Skip to content
3 ខែតុលា 2012 / ស្នាមញញឹម

អនុស្សាវរីយ៍នាពេលព្រឹកព្រលឹម

ទើបតែប្រែខ្លួនមិនទាន់បានបើកភ្នែកផង ទូរស័ព្ទញ័រឮគ្រឺតៗយ៉ាងវែងពីរបីដង ខ្ញុំដឹងជាមុនស្រេចទៅហើយថាជា នរណា។

អាឡូម៉ាក់… បាទ!

កូនឯងក្រោកហើយនៅ?

បាទ… (ស្ងាបហ៊មបណ្តើរឆ្លើយទទឹងទិសទៅគាត់ តាមពិតទៅមិនទាន់ទាំងបានបើកភ្នែកពីរគ្រាប់ឱ្យអស់ផង)

កូនឯងទៅផ្ទះមីងឯងទៅ ម៉ាក់ផ្ញើត្រីប្រៃឱ្យមួយកែវ ហើយឆាប់ញ៉ាំឱ្យអស់។

បាទ! តិចទៀតទៅហើយ!

ម៉ាក់លាយឱ្យរួចហើយ កុំភ្លេចឆាប់ទៅណា៎!

ទទួលបញ្ជាព្រះមាតា!!! ហ៊ម… កូនមុជទឹករួច ទៅយកហើយ។ អរគុណម៉ាក់។

ទូរស័ព្ទម្ខាងទៀតបានផ្តាច់បាត់ក្រោយពេលស្តាប់សេចក្តីពីខាងខ្ញុំចប់។ ម៉ាក់អើយម៉ាក់ រិះតាំងពីទូរស័ព្ទឡើង។ និយាយដូចមេទាហានកំពុងប្រតិបត្តិការសឹកចឹង។

ខ្ញុំក្រោកងូតទឹករួចស្រូតទៅផ្ទះមីងយកត្រីប្រៃមកតាមបញ្ជាម៉ាក់របស់ខ្ញុំ កុំឱ្យគាត់ខឹងទាន់។ ទៅដល់ផ្ទះមីង ខ្ញុំបែរ ជាស្រឡាំងកាំង ព្រោះនៅក្នុងផ្ទះមានរូបថតខ្ញុំនៅពីតូចមួយសន្លឹក បានផ្តិតពង្រីកយ៉ាងធំពេញជំហរមនុស្សចាស់ ប្អូនស្រីជីទួតមួយរបស់ខ្ញុំចេញមកអបអរសាទរខ្ញុំដែលបានទទួលរង្វាន់ពីម៉ាក់ធំអីធំយ៉ាងនេះ។

អូសរូបខ្លួនឯងមកដល់ផ្ទះហើយ ទុកដាក់ស្រួលបួលហើយ ម៉ាក់ក៏តេមកម្តងទៀត។ គាត់អបអរសាទរថ្ងៃពិសេស របស់ខ្ញុំ។ នេះជាមនុស្សស្រីតែម្នាក់គត់ដែលខ្ញុំចងចាំថាគាត់នឹងនៅក្បែរខ្ញុំរហូតដល់ថ្ងៃដែលលែងមានគាត់នៅលើ លោកនេះ ក្នុងពេលទន្ទឹមនឹងនេះខ្ញុំឥតបាននឹកនាដល់គាត់សោះ ហាក់បីដូចជាភ្លេចឬមានសសៃសក់មួយសសៃ កំពុងតែបាំងប្រស្រីភ្នែក។

កំពុងអង្គុយនឹកដល់អនុស្សាវរីយ៍កាលពីជាងដប់ឆ្នាំមុនដែលខ្ញុំហាក់បីដូចជាយុវវ័យពោរពេញដោយសេរីភាព ខ្ញុំ រីករាយណាស់ដែលម្តាយខ្ញុំបានព្រមព្រលែងខ្ញុំឱ្យចូលប្រឡូកក្នុងសង្គម ទាំងដែលគាត់ដឹងហើយថាវាមានគ្រោះ ថ្នាក់យ៉ាងណាសម្រាប់ខ្ញុំ ក្នុងពេលដែលយុវវ័យនិយមកាន់ដាវសាម៉ូរៃដេញវ៉ៃគ្នា ហើយនិយមធ្វើជាអ្នកលេងមាន មេមានក្រុមដើម្បីប្រកួតកម្លាំងគ្នាតាមរបៀបកុនចិនកាប់ដាវ ឬតាមកុនអ្នកលេងល្បែង។

នឹកដល់គ្រាមួយដែលខ្ញុំរួចជីវិតផុតពីចុងដាវសាម៉ូរៃរបស់គូសត្រូវទាំងព្រលឹងនៅចុងសក់ ខ្នងពោរពេញដោយ ឈាមនិងស្នាមរបួសសុសសាច់ … ពេលដែលខ្ញុំនៅក្នុងកន្លែងឃុំរបស់ប៉ូលីស … ពេលដែលខ្ញុំនឹកដល់មនុស្ស ស្រីតែម្នាក់គត់នេះ … ពេលដែលខ្ញុំជួបលំបាកធំៗ ស្រ្តីម្នាក់នេះបានលូកដៃទទេរបស់គាត់មកប្រទាក់នឹងកណ្តាប់ ដៃដ៏រឹងរូសរបស់ខ្ញុំដែលមិនព្រមតោងដៃគាត់ម្តងណាសោះ។ វាមិនចំឡែកទេ ព្រោះតែជួនកាលការច្រណែនក្នុង ជីវិត ការឈឺចាប់ក្នុងបេះដូងនាំខ្ញុំឱ្យឃ្លាតសែនឆ្ងាយពីកំពូលស្រ្តីរបស់ខ្ញុំ រហូតបន្តិចម្តងៗខ្ញុំស្ទើរតែភ្លេចគាត់។

ពេលនេះគាត់កំពុងតែមានចេតនាចង់រំលឹកខ្ញុំពីអតីតកាលតាមរយៈរូបថតរបស់ខ្ញុំនេះឬ?

ខ្ញុំបែរជានឹកដល់នារីម្នាក់ដែលខ្ញុំគ្មានសូម្បីឱកាសដើម្បីនិយាយប្រាប់ពីសេចក្តីសេ្នហារបស់ខ្ញុំចំពោះនាង ក្នុង​ ពេលដែលមានអ្នកផ្សេងកំពុងយកចិត្តទុកដាក់ជាមួយខ្ញុំយ៉ាងអស់ពីបេះដូង។ តើនេះជាទណ្ឌកម្មឬ?

ខ្ញុំស្រឡាញ់នារី ក ដែលកំពុងរៀបការជាមួយសង្សាររបស់នាង ក្នុងពេលដែលនារី ខ ស្រឡាញ់ខ្ញុំស្ទើរលេបបាន។ ដល់តែនារី ខ ស្លាប់ចោលទៅ ខ្ញុំបែរជានឹកនាងស្ទើរខ្ទេចបេះដូង ហើយក៏ព្រងើយកន្តើយចំពោះនាង គ ដែល កំពុងតែធ្លាក់ខ្លួនជាទាសករនៃសេចក្តីស្រឡាញ់ចំពោះខ្ញុំ។

តើខ្ញុំនឹងបណ្តោយឱ្យជីវិតស្ថិតក្នុងផ្លូវបែបនេះរហូតទៅឬ? នរណាថាខ្ញុំមិនដឹងខ្លួន? ខ្ញុំដឹងថាខ្ញុំបានធ្វើខុសចំពោះ ដំណើរជីវិតរបស់ខ្លួនដែលមិនព្រមទទួលសេចក្តីស្រឡាញ់ដ៏កក់ក្តៅជុំវិញខ្លួន តែខ្ញុំត្រូវតែសងសេចក្តីស្រឡាញ់ មួយនេះឱ្យនារី ខ វិញឱ្យបានស័ក្តិសម។

ទោះជាយ៉ាងណា ថ្ងៃដែលខ្ញុំរីករាយបំផុតគឺជាថ្ងៃដែលអាចមានមនុស្សបីនាក់នៅក្នុងជីវិតខ្ញុំរួមពេលជាមួយគ្នា។

ម្តាយជាទីគោរព នារីជាទីស្រឡាញ់ និងកូនស្រីរបស់ខ្ញុំ។

Advertisements
  1. ភរិយានិងម្ដាយម្នាក់ / តុលា 3 2012 7:49 ល្ងាច

    រំជួលចិត្ត!!! 😦

    • លី កល្យាណ / តុលា 4 2012 9:15 ព្រឹក

      ជួយបន្ថែមបន្តិចមើល ថាតើរំជួលចិត្តត្រង់ណា?

    • ភរិយានិងម្ដាយម្នាក់ / តុលា 4 2012 3:39 ល្ងាច

      បងសរសេរអោយខ្ញុំរំជួលចិត្តនឹកដល់ម្ដាយតួ នៅពេលដែលកូនគាត់មិននឹកនាដល់គាត់ តែគាត់មិនដែលភ្លេចកូនគាត់ទេ។ ឯរឿងនារីក ខ គ ឃ ង ខ្ញុំមិនចាប់អារម្មណ៍ទេ 😛

    • លី កល្យាណ / តុលា 4 2012 4:36 ល្ងាច

      ជាតិជាម្តាយគេ គ្រាន់តែមើលគឺចាប់អារម្មណ៍ត្រង់ហ្នឹងភ្លាមហ្ន៎។
      កូនៗជួនកាលអត់បានគិតដល់ម្តាយទេ គិតតែរឿងស្នេហាឡាប់រស់បស់វាហ្នឹង។ បើថ្ងៃណាមួយដែលមានភ័យចាំមើលវាស្រែករកម៉ែរកឪ។

  2. តា ម៉ាប់ / តុលា 4 2012 12:44 ព្រឹក

    នារី គ ឬ នារី ខ ? ក្រែងនារី ក ការបាត់ នារី ខ​ ស្លាប់​បាត់ហើយ ម៉េច​ក៏​សង​ដល់​នារី​ ខ​ ទៀត ចុះនាង គ ឈឺចាប់នោះ ទុកចោលឬ ?

    • លី កល្យាណ / តុលា 4 2012 9:36 ព្រឹក

      ខ្ញុំចង់សរសេររឿងនេះ ដើម្បីបញ្ជាក់ពីការស្តាយក្រោយ ពីការឈឺចាប់ និងពីកម្លាំងចិត្តក្នុងឆន្ទះមុតស្រួចរបស់យុវជន ការសម្រេចចិត្តខុស ការងប់ងុលក្នុងសេចក្តីស្រឡាញ់ ការត្រៀមខ្លួនដើម្បីប្រឈមមុខក្នុង ជីវិតចុងក្រោយ។

      ចំពោះនាង ក គឺជាការសម្រេចចិត្តខុស ដែលទៅស្រឡាញ់មនុស្សមានគូហើយ បន្ទាប់មកឈឺចាប់ព្រោះនៅតែចងចិត្តស្រឡាញ់នាង ក ក្នុងពេលនាង ខ ខំយកចិត្តយកថ្លើមស្រឡាញ់ថ្នាក់ថ្នមអស់ពីបេះដូង ពេលនាងស្លាប់បាត់ទៅ គឺជាការស្តាយក្រោយ។ មានកម្លាំងចិត្តមុតមាំដើម្បីសងសេចក្តីស្នេហា​របស់នាង ខ គឺគេត្រូវឈឺចាប់ ព្រោះស្តាយ នឹក និងគិតដល់នាងរហូត។ ចុងក្រោយគេ ក៏ដឹងខ្លួនថាដំណើរជិវិតរបស់គេនឹងដើរតាមផ្លូវណា?
      សមត្ថភាពសរសេរបានតែប៉ុណ្ណឹងទេ ញាតិញោមយល់ឬមិនយល់ ចាំជួយផ្តល់ យោបល់ម្នាក់បន្តិចៗមក លើកក្រោយខ្ញុំកែសម្រួលតាមជាបណ្តើរៗ។
      កាលមុនពូស្រុកស្រែ ពូខ្មែរលីង សុំរើសតួអង្គក្លាហាន ខ្ញុំចេះតែមិនទាន់ បានសរសេរ។

    • តា ម៉ាប់ / តុលា 4 2012 11:30 ព្រឹក

      ក្បោះក្បាយ​តែ​ម្ដងហើយ ។ នេះ​កន្លែង​នេះ​ដែល​ខ្ញុំ​មិន​យល់​ម្ចាស់បង ៖

      តើខ្ញុំនឹងបណ្តោយឱ្យជីវិតស្ថិតក្នុងផ្លូវបែបនេះរហូតទៅឬ? នរណាថាខ្ញុំមិនដឹងខ្លួន? ខ្ញុំដឹងថាខ្ញុំបានធ្វើខុសចំពោះ ដំណើរជីវិតរបស់ខ្លួនដែលមិនព្រមទទួលសេចក្តីស្រឡាញ់ដ៏កក់ក្តៅជុំវិញខ្លួន តែខ្ញុំត្រូវតែសងសេចក្តីស្រឡាញ់ មួយនេះឱ្យនារី ខ វិញឱ្យបានស័ក្តិសម។

    • លី កល្យាណ / តុលា 4 2012 11:50 ព្រឹក

      គាត់ដឹងថាគាត់ខុសចំពោះខ្លួនឯងដែលមិនព្រមជ្រើសនាង គ តែគាត់អត់ស្តាយទេ ព្រោះឆន្ទៈរបស់គាត់ចង់សងនូវអ្វីដែលគាត់ជំពាក់នាង ខ ឱ្យអស់។ ចឹងមានតែ បណ្តោយជីវិតឱ្យនៅនឹកនាងរហូតទៅ។
      យ៉ាងណាដែរម្ចាស់អូន អត្ថបទនេះពិបាកយល់ណាស់ ធ្វើឱ្យអ្នកអានឡើងស្រវាំងគំនិតអស់។ ចាំសាកសរសេរថ្មីទៀតសិនខ្ញុំ។

      តែម្ចាស់អូនម៉ាប់ ចូលចិត្តទេរឿងស្នេហារបៀបនេះ? រឿងកំសត់ចឹង?

    • តា ម៉ាប់ / តុលា 4 2012 2:53 ល្ងាច

      មិនសូវ​ចូលចិត្ត​ទេព្រោះ​ឥត​ចង់​អញ្ចឹង តែវារំជួល​ចិត្ត ។ សង​នាង ខ ម៉េចទៅ បើ​នាង​តៃ​ស្មឹង​ហើយ មាន​តែ​យក​ចិត្ត​ស្មោះ​ឲ្យ​នាង គ ព្រោះ​នាង​នៅ​លីវ ហើយ​នៅ​រស់​ទៀត 😀

    • លី កល្យាណ / តុលា 4 2012 4:37 ល្ងាច

      សងតាមវិធីធ្វើបាបខ្លួន ធ្វើបាបចិត្តហ្នឹងឯង នាង គ នៅលីវពេកចឹងមិនចង់ធ្វើបាបនាងទេ ខ្លាចមានកម្មពៀរ

    • តា ម៉ាប់ / តុលា 4 2012 9:10 ល្ងាច

      ចុះ​បើ​យក​នាង គ ហើយ​ស្ម័គ្រស្មោះទៅ ធ្វើ​មិន​បាន​ឬ ? ចង់​ស្គាល់​ពូ​មួយ​នឹង​ដល់​ហើយ ហាហាហា

    • លី កល្យាណ / តុលា 4 2012 9:46 ល្ងាច

      ម៉ោពីអត់ឆាឡាញ់បានជាស្ម័គ្រមិនកើត។
      រឿងខ្លីទេ :mrgreen: មិនមែនរឿងរបស់នរណាឡើយ។

    • តា ម៉ាប់ / តុលា 4 2012 10:31 ល្ងាច

      ចុះបើ​ចាលាញ់​ពូ​និង​មាន​គ្រួសារ​មាន​កូនស្រី​ម៉េច​កើត ?

    • លី កល្យាណ / តុលា 4 2012 10:34 ល្ងាច

      មើលទៅរឿងនេះទាល់តែសរសេរឱ្យចប់ចុងចប់ដើមបានកើត។ គាត់មានកូនជាមួយនាងខ។

    • តា ម៉ាប់ / តុលា 4 2012 10:37 ល្ងាច

      មក​ពី​អ្នក​សរសេរ​នឹង ! 😛

    • លី កល្យាណ / តុលា 5 2012 11:09 ព្រឹក

      អាយអែមឆរី។ កំហុសគ្រប់យ៉ាងមកពីរូបបង ហាសហាសហា

  3. somada / តុលា 4 2012 7:32 ព្រឹក

    គ្មាននរណា​អាចបង្វិល​ពេលវេលា​ឲ្យវិលក្រោយ​វិញបានទេ ។ ចុះ​ហេតុអ្វី​ក៏ពេល​នេះ មិនព្រម​ស្រឡាញ់ និង​យកចិត្ត​ទុកដាក់​ចំពោះ​អ្នកដែល​គេ​កំពុង​ស្រឡាញ់​យើង ?​

    • លី កល្យាណ / តុលា 4 2012 9:38 ព្រឹក

      មកពីមិនស្រឡាញ់ឱ្យស្រឡាញ់តបវិញដូចម្តេចទៅបង? តួមួយនេះសរសេរមកដូចជារាងរើសច្រើនបន្តិច ចឹងបានជា នៅតែអេ!
      ចាំមើលសរសេរឱ្យតួមានគូវិញម្តង កុំឱ្យត្រូវមាត់បងសុម៉ាដាពេក។

    • somada / តុលា 5 2012 6:40 ព្រឹក

      អេងចាំអានជានិច្ចចាស ចុះ​សរសេរ​រឿងនេះ ជារឿងរបស់គេ​ឬ មួយជារឿងខ្លួនឯង?​

    • លី កល្យាណ / តុលា 5 2012 7:19 ព្រឹក

      រឿងនេះជារឿងនឹកឃើញសរសេរ ចេះតែសរសេរៗទៅណាបង គ្រាន់តែថារឿងដែលយើងមិនបានប្រឡូកផ្ទាល់ មានកំហុសច្រើន តែថារៀនសរសេរតិចៗដល់ពេលចាស់ទៅធ្វើអីមិនកើត អង្គុយសរសេរលេងគ្រាន់កម្សាន្តអារម្មណ៍ដែរ។

    • somada / តុលា 5 2012 8:18 ព្រឹក

      មានអ្នកប្តឹងអត់មើលទៅ ?

    • លី កល្យាណ / តុលា 5 2012 8:29 ព្រឹក

      អត់មានទេបង 😀 😛
      តែអាចមានអ្នកលួចជេរ ព្រោះនិយាយច្រើនពេក ញ៉ែច្រើនពេក ប្រុសល្ងកពេក។

    • somada / តុលា 5 2012 6:52 ល្ងាច

      ប្រុសល្ងក​ម៉េចទៅ ?

    • លី កល្យាណ / តុលា 6 2012 10:16 ព្រឹក

      ថាតាមពូអច្ឆរិយា​ ប្រហែលជាគាត់ចង់និយាយថាប្រុសល្ងង់ពេក

  4. achharia / តុលា 5 2012 2:01 ព្រឹក

    កុំដាក់ទណ្ឌកម្មអោយតែប្រុសៗពេក
    សរសេរលើកក្រោយ យកអោយមានហ៊ែភីអ៊ែនដ៍
    គឺតួប្រុសមិនអោយទន់ជ្រាយល្ងកពេកទេ …
    ចូលចិត្តញ៉ាំបាយក្ដាំងហើយត្រូវមានជំហរអោយរឺងប៉ឹងថា
    ប៉ាពន្ធក៏ដោយ ឆង់ឆារក៏ដោយ
    រឿងលែងគ្មានទេ មានតែពីយកថែម … 😀

    • លី កល្យាណ / តុលា 5 2012 7:20 ព្រឹក

      ចាសបានលោកពូ ព្រោះខ្ញុំក៏ចូលចិត្តចឹងដែរ។ ចាំមើលចុះ ខាងស្រីៗនឹងស្រែកចាចមិនខានទេ។ 😀

    • ភរិយានិងម្ដាយម្នាក់ / តុលា 5 2012 8:58 ល្ងាច

      ហ៊ី!! មានតែយកថែម!! អាយះទ្រូងអ្នកអានហើយ បើតួប្រុសបែបសាវាចឹងនោះ!

    • achharia / តុលា 5 2012 9:48 ល្ងាច

      សាច់រឿងមិនទាន់ចេញមកផង ម៉ាក់អាបីនាក់ស្រែកចាចមុនមួយបាត់ហើយ !
      😀

    • លី កល្យាណ / តុលា 6 2012 10:19 ព្រឹក

      ដល់ពេលសាច់រឿងចេញមកតាមខំមិនពូ ម៉ាក់អាបីនាក់មិនស្រែកចាចទេ ជេរអាអ្នកត្រសេររឿងហ្នឹងតាម៉ង។ 😀

  5. ភរិយានិងម្ដាយម្នាក់ / តុលា 8 2012 2:24 ល្ងាច

    ហកៗៗៗ ត្រសេរទៅ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: