Skip to content
21 ខែវិច្ឆិកា 2012 / ស្នាមញញឹម

ទៅផ្ទះលើកនេះគ្រាន់បើ…តែដូចអត់បានការអីសោះ!

ទៅលេងស្រុកស្រែចំការ បានជួបតាមផ្លូវនូវទេសភាពមេឃ ទឹក និងដើមឈើស្អាតៗជាច្រើនក៏បានថតមកទុក មើលហើយទទួលបានការពេញចិត្តពីសំណាក់មិត្តភ័ក្តិ ជាពិសេសមិត្តចាស់ដែលជាជាងថតរូបអាជីពតាំងពីយូរ មកហើយ។ គាត់សរសើរថារូបមួយនោះស្អាត ខ្ញុំក៏តាំងសប្បាយចិត្តម្នាក់ឯងបាយមិននឹកទឹកមិនស្រេក ។

ជិះតាមផ្លូវព្រៃស្ងាត់ ខ្ញុំបានឃើញកំប្រុកតូចមួយសម្បុរទង់ដែងរត់កាត់ផ្លូវនៅខាងឆ្វេងដៃ ខ្ញុំក៏ជ្រុលចាប់ហ្វ្រាំង បង្ខំពេកនាំឱ្យម៉ូតូដួលបោកទៅឆ្វេងព្រោះគេចវា។ ដួលម៉ូតូរលាត់រលោចប៉ប៉ុណ្ណឹងហើយខ្ញុំនៅស្រែកហៅវា ទៀត៖ ហេហ៍ ឃ្យូតធី, វ៉ាយ យូ លុក សូ ឃ្យូត ។

ដើរទៅរកកន្លែងដើមគ្រញូង ស្រាប់តែមិនបានមើលឈរជាន់ចំខ្សែកណ្តាច់។ គ្រាន់តែវាវារឡើងជើងភ្លាមរលាស់ ភឹលឡើង ឈាមហូររហាមប្រាំ ប្រាំមួយកន្លែង… មានមួយកន្លែងធ្ងន់ជាងគេ ព្រោះដាច់សាច់ទាំងដុំ ដោយសារវា មានបីក្បាលខាំតែមួយកន្លែងនោះ។ ចេះសំណាងដាក់ក្រដាសជូតមាត់ទៅតាមបានជួយខ្ទប់ឈាម។

ទៅរកថតរូបដើមគ្រញូងឈាមមាន់រួច ឃើញដើមផ្ដៀកមួយដើមធំ មានគល់ដុះដំបូកមួយ និងមានរន្ធមួយ លុះ ដើរក្រឡឹងគល់ផ្ដៀកដើម្បីចាប់ប្លង់ថត ស្រាប់តែឃើញរន្ធមួយទៀត ។ ដំបូងឈ្ងោកមើលឃើញពន្លឺភ្នែកតូចមួយ លុះឈរមើលយូរទៅ ពន្លឺភ្នែកនោះក៏រេ ម្តងនេះគឺច្បាស់តែម្តង គឺក្បាលត្រីរ៉ស់ច្បាស់ណាស់ អណ្តាតលៀនភ្លែត ងាកក្រោយបាន ស្រវាអាវក្រៅទៅព្រៃដែលព្យួរនឹងដើមរំដួល រត់បាតជើងសព្រាត មកដល់ម៉ូតូមិនបង្អង់យូរឡើង ភ្លែតបកក្រោយមកផ្ទះវិញ (ហូមស្វីតហូម) គ្មានអីនឹកផ្ទះជាងមានភ័យទេ ក្បាលឡើងកញ្ចាស់ប៉ុណ្ណេះទៅហើយ។

ចេញពីព្រៃមកផ្ទះឯខេត្តវិញ បានជួបនឹងក្រុមក្មេងឃ្វាលគោ ដែលកំពុងបណ្តើរគោ និងក្របីមួយហ្វូងមកផ្ទះវិញ ក្នុងនោះមានកូនក្របីមួយទើបតែកើតវាអត់ហ៊ានឆ្លងថ្នល់ ចំណែកមេវាគេដេញឱ្យឆ្លងថ្នល់យ៉ាងម៉េចក៏វាមិនទៅ វានៅចាំកូនវា ខ្ញុំក៏ជួយធ្វើចរាចរឱ្យព្រោះឡានបើកលឿនៗណាស់។ ខ្ញុំនាំក្មេងឃ្វាលគោទៅឈរចាំនៅចំងាយ ជិតប្រាំរយម៉ែត្រដើម្បីឱ្យឡានបង្អង់ល្បឿន ចំណែកម្ខាងទៀតមានក្មេងពីរនាក់ទៀតទៅឈរបក់ដៃដែរ យើងកាន់ មែកឈើម្នាក់មួយ។ ពេលអាល្អិតតូចនោះឆ្លងផ្លូវពីរនាក់មេវាហើយ ខ្ញុំក៏នឹកថាទៅរកថតរូបវា ខ្ញុំជិះម៉ូតូបកទៅ វិញតាមក្រុមក្មេងៗ ខ្ញុំឃើញកូនក្របីមានទងសុក (គេហៅអីមិនដឹងទេ??? អត់សូវដឹងផង) វែងព័ណ៌ផ្កាឈូកចេញ ពីផ្ចិតរបស់វាយារធ្លាក់មកក្រោម ។ ខ្ញុំប្រុងថាយកទូរស័ព្ទមកថត ស្រាប់តែអស់ថ្ម! ចុះស៊យអីម៉្លេះ? ចំណែកមេវា ក៏ដេញខ្ញុំរត់ទីងណាត់ទីងណែង ព្រោះវាខ្លាចជនចំណូលថ្មីធ្វើអីកូនតូចរបស់វា (កិរិយានេះចាស់ៗគេហៅថា មេក្របីកំពុងការកូន) ។ រត់មួយហត់ ដោយកុំតែបានក្មេងៗគេជួយដេញក្របីនោះផង ខ្លាឃ្មុំអស់ជើងមែនទែន ណាមួយទើបតែផ្អែមមាត់ពីគល់ផ្ដៀកមកផង ទឹកទីពីររាងអន់សាច់បន្តិច។ ខ្ញុំវង្វេងជ្រុះកូនសោម៉ូតូទម្រាំតែរក ឃើញគឺម៉ោងជិតបីរសៀល។

មកដល់ផ្ទះត្រូវមាត់រហូត។ រឿងខូចម៉ូតូ និងរបួសសុះសាច់ ឆាកសន្ទនាក៏ចាប់ផ្តើមជាមួយពាក្យបន្ទោស ៖

ចុះកូនឯងទៅគេចវាធ្វើអី?

ខ្ញុំខ្លាចវាមានគ្រោះថ្នាក់ចរាចរណ៍ ។ វាគួរឱ្យស្រឡាញ់ខ្លាំងណាស់ (ខ្ញុំរវើរវាយម្នាក់ឯងជាមួយនឹងទិដ្ឋភាពកូន កំប្រុករត់កាត់ផ្លូវ) ។

ក៏មិនចេះគិតអីបន្តិចសោះនេះ?

យី!!! ខ្ញុំគេចវាប៉ុណ្ណឹងហើយម៉ែថាខ្ញុំមិនចេះគិតទៀត???

អើ! ម៉ែមិនដែលឃើញកំប្រុកមានគ្រោះថ្នាក់ចរាចរណ៍អីដូចឯងថាហ្នឹង ហើយចូលដេកពេទ្យទេ។ មានតែឯងទេ ដែលម៉ែឃើញតែគ្រោះថ្នាក់នោះ!

អុញ!!! ហ៊ឺស អាកំប្រុកហ្នឹងម៉េចក៏វាមិនត្រូវមាត់ម៉ែវាដូចខ្ញុំផងទៅ? វារត់អត់ចេះច្បាប់អីបន្តិចសោះ តែម៉ែវាមិន ដែលបន្ទោសកូនពីរឿងហ្នឹងសោះ!!! (ខ្ញុំរអ៊ូរង៉ូវបណ្តើរជូតអាល់កុល កែងដៃ និងភ្នែកគោលរបស់ខ្ញុំបណ្តើរ)។

អើ!!! ម៉ែអាកំប្រុកហ្នឹង វាអត់ចេះទៅរកអាល់កុល សំឡី និងបាយឱ្យកូនវាស៊ី វាមានសិទ្ធិអីទៅស្តីឱ្យកូន?

ចប់!!! គ្មានមតិយោបល់តមាត់ទៀតទេ។ ហើយក៏គិតថាទៅលើកនេះគ្មានបានការអីដែរ បានត្រឹមតែឃើញ តែគ្មានអីយកមកចែកគ្នាមើលឡើយ។ ស្តាយណាស់លោកអើយ ស្តាយថាមិនងាយបានជួបកូនក្របីទើបនឹង កើតអីចឹងទៀត។

Advertisements
  1. Samady KS / វិច្ឆិកា 21 2012 3:51 ល្ងាច

    បាន​ទៅ​ហើយ ហៅ​ថា​គ្រាន់​បើ ខ្ញុំ​មិន​បាន​ទៅ​ណា​ផង ព្រោះ​អត់​លុយ​ជិះ​ឡាន

    • លី កល្យាណ / វិច្ឆិកា 21 2012 3:52 ល្ងាច

      កុំមកដាក់ខ្លួនកម្លោះសង្ហារ។

  2. ម៉ាក់ស្រីតូចបីនាក់ / វិច្ឆិកា 21 2012 4:08 ល្ងាច

    ហ៊ូ!!! ហៅកំប្រុកសុទ្ធតែ«ឃ្យូតធី»ទៀត។បង ស្អីគេខ្សែកណ្ដាច់នោះ?

    • លី កល្យាណ / វិច្ឆិកា 21 2012 4:24 ល្ងាច

      ឯងហើយ បើវាឃ្យូតមែនទែនទៅណា៎! ខ្សែ ដែល សត្វកណ្តាច់វាដើរ ។ បើមានសាច់ជ្រូកមួយគីឡូអីយកទៅព្យួរក្នុងរោងក្នុងព្រៃក្នុងចំការ តែជាងមួយម៉ោងក្រោយ តាំងឈ្លោះគ្នារឿងបាត់សាច់ជ្រូកហើយ ព្រោះអាកណ្តាច់ហ្នឹងវានាំគ្នាវាមួយខ្សែមកខាំម្នាក់ មួយច្រឹបៗ អស់រលីងសល់តែចំណងមិនខានរ៉េ។ ម៉ាក់វាឯង សូមចូលទៅមើលក្នុង សហគមន៍ជនបទ នឹងមានរូបសត្វកណ្ដាច់ ជូនមើល។

    • លឿង ចន្ថា Loeurng Chantha / វិច្ឆិកា 22 2012 9:41 ព្រឹក

      តើចូលទៅមើលសហគមន៍ជនបទតាមរបៀបណាទៅបង?

    • លី កល្យាណ / វិច្ឆិកា 22 2012 10:10 ព្រឹក

      អាយ អែម សរី អូន ទាល់តែចូលដល់ហើយ បានម្ចាស់ប្លក់តបវិញ។ 😀

  3. somada / វិច្ឆិកា 21 2012 5:07 ល្ងាច

    គិតទៅខ្លាឃ្មុំចេះលង់ស្នេហ៍សត្វកំប្រុក​ដែរណ៎ស់ ។ និយាយថាអត់​បានអីម៉េច បានម៉ែស្តីឱ្យឡើងចាស់​ដៃប៉ុណ្ណឹង​ហើយ​ចង់​បានអីទៀត ។

    • លី កល្យាណ / វិច្ឆិកា 21 2012 5:10 ល្ងាច

      ខ្ញុំស្រឡាញ់ទាំងអស់ឱ្យតែសត្វ ដក ឡោវវើ និង អេនីមល ឡោវវើ ។ អត់ទទួលរ៉េ ពាក្យគាត់ស្តីឱ្យនោះ!
      យ៉ាងណាទៅហើយម្ចាស់បង? ចូលផ្ទះបានវិញហើយមែនទេ?

    • vsthea / វិច្ឆិកា 21 2012 8:32 ល្ងាច

      ចូល​បានពាក់កណ្តាល ។ មិនទទួលម៉េច​បាន​បើស្តាប់ឮមាទំហឹងពេញ​ប៊ឹបហើយ​ហ្នឹង បើ​មិន​អញ្ចឹង​មិន​មែន​បានពាក្យគាត់​មកសរសេរអួត​អ្ក​កភូមិ​នោះទេ ។ តែបងពេញចិត្ត​ពាក្យគាត់ដែល​ថា មិន​ដែល​ឃើញ កំប្រុក​ចូលដេក​ពេទ្យ​ មានតែមនុស្សទេ​ដែលដេកពេទ្យ (ពេលទំនេរ​ឡូត​ឯកសារ​សត្វ ពេលគេព្យាបាលជម្ងឺឱ្យ​សត្វ​ព្រៃទាំង​នោះទៅ​បង្អួត​គាត់ ថ្ងៃក្រោយ​គាត់ពិត​ជាលែង​ថាឱ្យ​អញ្ចឹង​ទៀត​ហើយ) ។ តែ​បើ​មិនស្តី​ឱ្យខ្លះ​ក៏មិន​មែន​ហៅថាម៉ែនោះដែរ ព្រោះគ្មានម្តាយណាម្នាក់​ទ្រាំឈរ​មើលកូនរបួសហើយ ដោយ​មិននិយាយអីសោះនោះទេ ។

  4. តា ម៉ាប់ / វិច្ឆិកា 21 2012 9:37 ល្ងាច

    ឈឺក្បាល ដើររហូត មិនដែលហៅ !

    • លី កល្យាណ / វិច្ឆិកា 22 2012 8:39 ព្រឹក

      អាយ អែម សរី ៗ ៗ មិនដឹងហៅទៅយ៉ាងម៉េចទេ ទៅតាមព្រៃតាមភ្នំចឹងនោះអូនកាម៉ាប់ៗៗ។

    • តា ម៉ាប់ / វិច្ឆិកា 22 2012 11:48 ព្រឹក

      គ្រាន់តែ

    • តា ម៉ាប់ / វិច្ឆិកា 22 2012 11:48 ព្រឹក

      លេស

  5. Bona / វិច្ឆិកា 22 2012 7:29 ព្រឹក

    លង់សម្រស់កូនកំប្រុក និង កូនក្របីហើយដឹង 😀

    • លី កល្យាណ / វិច្ឆិកា 22 2012 8:41 ព្រឹក

      លង់មែនទែន ជាពិសេសអាកូនកំប្រុកតូចមួយហ្នឹង វាគួរឱ្យស្រឡាញ់ណាស់ ។ ចំណែកកូនក្របីអត់បាននៅជិតទេ ព្រោះរវល់ជួយចរាចរ និងពេលទៅជិតមេវា ដេញវ័ធជិតនឹងដកដង្ហើមមិនដល់គ្នា មានបានមើលវាអី តែអង្អែលហ្នឹងក៏មិនបានផង។

    • Bona / វិច្ឆិកា 22 2012 10:46 ព្រឹក

      ហាហា ធ្វើគុណបានទោសហើយបង

    • លី កល្យាណ / វិច្ឆិកា 22 2012 10:48 ព្រឹក

      គេមានតំណមមួយ មិនឱ្យអង្អែល មិនឱ្យស្រឡាញ់កូនសត្វ (កូនមនុស្ស) ទើបនឹងកើតទេ ខ្លាចខ្មោចស្រឡាញ់ដែរតាមមកយកទៅធ្វើកូនរបស់វា។ ចឹងបានជាអត់បានអង្អែលហ្នឹង

    • Bona / វិច្ឆិកា 22 2012 7:51 ល្ងាច

      មានអញ្ចឹងដែរ?

    • លី កល្យាណ / វិច្ឆិកា 23 2012 9:03 ព្រឹក

      លើកក្រោយដាក់ប្រកាសអំពីទំនៀមអ្នកស្រុកខ្ញុំឱ្យលោកបូណាមើល។ សូមរង់ចាំទស្សនាដោយអត់ធ្មត់បំផុត។ សូមអរគុណអង្គប្រជុំដែលមានតែសំណើច។

    • Bona / វិច្ឆិកា 23 2012 11:01 ព្រឹក

      ហាហា ចាំចងមុងចាំមើលណាបង

    • លី កល្យាណ / វិច្ឆិកា 23 2012 11:23 ល្ងាច

      អូខេដែរ!!! 😀 😀 😀

  6. លឿង ចន្ថា Loeurng Chantha / វិច្ឆិកា 22 2012 9:40 ព្រឹក

    ហេហ៍ ឃ្យូតធី, វ៉ាយ យូ លុក សូ ឃ្យូត ។
    កំប្រុកតប៖ អាសម៉ាយម៉ាំ អ៊ីវយូវ័នធូនូ លូៗៗៗៗៗៗ
    ឥតបានការក៏បានសែនដែរនរ៎បងកល្យាណ ហាហាហាហា 😆
    រ៉ាយរ៉ាប់រៀបរាប់ឱ្យសាច់រឿងតាម៉ងនេះ 😀
    Like

    • លី កល្យាណ / វិច្ឆិកា 22 2012 10:14 ព្រឹក

      😀 😀 😀 ចប់ប៉ារយបើកំប្រុកឆ្លើយឌឺម៉ោចឹងមែននោះ។ បានសែនគ្រាន់ជាងអត់អីសោះដែរ។
      មានអ្នកមកជួយថែមល្បោយ ឱ្យរឿងកាន់តែគួរឱ្យចាប់ចិត្ត ចង់សើច គឺជារឿងល្អបំផុតសម្រាប់ខ្ញុំហើយ។

    • លឿង ចន្ថា Loeurng Chantha / វិច្ឆិកា 22 2012 10:19 ព្រឹក

      ហាហាហាហា ចុះបើបងឯងហៅហើយនិយាយ អីងកាលីសជាមួយកំប្រុក ​ធ្វើមើលតែកំប្រុក​បរទេសនោះ ។ បានជាខ្ញុំដឹងចិត្តវាខ្លះដែរ ក៏ជួយតបទៅ​ 😆

    • លី កល្យាណ / វិច្ឆិកា 22 2012 10:22 ព្រឹក

      ដឹងម៉េចទេប្អូនអើយ ខ្ញុំចេះតែនិយាយលេងតែចឹងឯង តែបើជួបបរទេស និយាយអត់ចេញទេ។ សត្វស្រួលម្យ៉ាងដែរ វាមានភាសាតែមួយទេ គឺភាសាធម្មជាតិ មនុស្សវិញភាសាច្រើននោះច្រើន បង្កើនការងារឱ្យតែខ្លួនឯង (ខំរៀនភាសានេះ នោះរហូត)

    • លឿង ចន្ថា Loeurng Chantha / វិច្ឆិកា 22 2012 10:30 ព្រឹក

      «សត្វស្រួលម្យ៉ាងដែរ វាមានភាសាតែមួយទេ គឺភាសាធម្មជាតិ មនុស្សវិញភាសាច្រើននោះច្រើន បង្កើនការងារឱ្យតែខ្លួនឯង» ខ្ញុំចូលចិត្តត្រង់​ឃ្លានេះហ្ហេ ។
      ព្រោះតែបំពេញ​នូវកិលេស ចឹងហើយបានជាមនុស្សត្រូវស្វែងរក​នូវអ្វីដែលខ្លួនគេចង់បាន​គ្រប់សព្វបែបយ៉ាងនោះបង (យ៉ាស់ ចូលដល់ធម៌អាថ៌ទៀតហើយនីស) 😆 ​

    • លី កល្យាណ / វិច្ឆិកា 22 2012 10:36 ព្រឹក

      អ្នកធម៌អ្នកអាថ៌ តែប៉ាប៉ុណ្ណឹង តែនិយាយចូលសាច់រឿងអស់តែបីប៉ាន់អីនៅមិនទាន់ចប់ផង។ 😀

    • លឿង ចន្ថា Loeurng Chantha / វិច្ឆិកា 22 2012 10:43 ព្រឹក

      យី បើតាមខ្ញុំគិតណា តែចូលសាច់រឿង​អាចថា ទឹកមួយពែងផឹកមិនចេះរីង (ព្រោះតែទឹកមាត់ខ្ទាតចូលទៅពែងច្រើនៗ) មែនឥតបង? ហាហាហា 😆

    • លី កល្យាណ / វិច្ឆិកា 22 2012 10:46 ព្រឹក

      😀 ហ្អេ៎ គេអ្នកអនាម័យគេអត់ហ៊ានឯកភាពតាមទេ។ តែថាពិតជាចឹងមែន ពេលណាកាន់តែចាស់ មនុស្សត្រូវការអ្នកយល់ចិត្តជជែកជាមួយ ព្រោះឆាប់ចូលសាច់រឿង។ បើបានចូលសាច់រឿងហើយគឺពិតជាបែកជាអូរ ហូរជាស្ទឹងមិនខាន (ទឹកមួយពែង ផឹកមិនចេះរីង) ដកចេញ អាទឹកមាត់ខ្ទាតចូលពែងវិញហ្នឹង។ 😀

    • លឿង ចន្ថា Loeurng Chantha / វិច្ឆិកា 22 2012 10:54 ព្រឹក

      ហាហាហា ចឹងគួរប្រើទ្រឹស្តី​ថា ទឹក​មួយពែងផឹកមិនរីង ឯ​ហេតុផលយ៉ាងនោះ ទុកឱ្យអ្នកគិត គិតយល់ខ្លួនឯងទៅនរ៎បង ហាហា 😀

    • លី កល្យាណ / វិច្ឆិកា 22 2012 11:34 ព្រឹក

      អូខេ អស់ខោ! ហាសហាសហា!

    • លឿង ចន្ថា Loeurng Chantha / វិច្ឆិកា 22 2012 1:29 ល្ងាច

      សល់រ៉ូប ហាហា 😀 😆 :mrgreen:

    • លី កល្យាណ / វិច្ឆិកា 22 2012 2:21 ល្ងាច

      ហេងវិញចេះរកនឹកឃើញ កុំអី…អស់អាលីង!

    • លឿង ចន្ថា Loeurng Chantha / វិច្ឆិកា 22 2012 2:25 ល្ងាច

      ហាហាហា 😆

  7. ឧត្តម / វិច្ឆិកា 23 2012 8:36 ព្រឹក

    :mrgreen: ចូលរួមត្រេកអរផងបងកល្យាណជាទីស្នេហា..

    • លី កល្យាណ / វិច្ឆិកា 23 2012 9:02 ព្រឹក

      ចូលរួមត្រេកអរលើគំនរទុក្ខខ្ញុំទៅ ! ហាសហាសហា (អ្នកមើលអត់សើច សើចម្នាក់ឯង)។

    • ឧត្តម / វិច្ឆិកា 23 2012 2:12 ល្ងាច

      ខ្ញុំចូលរួមត្រេកអរនោះគឺដោយសារ ទី១ បងមិនមានវិប្បដិសារី ព្រោះមិនបានធ្វើឲ្យខ្ជូតទីកំប្រុកគ្រោះថ្នាក់ចរាចរណ៍ ឯទី២នោះ គឺបងអត់មានគ្រោះថ្នាក់ធ្ងន់ធ្ងរ ត្រឹមតែស្រាលៗ ហើយទី៣គឺ អត់បានក្របីវ័ធ។ តើនេះមិនមែនរឿងត្រូវត្រេកអរទេឬ? :mrgreen:

    • លី កល្យាណ / វិច្ឆិកា 23 2012 11:22 ល្ងាច

      អូខេៗ តែមិនអស់ខោទេ! 😀 😀 😀 ត្តមហើយត្តម

    • ឧត្តម / វិច្ឆិកា 24 2012 8:20 ព្រឹក

      សមអត់ចឹង :mrgreen:

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: