Skip to content
19 ខែកញ្ញា 2012 / ស្នាមញញឹម

មានអីចាបាយជាងមានសង្សារច្រើននោះ?

តើស្រុកយើងកំពុងតែខ្វះធនធានមនុស្សជាស្រី្តឬ? ខ្ញុំថាដូចជាមិនមែនទេដឹង!

អ្នកនៅជុំវិញខ្លួនខ្ញុំមានសុទ្ធតែស្រីទាំងអស់ ទាំងនៅកន្លែងធ្វើការ និងមិត្តភ័ក្តិ។ ខ្ញុំមានមិត្តច្រើនណាស់ ខ្លះនៅ ទាក់ទងគ្នាជាប់រហូត ខ្លះនោះបានតែឃើញមុខតាមហ្វេសប៊ុកទេ។

រឿងមួយនេះ ខ្ញុំទុកជាមេរៀនជីវិត ជាបទពិសោធន៍ និងក្នុងនោះផងដែរបានបង្កើតសេចក្តីស្រឡាញ់ចំពោះខ្ញុំ។

នៅកន្លែងការងារមួយណាក៏មានស្រីៗក្មេងៗ ដែលខ្លះជាអ្នកធ្វើការជាមួយ ឯខ្លះទៀតជាក្មេងមកសុំហាត់ការ។ រឿងក្មេងហាត់ការនេះជារឿង សេនស៊ីធីវ ណាស់សម្រាប់ខ្ញុំ ពួកគេញ៉ែខ្ញុំដោយតាមទៅគ្រប់កន្លែងទាំងអស់ ទាំង កន្លែងការងារ។ ទោះជាគម្រោងរបស់ខ្ញុំគ្មានអ្នកហាត់ការក៏ពួកគេមកធ្វើនៅគម្រោងផ្សេង ហើយបញ្ចេះខ្ញុំឱ្យសុំ ពួកគេមកជួយការងាររបស់ខ្ញុំ ដូចជាគម្រោងជាមួយអង្គការនៅខេត្តកំពង់ធំ (មិនឱ្យហៅថាញ៉ែយ៉ាងម៉េច បើ គម្រោងអត់ត្រូវការអ្នកជួយផង ពួកវាប្រាប់ឱ្យខ្ញុំទៅសុំមេ ឱ្យហៅពួកវាទៅជួយ)។ និយាយៗទៅ ម៉ាជុំវិញខ្លួនខ្ញុំ ងាកទៅណាក៏មានតែមនុស្សស្រី (បើជាប្រុសវិញគឺគេហៅអាសំណាងមិនខានរ៉េ) 😀

ក្មេងហាត់ការពីរនាក់ដែលស្និទ្ធនឹងខ្ញុំជាងគេក្នុងចំណោមក្មេងស្រីទាំងដប់នាក់ ឥឡូវនេះបានកាន់ការងារធំៗក្នុង អង្គភាពផ្សេងដែលបើនិយាយសាមញ្ញៗទៅគឺថាពួកគេបានធ្វើធំជាងខ្ញុំឥឡូវនេះ ក្រោយពេលបែកពីពួកគេប្រាំបី ឆ្នាំមក។

ពីរនាក់នេះកំពូលខូច ម្នាក់ៗស្គាល់ផ្ទះខ្ញុំ ឆ្កែរបស់ខ្ញុំមិនដែលព្រុសពួកគេទេព្រោះមកដល់ផ្ទះហៅឈ្មោះវាច្បាស់ និងមានរបស់ផ្ញើឆ្ងាញ់ៗទៀត បាយកកបាយក្តាំងឱ្យតែមានសល់ក្នុងឆ្នាំង តែត្រូវចិត្តគឺពួកគេនាំគ្នាឆ្កឹះហូបជាមួយ ម្ទេសជ្រក់ និងត្រីឆ្អើរ ឬជួនកាលមានតែផ្អកត្រសក់ផ្អលាយម្ទេសនិងក្រូចឆ្មារក៏អាចទៅរួចអស់បាយមួយឆ្នាំងទទេ ក៏មាន។ ពួកគេទាំងពីរនាក់ ម្នាក់ណាក៏អាចហាមាត់ស្តីឱ្យខ្ញុំពីកំហុសបន្តិចបន្តួច ហើយអាចនឹងណែនាំខ្ញុំផងក៏ សឹងមានព្រោះតែពួកគេស្គាល់ដឹងចិត្តព្រះអស់ទៅហើយ ដែលតាមការពិតទៅខ្ញុំទេដែលមានសិទ្ធិស្តីឱ្យគេតែម្ខាង បើសិនជាថ្ងៃណាគេមកលេងផ្ទះខ្ញុំចំពេលខ្ញុំនៅផ្ទះវិញ គេលោតឡើងលើគ្រែដេកខ្ញុំសឹងតែបាក់អស់ហើយ ទម្លាក់ ខ្លួនភឹងៗគ្មានប្រណីគ្រែបន្តិចទេ និយាយទៅបើថាមានអាថ៌កំបាំងអីក៏មិនអាចលាក់បានដែរ។

តែពួកគេច្រើនតែដើរពីរនាក់គ្នាគេហ្នឹង មួយធំ មួយតូចល្អិត មួយធាត់មួយស្គម មួយខ្ពស់ មួយទាប ទើបតែមក បែកគ្នាត្រឹមឆ្នាំ ២០១១ ដែលម្នាក់ត្រូវទៅធ្វើការឯបន្ទាយមានជ័យ និងម្នាក់ទៀតនៅស្រុកប្រាសាទសំបូរ​ទីរួម​ខេត្ត កំពង់ធំ។

ប្រហែលខែមុន ស្រីធំបានទូរស័ព្ទមកព្រមានខ្ញុំទាំងកណ្តាលអធ្រាត្រ ថា ៖ បើខ្ញុំនៅតែមិនតេមកលេងគេ ឬឆៀង ចូលលេងគេពេលទៅដល់បន្ទាយមានជ័យទេ ខ្ញុំនឹងមានបញ្ហាធំជាមួយគេមិនខាន ព្រោះគេច្រណែនដែលខ្ញុំតែង ជួបជាមួយស្រីតូចឯកំពង់ធំជាងជួបគេ។

«- អូខេ! អូនសម្លាញ់ ពេលណាក៏បងជាមនុស្សប្រកបដោយសមធម៌ និងសន្តិភាពដែរណា៎ បងនឹងស្រឡាញ់អូន មិនឱ្យលើសមិនឱ្យខ្វះឡើយ! បើបងទៅជួបស្រីតូចមួយថ្ងៃ បងនឹងសុំច្បាប់ពីកន្លែងការងារទៅជួបអូនមួយថ្ងៃ ដែរ។ព្រមទេអូន?

– ចុះបងសុំច្បាប់ហ្នឹងគេកាត់ប្រាក់ខែដែរទេ?

– កាត់! ព្រោះបងធ្វើការបើកប្រាក់តាមថ្ងៃ។

– ចឹង… កុំទាន់មកជួបអូនក៏បានដែរ អូនអត់ទាន់ខឹងទេ។

– អើ! ល្អ! ចេះគិតគ្រាន់បើ!

– …តែបងត្រូវបើកប្រាក់មួយថ្ងៃនោះទុកផ្ញើឱ្យអូនផង ព្រោះនោះជាបដិភាគរបស់បងសម្រាប់អូន!…»

:shock: សឹងនឹងដាច់ផ្ងារទាំងកំពុងឈរនិយាយទូរស័ព្ទ។ លោកអើយលោក ចុះអីក៏ក្បាច់ស្រីម្ល៉េះលោក?

ខ្ញុំនឹកក្នុងចិត្ត៖ ក្នុងគម្រោងមួយ មានថវិការបស់ម្ចាស់ជំនួយ និងបដិភាគរបស់អ្នកទទួលផល។ ខ្ញុំទៅជាកំពុង ធ្វើគម្រោងមួយជាមួយនាងចឹងទៅ??? :shock:

ជាញឹកញយខ្ញុំតែងទៅមើលការងារនៅបន្ទាយមានជ័យ តែភាគច្រើនជ្រុលដំណើរមកគេងនៅបាត់ដំបង ឬនៅ សៀមរាប។ ប៉ុន្មានថ្ងៃមុនខ្ញុំបានឆ្លងកាត់បន្ទាយមានជ័យដែរ តែភ្លេចសូន្យតែម្តងថាតេរកគ្នាហូបបាយ ដល់តែ ស្រីធំដឹងនាងក៏ខឹងខ្ញុំ តេមកនិយាយឱ្យក្រងួរ អួលដើមក។ មូលហេតុដែលនាងដឹងថាខ្ញុំមិនចូលលេងព្រោះអ្នក ធ្វើការជាមួយខ្ញុំគាត់ក៏ស្គាល់នាងដែរ។ រឿងប៉ុនចង្អេរ យកដំរីទៅបាំងម្តេចនឹងជិត?  😀

លើកទីបីនេះខ្ញុំដោះសារលែងរួចហើយ។ នាងតេមកដុកដាន់ខ្ញុំពេញទំហឹង ទោះលួងអង្វរយ៉ាងណាក៏នៅមិន ស្រកស្រុតចិត្តដែលខឹងសោះ។

– បងអត់ស្រឡាញ់អូនដូចកាលពីមុនទេ។ បងស្រឡាញ់ស្រីតូចជាងអូនហើយ។ ចិត្តបងប្រែប្រួលលឿនណាស់!

– បងនៅតែស្រឡាញ់អូនដូចៗគ្នាស្មើៗគ្នាតែទាំងអស់ហ្នឹង។ ដូចដើមដដែល។

– អត់ដូចទេៗៗៗ!

– យីសវ៉ី! តែបងថាដូចគឺដូចហើយ។ ក្រែងយើងព្រមព្រាងគ្នារួចហើយថា បងនឹងស្រឡាញ់អូនទាំងពីរឱ្យស្មើគ្នា!

– បងឯងកុំសំដីធំដាក់អូនពេកមើល៍!!! បងត្រូវនិយាយតែពាក្យពីរោះៗដាក់អូនបានហើយ។ ហើយត្រូវរៀន និយាយឱ្យពីរោះគ្រប់ពេលទើបគេមិនមើលងាយ។ និយាយផ្អែមល្ហែមដាក់អូនវាមិនអស់អីទេ មានតែចំណេញ!

ខ្ញុំនឹកក្នុងចិត្ត៖ រួចចុះក៏ដូចសម្តីបងសុធាម៉្លេះ???

*****

– អូននឹកបងណាស់តើពេលនេះបងមាននឹកដល់អូនទេ? សូមអរគុណបងដែលបានស្រលាញ់ និងជួយគ្រប់ពេល ណា។ សូមឲ្យបងមានសំណាងល្អគ្រប់វេលាជារៀងរហូតណា៎។

– បងមិនដឹងថាបេះដូងបងត្រូវការអូន គិតដល់អូន នឹកអូនតាំងពីពេលណាមកនោះទេ តែពេលនេះវាលោតខ្លាំង ណាស់នៅពេលបានទទួលសាររបស់អូនបងគិតថាប្រហែលអូនជិតផ្ញើលុយឱ្យបងចាយនៅពេលដាច់ខែ។

បងមិន ទាន់បានជួយអីអូនទេកុំមកនិយាយបែបហ្នឹងនោះ។ សូមអូនជួបតែសេចក្តីសុខ សេចក្តីចម្រើន និងមាន ជោគជ័យគ្រប់ការងារ។

*****

– ពេលនេះ អូន រៀបចំទៅភូមិហើយណាបង។

-សូមបានសុខសាន្តតាមផ្លូវណាអូន។ ថែខ្លួនផង ព្រោះបងស្រឡាញ់។ smile

– សូមលាមួយរយៈពេលខ្លីណាបងសម្លាញ់ចិត្ត។

-បាទទាន អូនបណ្តូលចិត្តបង។

*****

– ខ្ញុំនៅបន្ទាយមានជ័យណាបង !!!  ចុះបងវិញ? អូននឹកបងណាស់!

– អើយ! បងក៏នឹកអូនឯងដែរ តែវាមិនដែលបានជួប ឱ្យធ្វើម៉េច? បងនៅភ្នំពេញ មិ្សលមិញបងទៅកំពង់ធំ ផ្ទះអូន បងមើលពីថ្នល់ទៅស្ងាត់ឈឹង។

– អរគុណណាស់បង។ នៅក្នុងផ្ទះរបស់អូនមានតែម្តាយនិងឳពុកទេ កូនៗចេញពីផ្ទះអស់ហើយបងសំឡាញ់។

– បងសួរមួយ អូនឯងទៅនៅនោះអត់អផ្សុកទេ?

– yes……………. cos miss u nas……….

– Bante tha neung kmean kit rok kni knea te

– នឹកណាស់ម្ចាស់ចិត្ត

– Oyyyy… kal na mean sangsa tov?

– អូនចាំរៀបការជាមួយបណ្តូលចិត្តរបស់អូន។

– បើបងសុំអូនរៀបការ អូនព្រមការជាមួយបងទេ? បងសុំស្រីតូចដែរ តែគេថាទាល់តែការភ្លាមៗបានព្រម។ បងរក ធ្វើស្អីក៏មិនទាន់ដែរ សូម្បីតែហែរជំនូន។ គេថាឱ្យបងប្រាប់ម៉ែឳបងប្អូនទាំងកណ្តាលអាធ្រាត្រម៉ោងមួយយប់ហ្នឹង ហើយព្រឹកឡើងត្រូវមានជំនូន ៥០គូ ហែជូនដំណើរបងនៅមុខផ្ទះគេឯកំពង់ថ្ម។

– អូយ អាណិតណាស់បង !!! ហេតុអីបងចង់រៀបការជាមួយអូន?

– ព្រោះ«អូនស្រឡាញ់បង»

– ខ្ញុំយល់ព្រមណាបងសំណប់ចិត្ត !!! តើមួយសប្តាហ៍ទៀតអាចរៀបចំមង្គលការបានទេ?

– ឡាប់ហើយ! អាមួយឱ្យការស្អែកបានព្រម អាមួយឱ្យមួយអាទិត្យ ធ្វើអីទាន់ គ្រាន់តែហៅភ្ញៀវពីរខែឯណោះ!!!

– មិនបាច់ហៅភ្ញៀវការទេ រៀបការតែបងប្អូនបានហើយណា !!!! ហាសហា!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

– ម៉េចហៅការទៅ បើការតែគ្នាឯង អាហ្នឹងគេហៅសែនណាមីនាង!

– ខ្ញុំអាណិតបង ខ្លាចអស់លុយច្រើនណា៎។ បើអស់លុយច្រើនពេកខ្លាចបងអត់រៀបការជាមួយអូនណា៎។

– ហ៊ី! បងខ្លាចអីអស់លុយនោះ ឱ្យតែបានប៉ាពន្ធមួយ។

– អូយសំណប់ចិត្ត អូនអរណាស់ អញ្ចឹងពិធីការត្រូវការលុយ១០ម៉ឺនដុល្លា។ យល់ព្រមទេ?

– បងនឹងសន្សំប្រាក់ចាប់ពីស្អែកទៅ មួយថ្ងៃមួយដុល្លា ណា៎អូន

– អ៊ែកៗណាស់!!!

– កុំទាន់អស់សង្ឃឹម មួយម៉ឺនថ្ងៃទៀតយើងនឹងបានសំពះផ្ទឹមជាមួយគ្នា។

ចាឡំ ដប់ម៉ឺនថ្ងៃទៀត!!!

XXX

រឿងរ៉ាវជាមួយស្រីក្មេងចប់ត្រឹមនេះ។ មិនដឹងថាថ្ងៃណានាងតូចរបស់ខ្ញុំទាំងពីរបានអានប្រកាសនេះទេ។

Advertisements
  1. Heng-dee / កញ្ញា 19 2012 8:03 ល្ងាច

    សង្សាច្រើនសប្បាយចាយលុយណាស់បង

    • លី កល្យាណ / កញ្ញា 20 2012 8:01 ព្រឹក

      សប្បាយចាយលុយយើងហ្នឹងឬឌី? ហាសហាសហា

  2. somada / កញ្ញា 19 2012 9:02 ល្ងាច

    ហើយចុះនិយាយគ្នាអែងសោះ មកទាក់ទងអីនឹងបងដែរ ? អ្ហើយ​ស្តាប់ អូចាឡំ អានហើយចង់គាំង​បេះដូងជំនួស ចុះ​ថ្ងៃណាបាន​ញ៉ាំការទៅ ?

    • លី កល្យាណ / កញ្ញា 20 2012 7:52 ព្រឹក

      មិនឱ្យទាក់ទងយ៉ាងម៉េចទៅបង បើវាប្រដៅខ្ញុំដូចបងនិយាយអីម៉្លេះនោះ? រឿងញ៉ាំការ បើចាំស្រីធំ (ឈ្មោះខ្ញុំដាក់ឱ្យក្នុងនេះទេ ឈ្មោះគេពិតពីរោះណាស់) ហ្នឹង ដប់ម៉ឺនង៉ៃទៀតបានគ្រប់លុយបង្គាប់។
      ១០០០០០ ថ្ងៃ = ២៧៣ ឆ្នាំ ៣៥៤​ ថ្ងៃ

    • somada / កញ្ញា 20 2012 11:11 ព្រឹក

      គ្មានវាសនាបានញ៉ាំការនឹងទេមើលទៅនោះ តែមិនអីទេ​ចាំផ្តាំចៅទួត​ឲ្យ​ទៅ​ញ៉ាំជំនួសក៏បានដែរ ។

    • លី កល្យាណ / កញ្ញា 20 2012 11:13 ព្រឹក

      អូយ ពិសេសម៉្លេះទេខ្ញុំ មានអ្នកសរសេរបណ្តាំមរតកទុកឱ្យ កូនចៅទៅញ៉ាំការ។

      ជាកិត្តិយសរបស់អូនណាស់ ម្ចាស់បង ង៉ាស់ៗៗៗ

    • somada / កញ្ញា 20 2012 9:06 ល្ងាច

      អ្ហើយជូនពរឲ្យរស់ដល់​ថ្ងៃការ​នោះ​ផងទៅចុះ តែសង្ស័យតែដល់ថ្ងៃនោះប្រើលែងកើតហើយមើលទៅ ។

    • លី កល្យាណ / កញ្ញា 25 2012 10:04 ព្រឹក

      ក្លាសេទុក។ ធ្វើគ្រប់មធ្យោបាយដើម្បីឱ្យនៅប្រើកើត។

  3. somada / កញ្ញា 19 2012 9:02 ល្ងាច

    ផ្អែមឡើងស្អិតកអ្នកអាន

    • លី កល្យាណ / កញ្ញា 20 2012 7:53 ព្រឹក

      😀 ចំណេញស្ករស និងទឹកដោះគោខាប់បានមួយភ្លែត តែយ៉ាងណាក៏ផ្អែមមិនដល់ទូរស័ព្ទង៉ៃមុនដែលទទួលទាំង យប់ដែរ ព្រោះបងប្រាប់ថាស្រមោចរោម 😀

    • somada / កញ្ញា 20 2012 11:08 ព្រឹក

      អញ្ចឹងមែនហើយ​មើលទៅ ថ្ងៃនោះ​ខឹងស្រមោចរោម​ពេក ឆុង​កាហ្វេហើយ​ដាក់ទូរស័ព្ទចូលប្លក ចំណេញ​ស្កសរមួយស្លាបព្រាដែរ ហាស់ៗៗៗៗ

    • លី កល្យាណ / កញ្ញា 20 2012 4:33 ល្ងាច

      ចប់ប៉ារយ អស់តេអាសាប់មួយលេង

    • somada / កញ្ញា 20 2012 9:05 ល្ងាច

      ចប់អី បានតេអាសាប់ថ្មីមិនគិត បើប្រើតែអាចាស់ដដែល​ៗហ្នឹង គេលក់​លែងដាច់ហើយ ។

  4. តា ម៉ាប់ / កញ្ញា 20 2012 10:54 ព្រឹក

    បើខ្ញុំវិលប្រាកដជាត្រូវគេជាន់កដកស្លាបហើយ ។

    • លី កល្យាណ / កញ្ញា 20 2012 11:53 ព្រឹក

      ចំយាយម៉ាប់ឆ្នាំខ្លា ង៉ាស់ៗៗៗ

    • តា ម៉ាប់ / កញ្ញា 21 2012 11:30 ព្រឹក

      មិនបានចឹងហ្មងរឿងហ្មឹង!

    • លី កល្យាណ / កញ្ញា 25 2012 10:06 ព្រឹក

      គួរឱ្យអាណិតតាម៉ាប់ណាស់។ តែអ្វីៗតែងតែមិនទៀងទេ ជួនកាលថ្ងៃនេះយាយម៉ាប់ហាម តែថ្ងៃក្រោយអាចលើកលែងបម្រាមក៏ថាបាន។ មើលមិនឃើញទេ។ យាយម៉ាប់អាចចិត្តល្អ ជាងម៉ាក់អាបីនាក់ក៏ថាបាន។

    • តា ម៉ាប់ / កញ្ញា 27 2012 11:04 ព្រឹក

      ដូចជា​មិនអាចទេបង បើ​ចិត្ត​ទូលាយ​បែប​នោះ​មែនមាន​តែ​គាត់​ទៅបួស ។ ខ្ញុំ​សាក​ប៉ុន្មាន​ដង​ហើយ ឃើញ​ថា​​ទទួល​លទ្ធផល​សមប្រកប​ណាស់ គេខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ ។

    • លី កល្យាណ / កញ្ញា 27 2012 4:19 ល្ងាច

      ឱអាណិតណាស់លោកប្អូន។ 😀
      «លទ្ធផលសមប្រកបណាស់ ខឹងដាច់ក្បាលដាច់កន្ទុយ » ឃីវើតនេះពិតជាកំប្លែងស្ងួតមែន ។

    • តា ម៉ាប់ / កញ្ញា 27 2012 4:51 ល្ងាច

      ឃីវើត សោអក្សរ ហេហេហេ កំពុង​តែ​រៀន​បន្ថែម ។ 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: