Skip to content
2 ខែធ្នូ 2012 / ស្នាមញញឹម

បងនឹងនៅចាំពាក្យសន្យារបស់អូន

ពេលសម្លឹងមើលមេឃលើកណា បងតែងគិតដោយច្រឡំថា អូននៅទីនោះ

ដោយសារតែថ្ងៃទី ០៣ ធ្នូ នេះជាថ្ងៃខួបកំណើតរបស់គាត់ ខ្ញុំសូមឧទ្ទិសអត្ថបទកម្សាន្តអារម្មណ៍មួយនេះ ជូនដល់ នារីម្នាក់ក្នុងអតីតកាលរបស់ខ្ញុំ។

♥♥♥

≈នេះជាភាគនិទានស្នេហាព្រាត់ប្រាស អ្នកមានស្នេហាក្សេមក្សាន្ត អាចរំលងចោលបានត្រង់រឿងនេះ≈

♥♥♥

ថ្ងៃនេះ បងរើកកាយរកសំបុត្ររបស់អូនពីក្នុងប្រអប់ក្រដាសដែលរក្សាទុករបស់របរចាស់ៗជាអនុស្សារីយ៍​យើង។

…សុំទោសបង!

អូនដឹងច្បាស់ថាពេលណាមួយយើងនឹងបែកគ្នា ទោះមិនមែនដោយសាររោគា យើងក៏នឹងបែកគ្នា ដោយសារតែហេតុផលគ្រួសារមិនខាន។

ទោះជាអូនប្រឹងសរសេរសំបុត្រទុកឱ្យបងអស់ក្រដាសមួយរ៉ាមក៏មិនអាចបរិយាយសេចក្តីស្រឡាញ់ដ៏ លើសលប់របស់អូនបានសព្វគ្រប់ឡើយ។ អូនសម្រេចចិត្តទុកសំបុត្រនេះជាវត្ថុជំនួសសម្តីអូនដែល នឹងអាចលួងលោមបងបានពេលអូនទៅបាត់។

សុំទោស…អូនមិនចង់ទុកបងឱ្យនៅជាមួយនឹងសេចក្តីសោកសៅក្នុងបេះដូងទេ តែអូនប្រឆាំងនឹង វាសនាមិនបាន…មានតែសុំចិត្តបងកុំឱ្យព្រួយពេក តាំងចិត្តឱ្យបានមាំមួន ក្រោកឈរឡើងដោយខ្លួន ឯង ហើយសាងកេរ្តឈ្មោះឱ្យបានល្អក្នុងសង្គម។ ពេលស្រមៃឃើញបងសម្រេចបំណងពេលណា អូនញញឹមម្នាក់ឯងជួយត្រេកអរបងដែរ។ កុំនឹកអូនឱ្យដល់ថ្នាក់ឈឺ ព្រោះបើបងឈឺ អូននឹងកាន់តែ មិនស្ងប់ចិត្ត កាន់តែឈឺ កាន់តែគិតពីបង … ទោះជាយ៉ាងណាអូនត្រូវតែទៅ…

ចាំទុកណា៎ អូនទៅតែមួយរយៈទេ អូននឹងត្រឡប់មករកបងវិញ។

សូមនឹកដល់អូនផងពេលដែលមាន នរណាម្នាក់មកឱបបងពីក្រោយ…

Advertisements
  1. vsthea / ធ្នូ 3 2012 5:43 ល្ងាច

    ហាស់ ហ្អា ហេងវិញ ចេះអត់មានអ្នកឱបពីក្រោយ កុំអីមិនដឹងជានឹកអូនប៉ុណ្ណាទេលោកអើយ! (សុំទោសម្ចាស់ផ្ទះ​ យករឿងកំសត់មកដាក់ តែបែរជាមានអ្នក​មកសើចទៅវិញ) ។

    • លី កល្យាណ / ធ្នូ 3 2012 9:49 ល្ងាច

      ខ្ញុំដាក់អារម្មណ៍មិនចូល សរសេរទៅដូចមិនកំសត់សោះ ចឹងបានជាបងអាចបាញ់ខ្ញុំម៉ាក្ឌាំងទៀតកៅឆាយម៉ង 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: