Skip to content
8 ខែវិច្ឆិកា 2012 / ស្នាមញញឹម

ឯកជន៖ ពេលអារម្មណ៍លែងគិតឃើញខុសត្រូវ

ខ្ញុំក្រពុលមុខណាស់ ណាការងារ ណារឿងគ្រួសារ ណាទៅត្រូវបំពេញបំណងដែលប្រុងរៀនបន្ត។ល។និង។ល។ តែសរុបសេចក្តីទៅ រកពេលធ្វើរឿងណាមួយឱ្យដាច់ស្រេចមិនចេញ។

ងាកទៅការងារ ប៉ុន្មានឆ្នាំហើយដែលខ្ញុំចង់ចាកចេញពីកន្លែងហ្នឹង បានតាំងចិត្តថាមុននឹងចេញត្រូវធ្វើការងារឱ្យ ស្រេចបាច់ដើម្បីអ្នកថ្មីគេងាយចាប់ការងារបន្តបានស្រួល ។ រាប់ក្បាលឆ្នាំដែលចង់ចេញជិតបីឆ្នាំហើយ តែការងារ គរឡើងៗដូចគ្មានបានរលោះអីសោះ អស់ពីមួយចូលដល់មួយ អស់ពីដប់ចូលដល់ជាងម្ភៃ។ ជានិច្ចកាលខ្ញុំតែង សួរខ្លួនឯងថាតើខ្ញុំមានសមត្ថភាពត្រឹមណា បានជាការងារនេះខ្ញុំមិនអាចបំពេញអស់ ??? ឬមួយខ្ញុំចូលកាន់ការ ដោយមិនបានប្រមាណកម្លាំងប្រាជ្ញាខ្លួនទេ?

ផ្ទះសម្បែង និងគ្រួសារ ខ្ញុំមិនសូវបានមើលថែឱ្យដិតដល់ឡើយ។ អ្នកផ្ទះមានរឿងហេតុយ៉ាងណាៗខ្ញុំដឹងបានតែ រឿងធំៗ រឿងដែលពួកគេចង់ប្រាប់ប៉ុណ្ណោះ ត្រង់រឿងនោះនឹងប៉ះពាល់អ្វីខ្លះដល់អនាគត ដល់មនុស្សម្នាផ្សេងៗ ខ្ញុំឥតបានដឹងទេ ព្រោះតែខ្លួននៅឆ្ងាយ។ ការមិនបានយកចិត្តទុកដាក់ឱ្យបានដិតដល់ អាចនាំឱ្យសមាជិកគ្រួសារ មានអារម្មណ៍ថារងា មានអារម្មណ៍រវើរវាយ មានការគិតផ្សេងៗដែលអាចនាំទៅរកផ្លូវខុសក៏ថាបាន។ ខ្ញុំតែងតែ ត្រូវបានពួកគេលួងលោមឱ្យចេះស្រឡាញ់ជីវិតខ្លួនឯង ដើម្បីឈរជាជំហរសម្រាប់ពួកគេ។

អតីត(អានថា៖ អៈឌិត)សង្សារធ្លាប់ប្រាប់ថាកុំបណ្តោយខ្លួនឱ្យទំនេរពេក គួររកពេលរៀនសូត្រខ្លះផងដើម្បីការរីក ចម្រើនសម្រាប់គំនិតប្រាជ្ញា និងសម្រាប់ជីវភាពគ្រួសារ ។ ខ្ញុំចង់ធ្វើតាមគេប្រាប់ណាស់ព្រោះមានហេតុផលល្អៗ ដែលស្ថិតនៅក្នុងនោះ ហើយក៏មិនមែនមានន័យថាឈប់ស្រឡាញ់គ្នា យើងត្រូវចងចិត្តជាសត្រូវឡើយ ខ្ញុំតែង បដិបត្តិតាមអ្វីដែលអ្នកដទៃផ្តល់ឱ្យខ្ញុំ ជាយោបល់ ជាគំនិត ទាំងប្រយោល និងដោយផ្ទាល់ផង នៅពេលដែលខ្ញុំ យល់ថាគំនិត យោបល់ទាំងនោះជារឿងគប្បីនឹងធ្វើ។ តែគ្មានពេលទាល់តែសោះសម្រាប់ការសិក្សា ម្យ៉ាងទៀត ខ្ញុំបានសាកល្បងទៅរៀនបន្តនៅសាលាមួយដែលល្បីគ្រាន់បើដែរ តែចាប់អារម្មណ៍ថាខ្លួនឯងមិនអាចចាប់បាន នូវអ្វីដែលគ្រូបានពន្យល់នោះទេ។ ខ្ញុំក៏ឈប់ពីបន្តការសិក្សាទៅ ។

ខ្ញុំអត់ដឹងត្រូវធ្វើអ្វីទេរាល់ថ្ងៃនេះ ក្រៅពីសំកុកនៅកន្លែងការងារ និងជជែកជាមួយមនុស្សដែលទាក់ទងគ្នាក្នុង រឿងការងារ ព្រោះក្រៅពីហ្នឹងអត់មាននរណាដែលចាំបាច់ (ខានមិនបាន) ត្រូវទាក់ទងគ្នា។ បើនិយាយពីមិត្តវិញ សោមនៅឯកំពង់ធំ ចំណែកស្រីក្មេងទាំងពីរនៅឯបន្ទាយមានជ័យ និងកំពង់ធំ អត់មាននរណានៅក្បែរគ្រាន់នឹង បានស្តីថាឱ្យគ្នាពេលធ្វើអ្វីខុសសោះ អ្នកនៅជុំវិញខ្លួនរាល់ថ្ងៃបានត្រឹមតែសើចញឹមៗព្រោះមិនអាចលូកដៃចូល ក្នុងជីវិតបានជ្រៅឡើយ។

ឱជីវិតឯកា តើថ្ងៃណាទើបខ្ញុំរួចផុតពីក្រញ៉ាំដៃអ្នកទៅ???

ផែនការជីវិតបានក្លាយជាផែនស្ករយ៉ាងជាក់ច្បាស់ នៅខ្វះតែបាយកកមួយមុខទៀតល្មមរួចអាហារពេលព្រឹក 😀

Advertisements
  1. Bona / វិច្ឆិកា 8 2012 8:54 ល្ងាច
    • លី កល្យាណ / វិច្ឆិកា 9 2012 8:49 ព្រឹក

      ងីសៗៗៗ មកសើចឌឺថែមផងឬ?

    • Bona / វិច្ឆិកា 9 2012 12:40 ល្ងាច

      មានតែ បញ្ចេញស្នាមញញឹមទេ⁣⁣ ដើម្បីឲ្យផុតពីទុក្ខលំបាក⁣មួយគ្រា ឆាកជីវិតបុគ្គលម្នាក់ៗគឺបែបហ្នឹង

  2. ម៉ាក់ស្រីតូចបីនាក់ / វិច្ឆិកា 8 2012 10:15 ល្ងាច

    NO comment.

  3. Nataro / វិច្ឆិកា 8 2012 10:47 ល្ងាច

    អីក៏ដូចគ្នាម៉្លេះ ទ្រាំៗសិនទៅ ទំរាំដល់ថ្ងៃរៀបការនោះ

    • លី កល្យាណ / វិច្ឆិកា 9 2012 8:51 ព្រឹក

      😀 ទ្រាំទៀតមិនបានទេត្រូវតែបន្ធូរខ្លះព្រោះទ្រាំអស់ជាងដប់ឆ្នាំហើយ ហើយក៏មិនដឹងថ្ងៃណានឹងមានវាសនាបានរៀបការដែរ។ មិនដូចអ្នកថាទេ! 😀

  4. Heng-dee / វិច្ឆិកា 9 2012 8:03 ល្ងាច

    បងកល្យាណ នៅនេះមានបាយកកម៉ាឆ្នាំង

    • លី កល្យាណ / វិច្ឆិកា 9 2012 8:08 ល្ងាច

      យ៉ា!!! ឌីមានបាយកកហើយណា៎ ព្រឹកស្អែកខ្ជិលទៅបាយព្រឹកណាស់ លើកផែនការដែលក្លាយជាផែនស្ករ ទៅរកឌីវិញក្រែងបានឆ្ងាញ់ជាមួយគ្នាម៉ាព្រឹក។
      កាលណាបានមកវិញឌី? មាននឹកស្រុកខ្មែរទេហ្នឹង?
      នៅស្រុកយើងបាយកកជាមួយស្ករផែនពេលព្រឹកឆ្ងាញ់ណាស់ណា៎!

    • Heng-dee / វិច្ឆិកា 9 2012 8:11 ល្ងាច

      មានគម្រោងឆ្ងាញ់មួយតាំងព្រឹកតាហ្មងស្អែក ញ៉ុមចង់ទៅចុងឆ្នាំ តែម៉ែញ៉ុមផ្តាំអោយទៅចូលឆ្នាំចិនវិញនុះបង នឹកស្រុកនឹកស្រែណាស់បង

  5. តា ម៉ាប់ / វិច្ឆិកា 9 2012 9:36 ល្ងាច

    ឯកជនម៉េចទៅបងកល្យាណអើយ ?

    • លី កល្យាណ / វិច្ឆិកា 10 2012 10:28 ព្រឹក

      តែមានពាក្យថាឯកជន គឺជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំហើយ។ គ្រាន់តែចង់ដាក់សម្គាល់ទេតើ! កាលណាខ្ញុំចង់មើលរឿងរបស់ខ្លួនឯង ខ្ញុំវ៉ៃពាក្យហ្នឹង។

    • តា ម៉ាប់ / វិច្ឆិកា 10 2012 1:38 ល្ងាច

      ស្មាន​តែ​ដាក់ជាឯកជនព្រោះជាធម្មតាវតប្រេស​ជា​កន្លែង​អ្នក​មើល​ចូល​បាន​ជា​សាធារណៈ 😛

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: