Skip to content
22 ខែធ្នូ 2012 / ស្នាមញញឹម

ស្មានតែផែនដីអវសាន

ខ្ញុំឮការប្រកាសប្រាប់តៗគ្នាប្រហែលជាងប្រាំខែហើយថាថ្ងៃ ២១ ខែ ១២ ឆ្នាំ ២០១២ នេះ នឹងមានរឿងក្រឡាប់ ចាក់កើតឡើងលើផែនដីនេះ ដែលក្នុងចំណោមមនុស្សសត្វរាប់រយពាន់លានជីវិត មានខ្ញុំមួយដែរនៅក្នុងនោះ។

រឿងប្រកាសអាសន្នក៏កាន់តែច្រើនឡើងៗនៅក្នុងពេលដែលវេលានឹងកៀកមកដល់ ទាំងតាមបណ្តាញសង្គម ល្បីល្បាញដូចជាហ្វេសប៊ុក និងវើតប្រេសក្តី ទាំងសារព័ត៌មានមួយចំនួនផង។

ដល់តែច្រើនពេកទៅ ខ្ញុំខ្ជិលមើលទើបមិនដឹងថាមានរឿងអ្វីដែលគេផ្សព្វផ្សាយនោះឡើយ គ្រាន់តែដឹងថាគេ នាំគ្នាបារម្ភថាផែនដីនេះនឹងរលាយ ឬមេឃនឹងងងឹតបីថ្ងៃជាប់គ្នា ឬថាមានរឿងក្រឡាប់ចាក់កើតឡើងចំពោះ មនុស្សលោក។ល។ ដល់តែអីចឹងទៅប្រមាណបួនប្រាំថ្ងៃមុននេះ ខ្ញុំបានគរទុកខោអាវបីគំនររួចជាស្រេចប្រុង ប្រៀបថាបើមានរឿងអ្វីកើតឡើង ខ្ញុំនឹងស្លាប់ទៅបានស្រួលខ្លួនបន្តិច សោះមិនហត់នឹងបោក អ៊ុតខោអាវដែល បានគរទុកនេះ «បោកទុកឱ្យនរណាបើផែនដីវិនាសស្អែកខានស្អែកនេះទៅហើយនោះ?» កុំថាត្រឹមតែខោអាវ តែស្អីម៉ាតិចក៏ខ្ញុំមិនធ្វើដែរ គឺខ្ញុំរស់យ៉ាងមានន័យពេញលេញជាកំជិល អាំងផេះតែម្តង មិនអាចឱ្យនរណាម្នាក់ មកមើលងាយភាពកំជិលរបស់ខ្ញុំបានទេ ប្រៀបដូចជនខិលខូចដែលប្រសប់បំផុតគ្មាននរណាអាចចាប់កំហុស គេបាន។

បើដឹងថាផែនដីជិតវិនាសទៅហើយ ចុះយើងដែលនាំគ្នារស់នៅលើផែនដីនេះទៅខំធ្វើការ ធ្វើងារឱ្យអស់កម្លាំង ធ្វើស្អីបើគង់តែទៅតាមផែនដីដែរនោះ?

ចំណែករបស់របរមានដូចជា នំនែក ផ្លែឈើ និងគ្រឿងបរិភោគនានាខ្ញុំបានហូបបង្ហើយវាអស់ពីក្នុងផ្ទះរលីង តែម្តងគ្មានសេសសល់សូម្បីអង្ករមួយកំប៉ុងឡើយ និយាយៗទៅ គឺថាបោសសម្អាតរបស់របរក្នុងផ្ទះឱ្យអស់ នេះជាគំនិតអ្នកមីក្រូសេដ្ឋកិច្ចដោយសារខ្លាចខាត។

គ្រាន់តែដឹងថាផែនដីលែងរលាយភ្លាមកាលណាខ្ញុំបានកក់សក់របស់ខ្ញុំយ៉ាងស្អាត និងដុសក្អែលខ្លួនបានជ្រះ សគ្រាន់មើលបន្តិចដែរ 😀

អាឡូវនេះ ថ្ងៃដែលផែនដីក្រឡាប់ចាក់បានកន្លងផុតទៅហើយ ខ្ញុំក៏បានដឹងខ្លួនច្បាស់ថាមិនគួរគិតពីរឿងបែប នេះសោះ វាបានរំខានទម្លាប់ល្អក្នុងការរស់នៅរាល់ថ្ងៃរបស់ខ្ញុំអស់។ ខ្ញុំទើបតែប្រឹងបោកខោអាវមួយគំនរហើយ នៅសល់បួនគំនរទៀត ប្រហែលបីថ្ងៃទៀតបានបោករួចស្អាតបាតដូចដើមវិញ។

//

Advertisements
  1. Nataro / ធ្នូ 22 2012 3:33 ល្ងាច

    ហ្នឹងហើយរលាយខ្សុល ពីកំជិលក្លាយជាសកម្មប្រឹងម៉ាថ្ងៃហ្នឹងឲ្យហើយហូវ នៅសល់ខោអាវបីទៅបួនកាធុនទៀតហ៎! 😆

    • លី កល្យាណ / ធ្នូ 22 2012 6:19 ល្ងាច

      បាក់ដៃមិនខានរ៉េ ម៉ាចានដែកនោះប្រហែលដប់កំប្លេហើយ !!!
      សុំខ្ជិលបន្តឱ្យបានយូរបន្តិចក៏មិនបានដែរ!

    • Nataro / ធ្នូ 22 2012 6:23 ល្ងាច

      អេសអេសអេសអេ 🙂
      ចៃដន្យអី ខ្ញុំនៅសល់តែ ៧កំប្លេក៏បង្ហើយដែរ

  2. somada / ធ្នូ 23 2012 8:58 ព្រឹក

    កុំបោកទាំងអស់ ប្រយ័ត្នភ្លៀង​មក​អត់មានអីស្លៀក បោក​ម្តងតែពីរកំប្លេអីបានហើយ ។ បើដូចផ្ទះខ្ញុំមាន បួននាក់​ ខានបោកតែមួយអាទិត្យ​អីហ្នឹងពិតជាបានសប្បាយ​មិនខានទេ ។

    • លី កល្យាណ / ធ្នូ 24 2012 8:27 ព្រឹក

      ភ្លៀងមែន! ម្សិលមិញកំពង់ធំភ្លៀងម៉ាមេ មិនបានជោគដីផង។

  3. seakhmer / ធ្នូ 23 2012 9:36 ព្រឹក

    ខ្ញុំស្មានថាកញ្ញាលក់ អចលនទ្រព្យ ដើម្បីយកលុយ party ជាមួយក្មេងៗ ក្រីក្រ ដែលនៅក្នុងភូមិ របស់ អ្នកអស់ទៅហើយ នៅសល់ តែ computer មួយសំរាប់ តាមដានព័រមាន តាមពិត still ខ្ចិល សោះ ហាស់ហា‌‌‌‌‌‌‌!!!!!
    !!!!!!!!!!!! ពិនិត សំលៀកបំពាក់ របស់ អ្នក ប្រយ័ត្ត អណ្តើក ចាច់រ៏ ដាក់ បោកលាញចេញ ។

    • លី កល្យាណ / ធ្នូ 24 2012 8:32 ព្រឹក

      ខ្ញុំមានដែរអចលនៈទ្រព្យតែមួយគត់របស់ខ្ញុំគឺអាងចិញ្ចឹមត្រីនៅផ្ទះឯកំពង់ធំ ដែលសង់លើដីម៉ែ។ មិនដឹងជាមាននរណាចាប់អារម្មណ៍ចង់ទិញឬអត់ ខ្ញុំនឹងលក់យកលុយទៅទិញកាមេរាអាល្អមួយ។
      អត់អីទេ តាមពិតទៅប្រកាសលេងឱ្យតែបានសើចទៅទេ 😀
      តែដូចជាអត់មាននរណាសើចផង ដល់ចឹងទៅខ្ជិល លែងចង់សរសេរទៀតហើយ។

  4. លោកគ្រូតូចក្បាលខូច / ធ្នូ 24 2012 1:43 ល្ងាច

    អីក៏ខ្ជិលម្ល៉េះ ហេងដែរ​ ដែលខ្ញុំអត់ជឿរឿងអស់នឹង,,,,,,ធ្វើអីចប់ប៉ារោយ    មិត្តខ្ញុំមួយៗគិតពីផែនដីរលាយនឹង​ឡើងខ្ញុំស្តាប់សាគាត្រចៀកហើយ​ 

    • លី កល្យាណ / ធ្នូ 24 2012 2:25 ល្ងាច

      ព្រោះតែស្រគៀត្រចៀកពេកហ្នឹងបានប្រឹងអង្គុយ វ៉ៃអក្សរលេងបានមួយអត្ថបទហ្នឹងណា៎!
      ជម្រាបសួរលោកគ្រូ!

  5. លោកគ្រូតូចក្បាលខូច / ធ្នូ 25 2012 2:33 ល្ងាច

    បាទជំរាបសួរ !!! ហេហេ ខ្ជិលបោកខោអាវតែមកវ៉ៃអក្សរអត់ខ្ជិលសោះ  ៕ ខ្ញុំចូលចិត្តរាល់អត្ឋបទ
    របស់បងស្រី  ……..ចង់រៀនសរសេរដែរតែដូចជាមិនគួរឲចង់អានសោះ……។យ៉ាប់មែនទែន

  6. ម៉ាក់ស្រីតូចបីនាក់ / ធ្នូ 26 2012 3:47 ល្ងាច

    ចប់ប៉ារយ បើផែនដីអាលាយ បែបរួចខ្លួនលែងបានបោកខោអាវ តែនេះអត់អីឆោះ បោកលេងតាមសំរួលចុះណាបង

    • លី កល្យាណ / ធ្នូ 26 2012 4:54 ល្ងាច

      អរគុណម៉ាក់អាបីនាក់ដែលយល់ចិត្ត។ តែខ្ញុំវិញប៊ិះបាក់ដៃ 😀

  7. Heng-dee / ធ្នូ 26 2012 7:22 ល្ងាច

    ហេងវិញបង អត់ទាន់លក់ផ្ទះដើរលេង

    • លី កល្យាណ / មេសា 8 2014 4:38 ល្ងាច

      ហេងវិញឌី (សុំទោសផង ពីរឆ្នាំក្រោយបានឃើញសំណួរហើយឆ្លើយតប)។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: