Skip to content
8 ខែតុលា 2012 / ស្នាមញញឹម

ចោរបោកតាមទូរស័ព្ទ

នៅក្នុងពិភពលោកនេះមានរឿងជាច្រើនដែលយើងមិនបានដឹង ឬដឹងហើយមិនបានចែកចាយប្រាប់គ្នា។ រឿងខ្លះ ល្អរឿងខ្លះអាក្រក់ ឯរឿងខ្លះទៀតមិនល្អ ហើយក៏មិនអាក្រក់! វាអាស្រ័យលើប្រភេទរឿងនោះមានជាប់ទាក់ទងនឹង អ្នកកម្រិតណា?

ខ្ញុំបានដាក់ប្រកាសមួយអំពីអ្នកតេច្រឡំលេខនៅក្នុងហ្វេសប៊ុករបស់ខ្ញុំតាំងពីប្រមាណជាងមួយខែមុន ថ្ងៃ១៩ ខែ សីហា ឆ្នាំ២០១២ អំពីរឿងមានអ្នកច្រឡំលេខទូរស័ព្ទចូលមកខ្ញុំ។ រឿងនេះបានកើតឡើងចំពោះអ្នកធ្វើការជាមួយ ខ្ញុំផងដែរកាលពីថ្ងៃមុន និងព្រឹកនេះគាត់បានជួបរឿងគេបោកបញ្ឆោតមួយទៀតតាមរយៈល្បិចស្រដៀងគ្នានេះ ដែរ។

រំលឹកឡើងវិញកាលពីថ្ងៃនោះ ខ្ញុំដែលកើតផ្តាសាយផងនោះបានទទួលទូរស័ព្ទមួយ។ ដោយមិនបានពិនិត្យលេខ​ ឱ្យបានច្បាស់ ខ្ញុំស្មានទាំងខុសថាជាទូរស័ព្ទបងស្រីជីដូនមួយខាងឪពុកដែលមិនសូវបានទាក់ទងគ្នាជាយូរមក។

– ជម្រាបសួរ។

– អាឡូបង។ បងឯងនៅឯណា ខ្ញុំមកចាំនៅអូរឬស្សីតាំងពីម៉ោងដប់ម៉្លេះ ម៉េចអត់ឃើញតេរកខ្ញុំចឹង?

– (បងស្រីខ្ញុំនោះគាត់ក៏ធ្លាប់និយាយលេង ហៅខ្ញុំថាបងដែរ) បងឯងនៅហ្នឹងធ្វើអី? មកទិញអីវ៉ាន់ហ៎?

– ទេ បងឯងណាត់ខ្ញុំឱ្យមកចាំនៅមុខអូរឬស្សីហ្នឹង។

– ទេហ៍ ខ្ញុំមានណាត់បងឯងទៅអូរឬស្សីអីឯណា?

– ក្រែងបងឯងថាឱ្យខ្ញុំរកស្រីឱ្យហើយសន្យាថាឱ្យខ្ញុំប្រាំរយនោះ ឥឡូវនេះខ្ញុំនាំមកហើយ។ នេះនៅចាំទាំងពីរនាក់!

– ទេ! ខ្ញុំអត់ដែលនិយាយអីទេ! បងឯងច្រឡំលេខហើយ!

– ច្រឡំយ៉ាងម៉េច? នេះលេខកត់ក្នុងក្រដាស ហើយខ្ញុំចុចតាមតែលេខហ្នឹង!

– ថាខ្ញុំស្រីទេ!!!

រឿងនោះបានកន្លងទៅជាច្រើនសប្តាហ៍មកហើយ ខ្ញុំគិតត្រឹមតែថាគាត់ច្រឡំលេខតែប៉ុណ្ណោះ។

មុននេះបន្តិច យើងបានចុះទៅធ្វើការតាមខេត្ត។ ក្នុងឡានដោយសារគ្មានការធ្វើដូចក្នុងការិយាល័យ យើងមាន ពេលច្រើនដើម្បីជជែកគ្នា ក៏ធ្លាក់ចូលដល់រឿងបោកប្រាស់តាមទូរស័ព្ទកាលពីប្រមាណពីរឆ្នាំមុន។

ប្រហែលពាក់កណ្តាលខែមេសាឆ្នាំ២០០៩ ខ្ញុំត្រូវបានរំខានជារៀងរាល់ពីរនាទីម្តងដោយសារគេចុចស៊ីញ៉ូ(ខ្មែរបែប មិនធ្លាប់ធ្វើលលេងបែបនេះបានជាសម្តេចជួនណាតមិនដាក់ពាក្យហ្នឹងក្នុងវចនានុក្រម???) តែខ្ញុំរវល់សឹងតែអាច និយាយបានថាគ្មានទាំងពេលទូរស័ព្ទទៅរកគ្រួសារផងទេ។ ដោយការរំខានញឹកញាប់ពេក ជាពិសេសក្នុងពេល យប់ម៉ោងដប់ពីរអាធ្រាត្រ ឬម៉ោងមួយ ខ្ញុំក៏បិទទូរស័ព្ទមួយរយៈ តែដោយកាលណោះមានទឹកជំនន់ សហគមន៍ ខ្ញុំត្រូវការទំនាក់ទំនងដើម្បីតាមដានសភាពការណ៍ទឹក ខ្ញុំក៏បើកទូរស័ព្ទវិញ ស្រាប់តែមានទូរស័ព្ទមួយលេខមិន ដែលស្គាល់តេចូលមក។ ធម្មតាខ្ញុំកម្រទទួលទូរស័ព្ទលេខប្លែកណាស់ តែដាច់ចិត្តទទួលព្រោះស្មានតែសហគមន៍ ខ្ញុំតេមករឿងទឹកជំនន់ ៖

– ជម្រាបសួរ!

– អាឡូជម្រាបសួរបង! អត់ទោសលេខទូរស័ព្ទហ្នឹងលេខរបស់…(ចាំអត់បាន តែដឹងតែថាមិនមែនខ្ញុំឬបងប្អូនខ្ញុំ ទេ)មែនឬមិនមែន?

– មិនមែនទេ!

– អត់ទោសបងនៅឯណាដែរ?

– ខ្ញុំ…នៅ…ភ្នំពេញ (ដំបូងស្ទាក់ស្ទើរក្នុងការប្រាប់ដែរថានៅឯណា តែនឹកឃើញថាគ្នាច្រឡំលេខបែបនេះប្រាប់ទៅ បានគ្នាដឹងច្បាស់) ។

– សុំទោស! បងធ្វើការឯណាដែរ ព្រោះម្នាក់ដែលខ្ញុំរកនោះធ្វើការនៅក្រសួងការបរទេស។

– ខ្ញុំធ្វើការអង្គការ។ ចុះប្អូនធ្វើការនៅឯណាបានជាមានលេខខ្ញុំ?

– ខ្ញុំធ្វើការនៅរោងចក្រម្តុំអូរដឹម។ ចឹងជ្រុលជាបានស្គាល់គ្នាហើយ ខ្ញុំសុំបងធ្វើបងធម៌ខ្ញុំបានដែរទេ?

– ទេ! អត់ទេ! សព្វថ្ងៃនេះខ្ញុំមានប្អូនៗជាងដប់នាក់ ចាំតែឈ្មោះពួកវាឱ្យត្រូវហ្នឹងក៏ហៅមិនត្រូវដែរ កុំថាឡើយ ដល់ទៅមានបងប្អូនធម៌ឯណាឯណោះទៀត។

– បើចឹងសុំរាប់អានជាមិត្តភ័ក្តិផងបានទេបង?

– អូហ៍ សព្វថ្ងៃនេះ ពួកម៉ាក មិត្តភ័ក្តិខ្ញុំវាលែងក្បាលខ្ញុំចោលអស់ហើយ ដោយសារគ្មានពេលទៅជួបវាទាល់តែ សោះ។ខ្ញុំនេះរវល់សឹងតែរកពេលដេកឱ្យបានស្កប់ ត្រឹមតែមួយថ្ងៃក៏គ្មានផង កុំថាឡើយដល់ទៅស្កាត់រកជួប ពួកម៉ាកមិត្តភ័ក្តិអីនោះ។ ខ្ញុំអរគុណហើយ តែត្រឹមហ្នឹងទៅចុះព្រោះខ្ញុំងងុយដេកណាស់។

អ្នកខាងណោះប្រហែលជាអស់សង្ឃឹមពេកក៏ផ្តាច់ទូរស័ព្ទចោលទៅ។ និយាយតាមត្រង់ទៅចុះ កាលណោះខ្ញុំ គឺបែបហ្នឹងមែន ហើយខ្ញុំនិយាយនោះក៏ពិតត្រង់ណាស់ទៅទៀត។ ទើបតែប៉ុន្មានថ្ងៃនេះទេដែលបងស្រីម្នាក់ គាត់ធ្លាប់ជួបរឿងបែបខ្ញុំនេះញយពេកទៅ គាត់មានបទពិសោធន៍ ៖

– ពួកអាអស់ហ្នឹងវាចុចរាវលេខទូរស័ព្ទទេ ជាពិសេសអាលេខល្អៗ លេខពិសេសអីហ្នឹង ព្រោះមានអ្នកជាប់ផ្ទះខ្ញុំ ចាញ់បោកគេម្នាក់ហើយ។ វាធ្វើជាតេមកច្រឡំលេខ ហើយសុំរាប់អាន បើប្រុសតេមកចំយើងស្រី វាសុំរាប់អាន បើស្រីតេមកចំយើងស្រីដែរ វាជេរបញ្ចោរ ចោទថាយើងនេះស៊ីញ៉ូទៅវា ខ្ញុំជួបច្រើនពេកហើយទាល់តែប៉ុណ្ណឹង បានដឹងល្បិចពួកវា។ ថ្ងៃមុនខ្ញុំលួចបានលេខអាអ្នកបោកហ្នឹងដែលតេមករកមីងមួយក្បែរផ្ទះ វាប្រាប់ថា វានៅ ជាប់ឃុំឯត្រពាំងផ្លុងព្រោះអត់មានម៉ែឪបងប្អូនក៏លួចឆ្លងទៅវៀតណាមតាមច្រកត្រពាំងផ្លុង ហើយប៉ូលីសចាប់ ឃុំនៅទីនោះ។ មិនដឹងវានិយាយថាយ៉ាងម៉េចទេបានជាមីងនៅក្បែរផ្ទះខ្ញុំហ្នឹងប្រុងទៅជួយដោះវាពីគុក។ ដល់ តែខ្ញុំតេទៅឆវាថា លេខវាហ្នឹងលេខតាក់ស៊ីនៅត្រពាំងផ្លុងក៏អី? វាឆ្លើយមកថា បាទ! អ៊ីឯងចង់ទៅ ចាំខ្ញុំទៅយក! ដល់តែខ្ញុំឱ្យគេម្នាក់ទៀតតេទៅលេខហ្នឹងសួរថា ហ្នឹងកន្លែងកាត់កញ្ចក់ធ្វើទូក៏អី? វាឆ្លើយថាមែន ទៀត។ អីចឹង មិនគួរឱ្យសង្ស័យណាស់ទៅហើយទេ?

– ខ្ញុំក៏ធ្លាប់ជួបដែរ គេតេមករកថាយកស្រីមកឱ្យ ឬជួនកាលវាថាវាស្គាល់យើងអីចឹង ហើយសុំជួប។ ដល់ណាត់ ឱ្យមកជួប វាជិះឡានមក ហើយធ្វើជានិយាយថាឡានជិតអស់សាំង តែខ្ញុំដឹងទាន់ប្រាប់ឱ្យចូលហាងបាយនៅ ជិតហ្នឹង តែបបួលយ៉ាងម៉េចក៏វាមិនចូល ។ ង៉ៃហ្នឹងទាល់ណាស់ហើយ បើវាចូលបាយនៅហ្នឹងមែននោះ ក្រមួយ ខែមិនខានទេខ្ញុំ ចំហាងបារាំងឯមាត់ទន្លេផង!

– ខ្ញុំក៏ធ្លាប់គេហៅឱ្យទៅយកស្រីដែរ បើខ្ញុំទៅមានឡានមានទូរស័ព្ទ ប្រហែលជាសល់តែខ្លួនមកវិញមិនខានទេ! ពួកហ្នឹងវាបោកយើង បើយើងតាមទៅ វានឹងណាត់គ្នាឱ្យចាំស្ទាក់ ឬប្លន់ខ្សែក នាឡិកា ទូរស័ព្ទមិនខានទេ ហើយ យើងក៏មិនហ៊ានប្តឹងប្តល់អីដែរព្រោះខ្លាចអ្នកផ្ទះដឹង។ រឿងបែបនេះឥឡូវមានច្រើនណាស់ គ្រាន់តែគ្នាយើងប្រាំ នាក់នេះ ជួបរឿងបោកប្រាំរឿងដែរហើយ។

– ខ្ញុំធ្លាប់ឃើញតែនៅក្នុង អ៊ីមែល គេបោកឱ្យផ្ញើលុយទៅឱ្យពួកម៉ាកឬអ្នកស្គាល់គ្នា។ ជួនកាលប្រាប់យើងថាត្រូវ រង្វាន់កូកាកូឡា មួយលានដុល្លារឱ្យយើងទាក់ទងក្រុមហ៊ុនដឹកជញ្ជូនព្រោះគេផ្ញើសែកឱ្យយើង គេឱ្យលេខកូដ សម្ងាត់សម្រាប់ទទួលសែកពីក្រុមហ៊ុន។ ដល់តែឆែករកតាម អាដ្រេស ក្រុមហ៊ុនដឹកជញ្ជូនទៅ ក៏គ្មាន បែរទៅ អ៊ីមែលគឺបន្លំសុទ្ធ បើក្រុមហ៊ុនកូកាកូឡា វាចាំបាច់ដាក់ អក្សរកាត់ធ្វើអី ហើយមានលេខកន្ទុយទៀត ស្រុកគេ គេមិននិយមអក្សរកាត់ក្នុងអ៊ីមែលទេ ព្រោះវាជាសញ្ញាសម្គាល់ក្រុមហ៊ុន។

 

នៅមានរឿងមួយទៀតដែរ គឺវាច្រើនតែផ្ញើអ៊ីមែលមកប្រាប់ថាវាជាអ្នកនេះ ឬអ្នកនោះដែលយើងស្គាល់ ហើយ បានត្រូវចោរប្លន់នៅស្រុកណាមួយនៃអឺរ៉ុប ត្រូវការខ្ចីលុយយើងសិន ឱ្យផ្ញើទៅតាមលេខនេះ អាដ្រេសនេះ ។

– សុទ្ធតែរឿងបោក។ តាមខ្ញុំដឹងគឺមានអ្នកស្រុកយើងមិនតិចនាក់ទេដែលចាញ់បោកគេ ហើយសំងំស្ងៀមមិន និយាយអីទេ ខ្លះតូចចិត្តដល់ឆ្កួត ខ្លះសម្លាប់ខ្លួន តែមិនព្រមប្រាប់គ្នាឱ្យចៀសវាងប្រការទាំងនេះឡើយ។

– មែនហើយ ពីមុនមានតែចោរបោកតាមអ៊ីមែល អាឡូវចូលដល់អ្នកស្រុកខ្មែរបោកគ្នាឯងហើយ តែយើងមិនព្រម ដាក់អន្ទាក់ចាប់វាឱ្យបានទៅ!

– លើកក្រោយបើមានរឿងបែបនេះទៀតខ្ញុំនឹងប្តឹងប៉ូលីស ហើយបញ្ឆោតវាឱ្យចេញក្បាច់ឱ្យអស់!

– កុំថាឡើយដល់ទៅចោរបោកតាមទូរស័ព្ទ តែអ្នកសុំទានក៏បោកយើងដែរ។

 

ចាំពេលណាទំនេរបន្តិច ខ្ញុំនឹងសរសេរពីបទពិសោធន៍ត្រូវអ្នកសុំទានបោក គ្រាន់នឹងបានសើចលេងថែមផង។

 

ខាងក្រោមនេះជាអ៊ីមែលដែលគេផ្ញើមកឱ្យខ្ញុំ រួចខ្ញុំក៏បានតបទៅជេរវាម៉ាទំហឹងវិញដែរ។

 

TO RECEIVE YOUR WINNING PRIZE PLEASE CONTACT DELIVERY COMPANY

Inbox
x
COCA-COLA OFFICE LONDON UK ccuk18@msn.com
Jul 5

to me

Coca Cola Lottery Award Claims Office
London W1U 4RY,
United Kingdom.

 

Congratulations!!

 

 

ATTN: Ms. Ly Kalyane
RE:- YOUR WINNING CLAIMS VERIFICATION WAS SUCCESSFUL, YOUR WINNING CHEQUE IS READY:

This is to officially inform you that your claims verification process was successfully completed and your full information has been verified and registerred for payment. You have successfully passed the requirements, statutory obligations, verifications, validations and satisfactory report Test conducted for all winners. Your phone number has been verified and confirmed as the lucky winner of the prize award of $1,000,000.00 USD.

Therefore, I am very pleased to inform you that your winning prize cheque of ONE MILLION UNITED STATES DOLLARS {$1,000,000.00 USD} has been issued in your name and will be deliverred to your home address in your country.

I have personally sealed your winning parcel to be delivered to you by UNITED TRUST DELIVERY & SECURITY COMPANY. Your winning parcel contains {1} Your winning cheque {2} Your award winning certificate {3} Your prize insurance certificate {4} Your winning payment authorization certificate.
Below are your winning identification numbers which has to be kept secret until your award prize is successfully handed over to you in Cambodia, do not disclose your winning identification numbers to anyone.

 

YOUR WINNING IDENTIFICATION DETAILS IS GIVEN BELOW:

 

BATCH NUMBER: UK1/COW/AW11
REFERENCE NUMBER: M45/D84/ZY3
LUCKY DRAW WINNING NUMBER: 33 74 00 14
WINNING PRIZE CHEQUE: $1,000,000.00 USD.

 

I hereby advise you to contact the delivery company who is incharge of the delivery of your winning prize cheque to your home address in your country.
The below contact details belongs to the delivery company here in the UK, contact them and send your WINNING IDENTIFICATION DETAILS to them so that they can process your parcel for immediate delivery to you.

UNITED TRUST DELIVERY & SECURITY COMPANY
Unit 43, Barkston House, United Kingdom
Contact person: Mr. Frank Kent
E-mail:
unitedtrustdeliveryuk@post.com
Office Tel: +(44)-701-004-7631
Office Fax: +(44)-701-003-9213

On behalf of the entire executive board members of The Coca Cola Lottery Award, I want to Congratulate you for this wonderful and a life time opportunity!


Yours Faithfully
Dr. Adams James
Promotion Manager
COCA COLA LOTTERY AWARD

 

 

នេះមានមួយទៀតគឺ អ៊ីមែលដែលប្រាប់ថាអ្នកដែលកំពុងជិះឡានជាមួយខ្ញុំហ្នឹងកំពុងត្រូវចោរចាប់ជំរិត៖

  • RE: SAD TRIP!!!‏

9/25/2012
To t.sovuthy@yahoo.com, tsovuthy@gmail.com

FUCK you don’t spent the time with people. You’ll get nothing from us.

He is right now with me and the one that you stole his address and block his mailbox want to say FUCK YOU.

We’ll spread the word.

Best regards,

Ly Kalyane


Date: Mon, 24 Sep 2012 23:33:17 -0700
From: t_sovuthy@yahoo.com
Subject: SAD TRIP!!!
To:

I’m sorry to disturb you with this, I am in Madrid Spain, due to an urgent matter. I am in a terrible situation right now, I was robbed in the cab I boarded and the robbers made away with my hand luggage were I had my air ticket, cash and other valuables things. I really  need your help with a loan of US$2,000. I’ll explain the situation better and  refund you immediately i get back home. If you can help out with the  money or whatever funds you can come up with will be greatly appreciated. I really need you to get back to me as soon as you get this email.

Best regard
Mr.Thenh Sovuthy
Accountant Consultant
CADTIS Consultant

Bantheay Meanchey Province
Mail :
t_sovuthy@yahoo.com

XXX

ចែកគ្នាដឹងរឿងអាក្រក់ដើម្បីចៀសផ្លូវឧត្បាតទាំងនេះ! នេះជាគោលការណ៍របស់ខ្ញុំ!

Advertisements
  1. somada / តុលា 8 2012 7:36 ល្ងាច

    ធ្លាប់តែតាមអ៊ីម៉េល​ តែទូរស័ព្ទ​មិនធ្លាប់ទេ ។ អញ្ចឹង​តើ​បាន​ឃើញ​លេខប្លែកទៅ​គេមិនទទួល ផ្ញើសារហើយ​មិនតបទៀត និយាយលេងទេ ។​ គួរឲ្យសរសើរខួរក្បាលពួកនោះណាស់ វាពូកែ​រកល្បិច​បោកយើងមែន សង្ស័យ​តែមួយ​ថ្ងៃៗ វាដេក​មិនលក់ទេមើលទៅព្រោះយកពេលទៅគិត​ល្បិច​បោក គួរឲ្យអាណិតពួកវា​ណាស់ហ្ន៎ ! ​

    • លី កល្យាណ / តុលា 9 2012 8:45 ព្រឹក

      បងអើយ អាយ​ អែម រៀលលី សរី។ អាខោន អូនវាច្រើនពេក អូនមិនដឹងជាឆ្លើយមួយណា ភ្លេចមួយណាទេ ណាមួយញាតិញោមក៏ច្រើន មុននឹងឆ្លើយសុទ្ធតែប្រយ័ត្ន ខ្លាចគេដឹងថានៅឯណា ខ្លាចគេតេរកណាស់។
      កំពុងកុហកពួកម៉ាកថានៅក្នុងព្រៃ តែវាដឹង វាអារកអូនមិនខានទេ។

      ទើបឃើញម្ចាស់បងខ្ញុំមួយដែលអាណិតពួកអ្នកបោកគេ។ ហ៊ឺ!!!

    • somada / តុលា 9 2012 9:12 ព្រឹក

      មិនឲ្យអាណិតពួកវាម៉េចកើតម្ចាស់អូន គិតមើល ទម្រាំតែរក​ល្បិ​ចឃើញ​មួយ​ៗ មិនងាយទេណា គិតចង់ជ្រុះសក់អស់ណោះ គិៗៗៗៗៗៗៗៗៗៗ។​

    • លី កល្យាណ / តុលា 11 2012 9:44 ព្រឹក

      ង៉ាស់ៗៗៗ ពួកគេមិនសូវគិតច្រើនទេបង ព្រោះបើគិតឱ្យល្អិតគឺធ្វើទៅមិនអាចគេចាប់ថ្នាក់បានទេ ហើយបើល្អិតជាងហ្នឹងទៀតគឺគេមិនធ្វើទេ។

      បង ខ្ញុំគិតទៅលេងស្រុកថៃម្តង ប្រហែលមួយអាទិត្យទាំងទៅទាំងមក។ បងធ្លាប់មានពិសោធន៍ បើដើរស្រុកថៃម៉ាអាទិត្យ ចាយអស់ប្រហែលប៉ុន្មានបង? (បញ្ជាក់៖ ដើរលេងតាមស្រុកទេសគេ មិនមែនតាមទួរស៍)

  2. silver account / តុលា 9 2012 6:05 ព្រឹក

    If you are claiming a prize of $10,000 and over, you should expect this process to take a minimum of two hours once you arrive at the prize claim counter. The prize claim process includes an interview with a prize claim investigator who will review the details of your claim. For group wins, each member of the winning group will be interviewed individually.

    • លី កល្យាណ / តុលា 9 2012 9:02 ព្រឹក

      I don’t know about that at all. I think it is a cheat message. Did you ever get some kind of this message?

  3. គឹម ចាន់ / តុលា 11 2012 4:24 ល្ងាច

    ha ha………..មានរឿងច្រើនមែន!

    • លី កល្យាណ / តុលា 12 2012 5:45 ល្ងាច

      😀
      កម្លោះសង្ហារ ប្រុងទៅវត្តណាពេលសម្រាកភ្ជុំនេះ?

    • គឹម ចាន់ / តុលា 16 2012 3:56 ល្ងាច

      បាទ បង ខ្ញុំបានទៅ ពីរវត្តដែរ វត្តនៅស្រុក ឈូក ខេត្តកំពត គឺវត្ត ដីក្រហម និងវត្ត ក្រាំងក្រូច! ចោះបងស្រីវិញបានទៅប៉ុន្មានវត្ត?

    • លី កល្យាណ / តុលា 19 2012 6:43 ព្រឹក

      ទៅបានពីរវត្ត មួយជាអាស្រមនៅក្នុងព្រៃ ហៅទួលព្រៃសិង្ហ មួយទៀតនៅក្បែរផ្ទះ វត្តឥន្រ្ទីយ៍សំវរ ហៅវត្តកំពង់ធំ។

  4. ម៉ាក់ស្រីតូចបីនាក់ / តុលា 25 2012 2:58 ល្ងាច

    អីក៏វែងអន្លាយម្ល៉េះទេម្ចាស់បង!! ម៉ាក់អាបីនាក់ក៏ធ្លាប់មានគេខលមក សួររកឈ្មោះនេះ ឈ្មោះនោះ តែដល់ខ្ញុំប្រាប់ថាមិនមែន គេក៏សួរថាខ្ញុំនៅឯណា តែខ្ញុំមិនឆ្លើយទេ ប្រាប់គេថា បើច្រឡំលេខហើយ ប៉ុណ្ណឹងចុះ ក៏ដាក់ចុះទៅ មិនដែលមានរឿងដូចអ៊ំឯងទេ ។ មានម្ដងនោះ ស្រីម្នាក់ខលមក សួរថា«ង៉ែង» ឈ្មោះអី នៅឯណា? យ៉ាហ៊ី!!!!!! ចុះក៏អសុរសម្ល៉េះទេ!!! ខ្ញុំមិនខ្ចីឆ្លើយឆ្លងក៏បិទចោលទៅ។

    • លី កល្យាណ / តុលា 25 2012 3:25 ល្ងាច

      ម៉ាក់ស្រីតូចបីនាក់ឯងកុំសើចខ្ញុំ នេះជារឿងពិត បើមិនមែនរឿងពិតមិននិយាយដាច់ខាត។ និយាយរឿងពាក្យអសុរសនោះ បើម៉ាក់វាឯងក្រឡាស់ជាសម្លេងប្រុសទាន់គឺថា នឹងសុំរាប់ អានមិនខានរ៉េ។ ខ្ញុំធ្លាប់ហើយ តេមកភ្លាមវាសួរភ្លាម ជួនជាសម្លេងខ្ញុំដូចប្រុសម្តងម្កាលដែរ មានអីសម្តីឱ្យទន់ហើយសុំញ៉ាំអី ជាមួយគ្នាខ្ញុំចេះតែញ៉ែលេងៗទៅ ដល់លើកក្រោយលេខហ្នឹងតេមកទៀត ខ្ញុំអារម្មណ៍អត់ល្អ ភ្លាត់ភ្លេចធ្វើ ប្រុស មានអីវាជេរម៉ែខ្ញុំ ដូចម៉ាស៊ីនដេរ ខ្ញុំអត់ឆ្លើយទេ ចាំវាជេររួចខ្ញុំសួរថា ក្រែងង៉ៃមុនអូនថាចង់ជួបសុំរាប់ អានបង ចង់ទៅញ៉ាំបាយជាមួយគ្នាហ្អី? អូនឯងហ្នឹងគឺ អាស៊ីម តេមកញ៉ែជាមួយបងលើកមុន ម៉េចលើកនេះ តេមកជេរបងចឹង។ មានអី វាចុចបិទមិនឱ្យឯងនិយាយទាន់ទេ ម៉ាក់វាអើយ។ ខ្ជិលយកកម្ម កុំអីណាត់ជួបញ៉ាំអីជាមួយគ្នាម្តងមិនខានរ៉េ។

    • ម៉ាក់ស្រីតូចបីនាក់ / តុលា 25 2012 3:40 ល្ងាច

      អៅ!!! អូនសរសេរពាក្យ«អសុរស»ខុសហើយ! កែផងម្ចាស់បង

  5. ម៉ាក់ស្រីតូចបីនាក់ / តុលា 25 2012 3:36 ល្ងាច

    ចុះនរណាថាបងនិយាយមិនពិត គ្រាន់តែថា បងសម្បូររឿងមកចែកគ្នាដឹង វែងនោះវែងឡើងខ្ជិលអាន

  6. banks offshore / វិច្ឆិកា 9 2012 6:42 ព្រឹក

    Your E-mail Address has won (Seven Hundred and Fifty Thousand Great British Pounds only) GBP750,000 in the Mozilla Firefox Online promo. To claim the prize, contact us back for confirmation at: claimsunit2011@inMail.sk Congratulations Grace Blue {Miss} Coordinator, Mozilla firefox Inc.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: