Skip to content
26 ខែវិច្ឆិកា 2012 / ស្នាមញញឹម

ដាក់អារម្មណ៍សរសេរមិនចូល…ចូលតែការាអូខេ…

ដាក់អារម្មណ៍សរសេររឿងសេ្នហាព្រាត់ប្រាសមួយមិនបាន ទោះជាម្ចាស់ខ្លួនគេសរសេរលំនាំរឿងត្រួសៗមកហើយ ក៏ដោយ។ សំណុំរឿងមួយនេះត្រូវជំរះបញ្ជីឱ្យបានឆាប់ បើមិនដូច្នោះទេគាត់នឹងសួររាល់ថ្ងៃថាសរសេររួចហើយនៅ បានប៉ុន្មានសន្លឹក ហើយមានគុណភាពល្អដែរទេ?

ចង់កុហកដែរតែខ្ជិលដោះសារ ម៉្លោះហើយក៏ប្រឹងចំណាយពេលបីម៉ោងអង្គុយសរសេរ។ តែដាក់អារម្មណ៍មិនចូល សោះទៅនឹកឃើញតែកែវស្រា និងដបប៊ីយ៊ែរ ហើយនឹងការាអូខេឯណាឯណោះទៅវិញ។

«កាលហ្នឹងម៉ែនាងឈឺ គាត់ក៏បង្ខំយើងឱ្យការ។» … នេះជាលំនាំរឿងដែលគេសរសេរមកឱ្យយើងបន្ថែមចេញជា អត្ថបទដែលអាចអានបានមានពេញអត្ថន័យ។

ខ្ញុំនឹកចេញទៅជា «ចុះកាលហ្នឹងគេការ គេមានធ្វើស្ប៉ាហ្គីទីញ៉ាំឬអត់ហ្ន៎? » ចុម! មួយរំពេចនោះខ្ញុំឃ្លានស្ប៉ាហ្គីទី របស់ម៉ែភ្លាម។ «ម៉ាក់ ធ្វើស្ប៉ាហ្គីទីផ្ញើឱ្យខ្ញុំញ៉ាំផងម៉ោ ខ្ញុំឃ្លានខ្លាំងណាស់!» ម៉ែខ្ញុំ «រួចមិនទៅរកញ៉ាំនៅហាងជិត នោះទៅ? បើម៉ាក់ធ្វើ ទម្រាំផ្ញើដល់ផ្អូមបាត់ហើយ!» ខ្ញុំតបទៅវិញ «ឱ្យតែម៉ាក់ឯងធ្វើ ផ្អូមក៏ខ្ញុំញ៉ាំដែរ!»

បួនម៉ោងក្រោយមក ខ្ញុំបានរបស់ដែលខ្ញុំចង់ញ៉ាំ ទាំងចង់ផ្អូម!!! តែខ្ញុំគឺអីចឹង! ហើយម្តាយខ្ញុំគាត់ស្រឡាញ់ខ្ញុំតែ ត្រង់នេះឯង។ បើថាគាត់រៀបបាយម្ហូបចាំខ្ញុំហើយ ទោះខ្ញុំទៅបាយឆ្អែតនៅឯណារួច មកដល់ផ្ទះម៉ោងដប់ពីរយប់ ឬម៉ោងមួយក៏ខ្ញុំនៅខ្វះកកាយបាយគាត់ហូបម្តងទៀតដែរ ហូបបណ្តើរសរសើរបណ្តើរ ថាម្ហូបនោះឆ្ងាញ់ ថាម្ហូប នោះខ្ញុំពេញចិត្តណាស់ ។ ហូបរួចបានមុជទឹកចូលដេក។

អង្គុយចាំស្ប៉ាហ្គីទីបណ្តើររកនឹកបណ្តើរទៀត ថាត្រូវសរសេរគ្រោងរឿងហ្នឹងយ៉ាងម៉េច? រឿងស្នេហាព្រាត់ប្រាស អាចលាយផ្សំពាក្យកំប្លុកកំប្លែងខ្លះៗបានឬទេ?

កំពុងតែគូសវាសលើក្រដាសព្រាង ស្រាប់តែវាចេញទៅជារូបផ្លែឪឡឹកមួយ ។ ងើបវឹង ស្លៀកពាក់ខោអាវចេញដើរ រួចដើរទៅផ្សារ ទៅញ៉ែអ្នកលក់កាហ្វេផង ញ៉ែអ្នកលក់ផ្លែឈើផង បានឪឡឹកហូបរួចទើបមកអង្គុយចាំស្ប៉ាហ្គីទី បន្តទៀត។

ត្រឡប់មកកន្លែងអង្គុយសរសេរដូចដើមវិញ ខ្ញុំតាំងរកនឹកទៀតថាត្រូវប្រើឃ្លាណាដើម្បីផ្តើមរឿងឱ្យវាកំសត់បន្តិច  ភ្លាមនោះខ្ញុំនឹកដល់កំណាព្យប្រហែលជាប្រាំពីរឆ្នាំមុនរបស់ខ្ញុំដែលផ្តើមដោយពាក្យ«លា» ហើយចុងល្បះទាំងប្រាំ បញ្ចប់ដោយពាក្យ «ស្នាម, ញញឹមអូន, ញាំញី, ចិត្ត, បង» គួរតែរកនឹកវិធីសាស្រ្តយ៉ាងណា ឱ្យឃ្លាទាំងនេះក្លាយ ជាឃ្លាពិសេសសម្រាប់អត្ថបទមួយនេះផងដែរ ដើម្បីឱ្យម្ចាស់រឿងគេសប្បាយចិត្តព្រោះយើងយកចិត្តទុកដាក់ក្នុង ការសរសេររឿងរបស់គេ។ ពាក្យ «ដើមដូង» គួរតែជាដើមចមដើម្បីផ្តើមរឿងនេះ។

ចៃដន់អី ស្រាប់តែអ្នកលក់ដូងដើរកាត់មុខផ្ទះពពាយនាយលក់ដូងត្រជាក់ ឮភ្លាមកាលណាអារម្មណ៍ខ្ញុំសំប៉ែតអស់ រលីងភ្លាមពេលនោះ។ ចេញទៅហៅអ្នកលក់ដូងឱ្យកាប់ដូងខ្ចីឱ្យផឹកមួយសិន។

ត្រឡប់មកវិញជាមួយផ្លែដូងខ្ចីដែលពុះជាពីរក្រោយផឹកទឹករួច ខ្ញុំក៏កោសសាច់ហូបបណ្តើរមើលក្រដាសព្រាងរបស់ ខ្ញុំដែលកាន់តែគគ្រិចទៅៗ ព្រោះតែគូស សរសេរជាន់ពីលើគ្នាគ្មានសណ្តាប់សោះ។

កំពុងតែពិចារណាថាគំនូសក្រវេមក្រវាមនោះ ដូចនំបាក់ប៊ិន បាក់កែងដែលគេអាំងលក់នៅជិតផ្សារ… តែឈប់!!!

«អាឡូ!… នៅណាហ្នឹង?» សំលេងទូរស័ព្ទពីខ្សែម្ខាងដែលតេរកខ្ញុំ សួរមកភ្លាម!

«អាឡូបង! បងខ្ញុំអត់នៅទះហេ៎ គាត់ទុកទូរស័ព្ទចោល» ឮសម្លេងភ្លាមដឹងថាមានអ្នកមកបបួលទៅក្រៅ ខ្ញុំក្លែងជា ប្អូនខ្ញុំប្រាប់ទៅគេវិញ។ ធ្លាប់ចៀសរួចបានមួយគ្រាដែរ។

«អាមួយហ្នឹងស្មើណាបានមកវិញមីអូន? អើស បងដឹងហើយវាមិនចេះគេចការងាររ៉េ តែថ្ងៃអាទិត្យវាមកវិញហើយ មែនរ៉េមីអូន?»

«ចាសបង» គេដាក់ទូរស័ព្ទចុះទៅ។ រួចខ្លួនមួយយ៉ាងមានប្រសិទ្ធភាព។

ម៉ោងប្រាំបួនកន្លះព្រឹកទៅហើយ។ ទូរស័ព្ទមួយទៀតឱ្យរន្ថើន ប្រាំប្រាំមួយដងជាប់រហូត។ ខ្ញុំតាំងចិត្តថាមិនលើក ទេព្រោះចង់សរសេររឿងហ្នឹងឱ្យហើយ។ មេសេចចេញមកក្រោយពេលមិនលើកទូរស័ព្ទ។

«បងមានការសំខាន់ណាស់ ចង់ពឹងឱ្យជួយធ្វើកុងត្រាសង់ផ្ទះឱ្យបន្តិច តែត្រូវលើកទូរស័ព្ទសិន»

គ្រាន់តែអានសារចប់ទូរស័ព្ទក៏រោទិ៍ឡើង។ គាត់ត្រូវការឱ្យខ្ញុំទៅផ្ទះគាត់ និយាយជាមួយជាងប្រុងធ្វើផ្ទះល្វែង។ យើងក៏ទៅជួបគ្នានិយាយអំពីលក្ខខណ្ឌក្នុងការធ្វើផ្ទះហើយសរសេរកិច្ចសន្យាបានរួច។

គ្រួសារគាត់ធ្វើបាយធ្វើម្ហូបរួចហើយ ខ្ញុំក៏លាគេមកវិញព្រោះជួនជាអ្នកឡានតាក់ស៊ីតេហៅយករបស់ពីផ្ទះ។

គ្រួសារគាត់តេហៅម្តងទៀតព្រោះធ្វើក្តាមប្រៃលាយស្រេចទុកឱ្យមួយកែវធំ ឱ្យទៅយកមកហូប។ ប្តីបានលេសក៏ យកក្តាមប្រៃមកឱ្យ ក្រោយពេលបាយ យើងក៏នាំគ្នាទៅកម្សាន្តនៅកន្លែងផ្សេងចោលរឿងសំណៅដើមនៅឯផ្ទះ គាត់ចោលប្រពន្ធនៅជាមួយកូនទៅ។

អាណិតតែម្ចាស់សំណៅដើមរបស់រឿងទេ។ មិនហ៊ានតេរកខ្ញុំឡើយខ្លាចរំខានអារម្មណ៍របស់ខ្ញុំ។ តាមពិត…

//

Advertisements
  1. vsthea / វិច្ឆិកា 26 2012 8:16 ល្ងាច

    The Never ending story ធ្លាប់មើលរឿង​នេះអត់ ? ដូចគ្នា​នឹង​សាច់រឿង​ខាងលើអញ្ចឹង អ្នក​មើលតាម​ដានគ្មាន​ដាច់ ដឹងតែមិនចប់​ហើយ​នៅ​តែមើលទៀត ។ តែស្រណោះប្រពន្ធ​គាត់​ខំធ្វើក្តាមជ្រក់​ឱ្យ​ប្តី​បានលេស​យកទៅដើរលេងយប់ ឡូយ៩ហ្មង ។

    • លី កល្យាណ / វិច្ឆិកា 29 2012 7:06 ព្រឹក

      សុំទោសណាបងដែលក្រតបវិញ។ អូនអត់ដែលមើលផងរឿងហ្នឹង។ ស្រណោះអ្នកអានរឿងរបស់ខ្ញុំណាស់ ដឹងថាចឹងហើយ នៅតែចឹងទៀត។ រឿងលេសនេះ គាត់កំពូលល្បិចហើយ។

  2. លឿង ចន្ថា Loeurng Chantha / វិច្ឆិកា 30 2012 1:35 ល្ងាច

    បងកល្យាណអ្ហើយ ពេលសរសេររឿងនុងចប់ហើយ កុំភ្លេច​គណនាថា តើត្រូវញ៉ាំស្អីៗស្អុកៗនោះ អស់ប៉ុន្មានដងនិងអ្វីខ្លះទំរាំចប់បានម៉ារឿងនុង? ហាហាហាហាហាហា 😆 😛

    • លី កល្យាណ / វិច្ឆិកា 30 2012 3:02 ល្ងាច

      ឯងហើយ! គិតនេះបានពេញជាចំណេញមែន គិតបូកលុយតាមចន្ថាប្រាប់ហើយទៅទារលុយគាត់។
      អរគុណដែលរំលឹកឱ្យខ្ញុំចំណេញ 😀

    • លឿង ចន្ថា Loeurng Chantha / វិច្ឆិកា 30 2012 3:11 ល្ងាច

      អ្នកគណនេយ្យចឹងហើយបង ត្រូវតែគិតឱ្យច្បាស់លាស់ ទើបចេញលុយ ហេហេ 😆

    • លី កល្យាណ / វិច្ឆិកា 30 2012 3:14 ល្ងាច

      ហាសហាសហា ចឹងបានជាម៉ត់ចត់ម៉្លេះ

    • លឿង ចន្ថា Loeurng Chantha / វិច្ឆិកា 30 2012 3:16 ល្ងាច

      😀 មិនជាម៉ត់ចត់អីណាស់ណាទេ ចំពោះលុយគេ តែសម្រាប់លុយខ្លួនឯងវិញនោះ ត្រូវត្បៀតតិចហើយ ហេហេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: