Skip to content
21 ខែធ្នូ 2012 / ស្នាមញញឹម

បង្ហាញរបស់ដែលខ្ញុំស្រឡាញ់ ចង់ក្រសោបទុកក្បែរកាយ

ណ្ហើយ បើថាថ្ងៃនេះវាគ្មានរឿងអ្វីកើតឡើងទេនោះ ខ្ញុំនឹងគ្រាន់តែគិតថាជាការស្រមើស្រមៃទៅចុះ។

តែចង់បង្ហាញពីអារម្មណ៍ក្នុងបេះដូងបន្តិចសិន ៖

តាំងពីក្មេងមក ឪពុកម្តាយខ្ញុំតែងបណ្តុះគំនិតស្រឡាញ់របស់ទំនើប និងបច្ចេកវិទ្យាថ្មី ដែលហាក់ចង់បង្ហាញកូនៗ ថាមនុស្សត្រូវតែតាមឱ្យទាន់សម័យថ្មីនឹងគេ កុំទៅធ្វើតាមកំណាព្យរបស់លោក គយ សារុន អី គេផឹកទឹកសុទ្ធ ឯង ទៅផឹកទឹកថ្លុកក្របីឯណោះវិញ។

ខ្ញុំមានកាមេរាមួយសម័យឆ្នាំ ១៩៩៥ ដែលឪពុកខ្ញុំឱ្យមក គឺជាកាមេរាថតរូប ផ្តិតភ្លាមៗ ឬនិយាយម្យ៉ាងទៀតថា ថតភ្លាមចេញភ្លាម។ ប្រើបានប្រហែលពីរឆ្នាំ ខ្ញុំក៏ដាក់តាំងសារមន្ទីរក្នុងទូកញ្ចក់នៅឯផ្ទះទៅ ព្រោះរកប្រាក់ទិញ ហ្វីលវាមិនបាន (ថ្លៃពេក) តែកញ្ចក់វាច្បាស់គ្រាន់បើពិតមែនតែមិនស្អាតដូចឥឡូវ សម្រាប់ពេលនោះគឺពិសេស។

បន្ទាប់មកគឺអ៊ំស្រី និងអ៊ំប្រុស បានទិញកាមេរាម៉ាកអូឡាំភឺស អូអឹម២០ ប្រើហ្វីលមួយឱ្យដោយមានភ្ជាប់នូវ​ភ្លើង​ បំភ្លឺបន្ថែមតែគ្មានកញ្ចក់សម្រាប់ហ្សូមទេ។ កាលហ្នឹងឡូយអស់ទាស់ម៉ង ខ្ញុំកាន់ដើរ ពេញភូមិចុចចុះចុចឡើង តាមពិតគ្មានហ្វីលទេ មានតែថ្មចុចគ្រាន់នឹងឮ សូរឱ្យគេខ្លាចតែប៉ុណ្ណោះ។ មានប្រាក់ឯណាទៅទិញហ្វីល និង ផ្តិតរូបនោះ?

ឥឡូវនេះ ខ្ញុំជាអ្នកដែលជាប់ចិត្តនឹងកាមេរាម៉ាក ហាស៊ែលប្លេដ និង ឡីកា។ ខ្ញុំស្រឡាញ់ព្រោះវាមានកញ្ចក់ដ៏ល្អ ដែលធ្វើឱ្យយើងមើលឃើញអ្វីៗតាមកញ្ចក់កាមេរាអាចមានន័យផ្សេងខុសពីយើងមើលវាតាមភ្នែកធម្មតា។

Hasselblad_product catalogue 2012

ហាស៊ែលប្លេដ អេឆ៍ហ្វឌី

Die-neue-S_system_full

ញីវ ឡីកា អេស

Weniger-ist-mehr_content_middle

អត់ ញីវ ឡីកា អេស បានតែ ឡីកា អេស មួយនេះក៏បានដែរ

ឱតើថ្ងៃណាទើបខ្ញុំមានវាសនាបានរបស់ដែលខ្ញុំស្រឡាញ់មកដើរឱបទៅលោក បើម្ង៉ៃៗមិនដែលគិតខំធ្វើការ បន្ថែមរបរផ្សេងដើម្បីសល់ប្រាក់គ្រប់គ្រាន់នឹងទិញពួកវាផងនោះ?

ពេលចាស់ទៅចង់ធ្វើជាអ្នកថតរូប និងសរសេរអត្ថបទកំប្លែង។

//

Advertisements
  1. ភារម្យ / ធ្នូ 21 2012 12:12 ល្ងាច

    គិតដាក់រូបស្រីស្អាត ឡានឡូយៗដែរសិនចឹង ស្រួលបង្ហាញគេថា របស់ដែលខ្ញុំស្រលាញ់ចង់ក្រសោបទុកក្បែកាយ ហះហះ

    • លី កល្យាណ / ធ្នូ 21 2012 2:13 ល្ងាច

      ដាក់ទៅ ធ្វើចឹងចំណេញណាស់ ប្រៀបដូចការផ្សាយពាណិជ្ជកម្មថា «ខ្ញុំត្រូវការស្រីស្អាត…..» 😀

    • ភារម្យ / ធ្នូ 21 2012 2:17 ល្ងាច

      ប៉ោងប៉ោងហោះទៅលើបានអាស្រ័យវត្ថុនៅខាងក្នង មិនអាស្រ័យលើពណ៌សំបុររូបរាងខាងក្រៅរបស់វាទេ ដូចជាមនុស្សដែរ យើងរួមរស់ជាមួយចិត្តគំនិតខាងក្នុង មិនមែនរស់នៅជាមួយសំបកក្រៅ ដូចជាស្រីស្អាតនោះទេ តែបើបានស្អាតក៏ល្អដែរ ងិងិងិ

    • លី កល្យាណ / ធ្នូ 21 2012 2:55 ល្ងាច

      តាដែល! 😀
      ចាស រើសរបស់របរប្រើប្រាស់អាចខុស យើងមានពេល មានប្រាក់យើងរក មួយទៀតដែលត្រូវចិត្ត តែបើរើសគូស្រករគឺត្រូវតែរើសរកមនុស្សដែលយើងពេញ ចិត្ត ហើយគិតថារស់នៅជាមួយគ្នាបាន មានអធ្យាស្រ័យល្អនឹងគ្នាទៅវិញទៅមក ហើយក៏ប្រហែលជានឹងមិនងាយរើសដូចផ្សាយ ពាណិជ្ជកម្មនោះទេ។

    • ភារម្យ / ធ្នូ 21 2012 3:49 ល្ងាច

      យ៉េស ម៉ាដាម

  2. តា ម៉ាប់ / ធ្នូ 21 2012 12:15 ល្ងាច

    ថ្លៃពេកហើយ

    • លី កល្យាណ / ធ្នូ 21 2012 2:14 ល្ងាច

      ធ្វើម៉េចទៅបើស្រឡាញ់ទៅហើយនោះ? ខ្ញុំសម្លឹងមើលវាភ្លាកៗ រាល់តែថ្ងៃហ្នឹង ព្រោះថាវាពេញតម្រូវការ ដែលចង់ថតឯកសារវីដេអូពី តាំងម៉ែស្រូវ ។

    • តា ម៉ាប់ / ធ្នូ 21 2012 5:40 ល្ងាច

      ចុះត្រឹម Canon ឬ Nikon ណឹងថត​មិន​កើតឬ ? បងកល្យាណអើយ អាណិតខ្ញុំផង ប្រយ័ត្ន​ខ្ញុំទិញតាម ។

    • លី កល្យាណ / ធ្នូ 21 2012 5:47 ល្ងាច

      ចាំពេលខ្ញុំមានចែកគ្នាប្រើទៅ គ្រាន់តែមិនដឹងថាកាលណាបានមានវា បើម៉្ងៃៗមិនគិតរកស៊ីអី រំពឹងប្រាក់ខែ ចប់ប៉ារយ។

      ស្រឡាញ់ណាស់តាម៉ាប់អើយ ស្រឡាញ់វាពេក ខ្ញុំព្រីនរូបវាប្រាំប្រាំមួយសន្លឹក លើក្រដាស អា៣ បិទពេញបន្ទប់ដេក។ ស្រឡាញ់រកអ្វីមកជំនួសមិនបានឡើយ ចឹងហើយបានជាមិនបានទិញ នីកុង និង អូឡាំភឹសហ្នឹងណា៎

    • តា ម៉ាប់ / ធ្នូ 21 2012 9:04 ល្ងាច

      ចប់ហើយពេលនេះ !!! o.O បងកល្យាណប្រើកាណុងដូចខ្ញុំទៅបានហើយ ។

    • លី កល្យាណ / ធ្នូ 21 2012 9:09 ល្ងាច

      ចង់ប្រើឱ្យខុសគ្នា ដើម្បីបានរូបផ្សេងគ្នា ប្រើរបស់ដូចគ្នា ថតអ្វីក៏បានតែមួយព័ណ៌។ អា ហាស៊ែលប្លេដហ្នឹង ពិសេសណាស់ណាតាម៉ាប់ ខ្ញុំឃើញពូគាត់ប្រើ អស់ទាស់ម៉ង តែអត់ហ៊ានកាន់បស់គេរ៉េ

    • តា ម៉ាប់ / ធ្នូ 21 2012 9:34 ល្ងាច

      របស់គេ middle format តម្លៃរាប់ម៉ឺន ទៅនិយាយស្អីទៅ ។

    • លី កល្យាណ / ធ្នូ 22 2012 6:17 ល្ងាច

      គ្រាន់តែស្រឡាញ់បន្តិចក៏មិនបានដែរ ហ៊ឺៗៗៗ 😦

    • តា ម៉ាប់ / ធ្នូ 22 2012 6:23 ល្ងាច

      ខ្ញុំក៏ស្រលាញ់ដែរ តែបែបជាតិក្រោយមិនដឹង !

  3. vsthea / ធ្នូ 21 2012 6:02 ល្ងាច

    ស្មានតែបង្ហាញ​តួអង្គក្នុង​បេះដួង​ ខំតែមកលួចមើល

    • លី កល្យាណ / ធ្នូ 21 2012 6:18 ល្ងាច

      ហ៊ីស លួចមើលទៀតបង មករាល់តែដងហ្នឹង។ ថ្ងៃណាមួយនឹងបានឃើញមិនខាន តែមិនមែនឃើញរូបទេ គឺឃើញក្នុងកុំព្យូទ័រ។

      បើខ្ញុំមានសង្សារ ឬមនុស្សសំខាន់ក្នុងបេះដូង ខ្ញុំនឹងនាំទៅជម្រាបសួរបង បន្ទាប់ពីចាស់ទុំព្រមព្រាង អូខេទេបង?

  4. vsthea / ធ្នូ 21 2012 7:49 ល្ងាច

    អូខេ បងចាំមើលតែផ្លូវ ៗ….
    ហ៎ាស់ ហ្អា ដឹងនាំមកជម្រាបសួរ​បង ឬ នាំមកក្រេបទឹកឃ្មុំទេ ?

    • លី កល្យាណ / ធ្នូ 21 2012 8:35 ល្ងាច

      នាំទៅជម្រាបសួរ។
      ទឹកឃ្មុំក្រេបនៅលើកោះឬស្សីឯកំពង់សោមឯណោះ។
      ង៉ាសៗៗៗ

  5. seakhmer / ធ្នូ 22 2012 8:16 ព្រឹក

    ហា!​ មានអ្នកស្រសាញ់ camera ដូចខ្ញុំដែរណ៎ នៅពេលដែលអ្នក បង្ហាញ់ camera ​ខ្ញុំ និកកាលពីខ្ញុំ នៅតូច ពេលដែលខ្ញុំ ឃើញជនបរទេស កាន camera ខ្ញុំតើតាម ព្រោះអងឃើញ គាត់ ថតរូប ពេលខ្លះខ្ញុំរតទៅលេង ទៅ background ដើម្បីអោយ បានជាប់ រូបនិងគេ។ ហើយខ្ញុំតែងតែ លួចកាត់ដើមចេក ធ្វើcamera នៅពេលនោះ ម៉ែរបស់ ខ្ញុំវាយ ខ្ញុំ។ ប៉ុន្តែខ្ញុំ សប្បាយចិត្ត នៅពេលដែលខ្ញុំ មានcamera ធ្វើពីដើមចេក……. នៅពេលនេះខ្ញុំមានcamera ប្រើហើយ គឺ ខ្ញុំស្រលាញ់ ខ្លាំងណាស់ ប៉ុន្តែវាតូចបន្ទិច ខ្ញុំចង់បានcamera ធំ ដូចជនបទេស សំរាបថតនៅពេលខ្ញុំដើរកំសាន្ត ។

    • លី កល្យាណ / ធ្នូ 22 2012 1:26 ល្ងាច

      ហាសហា មានអ្នកចង់ចំណាយច្រើនម្នាក់ទៀតហើយ យ៉ាងណាក៏ខ្ញុំមានគ្នីគ្នាមិនសូវកំសត់តែម្នាក់ឯងពេកដែរ seakhmer 😀

  6. Heng-dee / ធ្នូ 26 2012 7:03 ល្ងាច

    អូ ចប់ប៉ាដោយបងកល្យាណ អត់ទាន់ទិញផងហ្នឹង​ ឃើញចំណងជើងស្មានតែចង់បង្ហាញរបស់សណព្វចិត្ត ហិហិ

    • លី កល្យាណ / មករា 3 2013 8:54 ល្ងាច

      ហ៊ឺ ដូចតាម៉ាប់ថាអីចឹង ឌី អើយ តម្លៃទាបជាងគេរបស់ ហាសេលប្លេដ គឺជាង ២៤ម៉ឺនដុល្លា។

    • Heng-dee / មករា 5 2013 4:56 ល្ងាច

      ចុមហើយថ្លៃអីក៏ថ្លៃម៉េសបង?

    • លី កល្យាណ / មករា 6 2013 10:23 ល្ងាច

      សាឡាញ់តែអាណាដែលទិញមិនបាន អីចឹងទើបមិនអស់ប្រាក់។ កាមេរាប្រភេទនេះ មានកញ្ចក់ដ៏ពិសេស ដែលគេប្រើសម្រាប់តែការស្រាវជ្រាវ ឬ សារមន្ទីរប៉ុណ្ណោះ។ តាមដឹងអារូបខាងលើ ផលិតតែប្រាំគ្រឿងទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: