Skip to content
14 ខែសីហា 2012 / ស្នាមញញឹម

សំណើច៖ នរណាធំជាង?

ត្រឡប់មកពីធ្វើការវិញ ខ្ញុំហូបបាយ និងមើលទូរទស្សន៍ជាមួយប្រពន្ធខ្ញុំ។ នៅក្នុងកម្មវិធីទូរទស្សន៍មាននិយាយពី ការធ្វើបុណ្យឧទ្ទិសកុសលថ្វាយសម្តេចសង្ឃ ជួន ណាត។

ខ្ញុំ៖ ខានស្អែកនេះ គេធ្វើបុណ្យឆ្លងហើយ។ បងនឹងទៅចូលបុណ្យក្រោយពេលបាយថ្ងៃត្រង់ អូនមិនបាច់ចាំបាយ បងទេណា៎។

ប្រពន្ធខ្ញុំ៖ ចាស។ … ខ្ញុំមិនដែលឃើញបងទៅបុណ្យទៅទានអីសោះ បើអ្នកកន្លែងធ្វើការហៅ រុញឱ្យតែខ្ញុំទៅជា មួយកូនយើង ដល់តែឥឡូវចេះទៅបុណ្យខ្លួនឯង! គួរឱ្យឆ្ងល់!!!

ខ្ញុំ៖ បងគោរពតែសម្តេចសង្ឃមួយអង្គនេះ ហើយបើបុណ្យលោកទៅហើយបងមិនទៅ អូនឯងមិនឆ្ងល់ទេថាមក ពីហេតុអីបានជាបងមិនទៅ???

មិនដឹងថាគាត់គិតក្នុងចិត្តយ៉ាងម៉េចទេព្រោះគាត់នៅស្ងៀមមិននិយាយតតាំងប្រណាំងនឹងខ្ញុំទៀតឡើយ។ គាត់ ប្រមូលទុកដាក់ចានឆ្នាំង ខ្ញុំក៏ទៅងូតទឹក (ប្រពន្ធខ្ញុំរករឿងរាល់តែដងថាខ្ញុំឱ្យតែបាយរួចតាំងទៅងូតទឹក ធ្វើម៉េច បើនេះជាទម្លាប់របស់ខ្ញុំទៅហើយ ព្រោះខ្ញុំខ្ជិលសម្អាតធ្មេញម្តងទៀតក្រោយពេលបាយ បើចូលបន្ទប់ទឹកសរុបគឺ ងាយស្រួលជាង និងមិនចំណាយពេលច្រើន) រួចចាប់បង្ហើយការងារដែលមិនទាន់រួច។ ចំណែកគាត់ រៀបចំទុក ដាក់ចានឆ្នាំងរួចគាត់ក៏ងូតទឹកចូលសម្រាកដែរទៅ។ ដោយសារតែទើបនឹងរើទូសៀវភៅរកឯកសារក៏ប្រទះឃើញ សៀវភៅជីវប្រវត្តិសម្តេចសង្ឃរាជជាទីសក្ការ ក៏ទាញចេញមកប្រុងនឹងដាក់នៅកន្លែងដោយឡែកផ្សេងដើម្បីងាយ ស្រួលរកផង និងទុកជាទីគោរពផង។ ប្រពន្ធខ្ញុំមកឃើញក៏ទាញមើលក្បែរគ្នានឹងខ្ញុំដែលកំពុងធ្វើការ។

គាត់៖ បង! មុនសម្តេចព្រះសង្ឃរាជ ជួន ណាត ឡើងជាទីសម្តេចសង្ឃ តើសម្តេចសង្ឃអង្គណាជានាយកសង្ឃ?

ខ្ញុំរាងភាំងបន្តិចដែរព្រោះកំពុងផ្ចង់ស្មារតីលើការងារ ៖ អូនមើលក្នុងសៀវភៅហ្នឹងទៅ! តាមបងចាំ គឺសម្តេចសង្ឃ ទៀង ជាថា្នក់នាយកសង្ឃទូទាំងប្រទេស។

គាត់៖ ចុះកាលហ្នឹងសម្តេចព្រះសង្ឃរាជ ជួន ណាត មានងារអី?

ខ្ញុំ៖ កាលហ្នឹង ប្រហែលជាគ្រូសាលាបាលី ។

គាត់៖ ចឹងសម្តេចព្រះសង្ឃរាជ ទៀង ជាស្តេចសង្ឃធំជាងគេកាលណោះ។

ខ្ញុំ៖ បាទ!

គាត់៖ ចុះកាលហ្នឹងសម្តេចសង្ឃមានសិទ្ធិត្រួតការ គ្រូសាលាបាលីដែរទេបង? ព្រោះថាការរៀនសូត្រកាលហ្នឹង មិនមានសំបូរដូចពេលឥឡូវនេះទេ។

ខ្ញុំ៖ ប្រហែលចឹងហើយអូន។ គ្រូសាលាបាលីជាមនុស្សដែលនាំគំរូដល់សង្ឃឯទៀត គ្រូល្អ គ្រូមាំមួន គ្រូតឹងរ៉ឹង គ្រូពូកែបានសិស្សគណៈមានគុណភាពទៅតាមហ្នឹងដែរ។ ប្រហែលជាសម្តេចសង្ឃត្រួតមើលហើយ ព្រោះបង គិតថាសាលាបាលីជាន់ខ្ពស់មានតែមួយហ្នឹង។

គាត់៖ ចឹងម៉េចបានជាបងគោរពតែសម្តេចព្រះសង្ឃរាជ ជួន ណាត? ចុះសម្តេចព្រះសង្ឃរាជ ទៀង ម្តេចបងមិន លើកតម្កើង បើលោកជាគ្រូ ជាមេ សម្តេចសង្ឃទៅទៀតនោះ?

ខ្ញុំ៖ អ៊ឺម… ចាំបងគិតមើល៍សិន។

តើនេះជាការវិភាគរបស់នាងតាមបែបតក្កវិទ្យា ឬតាមបែបប៊ុយរ៉ូវិទ្យា?

តើនាងចង់ឱ្យខ្ញុំគោរពព្រះអង្គហើយត្រូវគោរពដល់ជីតាគ្រូរបស់ព្រះអង្គទៀតឬ?

សំណាងណាស់ដែលសម្តេចព្រះសង្ឃរាជលោកគ្មានប្រពន្ធ កូន បើមិនអីចឹងទេប្រពន្ធខ្ញុំ គាត់នឹងឱ្យខ្ញុំគោរពត ត្រកូលរបស់ព្រះអង្គ ក្នុងពេលដែលមានអ្នកខ្លះក្នុងចំណោមនោះមិនមានអ្វីដែលត្រូវនឹងលក្ខខណ្ឌសម្រាប់ការ គោរពរបស់ខ្ញុំ។

ខ្ញុំគោរពតែចរិយាសម្បត្តិ គុណសម្បត្តិ និងសេចក្តីព្យាយាមទេ សូមកុំឱ្យខ្ញុំគោរពតាមខ្សែដូចប្រជាជនខ្មែរកំពុង ធ្លាប់ខ្លួនក្នុងការប្រតិបត្តិអី។

ទមិឡឥតសាសនា

Advertisements
  1. somada / សីហា 15 2012 5:41 ល្ងាច

    រឿងអីហ្នឹងបានជាប៉ាពន្ធរករឿងម៉េះ ធ្វើអីខុសទេដឹង?

    • លី កល្យាណ / សីហា 15 2012 10:35 ល្ងាច

      រឿងខ្លីនេះប្រពន្ធចង់ឱ្យប្តីគិតឱ្យវែងឆ្ងាយថាមនុស្សដែលគួរគោរពមិនចាំបាច់រើសទេ គិតតាមតែខ្សែទៅគឺបានហើយ។ ប្រហែលជាចង់ឱ្យប្តីទៅយកចិត្តប្រពន្ធមេក៏មិនដឹង។ ហើយប្តីបែបមិនព្រមធ្វើបែបហ្នឹងទេ ព្រោះគេប្រកាន់គោលការណ៍ណាស់។
      ខ្ញុំបានមួយដុល្លាវិញហើយ។ យេហ៍!!!

  2. somada / សីហា 16 2012 7:04 ព្រឹក

    អូ អញ្ចឹងហ៎ស់! រឿងពិបាកស្មុគស្មាញដេកគិតឡើងឈឺក្បាលម៉ាយប់​ តែម្ចាស់ផ្ទះបែរជាដាក់ថា​សំណើចទៅវិញ ? យី អស់ទាស់ហ្មង ហើយមួយទៀតហឹងស្លឹកត្រចៀកទាំងព្រឹក​គេបោក​ឯង​អស់​ម៉ាដុល្លាវិញ ។ ពីយប់គិតថា​បានម៉ាដុល្លាគ្រាន់សន្សំឲ្យថ្លៃភ្លើង ព្រោះអ៊ីនធើនែតព្រី ឯកុំព្យូទ័រ​ឲ្យ​លុយ​គេ​ហើយ ដូច្នេះបង់តែថ្លៃភ្លើង​ក៏រួចហើយ តែដឹងអីចាញ់បោកគេទៀត ហ៊ឺ​តូចចិត្តណាស់ខ្ញុំ !

    • លី កល្យាណ / សីហា 16 2012 7:24 ព្រឹក

      កុំទាន់តូចចិត្តម្ចាស់បង ចាំអូនទៅខំមិននៅផ្ទះបងសងមួយដុល្លាវិញ !!! ង៉ាស់ៗៗៗ

  3. somada / សីហា 16 2012 1:56 ល្ងាច

    មិនបាច់ទៅសងទេ ផ្ទះខាងនោះក្រណាស់រកតែលុយដាក់កណ្តឹងមិនបានផង បានលុយឯណាមកឲ្យ​ភ្ញៀវទៀតនោះ ។ ពេលនេះកំពុងតែដើរសុំជំនួយពីខាងក្រៅ ។

    • លី កល្យាណ / សីហា 17 2012 7:40 ព្រឹក

      បង! មើលក្នុង សេតអាប់ កែសម្រួលក្នុងហ្នឹងសាកមើលក្រែងចេញ។

  4. somada / សីហា 19 2012 8:29 ព្រឹក

    ទាល់តម្រិះហើយកល្យាណអើយ មានតែតាមវាសនាហើយពេលនេះ ។

  5. ភរិយានិងម្ដាយម្នាក់ / សីហា 19 2012 3:41 ល្ងាច

    រាល់ពេល ផ្ទះបងដាក់ប្រកាសថ្មី ហេតុអីក៏វាមិនចេញក្នុង «អ្នកអាន» របស់ម៉ាក់អាបីនាក់ចឹង?????? សួរម្ចាស់ផ្ទះ ក្រែងលោដឹង។
    សុំខំមិនមួយ៖ គោរពចំពោះបុគ្គលនោះផ្ទាល់ ពីព្រោះលក្ខណៈរបស់បុគ្គល តែមិនមែនដោយសារខ្សែស្រឡាយរបស់បុគ្គលនោះទេ (ន័យរឿងនេះចង់ថាចឹងមែនទេបង?)
    ក្នុងផ្នត់គំនិតខ្មែរយើងគឺបែបនោះមែនហើយ បើលោកនោះគាត់ធ្វើធំ ប្រពន្ធគាត់ កូនគាត់ ឆ្កែគាត់ ។ល។ និង ។ល។ ក៏ធំតាមហ្នុងដែរ ហេហេហេ 😀 😀 😀

    • លី កល្យាណ / សីហា 19 2012 6:08 ល្ងាច

      ម៉ាក់អាបីនាក់អើយ ខ្ញុំអត់ដឹងទេ។ គ្រាន់តែដឹងថាពេលណាឆ្លើយតបជីវីវិញរាល់ដង ខ្ញុំត្រូវ រីស្តាត កម្មវិធី ហ្វៃអឺហ្វក់រាល់ដង។ មិនយល់ទេ មិនដឹងជាវើតប្រេសមានបញ្ហា ឬកុំព្យូទ័រមានបញ្ហាទេ។
      ចំណែករឿងខ្លីនេះវិញ គោលបំណងខ្ញុំគឺចង់និយាយដូចម៉ាក់អាបីនាក់និយាយហ្នឹងតែម្តង តែប្រហែលជាលើកឧទាហរណ៍មកដាក់ខុសទំនង។ តាមពិតខ្ញុំគោរពព្រះសង្ឃណាស់។

      បើសិនជាយើងត្រូវគោរពមនុស្សណាម្នាក់ យើងនឹងគោរពគាត់ ព្រមទាំងគ្រួសារគាត់ដែរ (បើសិនជាគាត់មានលក្ខណៈគួរឱ្យគោរព) តែបើចរឹតមិនកើត សម្តីមិនល្អវិញ មិនគួរនឹងឱ្យយើងគោរពទេ។

  6. somada / សីហា 19 2012 10:32 ល្ងាច

    ស្អីគេហ្វៃអឺហ្វក់ហ្នឹងអត់យល់ទេ ? សូមម្ចាស់ប្អូនជួយពន្យល់ផង ។

    • លី កល្យាណ / សីហា 19 2012 10:45 ល្ងាច

      Firefox គឺជាកម្មវិធីដែលខ្ញុំប្រើរាល់ថ្ងៃដើម្បីបើកឥន្ទនេត្រ

    • ភរិយានិងម្ដាយម្នាក់ / សីហា 19 2012 11:00 ល្ងាច

      ខ្ញុំប្រើក្រូម ដូចជាអត់អីផង តែឥឡូវមើល«ខំមិន»តាម notification អត់ដាច់ទេ មិនដឹងជាវាក្រេហ្ស៊ីអីទេ ចេញតែអក្សរអីទេដូច symbol

    • លី កល្យាណ / សីហា 19 2012 11:20 ល្ងាច

      ដូចគ្នាមើលខំមិនមិនដាច់ វេទនាពេលខ្លះដែរ ដោយសារតែវើតប្រេសហ្នឹង

    • លី កល្យាណ / សីហា 26 2012 12:23 ល្ងាច

      អរគុណអូនម៉ាប់ ថែលបានដាក់លីងនេះមកចែកគ្នាមើល៍ ខ្ញុំនឹងតាមដានហើយកែសម្រួលការយល់ឃើញរបស់ខ្ញុំ។

    • តា ម៉ាប់ / សីហា 26 2012 12:32 ល្ងាច

      បើ​ថា​ជា​គ្រូធំ​មែន សម​តែ​ព្រះ​គ្រូវិមលធម្ម ថោង ឯណោះទេ ។ http://tamabloveyaymab.wordpress.com/2012/08/24/monk-rothn-thorng/

  7. somada / សីហា 26 2012 7:17 ព្រឹក

    ម្ចាស់ផ្ទះទៅណាបាត់ហើយ ?​ សង្ស័យតែគេតាមទារលុយហើយមើលទៅ​បានជាលាក់ខ្លួន​ ស្ងាត់ឈឹងបែបនេះ ?

    • លី កល្យាណ / សីហា 26 2012 12:24 ល្ងាច

      មកពីសិក្ឋាសាលាវិញហើយបង តែមិនទាន់ស្រួលបួលទេុំ អរគុណព្រះរាមបងដែលនៅនឹកខ្ញុំដែរ

  8. somada / សីហា 26 2012 3:56 ល្ងាច

    ចេះតែសួរលេងទៅ តាមពិតគ្មាននឹកអីម៉ាតិចសោះចា ។

    • លី កល្យាណ / សីហា 26 2012 4:07 ល្ងាច

      គ្មានអ្វីឈឺចាប់ជាងបានស្តាប់ចម្លើយបែបនេះឡើយ ចា 😦 😦 😦

  9. somada / សីហា 26 2012 5:35 ល្ងាច

    ឈឺជាងហើមជើងទៀត 55555555

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: