Skip to content
30 ខែកក្កដា 2012 / ស្នាមញញឹម

អរគុណ

ខ្ញុំជិះម៉ូតូចេញពីកន្លែងធ្វើការទៅរកសម្រាកនៅផ្ទះ ព្រោះថ្ងៃនេះគ្មានអារម្មណ៍ឃ្លានបាយសោះ មេទើបតែទារ របាយការណ៍ប្រចាំត្រីមាស។ ហ្អើយ គិតទៅមួយខែៗលឿនណាស់ រកតែពេលរៀបចំការងារឱ្យមានសណ្តាប់ ធ្នាប់អីស្អាតនឹងគេក៏មិនបាន មហាសែនរញ៉េរញ៉ៃ។ ម៉ោង ដប់ពីរ និង ដប់ប្រាំនាទីថ្ងៃត្រង់ ខ្ញុំជិះចេញពីកន្លែង តាមផ្លូវខាងកើតផ្សារថ្មីតម្រង់ទៅផ្សារ រួចទើបបត់ទៅផ្លូវព្រះអង្គឌួងវិញ។ កំពុងតែជិះឆ្លងផ្លូវខ្វែងផ្សារតាប៉ាង ដែលម៉ូតូក្តីឡានក្តីបើកយ៉ាងសម្រុកប្រញាប់ទៅរកបាយថ្ងៃត្រង់រៀងខ្លួន ផុតពីផ្លូវខ្វែងនោះ អ្នកធ្វើដំណើររួម ផ្លូវជាមួយខ្ញុំក៏ប្រញាប់ណាស់ដែរ គាត់បើកគ្មានសំចៃប្រេងទេ គឺសម្រុកចូលទៅផ្លូវជុំវិញផ្សារថ្មីនោះ ដែលធ្វើឱ្យ អ្នកទេសចរបរទេសប្រមាណមួយឡានទួរីស ត្រូវបកជំហានត្រឡប់ក្រោយ ឡើងទៅលើខឿនសួនច្បារវិញ ចំណែកខ្ញុំណាមួយម៉ាស៊ីនម៉ូតូវាយឺត ណាមួយសំចៃប្រេង ណាមួយអត់មានអារម្មណ៍អីតិចក្នុងខ្លួនក៏ជិះយឺតៗ ហើយឃើញបារាំងស្រីពីរនាក់កាន់ដៃគ្នាឆ្លងថ្នល់ក៏បង្អន់ល្បឿនរហូតដល់ឈប់នៅពេលពួកគាត់ឆ្លងថ្នល់។ ដោយការគួរសមរបស់ជាតិគេ គេឱនមុខបន្តិចជាមួយពាក្យ តែងឃ្យូ ហើយលើកដៃគ្រវីដើរទៅតាមបណ្តោយ​ ផ្លូវជុំវិញផ្សារថ្មីនោះដែរ ស្របគ្នានឹងខ្ញុំដែលជិះម៉ូតូឆ្លងចូលគន្លងផ្លូវផ្សារថ្មីនេះដើម្បីឆ្ពោះទៅផ្លូវអង្គឌួង។

ជិះម៉ូតូបណ្តើរនឹកបណ្តើរដល់នារីបារាំងពីរនាក់នោះ ដែលជាតិសាសន៍មួយនេះកម្រឃើញកាន់ដៃគ្នាឆ្លងថ្នល់ ណាស់ បើមានគឺត្រឹមតែឈរចាំគ្នាពេលម្នាក់ទៀតមិនទាន់ឆ្លងផុតតែប៉ុណ្ណោះ។

«នែ! ខ្លួនឯងដឹងទេ ថ្ងៃនេះខ្ញុំបានឃើញស្រ្តីមានផ្ទៃពោះដើរឆ្លងថ្នល់ ហើយខ្ញុំបានឈប់ឡានឱ្យគេឆ្លង។ ធ្វើឱ្យខ្ញុំ នឹកដល់ខ្លួនឯងដែលកាលជិះម៉ូតូឌុបខ្ញុំ ហើយតែងតែឈប់ឱ្យក្មេង មនុស្សចាស់ អ្នកមានផ្ទៃពោះ ដើរឆ្លងទៅ ទាំងដែលពួកយើងកំពុងប្រញាប់សឹងតែហោះ។»

នេះជាសម្តីរបស់មិត្តខ្ញុំម្នាក់ដែលធ្លាប់ប្រាប់ខ្ញុំក្នុងពេលគាត់បានធ្វើអំពើគប្បីនឹងធ្វើចំពោះមនុស្សដែលគាត់កំពុង ជួបក្នុងពេលបើកឡានត្រឡប់ទៅផ្ទះ ហើយតេប្រាប់ខ្ញុំក្នុងពេលដែលខ្ញុំមមាញឹកសឹងតែដកដង្ហើមមិនរួច។ ខ្ញុំមិន សូវចាប់អារម្មណ៍ទេព្រោះការងារនៅលើតុខ្ញុំសឹងតែលុបក្បាលខ្ញុំទៅហើយ។ រហូតដល់ពេលដែលខ្ញុំឃើញនារីពីរ នាក់នេះនិយាយថា តែងឃ្យូ ដាក់ខ្ញុំបានខ្ញុំនឹកឃើញសម្តីពួកម៉ាក។ គាត់ប្រហែលជារំភើបចិត្តមិនតិចទេក្នុងពេល គាត់តេរកខ្ញុំ តែខ្ញុំបែរជាមិនបានលើកទឹកចិត្តហើយក៏មិនចាប់អារម្មណ៍។

ខ្ញុំដឹងថាគ្នាយើងក៏មានជួបរឿងពិសេសៗ ពីពាក្យថាអរគុណនេះដែរ តួយ៉ាងដូចជារឿងរបស់ តាម៉ាប់

ដូច្នេះប្រសិនបើអ្នកមានរឿងល្អៗបែបនេះ សូមនិយាយប្រាប់ខ្ញុំផងម៉ោ ព្រោះខ្ញុំអត់សូវបានចេញទៅពិភពលោក ខាងក្រៅអត់សូវដឹងរឿងច្រើនទេ ចែករំលែកនៅទីនេះទុកថាធ្វើបុណ្យដាក់មនុស្សជាប់ទ្រុងម្នាក់នេះទៅចុះ 🙂

Advertisements
  1. Heng-dee / កក្កដា 31 2012 8:42 ល្ងាច

    មិត្តបងកល្យាណឯងអន់ចិត្តស្លាប់ហើយ

    • លី កល្យាណ / សីហា 1 2012 10:08 ព្រឹក

      បែបហើយឌី ខ្ញុំទទួលទូរស័ព្ទពេលរវល់ចឹងមិនសូវនិយាយអីច្រើនទេ ស្រួលមិនស្រួលស្តីឱ្យថែមទៀតហ្ន៎! អាមនុស្សអត់ប្តីអត់កូនចរឹតឆេវឆាវតែចឹងឯង

    • Heng-dee / សីហា 1 2012 8:47 ល្ងាច

      ធ្លាប់តែលឺគេថាមនុស្សមានប្តីមានកូនបានឆាប់ឆេវឆាវណាបង

    • លី កល្យាណ / សីហា 2 2012 4:11 ល្ងាច

      ដូចមិនមែនចឹងទេឌី មនុស្សធ្លាប់មានប្តីមានកូន ធ្លាប់ត្រូវប្តីត្រូវកូនធ្វើឱ្យខឹងឡើងសាំទៅហើយ មនុស្សធ្លាប់នៅម្នាក់ឯងបានឆេវឆាវអាក្រក់។

    • Heng-dee / សីហា 2 2012 4:13 ល្ងាច

      មនុស្សនៅម្នាក់ជាមនុស្សចិត្តនឹង ញ៉ុមគិតថាមិនងាយខឹងផ្តេសផ្តាសទេបង ហាសហា

  2. somada / សីហា 1 2012 3:22 ល្ងាច

    ចុះម៉េចមិនរកប្តី រកកូនឲ្យដូចគេឯងទៅ ? ធ្វើបុណ្យសប្បាយចិត្តអញ្ចឹង​​ត្រូវធ្វើឲ្យបានច្រើន​ដើម្បីកុំឲ្យឆាប់​ចាស់ ។

    • លី កល្យាណ / សីហា 1 2012 3:41 ល្ងាច

      ជួយរកឱ្យមួយម៉ោបង! ហើយបើថាគេមិនមកដណ្តឹងខ្ញុំទេ ឱ្យខ្ញុំទៅដណ្តឹងគេក៏បានដែរ។

  3. somada / សីហា 1 2012 3:45 ល្ងាច

    ចុះបើគេមិនពេញចិត្តមេអណ្តើកវិញនោះមិនវីវរទៅហើយទេ !!!!

  4. somada / សីហា 1 2012 3:46 ល្ងាច

    ច្រឡំចង់និយាយថា គេពេញចិត្តមេអណ្តើក​។

    • លី កល្យាណ / សីហា 1 2012 4:11 ល្ងាច

      មេអណ្តើកនៅខ្ញង់ចឹងបានគេទៅមើលឃើញ ឯសាម៉ីខ្លួនវិញមុខមើលមិនបាន។

      សង្ខេបទៅអត់អាដែល។

  5. somada / សីហា 1 2012 8:17 ល្ងាច

    មិនមែនចង់និយាយអញ្ចឹងទេ ចង់ប្រាប់ថា ទាក់ទងខាងស្រីគេមិនព្រម​ ដូចចាស់ ៗ​តែងនិយាយថា​ ស៊ីមេអណ្តើកមុននោះអី ។

    • លី កល្យាណ / សីហា 2 2012 9:12 ល្ងាច

      បាកយល់ម៉េះហេលោកអើយ!

  6. somada / សីហា 3 2012 8:36 ព្រឹក

    បាករឿងអីទៅ ? ចង់និយាយថាគេស៊ីមេអណ្តើកមុននឹងណា ព្រោះរកកូនអណ្តើកអត់បាន ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: