Skip to content
10 ខែវិច្ឆិកា 2012 / ស្នាមញញឹម

បងស្មោះណាស់អូន!

ខ្ញុំស្រឡាញ់សង្សារណាស់ ឱ្យតែនារីជាទីស្រឡាញ់រាប់អានគ្នាលើសពីមួយឆ្នាំនៅក្បែរ ហើយមានទឹកមុខស្រស់ ស្អាតខ្ញុំនឹងសុំថតរូបនាងទុកភ្លាម។

រូបថតជាច្រើនមានស្តុកទុកនៅក្នុងកាបូបប្រាក់ ដែលនរណាក៏ស្មានថាកាបូបនោះមានប្រាក់ច្រើនសន្ធឹកសន្ធាប់ តាមពិតទៅគឺសុទ្ធតែជារូបថតសង្សារៗៗៗ។

ខ្ញុំចេះតែសន្សំរូបនោះ តែមិនដែលទាញមកមើលម្តងណាសោះ ហើយក៏មិននឹកស្មានថាខ្ញុំមានសង្សារច្រើនម៉្លេះ ដែរទេ។ ស្មានតែមានមួយពីរដូចគេដូចឯងប៉ុណ្ណោះ។ នេះប្រហែលមកពីខ្ញុំភ្លេចច្រើនក៏មិនដឹង។ ហ៊ឺ!!!

ម្សិលមិញជិះម៉ូតូ ធ្លាក់ទឹកប្រូង ទទឹកខោអាវ កាបូប ទូរស័ព្ទទាំងអស់។ ទើបតែលាកាបូបហាលពេលមកដល់ផ្ទះ ពុទ្ធោ!!!

រូបថតសង្សារ តាំងពីនារីទីមួយ ដល់ទីម្ភៃបួនទទឹកជោគ ស្អិតតតាត់ជាប់គ្នារលាយរូបព័ណ៌អស់ ដោយសារណា មួយរូបថតទាំងនោះផ្តិតតាំងពីឆ្នាំ ១៩៩៥ មកផង គ្មានសល់ម៉ាសន្លឹកណាទុកគ្រាន់ដេកស្រមៃទៀតទេ!

ឱបេះដូងព្រាននារីរបស់ខ្ញុំអើយ ពីពេលនេះទៅសល់តែសំបកកាបូបប៉ុណ្ណោះលែងមានរូបអូនក្បែរបងទៀតហើយ ត្រាណត្រើយអើយ បែបនេះគឺបងខុសនឹងពាក្យសន្យាដែលថានឹងទុករូបអូនក្បែរទ្រូងបងជារៀងរហូតនោះហើយ!

អូនគិតមើលទៅបងស្មោះនឹងអូនធំប៉ុណ្ណា? ទាញរូបទាំងម្ភៃបួនសន្លឹកនោះមកមើល បងខំរកនឹកថាតើអូនមួយ នេះបងជួបនៅឯណា? ស្រឡាញ់គ្នាបានប៉ុន្មានឆ្នាំ? បែកគ្នាដោយសារមូលហេតុអី? ហើយសព្វថ្ងៃអូនយ៉ាងណា ទៅហើយ?… ឥឡូវនៅឯណា (កុំឱ្យបងពិបាកដើរទៅជួប) ?… បងចំណាយពេលអស់ពេញមួយយប់ទើបរកនឹក អស់!

Advertisements
  1. លឿង ចន្ថា Loeurng Chantha / វិច្ឆិកា 10 2012 1:35 ល្ងាច

    O.o? យូរៗទៅមិនដឹងថាតើ បងលីកល្យាណ ជាម្ចាស់ប្លក់ឬឥត? ជាស្រី ឬជ្វា? 😆 ហាហា

    • លី កល្យាណ / វិច្ឆិកា 10 2012 2:44 ល្ងាច

      សូមយោងទៅប្រកាសអំពីខ្ញុំ (មិនមែនទំព័រអំពីខ្ញុំទេ)។ មានគ្រប់ជាតិសាសន៍ទាំងអស់ហ្នឹង។

    • លឿង ចន្ថា Loeurng Chantha / វិច្ឆិកា 10 2012 3:05 ល្ងាច

      បាទបង

    • លី កល្យាណ / វិច្ឆិកា 10 2012 3:23 ល្ងាច

      អុញ??? ជ្វាឬ?

    • លឿង ចន្ថា Loeurng Chantha / វិច្ឆិកា 10 2012 3:26 ល្ងាច

      😛 😆

    • លឿង ចន្ថា Loeurng Chantha / វិច្ឆិកា 10 2012 3:28 ល្ងាច

      នៅតែឥតឃើញដដែល 😦

    • លី កល្យាណ / វិច្ឆិកា 10 2012 3:38 ល្ងាច

      វាយពាក្យ «អំពីខ្ញុំ» ទៅឃើញហើយចុចលើហ្នឹងទើបចូល ព្រោះជាប្រកាសចាស់ វាមិនចេញលើ១០០ ប្រកាសចុងក្រោយទេ

  2. ម៉ាក់ស្រីតូចបីនាក់ / វិច្ឆិកា 10 2012 3:26 ល្ងាច

    សន្យាដាក់រូបអូននៅក្បែរទ្រូងឯណា ដាក់នៅកាបូបលុយ ចុះកាបូបលុយដាក់ត្រង់ណា មិនដាក់នៅ«ព្រះកន្ធីង» ហោប៉ៅក្រោយ?

    • លី កល្យាណ / វិច្ឆិកា 10 2012 3:39 ល្ងាច

      អត់ទេ គេដាក់នៅហោប៉ៅមុខទេតើ ឱ្យត្រូវនឹងពាក្យសន្យា 😀

  3. achharia / វិច្ឆិកា 11 2012 2:47 ព្រឹក

    ធ្វើបុណ្យប្រោសសត្វបានច្រើនមែន!
    បើរាប់បូកទាំងអារយៈពេលខ្លីៗតិចជាងម៉ាឆ្នាំផង​មិនដឹងមានប៉្មាននាក់ទៀត ? 😀

    • លី កល្យាណ / វិច្ឆិកា 11 2012 9:48 ព្រឹក

      រាប់មិនអស់ទេលោកពូ រាប់អាពីរបីម៉ោងផងនោះ រឹតតែរាប់មិនចេញទៀតហើយ។ 😀

  4. somada / វិច្ឆិកា 11 2012 5:23 ល្ងាច

    ពិតជាស្មោះស្ម័គ្រមែន?

    • លី កល្យាណ / វិច្ឆិកា 11 2012 9:36 ល្ងាច

      ស្មោះណាស់ ស្មោះអស់ត្រឹមបង ។ បែកអូនមួយថ្ងៃទ្រូងបងតឹងស្ទើរធ្លាយ បងក៏ទៅរកអ្នកមកជួយបន្ធូរកុំឱ្យតឹងពេក។ ង៉ាស់ៗៗៗ

    • somada / វិច្ឆិកា 13 2012 5:29 ល្ងាច

      សមតែបីពិលរាប់មួយទេ បងអើយ

    • លី កល្យាណ / វិច្ឆិកា 13 2012 6:52 ល្ងាច

      អាហ៊ឺយ!!! ដឹងឆ្អីទេបង រកតែខូចកាចអីខ្លះមិនបានទេ។

  5. ស្រុកស្រែ / វិច្ឆិកា 12 2012 2:36 ល្ងាច

    ដំសត់ណាស់… សុំសួររឿងមួយ… អត់ផ្អកត្រីប្រៃនៅ?

    • លី កល្យាណ / វិច្ឆិកា 12 2012 8:32 ល្ងាច

      នៅជានិច្ចចាំតែពូទេ។ សុំមេសេចតាមហ្វេសប៊ុកមួយមកពូ។
      ព្រឹកមិញខ្ញុំស្តាប់ព័ត៌មានថាមានរញ្ជួយដីនៅភូមា គិតថាល្ងាចនេះនឹងរាវរកតាមហ្គូហ្គល តែពេលពូឆ្លើយតបគឺមានន័យថាពូអត់អីទេ។ អរគុណព្រះជាម្ចាស់។

  6. គឹម ចាន់ / វិច្ឆិកា 13 2012 8:20 ព្រឹក

    ha ha …ដល់ក !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: