Skip to content
4 ខែកញ្ញា 2012 / ស្នាមញញឹម

ដើរព្រៃមួយថ្ងៃវាល់ល្ងាច (ពីម៉ោងប្រាំភ្លឺ ដល់ម៉ោងប្រាំល្ងាច) បានគមផ្អាវប្រហែលម្ភៃ ចំណែក ដៃនិងជើង សុស សាច់មុតនឹងបន្លា។ ម៉ែប្រាប់ថា រកស៊ីអីរស់ បើមួយថ្ងៃរកមិនបានមួយម៉ឺនរៀលផងនោះ?

នៅមិននៅ មិនបាននៅហូបសម្លកកូរគមផ្អាវ ដែលម៉ែធ្វើ រួចកាន់យួរគមផ្អាវយកមកផ្ញើអ្នកភ្នំពេញ គាត់ថាគាត់ មិនដែលស្គាល់គមផ្អាវនឹងយ៉ាងម៉េចផង, ចាំគាត់យកទៅស្ល!!! ដល់ល្ងាចឡើងទៅសួរកុំឱ្យ តែនិយាយអីម៉ាម៉ាត់ ពីរឿងសម្លគមផ្អាវ (សង្ស័យតែស្លហើយហូបមិនកើត ចាក់ចោលបាត់ទៅហើយ)។ កម្លាំងក៏អស់ ដៃនិងជើងដូច ប្រែត (បិទស្គុតរុំរបួស) មុខដូចធ្យូង រួចត្រូវគេថាឱ្យរកស៊ីមិនរស់ទៀត ចប់ប៉ារយ!!!

ចំណាំ៖ បើកុំតែអ្នកទាំងអស់គ្នាទេដែលចង់ដឹង ឆ្ងល់ និងសួររក ខ្ញុំមិនមែនជាមនុស្សដែលចូលចិត្តថតរូបឡើយ (ពីអាយុប្រាំមួយខែដល់ សាមជាងនេះ ខ្ញុំមានរូបថតតែប្រហែលជាប្រាំសន្លឹកគត់) ពេលដើរទៅណាក៏ដោយខ្ញុំមិន ដែលសង្វាតថតរូបដែរ ខ្ញុំគ្រាន់តែមើលឱ្យស្គាល់ឱ្យដឹងតែខ្លួនឯងប៉ុណ្ណោះ (របៀបបែបនេះហើយដែលខ្មែរបាត់បង់ ចំណេះដឹងជាច្រើនដោយសារខ្ជិលចងក្រងឯកសារ)។ ខ្ញុំនឹងព្យាយាមចែករំលែកគ្នាតាមការគួរ តែសូមហាមមួយ ថាកុំធុញនឹងការនិយាយច្រើនរបស់ខ្ញុំ ព្រោះអ្នកទាំងអស់គ្នាប្រហែលជាមានគ្រួសារមានគ្នាច្រើនជជែកគ្នា ដូច្នេះ មិនសូវនិយាយច្រើនទេនៅទីនេះ តែខ្ញុំនៅផ្ទះមិនសូវបាននិយាយទេ ព្រោះមានតែម្នាក់ឯង ដូច្នេះក៏មកតាប៉ែនៅ ក្នុងប្លក់ខ្លួនឯងចឹងទៅ។ ម៉េចម៉ាអាណិតតែកុំប្រើពាក្យអសុរសដាក់គ្នា និងដាក់ខ្ញុំ ទៅបានហើយ ព្រោះខ្ញុំនេះស៊ីជោរ!

សហគមន៍ជនបទនៅកម្ពុជា

គមផ្អាវ អាចហូបឆៅ (សម្រាប់អ្នកដើរព្រៃដែលរកអ្វីមិនបានទ្រាប់ពោះ) ឬប្រើជាបន្លែសម្រាប់ ស្លកកូរ។ រសជាតិប្រហែលគមដូង គមត្នោតដែរ។

ផ្អាវ ៖ ឈ្មោះ​ឈើ​ពួក​តចសារ​ជាតិ​មួយ​ប្រភេទ ដើម​តូច​ៗ​ទាប​ៗ ខ្នង​ធាង​សក​ត្បាញ​ជា​កន្ទេល​បាន : កន្ទេល​ ផ្អាវ; គម​វា​ស្ល​កកូរ​បាន : សម្ល​ កកូរ​គម​ផ្អាវ; ប្រើ​ជា​អន្លក់​ស្រុស​ក៏​បាន : អន្លក់​ គម​ផ្អាវ ។

View original post

Advertisements
  1. somada / កញ្ញា 4 2012 10:23 ព្រឹក

    អុញម៉េចទៀតហើយ អ្នកណាគេធ្វើបាបម្ចាស់អូន ឬ មួយបងទេដឹងព្រោះមោតាប៉ែរហូត​រកគេដេកគេពួន​មិន​បាន ។ អរគុណណាស់ដែលថតគមផ្អាវ​មកចែកគ្នាមើល តែចង់ឃើញដើម​វាប៉ុណ្ណាទៅ ព្រោះមិនធ្លាប់ឃើញ​ទេ ។ សង្ស័យតែអ៊ំគ្រូគាត់ហូបលេងអស់ខានស្លទេដឹង ព្រោះបើថាដូចគមត្នោត​គមដូង ពិតជាផ្អែមឆ្ងាញ់ មិនខាន (ឃ្លានទៀតហើយ)។

    • លី កល្យាណ / កញ្ញា 4 2012 10:33 ព្រឹក

      ដាច់ខាតមិនមែនម្ចាស់បងទាល់តែសោះហើយ។ ហើយបើកុំតែបង និងញាតិមិត្តយើងសួរនាំពីនេះពីនោះ ខ្ញុំអត់ដឹងថាអ្នកទាំងអស់គ្នាធ្លាប់ឃើញឬអត់ទេ។ ដូចកាលជីវីសួររឿងផ្លែរំដួលចឹង ខ្ញុំស្មានថាជីវីធ្លាប់ហូបតែ យូរពេកទៅក៏ភ្លេចបានជាខ្ញុំរកយកមកផ្ញើ ក្រែងគេបាននឹកឃើញខ្លះ ស្រាប់តែជីវីថា អត់ដែលឆ្គាល់សោះ ខ្ញុំឯណេះឡើងចង់ផ្ងារ។ ផ្កាតំណាងជាតិខ្មែរ ដល់តែផ្លែគេអត់ឆ្គាល់ រួចហ្នឹងជីវីអ្នកចូលចិត្តធ្វើម្ហូបផង ចុះក្មេងអាឡូវឃើញលេងតែហ្គេម ចូលតែហាំប៊ឺហ្គ័រនោះនឹងទៅជាយ៉ាងណាទៅលោក? សុំទោសជីវី និយាយជ្រុលបន្តិចហើយខ្ញុំ។ សុំទោសៗៗៗ

      និយាយរឿងដើមផ្អាវនោះខ្ញុំក៏ចង់ដាក់ដែរ តែពេលដែលខ្ញុំកាប់វា ខ្ញុំអត់នឹកថាថតមកទេ ទាល់តែបងថា ចង់ស្គាល់គមផ្អាវបានខ្ញុំនឹកឃើញពេលយកមកដល់ភ្នំពេញ ប្អូនស្រីខ្ញុំវាទាញទូរស័ព្ទខ្ញុំថតលេង ដល់រកអី ថតមិនបានវាក៏ថតគមផ្អាវ បានជាមានរូបមកជូនមើលបន្តិចហ្នឹង។ ប្រាប់ហើយថា គ្មានចេះថតអីទេ។

    • somada / កញ្ញា 4 2012 12:20 ល្ងាច

      ឃោសនាទូរអាស័ព្ទទៀតហើយ ។ មិនបាច់ថាដល់ទៅក្មេង​នោះទេសូម្បីតែបងក៏ស្គាល់មិនអស់ដែរ ដូច្នេះអ្នក​ដែលស្គាល់ដើមឈើច្រើន​ត្រូវតែចែករំលែក ។​តែម៉េចបានជាកាប់ចោលអញ្ចឹង ?

    • លី កល្យាណ / មីនា 10 2013 3:48 ល្ងាច

      ទើបតែមើលសារឡើងវិញឃើញថាសំណួរមួយមិនទាន់បានឆ្លើយ។ ដើមផ្អាវសណ្ឋាននឹងដើមដូង បើចង់បានគមវា ទាល់តែរំលំដើមចោលទើបយកគមវាបាន។

      សន្យាទៅថតវល្លិ៍ឆ្នួរ និងដើមសោម មកជូនមើលបានក្លាយទៅជាសន្យា «ខ្យល់»

  2. លី កល្យាណ / កញ្ញា 4 2012 10:55 ព្រឹក

    អ៊ំគ្រូគាត់អត់ស្គាល់ គាត់អត់ចេះស្ល ខ្ញុំអត់ហ៊ានសួរ តែប្រាកដចិត្តណាស់ថា បើសិនជាស្លហូបកើតបែបយកមកឱ្យមួយចានអីដែរហើយ តែនេះគ្មានសោះ ទាំងគាត់ដឹងថាស្លរបៀបម៉េចហើយ ព្រោះតេទៅម៉ាក់ ម៉ាក់គាត់ប្រាប់។
    បងដឹងទេ ម្សិលម្ង៉ៃមួយខ្ញុំចូលដល់ព្រៃដំបូង ឃើញដើមផ្អាវប្រុងថាកាប់គមផ្ញើម៉ែ តែឃើញដើមតូចពេកក៏ដើរទៅទៀត ស្រាប់តែឃើញវល្លិឆ្នួ (ដឹងខុសដឹងត្រូវទេ) ស្មានតែសោម ក៏កាប់អស់បីដើម ដើរទៅជួបអ្នកទៅចំការ គេប្រាប់ថាមិនមែនសោមក៏បោះចោលទៅ មុតដៃសុសសាច់។ ដើរទៅឃើញដើមផ្អាវក៏កាប់មួយគុម្ពហ្នឹងបានម្ភៃមកផ្ញើម៉ែ កុំអីបានហូបវល្លិឆ្នួរមិនខានទេ។ បងហ្អើយ ឈាមឱ្យរហាមមុតនឹងបន្លាវា កាប់បណ្តើរនឹកបណ្តើរ ម៉ែហើយម៉ែ បើស្រុកមានបញ្ហាអីទៀត កូនមុខជាងាប់មុនគេដោយសារតែមិនចេះមិនដឹងរឿងអស់ទាំងនេះ ហើយក៏ប្រហែលជាអាចស្លាប់ដោយសារស៊ីច្រឡំផ្លែស្លែងទៀត។
    អាទិត្យក្រោយនឹងដាក់ដើមផ្អាវព្រៃ និងផ្អាវចំការផ្ញើឱ្យមើល។ សូមរង់ចាំទស្សនាភាគបន្ត។

    • somada / កញ្ញា 4 2012 12:23 ល្ងាច

      ដើមស្អីទៀតហើយ អត់ស្គាល់ទេ ។ បើសិនជាស្រុកមានបញ្ហាមែនអ្នកដែលទៅមុនគេគឺបងនេះហើយ ព្រោះអត់ស្គាល់ដើមឈើ ហើយក៏មិនដឹងថាដើមណាហូបកើតឬហូបមិនកើតទៀត​ ហ៊ឺអាសូរខ្លួនដល់ហើយ​ខ្ញុំ ។ តែហេងវិញ​ហ្អា​ស្រុកគេអត់មានសង្រ្គាម ដូច្នេះនៅបានយូរតទៅទៀត ។

    • ភរិយានិងម្ដាយម្នាក់ / កញ្ញា 5 2012 2:27 ល្ងាច

      បើស្រុកភាន់ប្រែ ខ្ញុំហ្នឹងហើយមុនគេនោះ អត់ស្គាល់អីម៉ាតិចទេ មិនដឹងសោះហ្មងហើយខ្ញុំ។

  3. តា ម៉ាប់ / កញ្ញា 4 2012 12:11 ល្ងាច

    ហាហាហា រឿង​ថត​រូប​ខ្ញុំ​ក៏ចូលចិត្ត​ថត​គេ​ដែរ តែ​ឥត​ថត​រូប​ខ្លួន​ឯង ។

    • លី កល្យាណ / កញ្ញា 4 2012 4:16 ល្ងាច

      ឱ! អ្នកថតរូបកំសត់អើយ។

    • តា ម៉ាប់ / កញ្ញា 4 2012 4:33 ល្ងាច

      ឥត​មាន​អារម្មណ៍ឈឺ​ចាប់​សូម្បី​បន្តិច !

  4. ភរិយានិងម្ដាយម្នាក់ / កញ្ញា 5 2012 2:30 ល្ងាច

    លើកក្រោយបើចូលព្រៃបន្លាទៀត រុំស្កុតអោយជុំវិញខ្លួនអោយហើយទៅណាបង ទុកតែប្រឡង់ភ្នែកបានហើយ ករពារកុំអោយមុត :mrgreen:

    • លី កល្យាណ / មីនា 10 2013 3:49 ល្ងាច

      មុនទៅដល់ព្រៃដាច់ខ្យល់ឡាប់បាត់ទៅហើយ ដោយសារតែស្គត់របស់ម៉ាក់ឯងហ្នឹង។ :mrgreen:

  5. gold account / តុលា 24 2012 7:09 ល្ងាច

    ដើរព្រៃមួយថ្ងៃវាល់ល្ងាច (ពីម៉ោងប្រាំភ្លឺ ដល់ម៉ោងប្រាំល្ងាច) បានគមផ្អាវប្រហែលម្ភៃ ចំណែក ដៃនិងជើង សុស សាច់មុតនឹងបន្លា។ ម៉ែប្រាប់ថា រកស៊ីអីរស់ បើមួយថ្ងៃរកមិនបានមួយម៉ឺនរៀលផងនោះ? នៅមិននៅ មិនបាននៅហូបសម្លកកូរគមផ្អាវ ដែលម៉ែធ្វើ រួចកាន់យួរគមផ្អាវយកមកផ្ញើអ្នកភ្នំពេញ គាត់ថាគាត់ មិនដែលស្គាល់គមផ្អាវនឹងយ៉ាងម៉េចផង, ចាំគាត់យកទៅស្ល!!! ដល់ល្ងាចឡើងទៅសួរកុំឱ្យ តែនិយាយអីម៉ាម៉ាត់ ពីរឿងសម្លគមផ្អាវ (សង្ស័យតែស្លហើយហូបមិនកើត ចាក់ចោលបាត់ទៅហើយ)។ កម្លាំងក៏អស់ ដៃនិងជើងដូច ប្រែត (បិទស្គុតរុំរបួស) មុខដូចធ្យូង រួចត្រូវគេថាឱ្យរកស៊ីមិនរស់ទៀត ចប់ប៉ារយ!!! ចំណាំ៖ បើកុំតែអ្នកទាំងអស់គ្នាទេដែលចង់ដឹង ឆ្ងល់ និងសួររក ខ្ញុំមិនមែនជាមនុស្សដែលចូលចិត្តថតរូបឡើយ (ពីអាយុប្រាំមួយខែដល់ សាមជាងនេះ ខ្ញុំមានរូបថតតែប្រហែលជាប្រាំសន្លឹកគត់) ពេលដើរទៅណាក៏ដោយខ្ញុំមិន ដែលសង្វាតថតរូបដែរ ខ្ញុំគ្រាន់តែមើលឱ្យស្គាល់ឱ្យដឹងតែខ្លួនឯងប៉ុណ្ណោះ (របៀបបែបនេះហើយដែលខ្មែរបាត់បង់ ចំណេះដឹងជាច្រើនដោយសារខ្ជិលចងក្រងឯកសារ)។ ខ្ញុំនឹងព្យាយាមចែករំលែកគ្នាតាមការគួរ តែសូមហាមមួយ ថាកុំធុញនឹងការនិយាយច្រើនរបស់ខ្ញុំ ព្រោះអ្នកទាំងអស់គ្នាប្រហែលជាមានគ្រួសារមានគ្នាច្រើនជជែកគ្នា ដូច្នេះ មិនសូវនិយាយច្រើនទេនៅទីនេះ តែខ្ញុំនៅផ្ទះមិនសូវបាននិយាយទេ ព្រោះមានតែម្នាក់ឯង ដូច្នេះក៏មកតាប៉ែនៅ ក្នុងប្លក់ខ្លួនឯងចឹងទៅ។ ម៉េចម៉ាអាណិតតែកុំប្រើពាក្យអសុរសដាក់គ្នា និងដាក់ខ្ញុំ ទៅបានហើយ ព្រោះខ្ញុំនេះស៊ីជោរ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: