Skip to content
5 ខែធ្នូ 2012 / ស្នាមញញឹម

អរគុណណាស់ មិត្តវើតប្រេស

ជាបឋម ខ្ញុំត្រូវអរគុណដូមេនវើតប្រេស ដែលបានផ្តល់ឱកាសឱ្យយើងជាសមាជិកអ្នកប្រើប្រាស់បានទាក់ទងគ្នា តាមរយៈការបង្កើតប្លក់ បានចែករំលែកចំណេះដឹងទោះតិចក្តីច្រើនក្តី បានបង្ហាញពីអារម្មណ៍យកចិត្តទុកដាក់ពី គ្នាទៅវិញទៅមក ធ្វើដូចជាពីផ្ទះមួយទៅផ្ទះមួយទៀតនោះនៅក្បែររបងគ្នា មានពេលខ្លះឈ្លោះគ្នាលើផ្ទះគ្នាឯង ទាំងរឿងមិនគួរនឹងឈ្លោះសោះ។ល។ តែសប្បាយម្យ៉ាងដែរតើ!

«សក់នរណាក្បាលអ្នកហ្នឹង» និង «ចង្កៀងផ្ទះនរណា ឆេះផ្ទះអ្នកហ្នឹង រលាយ!» ពាក្យសមជាមួយស្ថានភាពខ្ញុំ ពេលនេះណាស់។ ប្រហែលជាថ្ងៃនេះខ្ញុំមានរឿងរ៉ាវពិបាកក្នុងការងារច្រើនពេកទើបចង់និយាយពាក្យពីរបីម៉ាត់ នៅទីនេះ។

អរគុណមិត្តទាំងអស់នៅវើតប្រេស! ខ្ញុំសូមទុកជាមិត្តទៅចុះទោះជាមានពូ បងខ្លះចាស់ជាងក៏ដោយ នោះគ្រាន់ តែជាទម្លាប់នៃការហៅឈ្មោះរបស់ជាតិសាសន៍យើងប៉ុណ្ណោះ តាមដោយពិតទៅយើងមិនបានជាប់សាច់ជាប់ ឈាមជាញាតិនឹងគ្នានោះទេ។

នៅទីនេះខ្ញុំមានមិត្តជាច្រើន។ អ្នកទាំងអស់គ្នាបានដក់ជាប់ក្នុងអារម្មណ៍របស់ខ្ញុំ ទោះជាយើងមិនដែលបានជួប ប្រាស្រ័យគ្នាដោយផ្ទាល់ក្តី ក៏ខ្ញុំមានអារម្មណ៍ថាគ្នាយើងខ្លះជិតស្និទ្ធមិនគួរឱ្យជឿក្នុងពេលដែលបានស្គាល់គ្នា តាមរយៈវើតប្រេសនេះ។

បងសុធា៖ ខ្ញុំចាំបានថាបងជាមនុស្សដំបូងគេដែលខ្ញុំចាប់ផ្តើមទាក់ទងជាមួយ ព្រោះប្រហែលជាត្រូវគ្នាច្រើនលើ ទស្សនៈ និងគំនិតខ្លះៗដែរ។ ពិតមែនតែមានពេលខ្លះខ្ញុំ និង បងមានគំនិតខុសគ្នា តែខ្ញុំបានរៀនសូត្រយ៉ាងច្រើន ពីគ្រួសារបង។ ខ្ញុំចាំបានថា ខ្ញុំពេញចិត្តនឹងប្រកាស «អំពីផ្កាប្រចាំជាតិ» របស់បងជាងគេ។

សុជីវី៖ ខ្ញុំប្រហែលជាស្រឡាញ់ពេញចិត្តស្រីក្មេងទាំងបីរបស់ប្តី ជីវីបានជាខ្ញុំទៅញ៉ែតែផ្ទះ ហេង សុជីវី ហ្នឹងរហូត តាំងពីស្គាល់គ្នាមក។ រឿងស្រឡាញ់ស្រីក្មេងរបស់គេហ្នឹង ខ្ញុំស្រឡាញ់ច្រើននាក់មកហើយរួមមានទាំងបងសុធា ផងដែរតែមិនមែនមានន័យថាអាចលេងជាមួយបានយូរទេ។ និយាយៗទៅ គឺបានត្រឹមតែម៉ាស្រឡាញ់ តែបើឱ្យ នៅជាមួយប្រហែលជាក្លាយជាមនុស្សធំឃោឃៅដាក់ក្មេងមិនខានរ៉េ។ ខ្ញុំចាំបានថាខ្ញុំចូលចិត្តប្រកាស «បង្រៀន កូនក្មេងឱ្យមានទម្លាប់ល្អ» របស់ជីវី។

តាម៉ាប់៖ ពិតមែនតែយើងទាំងពីរធ្លាប់បានប្រកាសរៀងខ្លួនថាប្រកាន់អ្នកនយោបាយខុសគ្នា ក៏ប៉ុន្តែខ្ញុំ និង តាម៉ាប់ នៅរក្សាបានទំនាក់ទំនងមិត្តភាពជាធម្មតា ដោយព្យាយាមមិនជ្រៀតជ្រែកគំនិតគ្នាទៅវិញទៅមកនាំល្អក់កករ។ មួយចំណុចដែលខ្ញុំត្រូវគ្នាជាមួយតាម៉ាប់ គឺការចំណាយពេល ចំណាយប្រាក់លើរបស់ដែលខ្លួនពេញចិត្ត ជា… ពិសេសគឺកាមេរាថតរូប។ នឹករឿងហ្នឹងពេលណា ខ្ញុំតែងអន់ចិត្តនឹងខ្លួនឯងជានិច្ចដែលខ្ជីខ្ជាមិនបានទិញកាមេរា ដែលខ្លួនឯងស្រឡាញ់ យកមកកាន់ថ្នាក់ថ្នមថែរក្សាដូចជាតាម៉ាប់បានធ្វើ។ បែបខ្ញុំមានជម្ងឺ អូស៊ីឌី ហើយខ្ជិល។ ព្រោះខ្លាចចោរឆក់កាមេរា និងខ្ជិលកាន់ទៅតាមខ្លួនខ្លាចធ្លាក់ទឹកប្រូងទៅ ខ្ញុំត្រូវអង្គុយយំពីរបីខែលេង។

មិត្តផ្សេងទៀត កុំស្មានថារួចខ្លួនដែលមិនត្រូវបានខ្ញុំហែកកេរ្ត ខ្ញុំនឹងដាក់ប្រកាសជាខាងក្រោយទៀត។

និយាយគ្នាឱ្យហើយណា៎ បើសិនឃើញខ្ញុំនៅលក់បាយ លក់ស្រូវ តាមផ្លូវ តាមផ្សារអី អាណិតតែហៅរកផង។

Advertisements
  1. Nataro / ធ្នូ 5 2012 7:49 ល្ងាច

    និយាយលាគេលាឯង ដូចជាចង់ទៅណា?

    • លី កល្យាណ / ធ្នូ 5 2012 10:07 ល្ងាច

      អត់ទាន់ទៅណាទេ គ្រាន់តែប្រុងជើងការឱ្យហើយ។
      មនុស្សរស់នៅប្រើអារម្មណ៍ច្រើនណាស់ ពេលណាមិនច្បាស់លាស់ក៏ក្លាយជាដូចខ្ញុំពេលនេះទៅ។

  2. Nataro / ធ្នូ 5 2012 10:26 ល្ងាច

    តិចទៀត ពេលស្ត្រេសមែនទែន ខ្ញុំក៏ទៅ blogspot តាំងសិល្ប៍ដែរ 🙂

    • លី កល្យាណ / ធ្នូ 5 2012 10:33 ល្ងាច

      blogspot ដូចមិនដែលឮមានបញ្ហាដូចគ្នាយើងធ្លាប់ជួបនៅ វើតប្រេសទេ មានអារម្មណ៍ថាសុខសាន្តជាងនៅវើតប្រេស
      ខ្ញុំប្រុងប្រៀបតិចៗហើយ 🙂

    • Nataro / ធ្នូ 5 2012 10:52 ល្ងាច

      នេះ របស់ខ្ញុំ នៅកំពុងប្រើសាកល្បងនៅឡើយ monyrinataro.blogspot.com

    • លី កល្យាណ / ធ្នូ 6 2012 8:16 ព្រឹក

      អូ តាមពិតរើផ្ទះទៅបណ្តើរៗហើយតើ 😀

  3. vsthea / ធ្នូ 6 2012 9:38 ព្រឹក

    អ្ហើយសរសេររឿងអីគេហ្នឹងម៉េចបានជាកំសត់ម្ល៉េះ? រវល់តែមួយថ្ងៃពីរសោះ គេនិយាយដើមពេញភូមិ​ហ្មង​គុំឱ្យ​តែដឹងខ្លួន​អីម៉ាតិច ។ និយាយអញ្ចឹង​ម៉េចបានជាចូលចិត្តអត្ថបទផ្កាប្រចាំជាតិនឹងទៅវិញ? អត្ថបទ​នោះគឺ​ជាអត្ថបទដំបូង​ដែល​បង​អាចមានឱកាស​បានស្គាល់អ្នក​ភូមិ​យើង ពេល​នោះបងមិនទាន់ចេះសរសេរ​អីទេ ហើយ​ក៏មិន​ដឹង​ថាមានរឿង​អីដែលត្រូវ​សរសេរដែរ តែ​ដោយ​សារតែមានលោកប្តីជួយជម្រុញ និង លើកទឹកចិត្តទើប​ចាប់ផ្តើម​បោះជំហាន​ចូលក្នុង​ភូមិ ដើរប្រូកប្រាជ្ញផ្ទះគេគ្មានលោះថ្ងៃ ។ បងនៅចាំបាន​ថាពេលនោះ​ឱ្យ​តែពេលណា​ដែលត្រឡប់មកពីធ្វើ​ការ​វិញ បងអង្គុយ​ស្រក់ទឹកភ្នែក​រាល់ថ្ងៃ ព្រោះនឹកកូន​ៗ ប្រហែលជាឃើញបងអញ្ចឹងហើយពិបាក​ភ្នែកពេកហើយ​មើលទៅ បានបងប្រុសកល្យាណគាត់ជារកមិត្ត​ភក្តិឱ្យ ។ ចំណែកផ្ទះនៅប្លក​ស្បតវិញ បងមិនដែលបានអើតទេ មិនដឹងជាម៉េចហើយទេពេលនេះ ចាំថ្ងៃណា​ទំនេរ​ទៅលេងម្តង ។

    • លី កល្យាណ / ធ្នូ 6 2012 10:29 ព្រឹក

      ព្រោះជាអត្ថបទសំខាន់ ចឹងហើយបានជាខ្ញុំពេញចិត្តហ្នឹងណាបង។ កាលហ្នឹងខ្ញុំក៏ដឹងដែរថាកូនបងយំទារភីស្សាពេលឃើញគេផ្សាយ ពាណិជ្ជកម្មនោះ កាលហ្នឹងខ្ញុំសុភាពណាស់មិនដែលចេះឈ្លោះជាមួយបងទេ គឺមហាសុភាព តែខុសពីអាឡូវ ឈ្លោះគ្នារហូតម៉ង។ ខ្ញុំតែងបារម្ភថាទំនាក់ទំនងរបស់យើងនឹងក្លាយជាធុញទ្រាន់ដោយសារ តែយើងចេះតែឈ្លោះគ្នាតាមវើតប្រេស។
      តាមពិតទៅនៅប្លក់ស្ប៉ត់ មិនដែលមានបញ្ហាចូលប្លក់មិនកើតទេ តែមកពីអ្នកភូមិយើងសម្បូរនៅឯណេះជាងបានជាខ្ញុំរសាត់អណ្តែតមកណេះដែរ។

  4. vsthea / ធ្នូ 6 2012 12:44 ល្ងាច

    ម្ចាស់បងដូចជាមិនដែលដឹងខ្លួនសោះថាបងឈ្លោះជាមួយម្ចាស់អូន ឱពុទ្ធោពុទ្ធំ រឿង​ដែលយើងនិយាយគ្នា​នោះ​វាគ្រាន់តែជាការលេងសើចប៉ុណ្ណោះ បងមិនដែលគិត​ថាជាការប្រកែកប្រណាំង​អីនោះទេ ឬមួយ​ម្ចាស់ផ្ទះគេគិតទេដឹង តែសម្រាប់បងអត់សោះ ។ ហ្អាស់ហ្អាចាំបានល្អមែនថាក្មួយ​ឃ្លានភីហ្សា កូនម្នាក់នេះ បើឃើញអីគេនឹងសម្តែង​ចេញមកភ្លាមៗ ដោយមិនចេះលាក់លៀមនោះទេ បើមើលកុនវិញ​ដល់វគ្គ​កម្សត់គឺយំ​ដូចគេវាយបីបួនដំបងអញ្ចឹង ហើយបើសើចវិញ សើចឮជាងគេទៀត។ តែទាស់ត្រង់ថាកាលនោះកូន ៗ គេនៅផ្ទះ ឯបងនៅទីនេះតែពីរនាក់បងប្រុសទេ នឹកឃើញកាលនោះដូចប្តីប្រពន្ធ​ទើបតែរៀបការអញ្ចឹង នៅតែពីរនាក់ម៉ង់ ៗ​តែមិនបាន​ធ្វើឱ្យ​បងសប្បាយចិត្តទេ តែបែរជាស្រក់ទឹកភ្នែកស្ទើររល់ថ្ងៃ ជាពិសេសពេលឃើញ​ក្មេង ៗ លេងជាមួយឪពុកម្តាយគេ ។

    • លី កល្យាណ / ធ្នូ 6 2012 2:04 ល្ងាច

      ប្រហែលអូនគិតច្រើនតែម្នាក់ឯងដោយសារការបារម្ភពេកតែប៉ុណ្ណោះ ណាមួយខ្លាចបងខឹង ណាមួយខ្លាចខ្លួនលេងទៅជ្រុលពេក ញាតិមើលមកមិនសូវសម។
      ចុះបងមានបំណងក្រេបទឹកឃ្មុំម្តងទៀតដែរទេ? (ក្នុងករណីដូចកាលកូនៗនៅស្រុកខ្មែរ)

    • vsthea / ធ្នូ 7 2012 1:14 ល្ងាច

      បងមិនដែលគិតថាខឹងទេ ព្រោះដឹងថាអ្នកដែលចូលមកក្នុងភូមិនេះ គឺភាគច្រើនជាអ្នក​ដែលស្រ្តេស ដោយ​សារ​បញ្ហាការងារ ឬ មជ្ឈដ្ឋាន​ជុំវិញខ្លួន ដូច្នេះ​បានបញ្ចេញ​គំនិត​ និង លេងសើចខ្លះជាមួយ​បងប្អូន​យើងក្នុង​ភូមិ ប្រៀបដូចជាទៅរកពេទ្យ​មកព្យាបាលជម្ងឺនោះដែរ ។ តែសម្រាប់ញាតិមើល​មកសមឬមិនសមនោះ បង​ខ្លួនឯងក៏ជ្រុលពាក្យ ជ្រុលសំដីនៅពេលខ្លះដែរ ។
      ទៅក្រេបទឹកឃ្មុំពិតជាទៅ តែបើឱ្យទុកកូនចោលដូចមុននោះពិតជាមិនអាចទេ នឹកឃើញគ្រានោះពិតជា​អាណោច​អាធម​ខ្លាំង​ណាស់ គ្រាន់តែឮសំឡេងកូន ៗ នោះបងអួលដើមកនិយាយមិនចេញបាត់ទៅហើយ ។​យើងចង់សប្បាយ កូន ៗ ក៏ចង់សប្បាយដូចយើងដែរ ។

  5. ម៉ាក់ស្រីតូចបីនាក់ / ធ្នូ 6 2012 3:06 ល្ងាច

    ខ្ញុំមិនដឹងថាបងកល្យាណមានរឿងពិបាកអីទេ តែខ្ញុំសង្ឃឹមថាបងនឹងពុះពារបានរឿងទាំងនោះ ហើយរីករាយនឹងនាំមកនូវស្នាមញញឹមមកវិញ អោយដូចឈ្មោះផ្ទះនេះគឺ ស្នាមញញឹម។ ស៊ូៗៗៗ បង 🙂

    • លី កល្យាណ / ធ្នូ 6 2012 8:52 ល្ងាច

      អរគុណជាអនេកម៉ាក់អាបីនាក់ ៗ ។ តែ…អូខេ ខ្ញុំនឹងស៊ូ។ កុំនិយាយលួងលោមអី ខ្ញុំធំណាស់ហើយ អ្វីដែលនិយាយទៅនេះគ្រាន់តែចង់បន្ធូរប៉ុណ្ណោះ។

    • ម៉ាក់ស្រីតូចបីនាក់ / ធ្នូ 6 2012 10:17 ល្ងាច

      និយាយទៅបង និយាយនៅទីនេះបន្ធូរបាន។ ខ្ញុំខ្លួនឯងក៏មានរឿងមិនស្រួលចិត្តដែរ តែដល់ចូលមកទីនេះ ខ្ញុំហាក់មានភពមួយដោយឡែកពីបញ្ហាខាងក្រៅ នៅទីនេះយើងហាក់ស្និទ្ធស្នាលគ្នា ចំអន់គ្នាលេង ដូចជាយើងជាអ្នកផ្ទះជិតគ្នាពិតៗមែន ពេលខ្លះក៏អាចអោយយើងភ្លេចបញ្ហាផ្ទាល់ខ្លួន​បានមួយគ្រាៗដែរ

    • vsthea / ធ្នូ 7 2012 1:17 ល្ងាច

      និយាយទៅ អត់មានអ្នកណាឮទេ ។

    • លី កល្យាណ / ធ្នូ 10 2012 1:58 ល្ងាច

      យ៉ាហ៊ី! មើលបងនិយាយ ? បែបចង់ឱ្យខ្ញុំដូច បងម្នាក់ដែលពឹងខ្ញុំនោះហើយមើលទៅ

    • somada / ធ្នូ 10 2012 4:14 ល្ងាច

      ចុះមានអ្នកណាឮ គេគ្រាន់តែអានក្នុងចិត្តតើ ចេះឯងមកខ្លាចគេឮទៅកើតយើងមានចាក់មេក្រូឯណា ?

    • លី កល្យាណ / ធ្នូ 10 2012 4:53 ល្ងាច

      😦 😦 😦 ខ្ញុំមិនអាចក្លាយទៅជាគាត់នាំឱ្យមានដើមទុកឱ្យមិត្ត គ្រប់គ្នានិយាយនោះទេ ព្រោះខ្មាស…គេ…ណាស់

  6. ឧត្តម / ធ្នូ 6 2012 4:34 ល្ងាច

    ឯណាខ្ញុំ? 😦

    • លី កល្យាណ / ធ្នូ 6 2012 4:38 ល្ងាច

      កុំបារម្ភ ចាំខ្ញុំហែកឱ្យខ្ទេចនៅវគ្គក្រោយពេលណា ដែលអារម្មណ៍ខ្វៀនក្រវិច 😀

  7. តា ម៉ាប់ / ធ្នូ 6 2012 11:12 ល្ងាច

    បងកល្យាណ មិនតលីងឲ្យបងជីវិផង ។ និយាយ​អញ្ចឹង ខ្ញុំភ្លេច​ថា​ខ្ញុំ​ស្គាល់​បងកល្យាណតាម​របៀប​ណា​បាត់ហើយ​ 😀

    • លី កល្យាណ / ធ្នូ 10 2012 2:01 ល្ងាច

      ចាស ខ្ញុំដាក់លីងដែរតើ គឺនៅត្រង់ផ្ទះ ហេង សុជីវី នោះអី។
      ស្គាល់ខ្ញុំតាំងពីយូរណាស់ដែរហើយ តាំងពីពស់ចឹកដៃប្រពន្ធកសិករឯណោះ ង៉ាស់ៗៗ

    • តា ម៉ាប់ / ធ្នូ 10 2012 7:45 ល្ងាច

      អង្គចងចាំធំ 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: