Skip to content
24 ខែកញ្ញា 2012 / ស្នាមញញឹម

មិនឱ្យសើចម៉េចបាន?

– កល្យាណបងចង់ឱ្យប្អូនសរសេររឿងជីវិតរបស់បងដាក់ក្នុងអ៊ីនធឺណែតប្អូនឯង (គាត់អត់ ស្គាល់ម៉េចហៅថាវេប សាយទេ) ព្រោះបងឃើញប្អូនសរសេររឿងជាច្រើនទាក់ទងនឹង តថភាពសង្គមបច្ចុប្បន្ន។

– បានតើបង តែមួយរយៈនេះប្អូនរវល់បន្តិចបង ចាំពឹងនារី (មិត្តម្នាក់របស់ខ្ញុំ) ឱ្យជួយវាយជា អក្សរខ្មែរ។ បងអាច សរសេរជាសំណៅដើមមក ហើយខ្ញុំនឹងយកទៅពឹងគេ។

– អត់ទេ បងមិនចង់ឱ្យនារីដឹងរឿងរបស់បងឡើយ។

ខ្ញុំមិនដឹងថា មូលហេតុអីបានជានារីដឹងរឿងរបស់គាត់មិនបាន បើគាត់ចង់ឱ្យខ្ញុំ ដាក់ប្រកាសរឿងរបស់គាត់នៅក្នុងទំព័រវេបសាយរបស់ខ្ញុំ… ហ៊ឺ…ហ៊ឺ…ហ៊ឺ

Advertisements
  1. តា ម៉ាប់ / កញ្ញា 24 2012 9:01 ល្ងាច

    ឥតយល់

    • លី កល្យាណ / កញ្ញា 24 2012 9:22 ល្ងាច

      ពោះម៉ាយម្នាក់នោះចង់ឱ្យខ្ញុំសរសេររឿងគាត់ក្នុងប្លក់ខ្ញុំ។

    • តា ម៉ាប់ / កញ្ញា 27 2012 11:01 ព្រឹក

      អ្នករ៉ាយរ៉ាប់ត

    • លី កល្យាណ / កញ្ញា 27 2012 3:04 ល្ងាច

      អ្នកប្រូថែមត

    • តា ម៉ាប់ / កញ្ញា 27 2012 4:50 ល្ងាច

      ម៉េចគេ​បង?

    • លី កល្យាណ / កញ្ញា 27 2012 5:17 ល្ងាច

      ខ្ញុំជាអ្នកប្រូ ថែមថយលើរឿងគាត់ តអំពីគាត់ដែលប្រុងផ្ញើសំណៅដើម មកឱ្យខ្ញុំអំពល់អង្គុយវាយជាអេឡិចត្រូនិច។
      គឺអ្នក ប្រូ ថែម ត 😀

    • តា ម៉ាប់ / កញ្ញា 27 2012 9:10 ល្ងាច

      អានទម្រាំ​ដាច់ ព្រះជា​ម្ចាស់!

    • លី កល្យាណ / កញ្ញា 28 2012 7:54 ព្រឹក

      អាយអែមសូរី ម្ចាស់អូនម៉ាប់។

    • តា ម៉ាប់ / កញ្ញា 28 2012 12:24 ល្ងាច

      អាយ ដុន អេកសិប 😛

    • លី កល្យាណ / កញ្ញា 28 2012 4:21 ល្ងាច

      អុញ ម៉េចចឹងម្ចាស់អូន??? ទៅជាកាត់រកក្រុមបងហើយតើនេះ!

    • តា ម៉ាប់ / កញ្ញា 28 2012 9:47 ល្ងាច

      យើង​ស្គាល់​គ្នា​ តែង​មាន​ឆ្លង​អញ្ចឹង​ហើយបង 😀

  2. ភរិយានិងម្ដាយម្នាក់ / កញ្ញា 24 2012 9:39 ល្ងាច

    គាត់ចង់ដាក់លើវេប គេដឹងអស់ហើយ ចប់ប៉ារយ

    • លី កល្យាណ / កញ្ញា 24 2012 10:20 ល្ងាច

      មនុស្សយើងនេះណាម៉ាក់អាបីនាក់ ជួនកាលយ៉ុងចិត្តពេកគិតមិនបានឆ្ងាយទេ ហើយក៏មិនបានពិចារណាដែរ។ ធ្លាប់មិនចូលចិត្តនរណាគឺរារាំងគេមិនឱ្យមកជិតទេ។

  3. achharia / កញ្ញា 25 2012 1:24 ព្រឹក

    សរសេរដាក់ប្រាប់គេថែមពីលើទៅថា សំរាប់តែប្រុសៗអាន
    ព្រោះនេះក៏ជាល្បិចមួយដែរថា
    អាលួចមើលផន់គេ លួចភ្លក់ផស់គេនេះ…
    បើគេហាមណាស់…ធ្វើអោយរឹតតែចង់ណាស់… 😀

    • លី កល្យាណ / កញ្ញា 25 2012 8:20 ព្រឹក

      មិនដឹងគាត់គិតយ៉ាងម៉េចទេពូ ព្រោះថាគាត់ចង់ឱ្យខ្ញុំសរសេររឿងគាត់ក្នុងប្លក់ខ្ញុំ រួចដល់ថាយកឱ្យពួកម៉ាកខ្ញុំ ជួយវាយខ្មែរឱ្យ គាត់មិនព្រម។ ប្រហែលគាត់ស្អប់មិត្តខ្ញុំម្នាក់ហ្នឹងក៏មិនដឹង មិនមែនគាត់មិនចង់ឱ្យគេដឹងទេ។

    • achharia / កញ្ញា 26 2012 10:31 ល្ងាច

      ហ្នឹងមិនធ្វើអោយក្មួយកល្យាណរឺតតែអន្ទះសារចង់អានចង់ដឹងរឿងផន់គាត់ទេរឺអី…
      ថារឿងហ្នឹងវាយ៉ាងម៉េចបានម្ចាស់គេមិនចង់អោយនារីអាន ?

    • លី កល្យាណ / កញ្ញា 27 2012 3:08 ល្ងាច

      លោកពូ! រឿងគាត់ហ្នឹង ខ្ញុំដឹងឡើងខ្ជិលចង់ដឹង ឱ្យតែឃើញទូរស័ព្ទគឺចុចផ្តាច់ភ្លាម រំខានម៉ាង៉ៃសៅរ៍ អាទិត្យមិនដែលចេះខានយ៉ាងម៉េច ហើយបើមកសួរយោបល់យើងវិញគឺធ្វើឱ្យយើងសើចទាល់តែបាន ដូចជា បងចង់ទិញនំខួបកំណើតឱ្យគេ តែមិនយកទៅឱ្យគេទេ យកមកហូបគ្នាឯង។ល។ និង។ល។
      តែសំខាន់គឺខ្ញុំចង់ដឹងមែនថាម៉េចបានជាមិត្តខ្ញុំ(នារី)មិនអាចដឹងរឿងគាត់បាន???

  4. lavorn (ឡាវ័ន​) / កញ្ញា 25 2012 2:22 ល្ងាច

    ហាហា កំប្លែង​ស្ងួត​មែន​

    • លី កល្យាណ / កញ្ញា 25 2012 9:41 ល្ងាច

      យ៉េហ៍ បាត់មុខបាត់មាត់ទៅណាយូរម៉្លេះ ឃើញតែច្រមុះឡឹមៗហ្នឹង? សុខសប្បាយជាទេនៅឯណោះឡាវ័ន?

    • lavorn (ឡាវ័ន​) / កញ្ញា 26 2012 12:17 ព្រឹក

      សុខ​សប្បាយ​ធម្មតា​តើ​ ^^ ចុះ​ខាង​ណេះ​វិញ​ មិន​អី​ទេ​មែន​ទេ​? 😀

    • លី កល្យាណ / កញ្ញា 26 2012 6:10 ព្រឹក

      ខាងណេះសុខម៉ាបាវថែមម៉ាចិបទៀត (យកស្ទីលម៉ាក់អាបីនាក់ទេ) 😀

    • លី កល្យាណ / កញ្ញា 27 2012 3:09 ល្ងាច

      មិនមែនកំប្លែងទេ គឺជារឿងពិតដែលធ្វើឱ្យខ្ញុំដើរគ្រវីតែក្បាលដូចគោស្រាំងទិចទៅហើយ

  5. Bona / កញ្ញា 25 2012 5:19 ល្ងាច

    គាត់គិតថា អ្នកផ្សេងមិនអាចមើលបាន !!!​ ឲ្យតែនៅលើបណ្ដាញ គេអាចដឹងហើយ

    • លី កល្យាណ / កញ្ញា 25 2012 9:39 ល្ងាច

      បែបមិនដូច្នោះទេលោកបូណា គាត់ចូលមកមើលរួចដឹងថាខ្ញុំនិងអ្នកភូមិយើងនេះស្និទ្ធស្នាលគ្នាគ្រាន់ដែរ គាត់ថែមទាំងដឹងថាខ្ញុំនិយាយដើមគាត់យ៉ាងម៉េចៗទៀតតែអត់ចេះឆ្លើយតប។ មនុស្សអនក្ខរកម្មគឺស្រួលយើងនិយាយដើមណាស់។ 😀

    • Bona / កញ្ញា 26 2012 7:14 ព្រឹក

      និយាយដើមគេវាគ្រាន់​​​ តែបើគេទាន់ ?? 😀

    • លី កល្យាណ / កញ្ញា 27 2012 3:17 ល្ងាច

      បើគេទាន់វាក្រែលដែរ 😀 😀 😀
      អរគុណលោកបូណាដែលបានជួយរំលឹកគ្នា។

    • Bona / កញ្ញា 27 2012 3:25 ល្ងាច

      😀 😀 😀 ហាសហា​ ចេះតែជួយរំលឹកទៅ

  6. ស្រុកស្រែ / កញ្ញា 26 2012 10:53 ព្រឹក

    ខ្ញុំ​ចង់​ពឹង​កល្យាណ អោយ​ទៅ​ជំរាប​ប្រាប់​បុរស​កំសត់​ម្នាក់​នេះ​ផង​ថា៖ ក្នុងនាម​ប្រុសៗ​ដូច​គ្នា ឆុកឈែខ្ញុំ​សូម​ចូល​រួម​សោក​ស្តាយ​ផង ព្រោះ​ដោយសារ​តែ​គាត់​ធ្លាក់ខ្លួន​កំសត់ គួរ​អោយ​ចង់​សើច!​​… 😀

    • លី កល្យាណ / កញ្ញា 27 2012 3:20 ល្ងាច

      យ៉ាប់ណាស់លោកពូ មិត្តខ្ញុំម្នាក់នេះ ព្រោះថាជាអ្នករៀនសូត្របានគ្រាន់បើដែរ តែមិនចេះអាប់គ្រេតខ្លួនយ៉ាងម៉េច លោកពូហៅគាត់ថាកំសត់ហ្នឹងត្រូវម៉ាច់ហើយ ហើយគាត់អត់ដឹងខ្លួនថាគាត់កំប្លែងទេ ចាំមើលតែចុងខែឡើងមកភ្នំពេញបើកមើល ប្រកាសរបស់ខ្ញុំឃើញគាត់នឹងតេជេរខ្ញុំមិនខាន។
      ចាំខ្ញុំជម្រាបគាត់ជូន។

    • ស្រុកស្រែ / កញ្ញា 27 2012 3:33 ល្ងាច

      រឿងដែល​ខ្ញុំ​ថា​កំសត់​នោះគឺ មិត្តរបស់​​កល្យាណនេះ​ គាត់​ចង់​ប្រាប់​រឿង​ពិត​ផ្ទាល់​ខ្លួន​​ ទៅ​អោយ​​​មនុស្ស​តែ​​ម្នាក់​គត់​​ដែល​គាត់​ទុក​ចិត្ត​បំផុត​បាន​ដឹង!… ហើយ​រឿង​ពិត​នេះ​ ​អាច​ជា​ចំឡើយ​សារភាព​ផង​ក៍​មិន​ដឹង ដែល​បំរុង​នឹង​យក​មក​​ចុះ​ផ្សាយ​នៅ​ផ្ទះ​វើតប្រេស​​​របស់​កល្យាណ​នេះ​តែ​ម្តង…។ ហេតុ​នេះ គាត់​សង្ឃឹមថា មានតែ​កល្យាណ​​ម្នាក់​​គត់ ដែល​អាន​រឿង​រ៉ាវ​ពិត​របស់គាត់​នៅ​ទី​នេះ… :-D​

  7. ឃ្លាំងគំនិត / កញ្ញា 26 2012 4:24 ល្ងាច

    មិនមែនជារឿង គួរឲអស់សំណើចទេ វាជារឿងពិត មនុស្សយើងមនអាចយល់ដឹងគ្រប់យ៉ាងបាននុះទេ ! 🙂 ៕

    • លី កល្យាណ / កញ្ញា 27 2012 3:23 ល្ងាច

      ចាស ពួកយើងជាមនុស្សមិនអាចដឹងសព្វគ្រប់ទេ ។ ខ្ញុំស្របទាំងស្រុងតាមប្រសាសន៍របស់លោកចំណាន។

    • ឃ្លាំងគំនិត / កញ្ញា 27 2012 3:33 ល្ងាច

      គឺគួរឲអាណិតទៅវិញទេ ដែលគាត់គ្មានឧិកាសសិក្សារៀនសូត្រ ព្រោះហេតុដូច្នោះទើបមិនដឹង 🙂 🙂 🙂 ។ មិនមែនលោកចំណានទេ ព្រះតេជគុណចំណានទៅវិញទេ ហិ! ហិ!​ ហិ! 🙂 ៕

    • លី កល្យាណ / កញ្ញា 27 2012 5:25 ល្ងាច

      ឱព្រះតេជគុណ ខ្ញុំករុណាសុំអត់ទោស ព្រោះតែច្រឡំ វង្វេងដោយសារខួរក្បាលស្ពឹក ទៅជាច្រឡំឈ្មោះតេជគុណវិញ។

    • ឃ្លាំងគំនិត / កញ្ញា 27 2012 5:40 ល្ងាច

      តើយ៉ាងនេះគួរឲសើចទេ? ហ្នឹងឯង មកពីកល្យាណ សើចគេ​ខ្លាំងពេក 🙂 ។

    • លី កល្យាណ / កញ្ញា 28 2012 7:57 ព្រឹក

      កម្មគឺអំពើ នរណាធ្វើអ្នកហ្នឹងទទួល 😀

    • ឃ្លាំងគំនិត / កញ្ញា 28 2012 8:20 ព្រឹក

      សាធុ ! សាធុ ! សាធុ ! សូមអនុមោទនា ! 🙂 ៕

  8. Somada / កញ្ញា 28 2012 9:48 ព្រឹក

    អូយ រឿងអីអញ្ចេះ ទើបតែងើបពីឈឺផង មកអាន​ខាំមីន​គេ​ម្នាក់ មាំត់ ៗ ទៀត​ចង់ឡាប់ឡើងវិញ ។

    • លី កល្យាណ / កញ្ញា 28 2012 9:50 ព្រឹក

      កុំលាប់ឱ្យសោះបង។ អានតាមសម្រួល។ ហើយបើថាសើចខ្លាំងពេកអាចលាប់វិញ ខ្ញុំមិនសរសេររឿងនោះទេ ខ្លាចមានកន្លែង សើចដែលខ្ញុំថែមទៅ បងអានហើយសើច នាំលាប់គ្រុន។
      តែអ្នកជម្ងឺយ៉ាងណាយ៉ាងណីហើយនេះ? មានទៅពេទ្យទៅហ្មអីដែរទេ ឬគ្រាន់តែសំងំគេងព្រោះខ្លាចម្ជុល?

  9. Somada / កញ្ញា 28 2012 11:37 ព្រឹក

    សម្ងំគេងពីរថ្ងៃហើយ គ្មានបានធ្វើអីទេ (បងប្រុសកល្យាណដាក់បម្រាម) ហាមបើកអ៊ីនធើនែត្រ ហាមមើល​សៀវភៅ ហាមបោកខោអាវ គឺគាត់អង្គុយយាមតែម្តង គាត់ថា​បើមិនអញ្ចឹងទេ ពិតជានៅមិនស្ងៀម​នោះទេ​។ ថ្ងៃ​នេះណាត់ជាមួយពេទ្យឱ្យទៅជោះឈាម​តែអត់ទៅទេ បងប្រាប់អ្នកយាម​ថាបងជាហើយ អត់មានឈឺ​អីទេ ​ តែមិនទាន់​ស្រលះខ្លួនប៉ុណ្ណោះ។

    • លី កល្យាណ / កញ្ញា 28 2012 11:46 ព្រឹក

      បងប្រុសមានការងារធ្វើថ្មីទៀតហើយ ឡើងថានៈជាអ្នកយាមស្រីស្អាត។ ង៉ាស់ៗៗ
      បងផ្តាសាយធំមែនទេ? ខ្ញុំស្មានតែបាត់បងហ្នឹងគឺបងទៅធ្វើការឯសុរិន្ទ្រ។

  10. Somada / កញ្ញា 28 2012 3:12 ល្ងាច

    ទៅណាបានកល្យាណអើយ បើបងកល្យាណ​ថា បើនៅបែកគ្នាដដែល ទៅធ្វើការនៅផ្ទះ​វិញ​ល្អជាង យ៉ាងហោច​ណាស់​ក៏មាន​បងប្អូនគ្រាន់ជួយមើល​ក្មួយ​ៗ ដែរ ។ ទៅសុរិន្រ្ទថ្ងៃអាទិត្យ មកវិញ​ថ្ងៃច័ន្ទ​ជូន​កូននេត្រទៅប្រកួត​គូររូប ប្រហែល​ជាមិនបានសម្រាកហើយ​មើលទៅ​បានជាឈឺអញ្ចឹងនោះ ។ អូភ្លេចប្រាប់​ក្មួយ​ឈ្នះ​ការប្រកួត បានលេខពីរ គេអរបិទមាត់​មិនជិតនោះទេ ។

    • លី កល្យាណ / កញ្ញា 28 2012 3:41 ល្ងាច

      ពូកែមែនក្មួយខ្ញុំ។ បានលេខពីរទៀត សូមដាក់រូបដែលគេប្រកួតចែកខ្ញុំមើលផងបង។
      បងក៏សុំថែខ្លួនឱ្យឆាប់ជា ក្រែងមិនអីចឹងទៅជានាំអ្នកយាមឈឺម្នាក់ទៀត ។ ផ្តាំឱ្យហើយណាបង បើផ្តាសាយទេប្រយ័ត្នឆ្លង 😀

  11. Somada / កញ្ញា 28 2012 4:44 ល្ងាច

    នៅស្ងៀមមិនបានយូរទេកល្យាណ ព្រោះការងារច្រើនណាស់​ ចង់ធ្វើឲ្យឆាប់ចប់ នឹង​បានធ្វើអីផ្សេងទៀត ។ ថ្ងៃនេះអ្នកយាមអត់នៅ​បានដៃគ្មានសម្រាកអីម៉ាតិចទេ តែបន្តិចទៀតគាត់មកដល់លែងបានធ្វើអីទៀតហើយ ។ រូបក្មួយ​ដែលគូរនោះ​បងក៏មិនទាន់បានឃើញដែរ គ្រាន់តែគេប្រាប់ពីម្សិលមិញថា ជាប់បានលេខពីរ ហើយបាន​រង្វាន់ ១០០០បាទ ទៀតផង ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: