Skip to content
20 ខែធ្នូ 2012 / ស្នាមញញឹម

បើសិនគ្មានថ្ងៃស្អែក

ទោះជាមានអ៊ីមែលការងារម៉ាកំភ្លូសធ្លាក់ចូលក្នុងប្រអប់សំបុត្រខ្ញុំយ៉ាងណា ក៏ខ្ញុំមិនខ្ចីឈឺក្បាលវិលមុខអីដែរ សំខាន់គឺបើសិនគ្មានថ្ងៃស្អែក។

សម្រាប់ខ្ញុំ បើសិនគ្មានថ្ងៃស្អែក អីចឹងអ៊ីមែលទាំងអស់ហ្នឹង បូករួមទាំងការងារមួយកំភ្លូសគរលើតុនេះនឹងគ្មាន ពេលបានមើលបានធ្វើទៀតឡើយ។

ជាច្រើនរយដងហើយដែលខ្ញុំបានស្រមៃថា ថ្ងៃណាមួយការងាររបស់ខ្ញុំ ខ្ញុំអាចធ្វើវារួចរាល់ក្នុងមួយថ្ងៃៗ ហើយ មានពេលទំនេរសម្រាប់ការលម្ហែ តែខុសស្រឡះ ជិតម្ភៃឆ្នាំហើយដែលធ្វើការងារមិនដែលចេះអស់ រាប់តាំងពី ការងារកាត់ស្មៅនៅក្នុងក្លឹបកីឡា ដែលជាកិច្ចការដំបូងគេផ្តល់ចំណូលដល់ខ្ញុំ។

មានតែសង្ឃឹមថាថ្ងៃស្អែកជាថ្ងៃដែលខ្ញុំអាចសម្រេចបំណងរបស់ខ្ញុំ។

//

Advertisements
  1. Bona / ធ្នូ 20 2012 6:32 ល្ងាច

    ជាថ្ងៃដែលនឹងមានការងារជាច្រើនទៀត កំពុងធ្វើដំណើរមករកបង ព្រោះពិភពលោកសម្រាប់ឥឡូវនេះមិនទាន់រលាយភ្លាមៗ នោះទេ ។ ពេលមួយដែលផ្ទុះសង្រ្គាមលោកលើកទី៣ យើងហ្នឹងដឹងថាវាទៅជាយ៉ាងណា 😛

    • តា ម៉ាប់ / ធ្នូ 20 2012 9:30 ល្ងាច

      I dont know what WW3 will be fought with but I am sure WW4 will be fought with stick and stone.

      Einstein.

    • លី កល្យាណ / ធ្នូ 21 2012 7:48 ព្រឹក

      ស្មានថាគ្មានថ្ងៃនេះទេ ខំតែអរ។ ចប់ហើយខ្ញុំ!!!
      ពីរនាក់បងប្អូនក្នុងឋានព្រះឥន្ទខ្ញុំនេះ ឌឺខ្ញុំផងឬ? អីយ៉ាងៗនេះ។

    • Bona / ធ្នូ 21 2012 10:56 ព្រឹក

      បើមិនឌឺម្ចាស់បងឯង ទៅឌឺគេផ្សេង គេលែងនិយាយរកណាបង 😛 បែបបានការងារថ្មីៗជាច្រើនទៀតហើយដឹងព្រះរៀមបង

    • លី កល្យាណ / ធ្នូ 21 2012 3:50 ល្ងាច

      មេជេររឿងមិនធ្វើការងារឯវាល មកនៅសំងំតែក្នុងការិយាល័យ។ ម៉ាខែក្រោយ លាអ្នកភូមិយើងទៅវាលហើយ ខ្លាចអត់មានស្អីធ្វើរបាយការណ៍។

    • Bona / ធ្នូ 21 2012 4:56 ល្ងាច

      កុំភ្លេចមានរបស់របរផ្ញើម្ចាស់អូនផង មកពីទីវាលវិញ

    • លី កល្យាណ / ធ្នូ 22 2012 6:26 ល្ងាច

      ចាស មិនភ្លេចទេ ។ 😀

    • Bona / ធ្នូ 22 2012 6:43 ល្ងាច

      😛 😛

  2. ឧត្តម / ធ្នូ 20 2012 9:55 ល្ងាច

    ថ្ងៃស្អែកយើងបែកគ្នាហើយ..

  3. achharia / ធ្នូ 21 2012 1:30 ព្រឹក

    ថ្ងៃស្អែកមានមែន តែគ្មាននរណាមានសំណាងបានជួបវាទេ​​ ! 😀

    • លី កល្យាណ / ធ្នូ 21 2012 7:52 ព្រឹក

      😀 ដូចមាត់ពូម៉្លេះ!!! មាត់ទិព្វ!

  4. vsthea / ធ្នូ 21 2012 7:50 ព្រឹក

    ស្អែកមួយពាន់ដង ។​ខ្ញុំវិញខុសទេ អត់ហ៊ានធ្វើការងារ​ឱ្យ​ហើយ​ថ្ងៃនេះទេ ព្រោះខ្លាចថ្ងៃស្អែក​អត់​មានអីធ្វើទៀត ពិតជាវីវរហើយ​ខ្ញុំ (មនុស្សទំនេរគិតអញ្ចឹងឯង)។

    • លី កល្យាណ / ធ្នូ 21 2012 7:56 ព្រឹក

      ខ្ញុំជឿថាបងជាមនុស្សម៉ត់ចត់ជាងខ្ញុំ គឺធ្វើអីធ្វើទាល់តែហើយ ព្រោះខ្ញុំឃើញបងមិនចូលភូមិទេដើម្បីធ្វើការមួយឱ្យចប់។
      កុំមកភូតខ្ញុំ! 😀

    • vsthea / ធ្នូ 21 2012 5:59 ល្ងាច

      ដឹងច្បាស់ណាស់ហ្ន៎ម្ចាស់អូន ! តែពេលនេះ​ទំនេរ កំពុង​តែរុករក​អ្វីប្លែក ៗ មកដាក់​ក្នុង​ខួរក្បាលខ្លះ ដើម្បី​កុំឱ្យទំនេរពេក ។

    • លី កល្យាណ / ធ្នូ 21 2012 6:19 ល្ងាច

      អាចឱ្យខ្ញុំដឹងផងបានឬអត់ ថាអ្វីដែលបងកំពុងចង់រក?
      មានរឿងអីប្រាប់ខ្ញុំផងណាបង!

    • vsthea / ធ្នូ 21 2012 7:52 ល្ងាច

      ប្រាប់អត់បានទេ ព្រោះសូម្បី​តែបងខ្លួន​ឯង​ ក៏មិនទាន់​ដឹង​ថាចង់រកអីផងនោះ ហ្អាស់ ៗៗៗ អរគុណ​ទុក​ជាមុន បើ​សិនជាត្រូវការជំនួយ ពិត​ជាទៅរក​ខាង​ហ្នឹង​មិនខានទេ ព្រោះខាងនោះនៅក្បែរ ADB ស្រាប់នោះអី ។

  5. លឿង ចន្ថា Loeurng Chantha / ធ្នូ 21 2012 11:20 ព្រឹក

    ត្រូវការជំនួយការទេបងកល្យាណ?ហេហេ

    • លី កល្យាណ / ធ្នូ 21 2012 4:23 ល្ងាច

      ង៉ាសៗៗៗ អត់មានប្រាក់ខែឱ្យគេទេ ទៅហ៊ានរកជំនួយការឯណានោះ?

    • លឿង ចន្ថា Loeurng Chantha / ធ្នូ 22 2012 1:13 ល្ងាច

      free free ទេបង ហេហេ 😀

    • លី កល្យាណ / ធ្នូ 22 2012 6:18 ល្ងាច

      😀 😀 😀 គ្មានរបស់ហ្វ្រីឡើយនៅលើលោកនេះ ។

    • លឿង ចន្ថា Loeurng Chantha / ធ្នូ 24 2012 9:54 ព្រឹក

      យី មេចដឹងឥតបង?ហេហេ

    • លី កល្យាណ / ធ្នូ 24 2012 2:41 ល្ងាច

      ហាសហា​ ក្មេងអើយក្មេង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: