Skip to content
2 ខែតុលា 2012 / ស្នាមញញឹម

ឯកជន៖ អំណោយពិសេស

និយាយៗទៅ ខ្ញុំមិនសូវមានរបស់របរអីជាប់ខ្លួនច្រើនប៉ុន្មានទេ ព្រោះតែមិនសូវចេះតែងខ្លួន មិនចូលចិត្តយឺតយូរ មិនចង់ចំណាយពេលច្រើនលើគ្រឿងក្រៅខ្លួន និងចុងក្រោយគឺរិះ លាមកក្តាប់ (ថាតាមបងសុម៉ាដា)។

មានរបស់របរជាច្រើនដែលម៉ែតែងឱ្យមកខ្ញុំ ចុងបញ្ចប់គឺរបស់ទាំងនោះត្រូវបានទៅម៉ែ ឬប្អូនវិញអស់ហើយ អត់ មានសល់សូម្បីម៉ាគ្រឿង។ ចំណែករបស់ដែលមិត្តភ័ក្តិ ឬញាតិកាណាជូនមក គឺខ្ញុំទុកឡើងហួសដឺឡេ ឬច្រែស ចាប់អស់ទៅ។

ឥឡូវ អ្នកធ្វើការជាមួយគាត់ទិញនាឡិកាជូន… អៀនដែរ ស្រីចាស់ស្អាត ទិញរបស់ជូន វាសមតែស្រីក្មេងទិញជូន ស្រីចាស់វិញបានត្រូវ…

អរគុណបង! ខ្ញុំដឹងថាបងនឹងអានប្រកាសនេះ ដូច្នេះក្នុងពេលនេះ ខ្ញុំសូមអរគុណបងជាអនេក ខ្ញុំនឹងទុករបស់ នោះជាអនុស្សាវរីយ… តែសុំទោសជាមុនឱ្យហើយថា មិនសូវបានប្រើទេ ព្រោះថាខ្ញុំនឹងចាក់សោទុកក្នុងទូនា ល្ងាចនេះ!!!

ខ្ញុំមិនចង់ឱ្យអ្នកណាមកចំណាយប្រាក់សម្រាប់ខ្ញុំឡើយ ព្រោះខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ថានឹងភ្លេចតបគុណគេ ទៅវិញនាថ្ងៃណាមួយមិនខាន។ ខ្ញុំជាមនុស្សកំពូលភ្លេច ណាមួយការងារច្រើនមុខផង។

អរគុណបង!!! ថ្ងៃណាមួយខ្ញុំសង្ឃឹមថាបងនឹងគិតដល់ជម្រៅចិត្តខ្ញុំ!

Advertisements
  1. somada / តុលា 2 2012 10:41 ព្រឹក

    ហាស់ ហាៗៗៗ​សូមសើចមួយចុះ ! នេះចង់ឡង់សេនាឡិកា​ដែលបងស្រីគាត់ទិញ​ជូនជាកាដូ ឬ មួយ​ចង់ឡង់សេអាវ​ឲ្យប្រាកដហ្នឹង?

    បងពេញ​ចិត្តចំពោះគំនិត​ដែលលើកឡើង​ថា មិនចង់​ឲ្យនរណា​ចំណាយ​ប្រាក់​មកលើ​ខ្លួនយើង តែនិយាយ​ត្រង់ ៗ ពេកអញ្ចឹង​ពិបាកស្តាប់ម៉េចមិនដឹងទេ ។ បងស្រី​ម្ចាស់កាដូ​ពិតជាលួចអន់ចិត្តតិច ៗ​មិនខានទេ ។

    ញ៉ាំបាយគេមួយស្លាបព្រា​ជំពាក់គុណ​គេមួយជីវិត (បួន​នាក់បង​មិនដឹងជាជំពាក់គេប៉ុន្មានទេ?) ។

    • លី កល្យាណ / តុលា 2 2012 10:55 ព្រឹក

      ចង់ថតរូបនាឡិកា តែថតលើដៃខ្លួនឯងដូចជាអត់សូវសម ចឹងដាក់លើខោ មើលទៅអត់ច្បាស់ (ប៊ែកហ្គ្រោនខ្មៅ) ចឹងមានតែដាក់លើអាវហ្នឹង។ នេះជាឈុតសម្រាប់ព្រឹកនេះ អាវស និងខោខ្មៅ ជាព័ណ៌ដែលខ្ញុំពេញចិត្តបំផុត។
      បងហ្អា ដែលលើកមកនិយាយហែកនៅទីនេះ ក្រោយពេលហាមម្ចាស់ខ្លួនមិនស្តាប់​ ជាញយដង ពេកមក។

      នរណាក៏ជំពាក់គុណមាតាបិតាដែរ ជំពាក់មួយជីវិតប្រសិនបើគិតតាមពាក្យស្លោករបស់បងនោះ។

  2. somada / តុលា 2 2012 11:31 ព្រឹក

    មាតាបិតាត្រូវតែជំពាក់ហើយគ្មាននរណាជៀសផុតនោះទេ ។
    ជួនកាល​អ្នក​ធ្វើ​គុណ​(អ្នក​ទិញ​កាដូ) គេមិន​បាន​គិតដូចកល្យាណនោះទេ ហើយគាត់ក៏​មិនចង់​បានការតបស្នងវិញដែរ (គិតច្រើនខ្លួនឯងទេដឹង) ។

  3. តា ម៉ាប់ / តុលា 2 2012 2:53 ល្ងាច

    ចាំបាច់អួតម៉ាកអាវ 😛 អួតត្រឹមនាឡិកាមិនប៉ុន្មានទេ

    • លី កល្យាណ / តុលា 2 2012 7:08 ល្ងាច

      ចង់ប្រាប់ថាម៉ាតួខ្លួនហ្នឹងសុទ្ធតែរបស់គេទិញឱ្យទាំងអស់។ អួតចឹងបានឬមិនបាន?
      អាវធំ ខោ អាវ នាឡិកា កាលមុនគេទិញទូរស័ព្ទឱ្យ តែអាឡូវទ្រាំអត់បានទិញខ្លួនឯង។
      ចាំមើល៍ទៅណ៎! បើបានអីហ្វ្រីៗទៀត ញ៉ុមអួតទៀតហើយណ៎! ចាំមើល៍រ៉ូវ!

    • តា ម៉ាប់ / តុលា 2 2012 9:23 ល្ងាច

      យី កាន់​តែមែនទែនហើយតាស បងកល្យាណ​បែប​ចង់​ឲ្យ​ខ្ញុំ​ក្ដៅ​ហើយ​មើល​ទៅ ។

  4. ស្រុកស្រែ / តុលា 2 2012 7:04 ល្ងាច

    ម្ចាស់កាដូនេះប្រហែល​ជា​មនុស្ស​បីសេសហើយ ព្រោះ​ដល់​ថ្នាក់យក​ទៅ​ចាក់សោរ​ទុក អត់ហ៊ាន​ប្រើ​ខ្លាច​ខូច … 😀

    • លី កល្យាណ / តុលា 2 2012 7:09 ល្ងាច

      មិនដល់ថ្នាក់បីសេសទេពូ ខ្ញុំចាក់សោទុកហើយ ព្រោះខ្លាចភ្លេចដៃឯណាឯណីទៅនាំម្ចាស់គេអន់ចិត្ត។ 😀

  5. ភរិយានិងម្ដាយម្នាក់ / តុលា 2 2012 9:51 ល្ងាច

    ចាក់សោទុកមិនប្រើ បើខ្ញុំជាម្ចាស់កាដូ អន់ចិត្តស្ដូកហ្មង

    • លី កល្យាណ / តុលា 3 2012 11:11 ព្រឹក

      ចាំមើលតែគាត់បើកឃើញជេរ​ខ្ញុំតែម្តង។ តែសុំទោសជាមុនដែរតើ!

  6. achharia / តុលា 3 2012 7:47 ល្ងាច

    បើមិនពាក់​ ទុកអោយខ្ញុំ 😀

    • លី កល្យាណ / តុលា 4 2012 9:14 ព្រឹក

      ចាំញ៉ុមទៅសុំម្ចាស់គេមួយថែមទៀតជូនពូអច្ឆរិយា 😀

    • ភរិយានិងម្ដាយម្នាក់ / តុលា 4 2012 9:23 ល្ងាច

      ហ្នក៎ បងកល្យាណហៅថាពូដែរហើយ ហៅគាត់ថាមីងវិញទៅ :mrgreen:

    • លី កល្យាណ / តុលា 4 2012 9:45 ល្ងាច

      :mrgreen: ណែក! ទៅជាជួយបញ្ចេះគាត់ចឹងទៅ? យីសម៉ាក់អាបីនាក់ ខ្ញុំហៅគាត់ពូយូរហើយ ព្រោះតាមស្តាប់ទៅគាត់ប្រហែលជាប្អូនម្តាយខ្ញុំតែបន្តិចទេ។

    • achharia / តុលា 5 2012 1:35 ព្រឹក

      នេះគិតបបួលគ្នាម៉ាភូមិហៅខ្ញុំពូតាំងអស់ហើយមើលទៅ 😀

    • លី កល្យាណ / តុលា 5 2012 5:29 ល្ងាច

      ពូទើបតែដឹងថាពួកយើងព្រួតដៃគ្នាធ្វើបាបគាត់ 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: