Skip to content
5 ខែវិច្ឆិកា 2012 / ស្នាមញញឹម

ពោងក្នុងក្តីស្រមៃ

ឃើញអ្នកនាង PAM GRIER បង្ហោះរូបពោងដែលគាត់បានជិះនៅ កូឡូរាដូ ស្រុកអាមេរិចភ្លាមកាលណាខ្ញុំស្រមៃ ភ្លាមដល់ពោងក្នុងសុបិនរបស់ខ្ញុំតាំងពីឆ្នាំ ១៩៩៨ ។ វាគឺជាពោងដែលប្រុងធ្វើឡើងសម្រាប់ជិះទៅតាមរកតួកុន ហូលីវូតរបស់ខ្ញុំ ដែលកាលណោះប្រហែលជា លោក ឡេអូណាដូ ឌីកាព្រីអូ។

                

ពោងក្នុងក្តីស្រមៃរបស់ខ្ញុំដែលប្រហែលជាមធ្យោបាយតែមួយគត់ក្នុងគំនិតក្មេងជនបទដើម្បីឆ្ពោះទៅរកគោលដៅ កាលចុងទសវត្សឆ្នាំ៩០។

អ្វីដែលខុសគ្នានៅត្រង់នេះគឺ៖

១. ពោងរបស់ខ្ញុំនឹងគ្មានអាកាសយានិកជំនាញឡើយ។ វានឹងគ្មានប្រព័ន្ធដុតកម្តៅទេ ហើយ (វាប្រហែលជាអាច ហោះបានដោយសារខ្ញុំដុតអុសព្រោះមិនប្រើធ្យូងដើម្បីរួមចំណែកការពារបរិស្ថាន) បើវាចង់ហោះដូចគេមានតែ ពេលខ្ញុំដាំបាយហូបប៉ុណ្ណោះ។

២. ពោងដែលខ្ញុំចង់ធ្វើវាពីជាលភ្នែកក្រួច និងខ្សែពួរចងក្រណាត់សំពត់នោះ នឹងមិនអាចហោះឡើងបានឡើយ បើសិនជាមាននរណាម្នាក់រួមដំណើរជាមួយខ្ញុំដូចឃើញក្នុងរូបនេះ។ កាលដែលខ្ញុំប្រុងធ្វើវា ខ្ញុំបានប្រឹងរៀនពី របៀបគណនាមាឌខ្យល់ និងទំងន់ តាមរបៀបរូបវិទ្យា គណិតវិទ្យា ហើយបានចំណាយក្រដាសជាច្រើនក្នុងការ គូររូបពោងក្នុងក្តីស្រមៃទាំងនោះ។

ក្តីស្រមៃជារឿងដែលមិនអាចខ្វះបានសម្រាប់យុវជន ខ្ញុំត្រូវការក្តីស្រមៃដើម្បីសម្រេចបំណង។ ខ្ញុំចង់ទៅជួបតួកុន ហូលីវូតរបស់ខ្ញុំ ដូច្នេះ ខ្ញុំត្រូវតែរកវិធីធ្វើពោងនេះឱ្យបានសម្រេច។ តែថា ចាំបាច់រកវិធីធ្វើពោងឱ្យខាតពេលធ្វើអី បើឥឡូវនេះគេមានលក់ប៉េងប៉ោងហោះបានទៅហើយនោះ ???

 

Advertisements
  1. ម៉ាក់ស្រីតូចបីនាក់ / វិច្ឆិកា 5 2012 3:49 ល្ងាច

    ជូនពរអ៊ំអោយបានសំរេចក្ដីស្រម៉ៃមួយនេះ។ តែថា បើពោងបងហោះបានតែពេលដាំបាយ តាមការគណនាគូសវាស តើបងត្រូវចំណាយពេលយូរប៉ុណ្ណាទើបទៅដល់ហូលីវូដទៅបង?

    • លី កល្យាណ / វិច្ឆិកា 5 2012 4:01 ល្ងាច

      ម៉ាក់អាបីនាក់ឯងសួរឱ្យខ្ញុំទាល់ច្រកហើយតើនេះ! ដឹងកាលទេឯងអើយ ខ្ញុំគិតហោះទៅខែប្រាំង តែស្រុកយើងនិងស្រុកគេពេលវេលាវាខុសគ្នា តែឆ្លងពាក់កណ្តាលសមុទ្ទ ស្រាប់តែក្តៅទៅជាធ្លាក់ ទឹកកក ខ្ញុំមិនក្លាយជាចំណីឆ្លាមទៅហើយ។ ហ៊ឺ ខ្ញុំអាណិតខ្លួនឯងណាស់ដែលកំសត់ម្ល៉ឹងៗ។

      តែអាឡូវគិតផ្សេងវិញទៀតហើយ! ទិញធុងសប់ប៉េងប៉ោងមួយ ទិញកាបូបស្ពាយអាធំមួយ ចងរឹតធុងសប់នោះពីក្រោយដោយផ្កាប់ចុះក្រោម ស្ពាយកាបូបដាក់ខោអាវឱ្យហើយស្រេច ហើយអោយគេបើកក្បាលវ៉ាល់ធុងរួច ហោះទៅតែម្តង។ សមរម្យដែរទេម៉ាក់ស្រ៊ីជី?

    • ម៉ាក់ស្រីតូចបីនាក់ / វិច្ឆិកា 5 2012 4:10 ល្ងាច

      បើដាក់ធុងខ្យល់ក្រែងមិនធន់និងលឿនទេដឹងបង? យោបល់ខ្ញុំគិតចងកាំច្រួចនៅខ្នង រួចដុតហោះវ៉ាវ តែបញ្ហាត្រង់ថា កាំច្រួចស្រុកយើងឆ្លង់បានត្រឹមទន្លេចតុមុខ បើចង់បានអាឆ្លងទ្វីប បែបថ្លៃបន្តិចណាបង :mrgreen:

    • លឿង ចន្ថា Loeurng Chantha / វិច្ឆិកា 5 2012 4:14 ល្ងាច

      បងកល្យាណអ្ហើយ ចុះមេចក៏បងមិនទិញ​ឆត័្រយោងតែម្តងទៅបង
      មិនស្រួលជាងហ្អី?!ហាហាហា 😆

    • លី កល្យាណ / វិច្ឆិកា 5 2012 4:15 ល្ងាច

      អ៊ីស ជ្រុលក្បាលក្រពើទៅហើយទៅខ្លាចអីថ្លៃនោះ! អស់ប៉ុន្មានអស់ចុះឱ្យតែអស់តិច 😀
      ទម្រាំទៅដល់ហូលីវូតខ្ញុំឆេះគ្មានសល់(???)ស្អីទេមើលទៅ!

    • ម៉ាក់ស្រីតូចបីនាក់ / វិច្ឆិកា 5 2012 4:19 ល្ងាច

      ង៉ាស់ៗៗៗៗៗ

    • លី កល្យាណ / វិច្ឆិកា 5 2012 4:18 ល្ងាច

      ណែក! ចន្ថាបានពិតជាទាន់សម័យមែន
      ខ្ញុំចង់ជិះឆ័ត្រយោង ទាល់តែមានយន្តហោះជិះទៅ ហើយបានលោតឆ័ត្រចុះ តែនេះខ្ញុំរិះមិនទាំងមានលុយទិញសំបុត្រកប៉ាល់ហោះផង អីចឹងហើយបាន ជាម៉ាក់អាបីនាក់ឱ្យយោបល់ទិញកាំជ្រួចដុតឱ្យឆេះខ្ទេចទៅ!!!

  2. somada / វិច្ឆិកា 5 2012 6:00 ល្ងាច

    អ្ហើយគិតច្រើនប្រហែលចៅចាក់ស្មុគហើយមើលទៅ ចាប់អារម្មណ៍ខ្លះទេថា ពេលសិតសក់ម្តង ៗ សក់ជ្រុះជាប់ក្រាស់តិច ឬ ច្រើន តែបើតាមស្មានពិតជាច្រើនមិនខានទេ ព្រោះម្ចាស់វាគិតទាំងយប់គិតទាំងថ្ងៃ។ បើសក់ជ្រុះអស់ហើយ ទោះជាទៅដល់ជួបតារាក្នុងដួងចិត្តក៏ឥតប្រយោជន៍ដែរ ។ ដូច្នេះកុំគិតច្រើនពេក ខំតែសន្សំលុយឱ្យតែបានច្រើនទៅមិនបាច់ធ្វើពោងអីទេ ជិះអាកាប៉ាល់ហោះអីគេនោះទៅឆាប់ដល់ ហើយមានពេលថែរក្សាសម្ផស្សផង ដើម្បីអាត្រេកម្ចាស់ចិត្ត(តារាហូលីវូដ)

    • លី កល្យាណ / វិច្ឆិកា 5 2012 9:52 ល្ងាច

      បងចូលចិត្តនិយាយការពិតណាស់ អូនកប់យោបល់ម៉ង ក្បាលអូនអាឡូវនេះ ស្រឡះបណ្តើរៗហើយ បើនិយាយឱ្យស្រួលស្តាប់គឺថាថ្ងាសទូលាយណាស់។
      ដល់ពេលខ្ញុំជ្រុះសក់អស់ហើយនៅតែចាំតារាហូលីវូតហ្នឹងទៀតនោះគឺមាន ន័យថាខ្ញុំជាមនុស្សស្មោះណាស់ បែបនេះប្រហែលជាមានន័យម៉្យាងដែរណាបង។
      លុយសន្សំមិនមែនដែលបានសល់ម៉ាកាក់ម៉ាសេនអីទេបង បើកប្រាក់ខែកាលណាសល់តែកាតកាលហ្នឹង ចំណែកសម្ផស្សវិញមិនបាច់ថ្លែងទេ ទើបមកពីប្រពាតព្រៃម្សិលមិញនេះទេ ខ្មៅដូចគ្រញូងចឹង។

  3. Bona / វិច្ឆិកា 6 2012 8:14 ព្រឹក

    សង្ឃឹមថា​ ស្មុគមួយហ្នឹង បងកល្យាណត្បាញឆាប់បានទៅចុះ

    • លី កល្យាណ / វិច្ឆិកា 6 2012 10:20 ព្រឹក

      អរគុណណាស់បូណា។ ខ្ញុំព្យាយាមត្បាញតាំងពី១៩៩៨ ដល់អាឡូវលែងត្បាញទៀតហើយ ព្រោះមានគេលក់ធុងសប់ប៉េងប៉ោងស្រេច តែយោបល់ម៉ាក់អាបីនាក់ដូចជាគួរតែពិចារណា ដុតកាំជ្រួចដូចជាលឿនជាង តែចំណាយច្រើនព្រោះត្រូវឆ្លងទ្វីប គ្រាន់តែខ្ញុំបារម្ភថាបើដុតកាំ ជ្រួចក្រែងទៅដល់ជួបតារាហូលីវូតរបស់ខ្ញុំ ខ្លួនខ្ញុំហ្នឹងវាអត់មានសល់របស់របរអីសោះ 😀

    • Bona / វិច្ឆិកា 6 2012 10:25 ព្រឹក

      😀 😀 ប្រមូលដើមចេកធ្វើក្បូនទៅបង អស់សោហ៊ុយតិច បណ្ដែតខ្លួនទៅតាមមហាសាគរ….តែនឹងដល់ដូចគ្នា សម្ផស្សក៏រក្សាបានទ្រង់ទ្រាយដើម

    • លី កល្យាណ / វិច្ឆិកា 6 2012 10:27 ព្រឹក

      ខ្លាចខ្ញុំអស់សម្ផស្សឬ?? មិនបាច់ខ្លាចទេព្រោះសព្វង៉ៃវាអស់ ស្រេចទៅហើយ។
      អរគុណបូណា ខ្ញុំបានយោបល់មួយទៀតហើយ។
      ជួយឆ្លើយមេសសេច ហ្វេកប៊ុកខ្ញុំផងបានទេ?

    • Bona / វិច្ឆិកា 6 2012 3:08 ល្ងាច

      មើលឃើញហើយសារហ្នឹង! អរគុណច្រើនសម្រាប់សន្ដានចិត្តរបស់បង 😀

  4. somada / វិច្ឆិកា 6 2012 8:46 ល្ងាច

    អស់អារម្មណ៍ខាំមាន់អីទៀតហើយ ទម្រាំតែបានម្តង ៗ ចង់ដាច់ខ្យល់លោកអើយ ពិបាកជាងគេធ្វើពោងទៅ​ទៀត។

    • លី កល្យាណ / វិច្ឆិកា 6 2012 9:15 ល្ងាច

      ឱ្យអូនជួយយ៉ាងម៉េចបានទៅបង??? ខ្ញុំទើបតែកូពីវេបផេកបងរួចមុននេះពីរម៉ោងទេ។ ស្អែករបស់ជីវី និងតាម៉ាប់។ ចំណែករបស់ពូស្រុកស្រែវិញ មិនភ័យទេ ព្រោះគាត់បានរាំងជើងព្រួលសុទ្ធតែឬស្សីស្រុករួចហើយ។
      វើតប្រេសធ្វើទុក្ខតែប្លក់ណាដែលសម្បូរគេចូលមើលទេ ដូចជាតាម៉ាប់ និងបង។

    • លី កល្យាណ / វិច្ឆិកា 7 2012 8:26 ព្រឹក

      ឱ នៅមិននៅមកច្រណែនអ្នកគិតរឿងធ្វើពោងចឹងទៅបង?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: