Skip to content
1 ខែតុលា 2012 / ស្នាមញញឹម

គិតតែសើចពីគេ ខ្លួនឯងក៏…ដែរ!

ហាមក្មេងអាយុក្រោម ១៨ ឆ្នាំ អាន។

XXX

លី កល្យាណ បានកោះហៅមិត្តភ័ក្តិមកប្រជុំចុងសប្តាហ៍នៅហាងការាអូខេ ស៊ូល ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ អំពីគម្រោងការងារដ៏សំខាន់មួយដែលចាំបាច់ត្រូវការតំណាងធំៗប្រចាំអង្គការមួយចំនួន និងផ្នែកស្ថាប័នរដ្ឋខ្លះ មកជួយផ្តល់យោបល់បន្ថែមមុនពេលសរសេរបញ្ចប់គម្រោង នឹងដាក់ជូនអង្គប្រជុំពិនិត្យសម្រេច។

ដោយសារនេះជាកិច្ចប្រជុំដំបូង នៅពេលក្រុមការងារបានមូលគ្នាក្នុងបន្ទប់រួចរាល់ ខ្ញុំបានពន្យល់ពីគោលបំណង ក្នុងការបង្កើតគម្រោង «ចងក្រងទិន្នន័យបឋមសម្រាប់អ្នកស្រាវជ្រាវពីវត្តអារាមក្នុងប្រទេសកម្ពុជា» ការងារនេះ មិនមែនផ្តោតទៅលើតែវត្តព្រះពុទ្ធសាសនាទេ តែមានបញ្ចូលទាំងវិហារអ៊ីស្លាម និងសាសនាគ្រឹស្តទៀតផង។

អ្នកបញ្ចេញមតិទីមួយ៖ មិនចាំបាច់លើកគម្រោងសម្រាប់ចុះយកព័ត៌មានទេ នាំខាតលុយឥតប្រយោជន៍ ហើយ កុំសង្ឃឹមថាមាននរណាគេគាំទ្ររឿងលុយកាក់នោះ។ គ្រាន់តែឮឈ្មោះគម្រោង គេថយបីជំហានហើយ។

អ្នកបញ្ចេញមតិទីពីរ៖ អាមោឃអើយ! មិនដឹងជាទៅធ្វើការរកស៊ីស្អីជាមួយលោកសង្ឃ វត្តអារាមហ្នឹង?

អ្នកបញ្ចេញមតិទីបី៖ គម្រោងរបៀបនេះមិនសូវទទួលបានផលប្រយោជន៍សម្រាប់មនុស្សទូទៅប៉ុន្មានទេ។ ឯង កុំអន់ចិត្តបើគ្មានគេចាប់អារម្មណ៍ជួយ។

អ្នកបញ្ចេញមតិចុងក្រោយ៖ អាមោឃ! ចាំបាច់ធ្វើគម្រោងអស់លុយថែមធ្វើអី ត្រឹមតែទិន្នន័យចឹងៗចាំអញយក សំបុត្របុណ្យ និងកឋិនមកឱ្យ ហើយតែដល់ឃើញវាហើយចាំស្រង់យ៉ាងម៉េច រកយ៉ាងម៉េចតាមតែវិធីរបស់ឯង ទៅហើយបើថាមិនចេះរកទៀត ចំតិតគូទម៉ោអញធាក់រួចអញប្រាប់ផ្លូវ។

លី កល្យាណ៖ អូហ៍!!!! មែនតើ គំនិតគេល្អមែន!

ក្រោយពីព្រោកប្រាជ្ញរឿងគោលបំណងគម្រោងរបស់ខ្ញុំរួច សមាជិកក្រុមបានវាយតម្លៃគុណភាពការងារ និង គ្រោងថវិកាដែលខ្ញុំបានលើកឡើង។ នៅជិតទីបញ្ចប់ ពួកគេបានរិះគន់ខ្ញុំដែលជាសិស្សប្អូនថាធ្វើគម្រោងអត់ មានចំណេញ sic! ហើយបន្ទាប់មកទៀត មិនដឹងជាដើមរឿងយ៉ាងម៉េចបានជាទៅជារកឈ្លោះគ្នាដោយសារ ពាក្យ«សមបដិភាគទាន» របស់ខ្ញុំ ដោយសារតែខ្ញុំរវល់នឹកថា ឱខ្លួនខ្ញុំអើយ សើចគេ គេសើចវិញទាល់តែបាន។

អូន! អូន! ម៉ោះ ដាក់បទ «ផាត់ជាយបណ្តូលចិត្ត» ឱ្យបងមួយ!

ពួកគេនៅមិនទាន់បញ្ចប់ជម្លោះនៅឡើយទេ។

អូន! ដាក់បទ «កន្សែងក្រហម» ឱ្យបង!

ពួកគេចាប់ផ្តើមងាកមករកមើលអេក្រង់ខ្លះ តែនៅតមាត់គ្នាប្រណាំងសម្លេងរបស់ខ្ញុំ និងភ្លេង។

អូន! «ជីវិតកម្មករត្បូង» មួយទៀតពៅ!

ខ្ញុំច្រៀងចប់បួនបទទៀត ល្មមជិតដល់ម៉ោងចូលរន្ធវិញ ពួកគេស្តាយក្រោយដែលនៅប្រកែកគ្នាឥតប្រយោជន៍ ព្រោះរឿងរបស់ខ្ញុំដោះស្រាយរួចហើយ ឯគេអត់បានច្រៀងអីម៉ាណផង។

ចែកលុយគ្នារួចចេញពីបន្ទប់វិញ ពួកគេក៏រអ៊ូ៖

ង៉ៃហ្នឹងវាហៅឯងមករឿងរបស់វា ដល់តែឯងរវល់តវ៉ាគ្នា វាបានច្រៀងលេងសប្បាយចឹងទៅ! ចេញលុយស្មើ គ្នាអ្នកបានសាច់ការយកទៅផ្ទះគឺវា!

ហាសហាសហា! លី កល្យាណ ស្មោះ! 😀

 

Advertisements
  1. Somada / តុលា 1 2012 5:15 ល្ងាច

    អត់ចោលសោះ អាពាក្យថា “មួយទៀតពៅ” ដឹង​មុខច្បាស់ណាស់​មិនបាច់ប្រាប់ថាអ្នកណា​និយាយ​ក៏ទាយ​ត្រូវដែរ ។ ឃើញគេសរសេរថា “ចែកលុយគ្នា​រួចចេញ​ពីបន្ទប់” នៅក្នុង​បន្ទប់ហ្នឹង​មានអីលក់​មែនទេ បាន​ជា​មាន​លុយ​ចែកគ្នាអញ្ចឹង ?
    អ្នកណា​មិនស្គាល់ លី កល្យាណ​ស្មោះ ហាស់ ៗហា

    • លី កល្យាណ / តុលា 1 2012 5:58 ល្ងាច

      ស៊ូត កុំមាត់បង។
      ក្នុងបន្ទប់មានរបស់លក់តែគ្មាននរណាទិញទេ ចែកលុយគ្នាត្រង់នេះ គឺចេញថ្លៃបន្ទប់ការាអូខេ និងអំបិល ម្រេចនៅក្នុងបន្ទប់នោះម្នាក់តិចៗគ្រាន់បានគ្នារស់ទេតើ។
      យ៉ាស់! បាននាមថ្មីមួយទៀតហើយខ្ញុំ។

    • somada / តុលា 2 2012 10:42 ព្រឹក

      ម៉េចបានជាគេអត់ទិញអញ្ចឹង ហួសដឺឡេមែនទេ ?

    • លី កល្យាណ / តុលា 2 2012 6:01 ល្ងាច

      អត់ហួសដឺលេទេ! បានអីហ៊ានទិញបើប្រពន្ធពួកវាផ្ញើសារមកហាម តែហ៊ានចាយលុយឯណាឯណី ឱ្យគេផ្តេសផ្តាស អ្នកជាប់ក គឺខ្ញុំ អ្នកហាមមិនមែននរណាឆ្ងាយអី គឺជាកន្ទេចអាលប្រចាំក្រុមរបស់ខ្ញុំ។ យ៉ាប់ណាស់អារឿងពួកម៉ាកទាំងសងខាងហ្នឹង ។

    • somada / តុលា 3 2012 8:20 ព្រឹក

      អញ្ចឹងទេហី ! នេះមកពី​ខាង​ស្រី​ៗ​ហ្នឹងគេ​បារម្ភពីសុខភាពប្តី​គេសោះហ្នឹង​ណា ។
      មើលអត់ឃើញ​ថាមាន​អី​យ៉ាប់​ផងហ្នឹង !

  2. តា ម៉ាប់ / តុលា 1 2012 5:18 ល្ងាច

    ហាហាហា លី ឡុងហ៊ុម កល្យាណ ស្មោះ 😀

    • លី កល្យាណ / តុលា 1 2012 5:59 ល្ងាច

      អៀនណាស់ណា៎តាម៉ាប់អើយ។ 😀

    • តា ម៉ាប់ / តុលា 1 2012 9:43 ល្ងាច

      បងកល្យាណអើយ ខ្ញុំខូចចិត្តហើយ

    • លី កល្យាណ / តុលា 1 2012 9:51 ល្ងាច

      កើតអីហ្នឹងតាម៉ាប់? យាយម៉ាប់ថាអីឱ្យហ្នឹងម្ចាស់អូន?

  3. លឿង ចន្ថា Loeurng Chantha / តុលា 3 2012 10:45 ព្រឹក

    អីយ៊ូយ៊ូ មកពីបងឯងពិភាក្សាគម្រោង​នៅឯការ៉ាអូនខេ​ចឹងបានជា​ពិភាក្សា​មិនត្រូវគ្នានឹងណា(ព្រោះ​រវល់តែមើលអីផ្សេង មិនបានមើលគម្រោង) ហាស់ហាស់ មិនឈ្លោះគ្នាទើប​ចម្លែក 😛

    • លី កល្យាណ / តុលា 9 2012 3:05 ល្ងាច

      😀 មុនពេលពិភាក្សាបានបិទការាអូខេហើយ តែមកពីមនុស្សទាំងអស់គ្នានោះឆ្ងល់ពាក្យ​ សមបដិភាគទានរបស់ខ្ញុំទើបទៅជានាំគ្នាចោទខ្ញុំថាខុស ហើយក៏តថ្លៃគ្នាតឹងសសៃរៀងខ្លួន។
      (Sorry for the late reply)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: