Skip to content
6 ខែសីហា 2012 / ស្នាមញញឹម

ទាល់តែជិតដាច់ខ្យល់បានជួយ

ខ្ញុំឆ្ងល់គ្រួសារខ្ញុំអើយឆ្ងល់ ដេឌី និងម៉ាមីខ្ញុំជាមនុស្សអ្នកបុណ្យអ្នកទានណាស់ ចំណែកអាន់ខល អាន់ធី ហ្គ្រេនម៉ា ហ្រ្គេនប៉ា​ ស៊ីសស្ទើរ ប្រាឌើរ នីស៍ នេបភ្យូ​វ បេប៊ី ស្មលបេប៊ី និយាយរួមម៉ាពូជខ្ញុំហ្នឹងតាម៉ង ជាកំពូលមនុស្សធ្វើ​បុណ្យ គ្រប់វត្ត គ្រប់សាលាសុទ្ធ​តែ​ឈ្មោះគ្រួសារខ្ញុំទាំងអស់ តែទាស់តែម៉ារឿង​។

តាមខ្ញុំដឹង តាដុកទ័រមួយនោះគាត់ជាអ្នកសប្បុរស មានចិត្តជួយកូនចៅអ្នកអត់អ្នកក្សត់ នៅឯណាឯណី សំដៅ​មក​រកតែគាត់ទេ កុំថាតែអ្នកអត់ តែអ្នកមានហ្នឹងក៏ទៅរកគាត់ដែរ ព្រោះអី? ព្រោះខ្ទមគាត់ហ្នឹង ព្យាបាលក្មេងតាម​ក្បួន​តាមខ្នាតត្រឹមត្រូវ មានសណ្តាប់ធ្នាប់ មានថ្នាំគុណភាពល្អមកពីស្រុកគេស្រុក នាយ ទោះជាកូនចៅ​ក្រោមបង្គាប់​ គាត់ខ្លះសម្តីដូចគេទះចំកំផ្លៀងមុខចឹងក៏ដោយ ក៏យើងគ្រាន់តែគិតថា គ្នាពេទ្យហ្នឹងធ្វើការស្រ្តេសណាស់ បើកភ្នែក​ ឡើងឃើញតែឈាម ឮតែស្រែកឈឺ ម្ល៉ោះហើយសម្តីគ្នាក៏ទៅ តាមបរិយាកាសដែរទៅ!!! តាហ្នឹងមិនដឹងគាត់​កើត​ អីបានជាគាត់ស្រឡាញ់ជាតិសាសន៍ខ្ញុំនោះ ស្រឡាញ់ តាមពិតទៅចំណេះដឹងប៉ាប៉ុនគាត់ហ្នឹងសមតែទៅដេក​ស៊ី​ ឯស្រុកគាត់ឱ្យស្រួលព្រោះអាយុ ចំណាស់ណេះហើយ តែគាត់តស៊ូនៅស្រុកខ្ញុំរហូតជិតម្ភៃឆ្នាំហើយទេដឹងតាំង​ពី ខ្ញុំទើបជាប់ឌីប្លូម អាឡូវ ក្បាលខ្ញុំឡើងដុះស្កូវមួយៗហើយ  រួចនិយាយពីគាត់ពូកែដើរសុំគេ ខ្ញុំចេះតែឆ្ងល់ រួចរៀន​​ បានប៉ុណ្ណឹងដែរ ក៏ទៅជាមុខក្រាស់ដើរសុំលុយគេគ្រប់តែស្រុកគ្រប់តែទេសអត់ចេះខ្មាស រួចស្រណោះតែសុំបាន យកមកទិញឡាន ទិញវីឡា មានស្រីក្មេងកំដរ ដូចអ្នកមានស្រុកខ្ញុំទៅថា គ្រាន់សមនឹងតម្លៃដែលមុខក្រាស់សុំ លុយគេរាល់តែខែរាល់តែឆ្នាំ តាមដែលខ្ញុំដឹងដូចជាតាំងពីខ្ញុំប្រឡងបាក់ឌុបជាប់ម៉េះ(៩៧) សុំនោះសុំ សុំយក​មក ទិញ​ថ្នាំ ឱ្យថ្លៃពេទ្យដែលធ្វើការងារនៅក្នុងខ្ទមគាត់ ហើយនឹងចិត្តល្អ អាណាក្រខ្លាំងពេក ឱ្យនំ​ឱ្យ​លុយខ្លះតាមមាន ​តាម​អត់ទៀត។ សម្រាប់អ្នកផ្តល់ជំនួយ អ្នកខ្លះគេឱ្យជាថ្នាំពេទ្យ ខ្លះឱ្យជាសម្ភារៈ​ប្រើប្រាស់​​សម្រាប់ព្យាបាល​ជម្ងឺ ខ្លះឱ្យ​អ្នកស្ម័គ្រចិត្ត បែបសង្ស័យតែខ្លាចតាហ្នឹងកឹបកេង​លុយបើឱ្យលុយ​សុទ្ធម៉ោ ឬអាចថាគេមាន​របស់អស់ហ្នឹង​ ស្រេច​គេជួយ​តែម្តងទៅ??? អត់ដឹងច្បាស់អត់ហ៊ានថាចំទេ។ ព្រោះតែឃើញគាត់ប្រកាសសុំជំនួយ និងអ្នកបរិច្ចាគ​ ឈាមទើបខ្ញុំគិតថា ជួយតាមលទ្ធភាពដែលអាច ជួយ​បាន គាត់ដើរសុំតាំងពីមេភូមិខ្ញុំដែលជាអ្នកមើលការ​ខុស​ ត្រូវអ្នកស្រុកទាំងមូលផ្នែកពេទ្យអីហ្នឹង តែអត់ឃើញមេភូមិខ្ញុំក្អកគ្រហែមអីម៉ាប៉ឹកទេ ដល់តាចឹងទៅតាដុកទ័រ​ ហ្នឹងទៅជាលេងភ្លេងរាល់ថ្ងៃសម្រាក កំដរក្មេងដែលឈឺ អ្នកបរទេសណាចិត្តល្អគេចូលទៅជួយតាម​លទ្ធភាពផឹន គេចឹងដែរ រួចមានជាហូរហែ តែទប់ចំណាយមិនជាប់ទេ ស្ទើរតែម៉ាស្រុកទាំងមូលហើយដែលទៅរកគាត់ពេល​ក្មេង​ ឈឺ។ ភ្លេច! តាហ្នឹង ជំនាញតែមើលកូនក្មេងទេ។

ឯងទៅបរិចាគឈាម រួចចេះតែអង្គុយចាំមើល ដេឌីនិងម៉ាមីខ្ញុំតើគាត់នឹងមានប្រតិកម្មយ៉ាងម៉េចខ្លះ ឬចាំមើល​បំណាំតាហ្នឹងទេ ព្រោះថាគ្មានដែលមកឱនក្បាលដាក់សោះ ធ្វើការក្នុងស្រុកក្នុងភូមិខ្ញុំគ្មានខ្វល់ម៉ោ លុតក្រាប​អីម៉ាប៉ឹក ជាពិសេសខ្ញុំចាំមើលតែមេភូមិដែលទទួលខុសត្រូវការងារដូចតាហ្នឹងគាត់ធ្វើ តាមថា​គាត់ត្រូវមកត្រួត​តាហ្នឹងថាធ្វើអីខ្លះ បានផលឡាម៉េច រួចត្រូវការអីខ្លះ ព្រោះតាដុកទ័រមានទៅមើលអ្នក​ស្រុក​គាត់អី គាត់ម៉ោ​មើល តែអ្នកស្រុកខ្ញុំ ចឹងត្រូវរកវិធីជួយគាត់តាមលទ្ធភាពដែរ មិនមែនមើលនឹងភ្នែកទេ ព្រោះពន្ធប្រាក់ខែខ្ញុំ​ច្រើន​ ណាស់ រួចមិនមែនមានតែខ្ញុំឯណា មានប្រមូលលុយបានច្រើន ចែកគ្នាប្រើ តាមមុខងារតាមការគួរទៅ គេមិន​មែន​ឱ្យប្រមូលលុយទៅទុកមិនឱ្យចាយអីសោះឯណា។

យាយៗទៅដូចជាមិនសូវចំ ដេឌីនិងម៉ាមីខ្ញុំណាស់តែចឹងតើ ទាល់តែគ្នាជិតឡាប់ហើយបានស្ទុះមក​ជួយ រួច​បងប្អូនជីដូនជីតា សាច់ញាតិ៧ឋានផឹនដេឌីនិងម៉ាមីខ្ញុំហ្នឹង កុំតែពួកគាត់ធើអីនាំគ្នាព្រូទៅធើ​តាមដែរ យូរៗ​ទៅ​ចង់ទៅជាទម្លាប់ហើយ ប្រហែលនឹងអារឿងបើកលក់ពោតស្ងោរដែលខ្ញុំលើកមក​បង្ហើប​កាលពីប្រកាសមុន។ ណ្ហើយយាយៗទៅនៅតែដេឌីនិងម៉ាមីតែដដែលហ្នឹង និយាយចុះឡើងដូចហែក កេរ្តម៉ែឪឯងចឹង ប៉ិនតែវាមិន​អស់ចិត្ត មិនអស់ហ្នឹងយ៉ាងម៉េច? មិនអស់ត្រង់ថា បើតាហ្នឹងនៅឆ្ងាយឯ ស្រុកគេទៅគ្រាន់ស្រែកហៅ​សុំជំនួយឮ​មិនដល់ តែនេះម៉ាឆ្នាំម្តង ខ្ញុំឃើញតាហ្នឹងសរសេរសំបុត្រទៅសុំ មេភូមិ រួចប្រកាសសុំជាសាធារណ៍​ទៀតនៅតែ​មិនមាននរណាអើពើ យាយៗទៅដេឌីនិងម៉ាមីខ្ញុំបានតែ រឿងផ្សេងទេ ព្រោះគាត់គិតថារឿងហ្នឹង ទោះជា​ជួយទៅ​ក៏បុណ្យបានតែតាដុកទ័រហ្នឹង។

ខ្ញុំថាសព្វង៉ៃនេះ មានការជួយពីដេឌីនិងម៉ាមី ពីញាតិមិត្តនានារបស់ខ្ញុំហើយ តែនោះមិនមែននិរន្តរភាព ទេព្រោះ​ជំនួយទាំងនោះគ្រាន់តែអាចដោះមួយពេលយូរឬឆាប់ប៉ុណ្ណោះ សំខាន់គឺថាបើមេភូមិខ្ញុំចេះចាត់ ចែងលុយកាក់​ម៉ាផ្នែកធំទៅជួយបានអាចដំណើរការគ្រាន់បើបន្តិច ហើយបានយូរផង ព្រោះលុយក្នុង ភូមិ​​នៅតែប្រមូលបានទេ ខ្ញុំឯណាទៅឈប់ធ្វើការស្អែកនោះ។

ប្រកាសមួយនេះសរសេរចម្លងស្ទីលតាមពូស្រុកស្រែ តែដឹងតែវិជ្ជាគុនចាញ់ពូដាច់ ដូច្នេះ បងប្អូនញាតិ ញោម ទាំងឡាយដែលមានទស្សនៈដូចខ្ញុំ គឺសុំឱ្យជួយរឿងកែសម្រួលពាក្យពេចន៍ក្នុងប្រកាសនេះដើម្បី យើង ទាំង​អស់គ្នាស្តាប់ទៅមិនឆ្គងត្រចៀក ហើយយើងនាំគ្នាចែករំលែកតាមការគួរ។

Advertisements
  1. តា ម៉ាប់ / សីហា 6 2012 2:24 ល្ងាច

    មើលស្តាយដឹងហ្មង កុំសង្ឃឹមល្បងមេភូមិនោះ!

    • លី កល្យាណ / សីហា 6 2012 4:09 ល្ងាច

      តាមថា មេភូមិហ្នឹងម៉ាផ្នែកទៅ រួចទៅអ្នកក្តាប់សេដ្ឋកិច្ចនោះម៉ាសារទៀតទៅ យាយៗទៅប៉ាទោសអ្នកណាក៏មិនបានដែរ។ តាមដឹង តាម៉ាប់ និងម៉ាក់អាបីនាក់ក៏អាចជួយកែសម្រួលអត្ថបទនេះផងដែរ ។ ជួយកែផងម៉ោ ស្តាប់ទៅឱ្យពីរោះ កុំឱ្យប៉ះពាល់គេពេក 😀

    • លី កល្យាណ / សីហា 7 2012 11:44 ព្រឹក

      ប៉ិនតែឱ្យតែ ដេឌី និងម៉ាមីខ្ញុំហាមាត់គឺដឹងតែបានម៉ង ម្បាច់មេភូមិសុំក៏បានដែរ។

    • តា ម៉ាប់ / សីហា 7 2012 10:50 ល្ងាច

      ទាល់តែពូស្រុកស្រែកែបានល្អ ព្រោះគាត់អ្នកបង្កើតរបៀបសរសេរកំពូលឌឺនេះ 😀

  2. ភរិយានិងម្ដាយម្នាក់ / សីហា 6 2012 2:38 ល្ងាច

    ហ៊ូ!!! ម៉ាមី ដេឌី!!! អានខេមរយានកម្មបងកល្យាណមិនចង់ដាច់ទេ។ ឌឺ៩ហ្មងហើយ ប្រកាសមួយនេះ!!

    • លី កល្យាណ / សីហា 6 2012 4:07 ល្ងាច

      យេស៍ គេក្រមែនពិត តែគេហៅ ថាម៉ាមី ដេឌីចឹងបានវាលើករាសី ឱ្យហៅពុកម៉ែ ម៉េចបានបើមុខខ្ញុំខ្មៅជាងគូទឆ្នាំងខ្ទះទៀតនោះ។

    • ភរិយានិងម្ដាយម្នាក់ / សីហា 6 2012 5:21 ល្ងាច

      ខ្ទះហ្នុង បែបខ្ទះត្នោតទៀតផង :mrgreen:

    • លី កល្យាណ / សីហា 6 2012 5:22 ល្ងាច

      ង៉ាស់ៗៗ មែនហើយជីវី ខ្ទះត្នោតមែនហ្នឹង ខ្មៅអ៊ូញម៉ង

    • ភរិយានិងម្ដាយម្នាក់ / សីហា 6 2012 5:24 ល្ងាច

      យីស អ៊ំនេះ ចេះនឹកឃើញ!

    • លី កល្យាណ / សីហា 6 2012 5:26 ល្ងាច

      😀

  3. somada / សីហា 7 2012 3:54 ល្ងាច

    អូយភាសាអីហ្នឹង អានអត់ទាន់បានទេ ទៅរកថ្នាំឈឺក្បាលលេបពីរគ្រាប់សិន ហើយចាំមកអានម្តងទៀត បាយៗៗៗ

    • លី កល្យាណ / សីហា 8 2012 7:49 ព្រឹក

      កុំទាន់ទៅណាបង! ចាំខ្ញុំទៅសុំថ្នាំផ្ទះជីវីឱ្យពីរគ្រាប់ សោះមិនបាច់ទៅម៉ោនាំខាតពេល អានខេមរយានកម្មដ៏វេទនារបសខ្ញុំសិនទៅ!

  4. somada / សីហា 8 2012 8:05 ព្រឹក

    ចាំថ្នាំកល្យាណតាំងពីម្សិលមិញដល់ថ្មើនេះហើយនៅមិនបានថ្នាំមកលេបទៀត សង្ស័យតែដូច​ប្រកាស​ខាង​លើ​ទេខ្ញុំ ?
    ដេឌី ម៉ាមីកល្យាណជួយបានតែស្រីចាអាតទេ ដូចជាអ្នកចម្រៀងទើបនឹងការហើយនាពេលថ្មី ៗនេះជាដើម​ ឮថាជួយច្រើនសម្បើមណាស់ ព្រោះគេជាស្រីស្អាត​តែបើងាកមើលមកពេទ្យគន្ធបុប្ផាវិញនោះងងឹតមុខស្លុប​តែហ្មង ឃើញ​តែអ្នកឈឺ អ្នករបួសរណូករណែលអញ្ចឹងនោះអត់ចាបាយទេ ហើយក៏អត់លេងចូលដែរ ។

    • លី កល្យាណ / សីហា 8 2012 8:08 ព្រឹក

      ក្បួនតែមួយ បេប៊ី ដេឌី និងម៉ាមី តាហ្នឹងជិតដាច់ខ្យល់ហើយ បានមកជួយ តិចទៀតធ្វើបុណ្យម៉ង

  5. somada / សីហា 8 2012 8:51 ព្រឹក

    បុណ្យក៏មិនបាច់ធ្វើដែរនាំតែអស់លុយ កប់ចោលយូរទៅភ្លេចបាត់ទៅហើយ ។

    • លី កល្យាណ / សីហា 8 2012 9:32 ព្រឹក

      ង៉ាស់ៗៗ មិនបាច់ធ្វើបុណ្យនាំអស់លុយ! បែបចឹងមែនដឹង ឬមួយគេនឹងធីបតាចោលរួចលើកអ្នកផ្សេងទៀត?

  6. somada / សីហា 8 2012 1:27 ល្ងាច

    ដឹងអីថា មើលមិនឃើញដែរហ្នឹង !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: