Skip to content
1 ខែកញ្ញា 2012 / ស្នាមញញឹម

Ling leak

To borng sothea, sochivy who are always interested in making great food for family, especially for the sweetest one. This is chi, because I don’t know what it call, herb, may be. Ling leak is use for only food which had a thick prahok. The smell completely different from neang vorng.

image

image

image

Just took it in my mom’s garden about 3 hours ago. But please don’t expect for another shoot. I’m on my road back to pp. 🙂

Advertisements
  1. somada / កញ្ញា 1 2012 8:36 ល្ងាច

    Thanks dear for sharing but I still don’t know what is that .

    • លី កល្យាណ / កញ្ញា 2 2012 11:20 ព្រឹក

      កុំបារម្ភម្ចាស់បង ចាំតែមកវិញស្លប្រហើរទំពាំងឱ្យខ្ញុំហូបទៅ ខ្ញុំដាំដាក់កំប៉ុងទឹកក្រូចរួចហើយ ដល់ពេលហូបខ្ញុំបេះទៅបង់ក្នុងឆ្នាំងតែម្តង ឯក្លិនវិញឈ្ងុយម៉្យាងដែរ តែខុសពីម្រះព្រៅ និង នាងវង។ វាបានតែជាមួយម្ហូបណាដែលបង់ប្រហុកចាស់ ដូចជាសម្លក់ ប្រហើរទំពាំង និងបុកប្រហុកក្រសាំង។

  2. តា ម៉ាប់ / កញ្ញា 2 2012 12:09 ព្រឹក

    wow, what a sacrificial friend!!! appreciation ur friendship!

    • លី កល្យាណ / កញ្ញា 2 2012 11:24 ព្រឹក

      តាម៉ាប់អើយ រឿងហូបរឿងចុកហ្នឹងយើងយកចិត្តគេបន្តិចទៅព្រោះមន្រ្តីជំនាញទាំងពីរហ្នឹង មើលទៅគេចិត្តមិនអាក្រក់នោះទេ ង៉ៃណាមួយយើងដាច់បាយខ្លាំងអាចទៅសុំបានមួយពេលៗ អីដែរណា ហោចណាស់គេនឹកឃើញការលះបង់របស់យើងត្រង់នេះដែរ។

      ថាលេងទេបងប្អូនអើយ។ អ្វីដែលជាចំណេះដឹងដែលគួរតែចែករំលែកបានយើងគួរចែករំលែក។

      ខ្ញុំវិញនឹកអរគុណតាម៉ាប់ណាស់ដែលឆ្លៀតពេលរវល់រៀនហើយ ទៅស្រាវជ្រាវ រកឯកសារ ហើយប្រែចែកអ្នកភូមិអានទៀត។ We are gratefully appreciated your work soooo muchhhh, Ta Mab.

    • តា ម៉ាប់ / កញ្ញា 2 2012 2:41 ល្ងាច

      មិនអីទេបងព្រោះ​ឥឡូវវិសមកាល ។ និយាយ​រឿង​រុក្ខជាតិ​នឹង ចង់​ឲ្យ​បង​ជួយ​រៀប​ចំ​ជា​សៀវភៅ​តូច​មួ​យ​មក មាន​រូប និង ពិពណ៌នា រុក្ខជាតិ​ទាំង​ឡាយ​ដែល​បង​ស្គាល់ ។

    • somada / កញ្ញា 2 2012 4:10 ល្ងាច

      កល្យាណលះបង់​ពេលវេលា​ដាំដើមជី​មួយកំប៉ុង ហើយអេងសង្ឃឹម​ថា​បានញ៉ាំ​សម្លទំពាំងមួយចានហ្នឹង បងគិតថា​មិនសមទេហី ចុះបើគេ​ដាំជីហើយ ស្លសម្ល​មួយឆ្នាំងយកមក​ឲ្យបងភ្លក្សវាមិនល្អ​ចាំបាច់អីពិបាកបេះ​ជី​យកមកឲ្យបងធ្វើអី ជ្រុលហ្នឹងធ្វើបុណ្យ​ហើយ ធ្វើឲ្យដល់ចប់ទើប​គេបានបុណ្យ ។

    • តា ម៉ាប់ / កញ្ញា 2 2012 4:21 ល្ងាច

      ហាហាហា បងកល្យាណអើយ យក​.ក.ទៅ.ល.អន្ទាក់ហើយ !

    • លី កល្យាណ / កញ្ញា 2 2012 6:50 ល្ងាច

      បងអើយ អូនមិនទៅចិត្តអាក្រក់ឬខ្ជិលអីទេ តែអូនវាមិនចេះបានជាដើរចច្រប់តែផ្ទះគេ មើលឱ្យតែមានអីហូបតាំងសំកុកនៅហ្នឹង ព្រោះតែខ្លួនឯងធ្វើហើយ ហូបមិនកើត។

      តាម៉ាប់មានចេះធ្វើម្ហូបខ្លះទេ??? គ្រាន់ផ្គាប់ចិត្តយាយម៉ាប់?

    • លី កល្យាណ / កញ្ញា 2 2012 7:13 ល្ងាច

      តាម៉ាប់ ខ្ញុំមិនចេះថតរូបសោះតែម្តង តែបើឱ្យរាប់បានខ្លះ។ រូបនេះបើកុំមានបងសុធាជំរុញកុំអីចាំតែមានតើ។
      និយាយអីក៏ខ្ញុំគ្មានអំណះអំណាងដែរ

    • តា ម៉ាប់ / កញ្ញា 2 2012 9:56 ល្ងាច

      ខ្ញុំចេះ​តែ​ចៀនពង ស្ងោរពង ចៀនសាច់គោ សាច់ជ្រូក សាច់ក្រក តែ​ទាល់​តែ​គេ​ប្រឡាក់មុនសិន ហាហហាហា ។

      មិនអីទេបង ថត​ឲ្យ​តែ​បាន​ៗមក ល្មម​ម៉ាច្បាស់​ដូចរូប​ទី ១ ។ ចង​ក្រងសៀវភៅ​ចែក​គ្នា​យើង​អាន ។ ជា​ពិសេសខ្ញុំ ព្រោះ​ខ្ញុំ​កើត​មិនទាន់​ជំនាន់របស់​នៅ​សម្បូរ ។

    • somada / កញ្ញា 3 2012 1:18 ល្ងាច

      ចេះមកពីរៀនម្ចាស់អូន រៀនធ្វើបណ្តើ​រៗឲ្យហើយទៅ ទម្រាំតែដល់ថ្ងៃទៅវិញ ចេះស្ល​ហើយឆ្ងាញ់ទៀត​។ ហេងស៊យ​មានលុយយើងបបួលគ្នាចូលហ៊ុន​បើកភោជនីយដ្ឋាន កល្យាណ​ជាចុងភៅ ចំណែកបងជា​អ្នក​កាន់លុយ 555555 ។
      បងឯកភាពតាមគំនិតតាម៉ាប់ ជាពិសេស​ពេលដែលកល្យាណដើរព្រៃជួយថតរូប​រុក្ខជាតិទាំងនោះ​មក​ដាក់បង្ហាញក៏បានដែរ បើមិនស្គាល់ឈ្មោះ ។

    • លី កល្យាណ / កញ្ញា 3 2012 2:28 ល្ងាច

      អូនចាំគេធ្វើឱ្យញ៉ាំវិញបានគេមិនបន្ទោសបាន។
      ចាំខ្ញុំសាកល្បងថតបណ្តើរៗ តាម៉ាប់ជួយខ្សឹបតាម មេសេច ផងម៉ោថាធ្វើម៉េចបានថតរូបស្រួលមើល ថតប្លង់យ៉ាងម៉េចស្រួលភ្នែកអ្នកមើល។

    • តា ម៉ាប់ / កញ្ញា 3 2012 9:50 ល្ងាច

      រឿង​ថា​បង្រៀន​ចាប់​ប្លង់​នេះ ខ្ញុំ​ពិបាក​នឹង​និយាយ​ណាស់ វា​ត្រូវ​តែ​ខ្លួន​អ្នក​ថត​មាន​គំនិត​ហើយ រៀន​តាម​គេ​ថែមទៀត អាចប្រើ Rule of Third ដែល​គេ​និយម​ប្រើ និង Out of focused background.

  3. ភរិយានិងម្ដាយម្នាក់ / កញ្ញា 2 2012 12:24 ព្រឹក

    I haven’t seen before!

    • លី កល្យាណ / កញ្ញា 2 2012 11:26 ព្រឹក

      ម៉ាក់អាបីនាក់ អាទិត្យក្រោយស្លប្រហើរទំពាំងទេ ចាំខ្ញុំបេះផ្ញើ ហើយសាកដាក់តែមួយកូនចានបានហើយ។ អូខេទេ???

  4. somada / កញ្ញា 2 2012 4:02 ល្ងាច

    និយាយទៅ​ជី​នេះ​ ធ្លាប់ឃើញ​នៅកន្លែង​ដែល​បងនៅ​នេះ​គេនិយម​ប្រើ​ជី​នេះ​បង់សម្ល​ ក្នុង​នោះ​មានសម្ល​ដែល​ក្មួយ​ៗ​ចូលចិត្ត​វាដូចជាសម្លប្រហើរ​យើងដែរ តែគេ​មិនដាក់សាច់ត្រីនោះទេ គេប្រើ​បន្លែទាំងអស់ យើង​អាចកុម៉ង់គេ​ដាក់បន្លែ​ណាមួយ​ដែល​យើងចូលចិត្ត ក្នុង​នោះមានទំពាំង​មួយមុខដែរ ។ សូមរង់ចាំអានអត្ថបទ​ម្ហូប​មួយមុខនេះ​កំពុង​តែកែសម្រួលនិង​សុំកម្មសិទ្ធបញ្ញាគេ​ បានកម្មសិទ្ធ​បញ្ញាពេលណា​នឹងយកមកផ្សាយ​ជូន​ពេល​នោះ​ ។

    • លី កល្យាណ / កញ្ញា 2 2012 6:56 ល្ងាច

      បង យកសម្លទំពាំងណាបង ខ្ញុំចង់ដឹងថានៅនោះមានឬអត់?
      ចុះចំណែកអាពីរនាក់វិញ ចូលចិត្តសម្លអីខ្លះ ដូចមីងវាអត់ ក្រែងថ្ងៃក្រោយទៅត្រូវទៅណាទៅណីមានរបស់ដែលមីងនិងក្មួយចូលចិត្តដូចគ្នា ត្រូវគ្នា។

    • somada / កញ្ញា 3 2012 1:20 ល្ងាច

      ចូលចិត្តសម្លផ្សិត ឯត្រពាំងនៅស្រុកនេះសម្បូរណាស់ កល្យាណ​ដែលយកទំពាំងមកធ្វើជាអន្លក់ទេ ? ញ៉ាំដូចអន្លក់ទូទៅអញ្ចឹងដែរ ។

    • លី កល្យាណ / កញ្ញា 3 2012 2:30 ល្ងាច

      ចូលចិត្តផ្សិត (មីងវាចូលចិត្តផ្សិតក្ងោក និងផ្សិតចំបើងឆា) អាចដើរជាគ្នាបាន។
      ខ្ញុំធ្លាប់ទៅដេកនៅចំបក់ ម្ហូបអីក៏មានតែទំពាំងដែរ។

    • somada / កញ្ញា 3 2012 3:01 ល្ងាច

      ឆាផ្សិតនឹងលេខមួយហើយ ចូលចិត្តខ្លាំងណាស់ តែបងឆាភាគច្រើន​មិនសូវមានសាច់ទេ ច្រើនតែឆាជាមួយ​ប្រេង​ខ្យង​ និង ពងទា​។ បើបានផ្សិត​អ្នកកំពង់ធំមកឆា​មិនដឹងជាឆ្ងាញ់ប៉ុណ្ណានោះទេ ? ចុះផ្សិតក្ងោក​នោះ​រូបរាង​ម៉េចដែរ ?​

    • លី កល្យាណ / កញ្ញា 3 2012 4:24 ល្ងាច

      ផ្សិតក្ងោក ដូចផ្សិតកញ្ចូចឹង វាធំៗជាង​ តែមិនដូចផ្សិតច្រម៉ាស់ទេ។ ខែក្រោយនេះដល់ផ្សិតក្ងោកហើយ។ មួយគីឡូថ្លៃប្រាំបីពាន់រៀល បានមួយចានឱ្យខ្ញុំហុតលេង។

      ខ្ញុំចូលចិត្តឆាផ្សិតចំបើងជាមួយសាច់ក្រកបំពង ឬសាច់ជ្រូកលីងឱ្យឈ្ងុយ។ និយាយរឿងហូបហ្នឹងកាលណាខ្ញុំចូលចិត្តកុំម៉ង់នោះកុំម៉ង់ តែបានតែជាមួយអ្នកផ្ទះទេ ជាមួយគេឯហាងបាយគ្មានហ៊ានឡើយ ខ្លាចគេឱ្យហូបទឹកមាត់គេលេង ។
      ម្សិលម្ង៉ៃបានគមផ្អាវផ្ញើអ៊ំគ្រូ គាត់ស្លមិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេ ។

    • somada / កញ្ញា 4 2012 6:37 ព្រឹក

      អូ​យយ៉ូយ​វិលមុខណាស់ខ្ញុំដល់ទៅគេរៀបរាប់ឈ្មោះផ្សិតច្រើនពេកអញ្ចឹងទៅ ផ្សិត​ខ្លះ​ធ្លាប់ញ៉ាំតែ​មិនស្គាល់ឈ្មោះទេ ។ បងចូលចិត្តឆាផ្សិត​សាច់មាន់ស្រែ ។
      គមផ្អាវ​ម៉េចទៀតហើយម្ចាស់អូនអើយ បងអត់ស្គាល់ដើមផ្អាវទេ ស្គាល់តែផ្សារផ្អាវ ។

  5. achharia / កញ្ញា 3 2012 2:51 ព្រឹក

    មើលរូប ឃើញដូចជីរសហៅតាមអ្នកបាត្តំបង ។
    គ្រាប់វាគេយកត្រាំបានជាគ្រាប់ជីរ ដែលគេលក់តាមតូបទឹកកកឈូស។
    បើជីរសមែន …បង់សម្លប្រហើរនិងបបរផិ ត្រូវគ្នាណាស់ ។
    ពួកបារាំង គេនិយមក្តិចយកតែត្រួយវាដាក់លំអ(ដេករ៉ាស្យុង)ចានអាហារតាម
    ភោជនីយដ្ឋាន(រ៉ែស្តូរ៉ង្ត)បានជាពណ៌បៃតងអោយវាឆ្លុះនឹងពណ៌ក្រហមរបស់ប៉េងប៉ោះ។

    • លី កល្យាណ / កញ្ញា 3 2012 8:51 ព្រឹក

      គឺជីដែលយកគ្រាប់ជាគ្រាប់ជីរ ហើយក៏យកគ្រាប់ជីរមកដាំដែរ។ បង់សម្លទំពាំងឆ្ងាញ់លោកពូអើយ ខ្ញុំចូលចិត្តណាស់។

  6. somada / កញ្ញា 3 2012 1:21 ល្ងាច

    ហ្នឹងហើយខ្ញុំក៏ហៅថាជីសដែរលោកពូ តែដល់ទៅគេនិយាយថាជីលីងល័ក្សខ្ញុំ​បែរជាភ័ន្តរកនឹក​អត់​ឃើញសោះ ។

    • លី កល្យាណ / កញ្ញា 3 2012 4:30 ល្ងាច

      ភ្លេចដាក់ថាអ្នកអំពេញគេហៅជីរស

  7. somada / កញ្ញា 4 2012 6:33 ព្រឹក

    យូរហើយ​មិនដាក់ទេ​ធ្វើឲ្យគេអេងឆ្ងល់ ឡើងគីឡូពិរបីគីឡូទៀតហើយ ព្រោះតែអេង (អង្គុយអត់កើត) ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: