Skip to content
13 ខែវិច្ឆិកា 2012 / ស្នាមញញឹម

មនុស្សមានសភាវគតិ និងសារជាតិសាហាវដូចសត្វនានាដែរ

កាលក្នុងកំឡុងសិក្ខាសាលាមួយនៅសណ្ឋាគារ ខ្ញុំបានពេលជជែកលេងជាមួយអស់លោក និងលោកគ្រូអ្នកកាន់ កម្មវិធី។ លោកម្នាក់ក្នុងចំណោមនោះក៏និយាយលេងរឿងការងារ គាត់ភ្លាត់មាត់ថា៖ …ស្លាប់ដូចត្រីញញឹម…។

ខ្ញុំអ្នកឆ្ងល់ច្រើន សួរនាំជជីកគាត់អំពីរឿងស្លាប់ដូចត្រីញញឹមនេះ ក៏ដឹងរឿងថា មានមុខម្ហូបវៀតណាមមួយមុខគឺ សម្លាប់ត្រីតាមរូបភាពស្លាប់យឺតៗ… ដូចលោកដុកទ័រណែនាំទៅបុរសផឹកស្រាអីចឹង…

ស្តាប់ឮកាលណា ខ្ញុំសរសើរខ្លួនឯងដែលបានកើតជាខ្មែរ ហើយគ្រួសារបានប្រកាន់យកព្រះពុទ្ធសាសនាជាគោល ជីវិតក្នុងការរស់នៅ។ ទោះជាខ្ញុំដឹងថាខ្ញុំមិនដែលបានហូបម្ហូបឆ្ងាញ់ តែពេលបានដឹង បានឃើញថាម្ហូបឆ្ងាញ់នោះ ត្រូវធ្វើទុក្ខទោសដល់ជីវិតអ្នកដទៃ ខ្ញុំគ្មានអារម្មណ៍ចង់ទៀតទេ។

ហូបត្រីទាំងនៅកម្រើកនៅឡើយនៅប្រទេសចិន ក្នុងយូធូប

 

Advertisements
  1. ម៉ាក់ស្រីតូចបីនាក់ / វិច្ឆិកា 13 2012 11:17 ល្ងាច
  2. លឿង ចន្ថា Loeurng Chantha / វិច្ឆិកា 14 2012 4:58 ល្ងាច

    Like បង។ ខ្ញុំធ្លាប់បានស្តាប់ធម៌ដែរថា «ឆ្ងាញ់ក៏មួយឆ្អែត មិនឆ្ងាញ់ក៏មួយឆ្អែត ចុះម្តេចចាំបាច់អ្វីសម្លាប់ជីវិតគេនោះ?!» ។ 😀

  3. Nataro / វិច្ឆិកា 14 2012 10:03 ល្ងាច

    ឆ្ងាញ់ក៏មួយពេល មិនឆ្ងាញ់ក៏មួយពេល ធ្វើមនុស្សកុំឲ្យលោភលន់ពេក ពាក្យនេះខ្ញុំតែងតែនិយាយ 🙂

    • លី កល្យាណ / វិច្ឆិកា 17 2012 9:16 ល្ងាច

      ហូបឱ្យតែរស់ៗទៅបានហើយ! ណ៎ស!

  4. ភារម្យ / វិច្ឆិកា 15 2012 4:56 ល្ងាច

    សរសេរចំណងជើងបានល្អ

    • លី កល្យាណ / វិច្ឆិកា 17 2012 9:15 ល្ងាច

      បើពិតជាចឹងមែនហ្នឹង! គ្មាននរណាសាហាវជាង​មនុស្សាឡើយ

  5. Heng-dee / វិច្ឆិកា 24 2012 9:02 ល្ងាច

    លេខ១ ហើយចិនសាហាវយ៉ាងណាក៏មានដែរ ជាពិសេសខាងសំលាប់សត្វដោយវិធីកាចៗ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: