Skip to content
5 ខែតុលា 2012 / ស្នាមញញឹម

ឈឺចាប់ព្រោះស្រឡាញ់គេច្រើនពេក

ស្រឡាញ់ច្រើនពេកនៅត្រង់នេះ គឺមិនមែនស្រឡាញ់គេងប់ងុលទេ គឺមានន័យថាស្រឡាញ់ច្រើននាក់ពេក។

ឯឈឺចាប់នោះគឺព្រោះស្រឡាញ់គេតែម្នាក់ឯង សូម្បីតែដឹងខ្លួនក៏ម្ចាស់ខ្លួនគេមិនទាំងដឹងផង! 😛

មើលរឿងហូលីវូត ខ្ញុំក៏ស្រឡាញ់តួកុនហូលីវូត មើលរឿងកូរេ ខ្ញុំស្រឡាញ់តួកូរេ …

ពេលប្រាប់ម្តាយ និងម្តាយមីងខ្ញុំរាល់លើកដែលខ្ញុំស្រឡាញ់នរណា គាត់នៅស្ងៀមមិនជាតវ៉ាឬថាស្តីយ៉ាងណាទេ ស្រាប់តែម្សិលម៉្ងៃ ពេលខ្ញុំប្រាប់ថា ខ្ញុំស្រឡាញ់តួហូលីវូត (ថ្មីមួយទៀត) គាត់ទាំងពីរនាក់ក៏ស្រែកថា៖

ម៉ែមិនដឹងថាកូនឯងកើតជម្ងឺអីទេ? ងាកឃើញគេស្រឡាញ់ ងាកឃើញគេស្អប់។ តើរាល់ថ្ងៃឯងអង្គុយធ្វើការយ៉ាង ម៉េចកើតទៅបើរវល់តែស្រឡាញ់អ្នកនេះ អ្នកនោះគ្រប់តែគ្នាចឹងនោះ? នេះគ្រាន់តែម៉ែចាំបានគឺអាតួហូលីវូតរបស់ ឯងហ្នឹងមានបួនប្រាំនាក់ហើយ។ ង៉ៃមុនថាស្រឡាញ់តួថៃ កូរេ ចិន អាឡូវនេះមកឆ្កួតជាមួយតួហូលីវូត។ បើសិន ជាឯងចេះតែមានសង្សារតាមតែការស្រឡាញ់របស់ឯង ម៉ែត្រូវឆ្កួតដែរ…

មីងខ្ញុំ៖ ហ៊ើយ! ថ្លង់ណាស់! ម៉្ងៃៗគិតតែស្រឡាញ់ៗ… គ្រាន់តែពីរខែនេះតាមមីងចាំបាន គឺឯងស្រឡាញ់មនុស្ស ជាងដប់នាក់ហើយ។ អាស្អីដូៗ(ឡេអូណាដូ ឌីកាព្រីយ៉ូ) អាស្អីក្បាលត្រងោល (វីន ឌីស៊ែល របស់ពូខ្មែរលីង និង បងសុម៉ាដា) ហើយនិងនាងណានោះមុខស្រួចដូចម្ជុលបារាំង រាងដូចដើមអង្គាដី (អ្នកនាង អាឡិចសាន់ដ្រា ហេ ឌីសាន់) រូបតួកុនអស់ហ្នឹងមិនទាន់លុបចេញពីខួរក្បាលផង មានអាថ្មីណាមកទៀតហើយ។ មិនគិតខំធ្វើការរក ស៊ីអីទេ គិតតែពីអាពួកអស់ហ្នឹងទៅ!

ចុះបើខ្ញុំស្រឡាញ់គេខ្លាំងមែនទែនហើយហ្នឹង មានពេលមានខួរឯណាទៅគិតការងារផ្សេងទៀតនោះ?

មីងខ្ញុំងាកទៅនិយាយនឹងម្តាយខ្ញុំវិញ ព្រោះអស់ក្រឡានឹងជាន់កែងខ្ញុំហើយ៖

បងឯងមើលចុះ! បងឯងបណ្តោយវាឱ្យរៀនសូត្របានជ្រៅជ្រះ វាទៅជាអីចឹងទៅ?

ម្តាយខ្ញុំ៖ អើ បើកូនឯងមិនគិតធ្វើការ គិតតែពីស្រឡាញ់គេហ្នឹងទៅ កើតការអីដែរ?

ខ្ញុំនឹងទៅនៅជាមួយគេឯហូលីវូត!

មីងខ្ញុំ៖ ឯងទៅនៅឯណោះ ប្រុងរកស៊ីអី?

ខ្ញុំទៅកាន់ភ្លើងហ្វាគេបញ្ចាំងកុន ម៉េចៗក៏បានរស់ដែរ។

តែហូលីវូតហ្នឹង គេ…ល្អ…ខ្លាំងណាស់ណា៎! (ម្តាយខ្ញុំគាត់ចង់និយាយថាគេរើសមនុស្សដោយល្អិតល្អន់ណាស់)

ខ្ញុំគ្រាន់តែទៅកាន់ភ្លើងហ្វាតើ! ខ្ញុំមានទៅដើរតួកុនឯណា?

បងឯងឱ្យវាទៅរៀនបានគ្រាន់ចូលចុះនឹងគេ ព្រោះសង្ឃឹមថាវាបានធ្វើការងារល្អៗ ឥឡូវវាចង់ទៅកាន់ភ្លើងហ្វា ឯណាឯណោះវិញចឹងទៅ!

កូនចង់ទៅធ្វើការចឹងៗ?

ចុះបើខ្ញុំស្រឡាញ់គេ ហើយបើទៅណោះខ្ញុំអត់ចេះអី មានតែការងារចឹងឯងម៉ែ។ តែខ្ញុំក៏មានកម្លាំងមាំមួនដែរ ខ្ញុំអាចធ្វើការងារចឹងៗបាន។

មីងខ្ញុំ៖ វាមិនដែលមាននរណាគេបានធ្វើការងារស្រួលហើយនៅស្រុកឯងទៀត បែរជាចង់ទៅស៊ីឈ្មួលគេប្រើ កម្លាំងទៅវិញ?

ចុះបើខ្ញុំស្រឡាញ់គេខ្លាំងមែនទែនហើយហ្នឹងមីង! រាល់ថ្ងៃតែផុតម៉ោងការងារវិនាទីណា គឺខ្ញុំប្រើខួរក្បាលរបស់ ខ្ញុំនឹកពីគេរហូត … គេកំពុងធ្វើអី…គេចូលចិត្តញ៉ាំអី…គេចូលចិត្តរបស់អី…គេមានទម្លាប់អាក្រក់ម៉េចខ្លះ?

មីងខ្ញុំ៖ បងឯងឱ្យវាមកស្រោចទឹកចេញអាទិត្យហ្នឹងបានកើត បើមិនអីចឹងទេឆ្កួតខ្លាំងជាងហ្នឹងទៀតពិបាកមើល ឱ្យជាណាស់!!!

បទបញ្ជាបានធ្លាក់មកហើយ ខ្ញុំត្រូវទៅវត្តនាចុងសប្តាហ៍នេះ!!!

Advertisements
  1. somada / តុលា 5 2012 7:01 ល្ងាច

    ហ៎ាស់ ៗៗៗ សង្ស័យ​តែគាត់ទ្រាំលែង​បាន​ហើយ​មើលទៅ​នោះ បានជាគាត់​ព្រួតគ្នាថាឱ្យអញ្ចឹង ។ ថ្ងៃក្រោយ​បើ​ប្រាប់​ថាស្រឡាញ់អ្នកណា​ហើយ នាំទៅ​ឱ្យដល់ផ្ទះ តែហ្មងទៅ ទើបគាត់លែងបន្ទោស ។

    • លី កល្យាណ / តុលា 6 2012 8:59 ព្រឹក

      ធ្លាប់នាំទៅម្តងដែរ គាត់ថាអីចេះ ថាអីចុះ បងប្អូន មាមីងថាអីចេះថាអីចុះ ខ្ញុំអេរហូតមកដល់ឥឡូវ។ ង៉ាស់ៗៗៗ
      គាត់ប្រហែលជាចង់ឱ្យខ្ញុំមានមនុស្សឥតខ្ចោះម្នាក់(ដូចប្រកាសរបស់តាម៉ាប់)មើលទៅ។

    • somada / តុលា 7 2012 10:07 ព្រឹក

      បើ​នាំទៅច្រើនដង ​គាត់ពិតជាលែងថាហើយ ព្យាយាមបន្តិចទៅ​មិនយូរ​ទេ គង់​បានសម្រេច ។

    • លី កល្យាណ / តុលា 7 2012 11:17 ព្រឹក

      គេរត់បាត់ហើយ តាំងពីថ្ងៃនោះមក ហាសហាសហា
      ខ្ញុំហ៊ាននាំនរណាទៅទៀតទៅបង?
      បែបគាត់ស្មានតែខ្ញុំនេះវាអស្ចារ្យណាស់ដែលត្រូវរើសរក​មនុស្សឥតខ្ចោះមកផ្ទឹមជាមួយនោះ?

    • somada / តុលា 8 2012 8:37 ព្រឹក

      ក្នុងកែវភ្នែកគាត់ កូន ៗរបស់គាត់គ្រប់រូបត្រវតែជាមនុស្សអស្ចារ្យ​អញ្ចឹងហើយ ។ សូម្បី​បងក៏គិតអញ្ចឹងដែរ ។

  2. ភរិយានិងម្ដាយម្នាក់ / តុលា 5 2012 8:54 ល្ងាច

    ហាហាហាហាហា មិនត្រឹមតែសាវ៉ាទេ រេរា ហើយងប់ទៀត

    • លី កល្យាណ / តុលា 6 2012 9:00 ព្រឹក

      មានគ្រប់រសជាតិ ដូចខម៉ាំចឹង 😛

  3. achharia / តុលា 5 2012 9:00 ល្ងាច

    ហ្នឹងមិនមែនហៅថា​ …ណែក…លួចស្រលាញ់គេ ទេ ? 😀

    • លី កល្យាណ / តុលា 6 2012 9:09 ព្រឹក

      សូមរៀមច្បងមេត្តាជួយផ្តល់យោបល់បន្ថែមផង។ តើរបៀបម៉េចទៅដែលហៅថាលួចស្រឡាញ់នោះ?

    • achharia / តុលា 6 2012 5:25 ល្ងាច

      និយាយងាយៗ គឺថាស្រលាញ់នរណាម្នាក់ដែលសាម៉ីដើមខ្លួននោះមិនដឹងខ្លួន
      រឺមានចេតនាលាក់ទុកមិនអោយគេដឹង ហ្នឹងជានិយមន័យងាយៗដែលតាមខ្ញុំ
      ថា លួចស្រលាញ់ ហើយ ។ ខ្ញុំក៏លួចស្រលាញ់គេរាប់មិនអស់ដែរ… 😀

  4. Bona / តុលា 6 2012 10:35 ព្រឹក

    អ្នកបុណ្យអ្នកទានហើយ ឃើញនេះស្រឡាញ់ ឃើញនោះស្រឡាញ់ តែបើខ្លាំងពេក ចាស់ៗថាស្រឡាញ់ផ្កាប់មុខហើយបង 😀

    • លី កល្យាណ / តុលា 6 2012 1:14 ល្ងាច

      ងីសៗៗៗ មិនដឹងជាយ៉ាងម៉េចទេ បានជាខ្ញុំទៅជាអីចឹង។

    • Bona / តុលា 6 2012 1:29 ល្ងាច

      យ៉ាប់ហើយ ហាសហា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: