ្ញុំចង់ចិញ្ចឹមក្មេងដែរ ពេលទៅនិយាយជាមួយគាត់ក៏បែករឿងដូចព្រេងនិទានចឹងទៅ!

  2. ភរិយានិងម្ដាយម្នាក់ / កក្កដា 15 2012 9:50 ល្ងាច

    មើលរួចហើយ តែអត់មានពេល«ខំមិន»ទេ។ ជំពាក់សិន ចាំស្អែកបានចេញវាចារវែងឆ្ងាយ (អាបីនាក់អត់ព្រមដេកទេភ្ញាក់ទាំងតូចទាំងធំ ចប់ប៉ារយ)

    • លី កល្យាណ / កក្កដា 15 2012 9:53 ល្ងាច

      ប៉ាអាបីនាក់ក៏ភ្ញាក់ដែរហាសហា!

  3. ភរិយានិងម្ដាយម្នាក់ / កក្កដា 16 2012 2:02 ល្ងាច

    ចិញ្ចឹមកូន មិនដូចជាចិញ្ចឹមឆ្កែឆ្មាទេ គឺយើងកំពុងតែចិញ្ចឹមមនុស្សលោកម្នាក់។ ពេលគេនៅតូច ចេះតែយំ យើងត្រូវដឹងថាយំរបៀបណាគេឃ្លាន យំរបៀបណាគេឈឺ យំរបៀបណាគេធុញចង់អោយយើងពរ។ ពេលគេចេះវារ តោង ម្ដាយឬអ្នកមើលថែនោះ មិនមែនត្រូវតាមលើកពរ រារាំងមិនអោយគេវារតោងព្រោះខ្លាចគេ​ដួលទេ តែត្រូវតាមទប់កុំអោយដួល ការដែលពរកូនជាប់ព្រោះមិនចង់អោយកូនរពឹស ជាការរារាំងការលូតលាស់របស់ក្មេង កូនអាចនឹងទន់ក្រចេះដើរ។ ពេលដាក់គេលើឥដ្ឋក៏ត្រូវតាមមើលដែរ ចោលត្រឹមតែមួយនាទីក៏មិនបានទេ ក្មេងលឿនណាស់ តែប្រហែសលូកដៃចូលឌុយភ្លើងភ្លែតឥឡូវហ្នឹង។ ផ្ទះមានក្មេង គួរមាន Child Proof ដូចជា រកស្កុតបិតរន្ធភ្លើង កាំបិតមុតស្រួច របស់ស្រួច ថ្នាំពេទ្យ ត្រូវដាក់អោយផុតដៃ ច្រកចូលចង្ក្រានបាយគួរមានរនាំងឃាំងកុំអោយគេចូលបាន… ច្រើនណាស់ៗៗៗៗ បើចង់រៀបរាប់ ទាល់តែសរសេរសៀវភៅបានអស់។ ម៉េចទៅបង ត្រៀមខ្លួនបានប៉ុណ្ណាហើយ ដើម្បីក្លាយខ្លួនជាម្ដាយគេ?

    • លី កល្យាណ / កក្កដា 16 2012 2:15 ល្ងាច

      អតើមានត្រៀមអីទាំងអស់ គ្រាន់តែឮម៉ាក់វាថាប៉ាប៉ុនណេះ ហើយនៅថាមិនទាន់អស់ទៀត លី កល្យាណ សុំគោរពលា ព្រោះមើលទៅដូចជាពិបាកណាស់តើ!

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 16 2012 2:23 ល្ងាច

      យី ក៏ប្រញាប់ដកថយម្ល៉េះអ៊ំ!!! ពិបាកមែន តែពេលដែលមានមនុស្សម្នាក់មកស្រឡាញ់យើង​យ៉ាងអស់ពីពោះ ពេលគេចេះហៅយើងថាម៉ាក់ ពេលយើងឈឺក្បាល គ្រុនរងា មានមនុស្សម្នាក់មកថើបថ្ពាល់យើងតិចៗសួរថា ម៉ាក់ជានៅ? សុភមង្គលនេះ ពិតជា​អាចប្ដូរបាននូវភាពនឿយហត់ទាំងអំបាលម៉ានមិនខានទេ។ believe me 😉

  4. vsthea / កក្កដា 16 2012 2:59 ល្ងាច

    ​តែបើប៉ះអាកូន ៗ ដែលពូកែនាំរឿងឈឺក្បាលវិញ ម៉ាក់ប៉ាចាំតែចេញមុខរហូតទៅ ។ និយាយលេងទេ ឪពុកម្តាយល្អ ត្រូវធ្វើជាគម្រូសម្រាប់កូន ៗ ព្រោះវាកញ្ចក់សម្រាប់ឆ្លុះរូបគេនៅថ្ងៃនេះ និង អនាគត ។ ដូច្នេះធ្វើជាម្តាយឪពុកត្រូវធ្វើចិត្តឲ្យធ្ងន់ និង ដោះស្រាយបញ្ហាដោយសន្តិវិធី​ និង សម្របតាមស្ថានការណ៍​គ្រប់បែបយ៉ាងដើម្បីកូន ៗ​របស់ខ្លួន ។

    • លី កល្យាណ / កក្កដា 16 2012 3:15 ល្ងាច

      តើកម្មខ្ញុំអាចប៉ះចំកូនមិនល្អមែនទេដឹង បើតែត្រឹមចិញ្ចឹមប្អូនផងខ្ញុំនៅពិបាកសឹងបាយៗម្តងៗយ៉ាងនេះនោះ? ទម្រាំកូនគេ យកកូនគេមកចិញ្ចឹមទៀត?

  5. vsthea / កក្កដា 16 2012 4:17 ល្ងាច

    មិនបាច់ចិញ្ចឹមកូនទេ ចិញ្ចឹមតែប្អូនឯងនោះក៏ល្អណាស់ទៅហើយ ។

    • លី កល្យាណ / កក្កដា 16 2012 4:25 ល្ងាច

      ខ្ញុំចង់ចិញ្ចឹមក្មេង តែប្រហែលជាមិនទាន់ធ្វើបានទេ ព្រោះពេលខ្ញុំថាខ្ញុំសុំកូនគេមកចិញ្ចឹម ប្អូនខ្ញុំវាជំទាល សឹងបែកក្រដាសត្រចៀកថាគ្មាននរណាជួយមើលទេ ហើយពេលយប់វាយំក៏គ្មានអ្នកមើលដែរ ព្រោះខ្ញុំដើរ បាត់ពីផ្ទះរហូត មួយខែខ្ញុំនៅបានប្រហែលបួនថ្ងៃ ច្រើនណាស់ប្រាំថ្ងៃ។
      ម្តាយខ្ញុំគាត់ថាស្រួលណាស់ តែដល់ស្តាប់បង ស្តាប់ជីវីទៅ បែបដូចជាមិនដូចបកចេកទេ!
      ចិញ្ចឹមប្អូនវាមិនចេះដូចកូនក្មេង ព្រោះវាធំអស់ហើយ ខ្ញុំបែបកាត់ទៅរកបងប្រុសដែរព្រោះខ្ញុំចង់ញ៉ោះក្មេងៗ

  6. តា ម៉ាប់ / កក្កដា 17 2012 12:15 ព្រឹក

    ខញុំបែបលែងហ៊ានយកហើយអញចឹង បើទៅជាមានគ្រួសារក្ដី

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: