Skip to content
22 ខែកក្កដា 2012 / ស្នាមញញឹម

ដើមត្នោត

វចនានុក្រមសម្តេចជួនណាត៖

ត្នោត៖ ឈ្មោះ​ដំណាំ​តចសារ​ជាតិ​ (ជាតិ​ឈើ​ដែល​មាន​សំបក​ជា​ខ្លឹម​ឬ​មាន​ខ្លឹម​នៅ​ត្រង់​ សំបក ដូច​យ៉ាង​ឫស្សី, ត្នោត, ដូង​ជាដើម) មួយ​ប្រភេទ ជា​ដំណាំ​មានប្រយោជន៍​សំខាន់​ក្នុង​ប្រទេស​ខ្មែរ​យើង (ព្រោះ​ ប្រកបការ​បាន​ច្រើន​យ៉ាង) : ទឹក​ ត្នោត, ស្ករ​ត្នោត, ផ្ទះ​ប្រក់​ស្លឹក​ត្នោត, ជញ្ជាំង​ស្លឹក​ត្នោត, កន្ទេល​ ស្លឹក​ត្នោត, សំពៀត​ស្លឹក​ត្នោត, ផ្លិត​ស្លឹក​ត្នោត, ដួន​ស្លឹក​ត្នោត, ក្បាប​ ត្នោត, សម្ល​ត្នោត, សម្ល​គម​ត្នោត, នំ​ ត្នោត, ចាហួយ​ត្នោត, កំពីង​ត្នោត, ម្សៅ​ ត្នោត, សាច់​ត្នោត​ខ្ចី, ត្នោត​ទុំ​ដុត, គល់​កូន​ត្នោត​ស្ងោរ​ឬ​ដុត, ខ្សែ​ធាង​ ត្នោត, ខ្សែ​ជក់​ត្នោត, រនូត​ដើម​ត្នោត, អំបោស​ជក់​ត្នោត ។ល។

ស្រុកខ្មែរមានសំបូរជាងគេគឺដើមត្នោតដុះក្បែរផ្ទះក្បែរភូមិ (តិចអ្នកភូមិយើងមកជាន់កែងខ្ញុំអីណា ថាស្រុកយើង សំបូរជាងគេគឺវល្លិ៍អញ្ជ័ន ព្រោះឃើញមានស្ទើរគ្រប់ផ្ទះ) ។ នៅតាមស្រុកស្រែស្រុកចំការក្តី ដើមត្នោតជារុក្ខជាតិ ពេញនិយមរបស់ប្រជាកសិករ ដោយពួកគាត់អាចទាញប្រយោជន៍ជាច្រើនពីដើមត្នោតដែលដុះដោយមិនចាំបាច់ ចំណាយប្រាក់សម្រាប់ថែទាំទេ សូម្បីមួយរៀល។

ខ្ញុំហ៊ាននិយាយដូច្នេះព្រោះថា ខ្ញុំមិនដែលឃើញនរណាចាំបាច់ត្រូវយកជីរទៅដាក់ ឬទិញថ្នាំសម្លាប់សត្វល្អិតទៅ ដាក់ដើមត្នោតទេ បើមានក៏ត្រឹមតែយកគោទៅចងពីក្រោម…

តែប្រយោជន៍ឥតគណនាសម្រាប់ជួយគាំទ្រជីវភាពរបស់ប្រជាកសិករឱ្យបានធូរស្រាលមួយកម្រិតនោះគឺបានពី ដើមត្នោតយ៉ាងជាក់ស្តែង បើប្រៀបធៀបទៅនឹងពាក្យទំនៀមថា «ធ្វើនំអត់ម្សៅ» បែបត្រឹមត្រូវ។

ត្នោតជារុក្ខជាតិលូតលាស់យឺតៗ តែមានអាយុវែងអាចរហូតដល់ជិតមួយរយឆ្នាំ ។ ត្នោតរឹងមាំណាស់ ជាមួយ សម្បកដើមគគ្រើមព័ណ៌ក្រម៉ៅ និងគាវដែលរុំដើមជាប់មិនងាយជ្រុះប្រសិនបើមនុស្សមិនទៅកាប់ចេញទេនោះ ដើមនោះនឹងឈរជង្រ្គឹងកណ្តាលវាលមិនងាយរងឥទ្ធិពលពីខ្យល់ឡើយ ខ្ញុំខ្លួនឯងក៏បានដឹងថាទោះជាមានព្យុះ ក៏ត្នោតមិនរលំដូចដើមឈើផ្សេង លើកលែងតែទឹកជំនន់ដែលនាំបាក់ដីតែប៉ុណ្ណោះដែលត្នោតអាចដួលបាក់ទៅ តាមដី។

ត្នោតផ្តល់ប្រយោជន៍សព្វបែបយ៉ាងសម្រាប់ជារបស់របរប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកស្រុកស្រែចំការ ដូចជា៖

គាវត្នោតយកមកច្នៃជាអំបោសដៃ ធាងយកធ្វើដងកណ្តប ស្លឹកដេរជាមួយដងកណ្តបប្រើការប្រក់ផ្ទះប្រក់រោង ស្លឹកខ្ចីអាចយកមកប្រើខ្ចប់នំ (ចង់ភ្លេចទៅហើយព្រោះឥឡូវមិនសូវមាននរណាធ្វើនំហ្នឹងទៀតសោះ សព្វថ្ងៃគេ និយមនំកញ្ចប់ទិញឯផ្សារណាស់ ខ្ញុំចូលចិត្តនំត្នោតឈ្ងុយឆ្ងាញ់ និងនំម្យ៉ាងដែលធ្វើពីអង្ករដំណើបលាយ ជាមួយសណ្តែកខ្មោច ឬសណ្តែកក្រហមមួយគ្រាប់ៗ  អ្ហឹម…) ពោះធាងរបស់វាគេយកមកត្បាញជាកន្រ្តក សម្រាប់យួរទៅផ្សារ ទូកធ្វើពីដើមត្នោត គមត្នោត (ខ្ញុំហូបទាំងឆៅ) កំពីងត្នោត ជាពិសេសៗៗៗរបស់ដែលខ្ញុំ ចូលចិត្តជាងគេពីត្នោតគឺទឹកត្នោតផ្អែម-ជូរ។ សូមមើលបន្ថែមផលិតផលបានពីត្នោតនៅក្នុងន័យវចនានុក្រម សម្តេចជួនណាត ខាងលើ។

នៅមានប្រយោជន៍ជាច្រើនទៀតដែលយើងបានទទួលពីដើមត្នោត។ ពីមុនអ្នកស្រុកស្រែចំការមិនដែលមានចិត្ត ចង់ទាញយកផលប្រយោជន៍ពីត្នោតដោយកាប់បំផ្លាញដើមវាទេ គេកាប់ធាងយកស្លឹកក្តី ទាញយកផលពីទឹក ដមផ្កាត្នោតក្តី គឺនៅរក្សាដើមវា ។

ទើបតែមួយរយៈក្រោយប្រមាណបួនប្រាំឆ្នាំមុននេះដែលមានឈ្មួញមួយ ចំនួនបានដើរប្រមូលទិញដើមត្នោត ដែលល្បីថាយកទៅលក់បន្តឱ្យឈ្មួញវៀតណាមដែលប្រមូលទិញតាម ព្រំដែនដើម្បីយកទៅច្នៃជាវត្ថុប្រើប្រាស់ និងវត្ថុលំអមួយចំនួន ។ អ្នកស្រុកមួយចំនួនធំបានលក់ដើមត្នោតកេរ្ត ពីឪពុកម្តាយ ដើម្បីយកប្រាក់ថ្នូរមកប្រើ ប្រាស់ក្នុងការចិញ្ចឹមជីវិត នេះជាផ្លូវថ្មីដែលគេអាចទាញយកប្រយោជន៍ពីដើមត្នោតបាន។ តែ ហេង ឌី ប្រាប់ថា នេះមិនមែនជាផ្លូវល្អឡើយ គឺផ្លូវថ្មីដែលអាចបំផ្លាញដើមត្នោតបាន ។

ដោយសារនាពេលបច្ចុប្បន្នយើងពិបាករកគ្រឿងផ្ទះធ្វើពីឈើ អ្នកស្រុកខ្លះបានអារដើមត្នោត សាងជាគ្រឿងផ្ទះ លាយជាមួយឈើដែលកាត់បន្ថយចំណាយជាច្រើន។ នៅតាមរមនីយដ្ឋានមួយចំនួនឃើញមានដាក់លក់នូវ ផលិតផលពីត្នោត មាន៖ ស្លាបព្រា វែកដួសបាយ ប្រអប់ដាក់ប៊ិច ក្លង ។ល។ ជាច្រើនមុខ ច្រើនយ៉ាង។

ពាក្យចាស់ថា «ចាស់ដូង ចាស់ត្នោត» មានន័យថាកាន់តែចាស់ កាន់តែរឹងមាំ … ខ្ញុំក៏ចង់បែបនេះដែរ តែធម្មជាតិ របស់មនុស្សខុសពីដើមត្នោត។ …ស្តាប់បទចម្រៀងខ្លះទៅដូចជាចាកន័យរបស់ដើមត្នោតទាំងស្រុងតែម្តង។

តែបទមួយនេះខ្ញុំចូលចិត្ត ៖ ដើមត្នោត រាងរាវខ្ពស់សន្លឹម… ភ្លេចទំនុកបាត់ទៅហើយ 😀

មានអត្ថបទសង្ខេបមួយដែលខ្ញុំឃើញនៅ វីគីផេឌៀ

សូមស្វែងរកបន្ថែមនៅ បណ្តាញព័ត៌មានវប្បធម៌ខ្មែរ

រូបភាពដើមត្នោតស្អាតៗមាននៅគេហទំព័រ អ្នកស្រី កែវ ច័ន្ទបូរណ៍

រូបភាពដើមត្នោតនៅប្លក់ ចំប៉ាបាត់ដំបង  តាម៉ាប់ One Photo A Day  និង វឌ្ឍនា

សុំអភ័យទោសពីម្ចាស់ប្លក់ដែលជាតំណភ្ជាប់ទាំងអស់ដែលខ្ញុំមិនបានទំនាក់ទំនងសុំជាមុន។

ដោយក្តីគោរពពីចម្ងាយ ពីខ្ញុំ៖ កល្យាណ។

Advertisements
  1. តា ម៉ាប់ / កក្កដា 22 2012 6:20 ល្ងាច

    បងកល្យាណ ខ្ញុំមានដើមត្នោតដែរមើលមិនឃើញទេ !

    • លី កល្យាណ / កក្កដា 22 2012 9:34 ល្ងាច

      ខ្ញុំឃើញតែរូបដែលគេ Tag ឈ្មោះតាម៉ាប់ របស់ សួង ម៉ារ៉ាឌី ។ ហើយរូបដែលតាម៉ាប់ថតក្មេងស្រីតូចនោះ រូបដើមត្នោតព្រាលពេក។ ខ្ញុំអាចដាក់រូបដែល ម៉ារ៉ាឌី Tag ឈ្មោះតាម៉ាប់បានទេ?

    • តា ម៉ាប់ / កក្កដា 22 2012 10:35 ល្ងាច

      នេះហស បងកល្យាណ http://tamabphoto.wordpress.com/2012/06/26/borassus-flabellifer/

    • តា ម៉ាប់ / កក្កដា 23 2012 11:05 ព្រឹក

      ហឹម.មិនអស់ចិត្តសោះ

    • លី កល្យាណ / កក្កដា 23 2012 11:09 ព្រឹក

      សុំទោសអូនម៉ាប់អើយ! អាយអែមឆរី 😦
      ខ្ញុំចូលឆែកតែក្នុងតាម៉ាប់យាយម៉ាប់ និងហ្វេសប៊ុក មិនបានមើលឱ្យគ្រប់

      ពាក្យចាស់ថា នៅជិតកៀកពេកមើលឃើញមិនអស់
      តែខ្ញុំមិនយកមកដាក់ទេ គឺគ្រាន់តែដាក់តំណភ្ជាប់ ប៉ុណ្ណោះ។

    • តា ម៉ាប់ / កក្កដា 23 2012 11:17 ព្រឹក

      ខឹងហើយ ភ្លេចខ្ញុំអីណា

    • លី កល្យាណ / កក្កដា 23 2012 2:37 ល្ងាច

      មិនភ្លេចទេ ព្រោះតែថា ចូលក្នុងហ្វេសប៊ុករាវរកមិន ឃើញសោះលោកប្អូន។ ទៅឃើញតែយាយម៉ាប់ ក៏សំកុកមើលរូបយាយម៉ាប់មួយភ្លែតទៅ រួចនឹកថា ហេតុតែគេមានគូដណ្តឹងជាអ្នកជំនាញថតរូប គេមាន រូបថតស្អាតៗ ផ្សំនឹងរូបគេស្អាតទៅទៀត ដាក់ពេញ ហ្វេសប៊ុក ចុះឡើងចុះឡើងភ្លេចឯរឿងរករូបដើម ត្នោតទៅវិញ។ 😀

      សំណាងហើយ មើលរូបគេ Free យាយម៉ាប់ និងតាម៉ាប់អត់គិតលុយ បើគិតវិញលក់ទាំងស្រែក៏ សងថ្លៃមើលរូបគេមិនអស់ដែរ ព្រោះតាមគិតទៅ សំកុកជិតពីរម៉ោងមើលរូបយាយម៉ាប់ ហើយប្រឹង គិតថាតើរូបមួយៗមានន័យយ៉ាងម៉េចខ្លះ? 😀

    • តា ម៉ាប់ / កក្កដា 27 2012 5:00 ព្រឹក

      គ្មានន័យអីក្រៅពីន័យស្នេហាទេបងអើយ ។ យី ប្រើពេលយូរម៉េស?

    • លី កល្យាណ / កក្កដា 27 2012 7:19 ព្រឹក

      គេអ្នកល្អិតល្អន់ គេមើលយូរបានយល់

  2. ភរិយានិងម្ដាយម្នាក់ / កក្កដា 22 2012 9:37 ល្ងាច

    ដើមត្នោតរាងវាវខ្ពស់សន្លឹម អូនឈរសំលឹង ព្រឺញ័រកាយា ……………. បំពង់យោលយារ ជាចង្វាក់ភ្លេង ឱណាខំដាំបន្តទៀត។
    ចេះតែប៉ិនហ្នឹង មានអ្នកណាចេះទេ ជួយចែករំលែកផង

    • លី កល្យាណ / កក្កដា 22 2012 9:39 ល្ងាច

      ពេញចិត្តណាស់ ព្រោះបានជួយបំពេញមួយល្បះនេះបានពេញ។
      ចម្រៀងឥឡូវទៅជាដើមត្នោតរេទៅវិញ

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 22 2012 9:45 ល្ងាច

      អត់ធ្លាប់ស្ដាប់ផង ត្នោតរេម៉េចទៅបង?

    • លី កល្យាណ / កក្កដា 22 2012 9:50 ល្ងាច

      ដឹងថាមានន័យម៉េចទេ ក្រែងខ្ញុំយល់ន័យវាមិនអស់ក៏មិនដឹង ត្នោតទេ រាំរេ បក់បោយ! ស្តាប់ដំបូងរាងភ្ញាក់ដែរ បើកភ្នែកប៉ុនពងមាន់ស្ងោរ តែស្តាប់យូរៗទៅដូចជាត្រូវបស់គេដែរ។

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 23 2012 3:14 ល្ងាច

      យី ត្នោតចេះរេរាំបក់បោយ 😯

    • លី កល្យាណ / កក្កដា 23 2012 3:16 ល្ងាច

      ភ្នែកហ្នឹងធំជាងភ្នែកអ៊ំវាទៀតហ្ន៎?

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 23 2012 3:18 ល្ងាច

      hehehe

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 23 2012 3:18 ល្ងាច

      ភ្នែកកូនចៅចិនបានតែប៉ិនហ្នឹងឯង 😛

    • លី កល្យាណ / កក្កដា 23 2012 3:19 ល្ងាច

      ម៉ាកហ្នឹងបានកូនចៅចិន ខាងលើនោះមិញខ្មែរទេ!

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 23 2012 3:22 ល្ងាច

      ជីតាខាងម្ដាយខ្ញុំខ្មែរសុទ្ធ ដល់ខាងប៉ាចិនឆៅ ដល់មកខ្ញុំខ្មែរឆ្អិនចិនខ្លោច

    • លី កល្យាណ / កក្កដា 23 2012 3:24 ល្ងាច

      ចេះរកនឹកឃើញ ង៉ាស់ៗៗៗ សុំសើចតិចចុះព្រោះថាជីវីដាក់ពាក្យមកជួនគ្នារណ្តំ។
      កូនៗបារាំងសុទ្ធតែម្តង (ព្រោះចូលចិត្តភីសា) 😀

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 23 2012 3:26 ល្ងាច

      អាពីរនាក់ហ្នឹង ឃើញម៉ាក់ញ៉ាំប្រហុក វាថាស្អុយណាស់ ស្រាប់តែ ម៉ាក់ឆាកាពិសាច់ជ្រូក មានអីញ៉ាំក្មត់ហ្មង

    • លី កល្យាណ / កក្កដា 23 2012 5:19 ល្ងាច

      ហាសហាសហា តាមពិតគេចូលចិត្តតែរបស់ ដែលគេចូលចិត្តទេតើ! មិនមែនមិនកូនបារាំងឯណា?

  3. somada / កក្កដា 23 2012 3:50 ល្ងាច

    គួរឲ្យខឹងខ្លាំងណាស់ ខាំមាន់យ៉ាងហូរហែរ ដល់បើកម្តងទៀតអត់មានផស់ឯងសោះ មិនដឹងជាបាត់ទៅណាអស់ ។

    • លី កល្យាណ / កក្កដា 23 2012 5:17 ល្ងាច

      ខ្ញុំក៏ចឹងដែរ ពេលខ្លះខាំមាន់ដែរ តែដល់រកមើលក្នុងហ្នឹងអត់ឃើញ ខ្ជិលសរសេរម្តងទៀតបណ្តោយ។

      កុំខឹងអីណា៎បង ចាំខ្ញុំទៅរកគ្រឿងញ៉ាំមកចែកគ្នាហូបបំបាត់ស្រ្តេស និងកំហឹង។

  4. vsthea / កក្កដា 23 2012 8:48 ល្ងាច

    គ្រាន់តែនិយាយអញ្ចឹងមិនអាចបន្ថយកំហឹងបានទេ ទាល់តែបានឃើញរបស់ញ៉ាំនៅនឹងមុខហ្មង​បានបាត់ខឹង ។

    • លី កល្យាណ / កក្កដា 25 2012 4:10 ល្ងាច

      ចាំលួងតាមប្រកាសក្រោយមួយទៀត។ តែស្រួលមិនស្រួលខឹងលើសដើម។

  5. Heng-dee / កក្កដា 24 2012 8:35 ល្ងាច

    បងកល្យាណ ការលក់ដើមត្នោតអោយពួកយួនកុំថាផ្លូវថ្មីនៃការទាញប្រយោជន៍ពីដើមត្នោតអី បើដាក់ថាផ្លូវបំផ្លាញដូចជាសមជាង (លក់បានលុយមកចាយម៉ាភ្លែតអស់ ចុះបើទុកទាញប្រយោជន៍បានមួយជីវិត)

    • លី កល្យាណ / កក្កដា 25 2012 4:09 ល្ងាច

      ឯកភាព!

    • Heng-dee / កក្កដា 25 2012 8:22 ល្ងាច

      អរគុណបង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: